មិនមែនចៃដន្យ! ម៉ារ៉ុក រៀបផែនការរាប់ឆ្នាំ ទើបក្រុមជម្រើសជាតិខ្លាំងឈានដល់កម្រិតកំពូល
ប្រទេស ម៉ារ៉ុក បានរៀបចំផែនការរាប់ឆ្នាំ ពោលគឺជាង ១៥ ឆ្នាំ ទម្រាំមានក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនខ្លាំងឈានដល់លំដាប់កំពូលនាពេលបច្ចុប្បន្ន។ កាលពីមុន បើនិយាយអំពីឈ្មោះក្រុមជម្រើសជាតិ ម៉ារ៉ុក គឺមិនសូវមានអ្នកស្គាល់ច្រើននោះទេ ប៉ុន្តែបើបច្ចុប្បន្នវិញ អ្នកនិយមគាំទ្របាល់ទាត់ទូទាំងពិភពលោកភាគច្រើន សុទ្ធតែស្គាល់ក្រុមរហស្សនាមតោកំណាច ម៉ារ៉ុក។ ក្រុមជម្រើសជាតិ ម៉ារ៉ុក បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីពួកគេឈ្នះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ១-០ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានបាល់ទាត់ពិភពលោក (World Cup) ជាលើកដំបូងកាលពីឆ្នាំ ២០២២។ ដោយឡែកកាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៥ ក្រុម ម៉ារ៉ុក អាយុក្រោម ២០ ឆ្នាំ ទើបតែបានឈ្នះពាន World Cup U20 ជាលើកដំបូង បន្ទាប់ពីយកឈ្នះលើក្រុមជម្រើសជាតិ អាហ្សង់ទីន ដោយលទ្ធផល ២-០។ រឿងដ៏ភ្ញាក់ផ្អើលមួយទៀត គឺក្រុម ម៉ារ៉ុក អាយុក្រោម ១៧ ឆ្នាំក៏កំពុងធ្វើបានយ៉ាងល្អមិនចាញ់រាមច្បងនោះដែរ ដោយថ្មីៗនេះក្នុងពាន World Cup […]
មិនមែនចៃដន្យ! ម៉ារ៉ុក រៀបផែនការរាប់ឆ្នាំ ទើបក្រុមជម្រើសជាតិខ្លាំងឈានដល់កម្រិតកំពូល Read More »










