ពត៌មានថ្មីៗ

Solskjaer គ្រោងនឹងជជែកទល់មុខគ្នា ដើម្បីវិលមកដឹកនាំក្លឹប Man Utd ម្តងទៀត

(បរទេស)៖ ការតែងតាំងអ្នកចាត់ការទូទៅថ្មី ដើម្បីដឹកនាំក្លឹបបិសាចក្រហម Manchester United រហូតដល់ចប់រដូវកាលនេះ ជិតឈានសម្រេចសាច់ការហើយ ស្របពេលលោក Ole Gunnar Solskjaer នឹងជួបពិភាក្សាទល់មុខគ្នានា ថ្ងៃសៅរ៍ ទី១០ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ លើសពីនេះទៀត អតីតខ្សែបម្រើ និងធ្លាប់ដឹកនាំក្លឹប Middlesbrough គឺ Michael Carrick ក៏ជាបេក្ខជនមួយផ្សេងទៀត និងបានជួបជជែកគ្នាជាមួយថ្នាក់ដឹកនាំ Man Utd រួចរាល់ហើយដែរ។ មែនទែនទៅ ក្រុមខ្លាំងប្រចាំទីក្រុង Manchester របស់អង់គ្លេសមួយនេះ ចង់ធ្វើការតែងតាំងគ្រូបង្វឹកថ្មីឱ្យបានមុនថ្ងៃជំនួប Derby ទល់នឹង Manchester City នាចុងសប្តាហ៍ក្រោយតែម្តង។ បើយោងតាមប្រភពទុកចិត្តពី Man Utd ពួកគេនឹងជ្រើសរើសម្នាក់ ក្នុងចំណោម ២នាក់ខាងលើនេះ ដ្បិតកន្លងមកពួកគេទាំងពីរក៏ធ្លាប់បានធ្វើការរួមគ្នា ក្រោយការចាកចេញរបស់លោក Jose Mourinho ក្នុងឆ្នាំ២០១៨ ដែរ។ បច្ចុប្បន្ននេះ លោក Darren Fletcher គឺជាគ្រូបង្វឹកស្តីទីរបស់ […]

Solskjaer គ្រោងនឹងជជែកទល់មុខគ្នា ដើម្បីវិលមកដឹកនាំក្លឹប Man Utd ម្តងទៀត Read More »

Bukayo Saka យល់ព្រមចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ 2031 ក្លាយជាកីឡាករទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹបArsenal

Bukayo Saka បានយល់ព្រមចុះកិច្ចសន្យាបន្តរយៈពេល ៥ ឆ្នាំដ៏ធំមួយជាមួយក្លឹប Arsenal ដែលនឹងធ្វើឲ្យគាត់ក្លាយជាកីឡាករទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹប ប្រមាណ 300,000 ផោន ក្នុងមួយសប្តាហ៍។ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស វ័យ 24 ឆ្នាំ រូបនេះ មានកិច្ចសន្យាចាស់រហូតដល់ឆ្នាំ 2027 ប៉ុន្តែឥឡូវនេះ គាត់បានប្តេជ្ញាចិត្តបន្តអាជីពជាមួយក្លឹបដែលគាត់បានចាប់ផ្តើមតាំងពីក្មេង រហូតដល់ឆ្នាំ 2031 តាមរយៈកិច្ចសន្យាថ្មី ដែលរំពឹងថានឹងអាចរកចំណូលឲ្យគាត់ជិត 80 លានផោន  ក្នុងអំឡុងពេលកិច្ចសន្យានោះ។ កីឡាករដែលធ្លាប់ទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹបមុននេះ គឺ Kai Havertz បាន ទទួលបានប្រាក់ខែប្រហែល 280,000 ផោន ក្នុងមួយសប្តាហ៍ ហើយស្ថានភាពថ្មីរបស់ Saka ដែលឡើងឈរនៅកំពូលតារាងប្រាក់ខែរបស់ក្លឹបកាំភ្លើង Arsenal នេះ បង្ហាញឲ្យឃើញពីតួនាទីរបស់គាត់ក្នុងនាមជាកីឡាករល្អបំផុតម្នាក់នៅអឺរ៉ុប។ គាត់គឺជាតារាកីឡាករ Arsenal ចុងក្រោយបង្អស់ ដែលបានបន្តអនាគតរបស់ខ្លួនជាមួយក្លឹប បន្ទាប់ពីកីឡាករ William Saliba, Gabriel, Ethan Nwaneri និង Myles Lewis-Skelly

Bukayo Saka យល់ព្រមចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ 2031 ក្លាយជាកីឡាករទទួលប្រាក់ខែខ្ពស់បំផុតរបស់ក្លឹបArsenal Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន រំពឹង​ទទួល​បាន​លទ្ធផល​ល្អល្ងាច​នេះ

គូ​ប្រជែងកំពូល​តារាង​ទាំង​ពីរ​គឺ ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​១៥ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​មករា ឆ្នាំ ២០២៦។ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ ដើម្បី​តទល់​នឹង​ក្រុម ឡាយហ្វ ខេត្តព្រះ​សីហនុ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍​នេះ។ គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង រំពឹង​ទទួល​បាន​ ៣ ពិន្ទុ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​អ្នក​គាំទ្រ បន្ទាប់​ពី​​ចាញ់ ២ ប្រកួត​ជាប់​គ្នា។   លោក Mattew McConkey បាន​លើក​ឡើង​ថា ៖««បញ្ហា​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​​សម្រាប់​អ្នក​គាំទ្រគឺ យើង​កំពុង​ស្ថិត​ក្នុង​ពេល​វេលា​លំបាក។ យើង​ស្ថិត​ក្នុង​ការ​លំបាក ​​២ ​ប្រកួត​ជាប់​គ្នា​​ដែល​យើង​មិន​ទទួល​បាន​លទ្ធផល​តាម​អ្វី​ដែល​យើង​ចង់​បាន។ ខ្ញុំ​​ពិត​ជា​អរគុណ​សម្រាប់​ការ​គាំទ្រ​ដែល​ពួក​គាត់​ផ្តល់​​ឲ្យ។ ​យើងខ្ញុំ​​ត្រូវ​ការ​​ការគាំទ្រ។ កីឡាករ​ត្រូវ​ការ​ការ​គាំទ្រ។ យើង​ស្ថិត​ក្នុង​ពេល​វេលា​ដូច​រដូវ​កាល​មុន​ៗ​​ដែរ​ដែល​យើង​មិន​ទទួល​បាន​លទ្ធផល​ល្អ​មួយ​​ឬ​ពីរ​ប្រកួត​។ ប្រហែល​ជា​យើង​គ្មាន​សំណាង។ ខ្ញុំ​​​សង្ឃឹម​​ថា ​នឹងឆ្លង​ផុត​​ពេល​វេលា​លំបាក​នេះ ហើយ​កីឡាករ​ចាប់​ផ្តើម​ហ្វឹក​ហាត់​វិញ ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ដើម្បីស្វែង​រក​ឲ្យ​បាន ៣ ពិន្ទុ​សម្រាប់​ការ​ប្រកួត​បន្ទាប់។ សូម​បន្ត​គាំទ្រ​ពួក​យើង​ទៀត»។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាញ់ បឹងកេត ១-២ និង​ចាញ់ វិសាខា ១-២ ដែល​ធ្វើ​ឲ្យ​ពួក​គេ​បាន​ធ្លាក់​ពី​កំពូល​តារាងមក​ចំណាត់​ថ្នាក់​លេខ​២

ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ភ្នំពេញក្រោន រំពឹង​ទទួល​បាន​លទ្ធផល​ល្អល្ងាច​នេះ Read More »

ម្ចាស់ផ្ទះ​ម៉ារ៉ុក បានកក់កន្លែងនៅវគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ Africa Cup of Nations  ឆ្នាំ 2025 ក្រោយផ្តួលកាមេរូន 2-0

Brahim Diaz បានស៊ុតបញ្ចូលទី5ប្រកួត ជាប់ៗគ្នានៅក្នុងកម្មវិធី Africa Cup of Nations ឆ្នាំ 2025 ខណៈដែលម្ចាស់ផ្ទះម៉ារ៉ុកបានយកឈ្នះកាមេរូន 2-0 ក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីថ្ងៃសុក្រ ដើម្បីរក្សាក្តីសង្ឃឹមក្នុងការឈ្នះជើងឯកទ្វីបអាហ្រិកជាលើកដំបូងក្នុងរយៈពេល 50 ឆ្នាំ។ nកីឡាករ Ismael Saibari ក៏បានរួមចំណែកនៅក្នុងការលេងបានយ៉ាងល្អ ដែលម៉ារ៉ុកមានប្រសិទ្ធភាពគ្រប់គ្រាន់ ប៉ុន្តែក៏បង្កើតឱកាសតិចតួចផងដែរ ដោយស៊ុតបញ្ចូលទីបានពីការស៊ុតពីរគ្រាប់ក្នុងចំណោមបីគ្រាប់របស់ពួកគេទៅលើគោលដៅ។ ក្រុមម្ចាស់ផ្ទះត្រូវការ ជ័យជម្នះតែ 2 ប្រកួតទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានជើងឯកអាហ្វ្រិកលើកដំបូងរបស់ប្រទេស ចាប់តាំងពីឆ្នាំ 1976។ម៉ារ៉ុក បច្ចុប្បន្ន មិនដែលចាញ់ 25 ប្រកួតជាប់គ្នា ដោយទម្រង់ល្អនេះ ត្រូវបានបន្តមកតាំងពីការធ្លាក់ចេញវគ្គ 16 ក្រុមចុងក្រោយ នៅពាន Afcon ឆ្នាំ 2023 ហើយនេះក៏ជាលើកដំបូងផងដែរ ដែលពួកគេឡើងដល់វគ្គ 4 ក្រុមចុងក្រោយ នៃពាន Afcon ចាប់តាំងពីឆ្នាំ 2004 នៅពេលដែលពួកគេបានចាញ់ ទុយនីស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រ។ម៉ារ៉ុកនឹងជួបជាមួយក្រុមឈ្នះ

ម្ចាស់ផ្ទះ​ម៉ារ៉ុក បានកក់កន្លែងនៅវគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ Africa Cup of Nations  ឆ្នាំ 2025 ក្រោយផ្តួលកាមេរូន 2-0 Read More »

Man United ចាយអស់ជាង ១០០ លានដុល្លារ លើការដេញគ្រូ ៧ នាក់ក្នុង ១៣ ឆ្នាំចុងក្រោយ

ក្លិបបិសាចក្រហម Manchester United បានចំណាយលុយយ៉ាងច្រើនមហាសាលរហូតដល់ទៅជាង ១០០ លានដុល្លារអាមេរិក ដើម្បីបញ្ចប់តំណែងគ្រូបង្វឹក មុនកំណត់កិច្ចសន្យាចំនួន ៧ នាក់ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយ។ Man United បានជួបបញ្ហាយ៉ាងខ្លាំងជាមួយគ្រូបង្វឹក ដោយបានផ្លាស់ប្តូរអស់ចំនួន ១០ នាក់ហើយ រាប់ទាំងគ្រូបង្វឹកអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន ចាប់តាំងពីលោក Sir Alex Ferguson ចាកចេញនៅឆ្នាំ ២០១៣។ គ្រូបង្វឹកទាំងនោះរួមមានលោក David Moyes, Ryan Giggs, Louis van Gaal, José Mourinho, Ole Gunnar Solskjær, Michael Carrick, Ralf Rangnick, Erik ten Hag, Ruud van Nistelrooy និងចុងក្រោយលោក Ruben Amorim ដែលក្លិបទើបបញ្ចប់តំណែងថ្មីៗនេះ។ ក្នុងចំណោមគ្រូបង្វឹក ១០

Man United ចាយអស់ជាង ១០០ លានដុល្លារ លើការដេញគ្រូ ៧ នាក់ក្នុង ១៣ ឆ្នាំចុងក្រោយ Read More »

PSG សម្ពោធពានមួយមុនគេ ដើមឆ្នាំ២០២៦ ក្រោយផ្តួលក្រុមបារាំងដូចគ្នា នៅប្រទេសគុយវ៉ែត

(បរទេស)៖ Paris Saint-Germain បានគ្រងតំណែងជើងឯកពានបើករដូវកាលលីគបារាំង Trophee des Champions 2026 ក្រោយផ្តួលគូប្រជែង Marseille ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីធ្វើឡើងនៅប្រទេសគុយវ៉ែត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះជាពានដំបូងគេដែលក្រុមរបស់លោក Luis Enrique ដណ្តើមបាននាដើមឆ្នាំថ្មី ២០២៦ ដែលបានរៀបចំឡើងនៅកីឡដ្ឋាន Jaber Al-Ahmad International ក្នុងនាម PSG ជាម្ចាស់ជើងឯក Ligue 1 និងពានលំដាប់ទី២ នៃប្រទេសបារាំង គ្រាដែល Marseille ជាជើងឯករងក្នុងលីគរដូវកាលមុន។ ក្នុងជំនួបធំនោះដែរ PSG រកបានគ្រាប់តាមស្មើ ២-២ ក្នុងម៉ោងថែមបង្រ្គប់ ៩០នាទី ដែលធ្វើឱ្យការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីកើតមានឡើង ក្នុងការផ្តួល Marseille ៤-១ ដើម្បីលើកពាន French Super Cup ជាលើកទី៤ ជាប់ៗគ្នាទៀតផង។ ពួកគេបានក្លាយជាជើងឯកពាននេះចំនួន ១៤សម័យកាលច្រើនជាងគេ គ្រាដែលក្រុមខ្លាំងប្រចាំទីក្រុងប៉ារីសមួយនេះ ដណ្តើមបានទាំងជើងឯក Ligue 1

PSG សម្ពោធពានមួយមុនគេ ដើមឆ្នាំ២០២៦ ក្រោយផ្តួលក្រុមបារាំងដូចគ្នា នៅប្រទេសគុយវ៉ែត Read More »

Real ធ្វើបច្ចុប្បន្នភាពរបួសរបស់ Mbappe មុនប៉ះ Barca ដណ្តើមពាន Super Cup 2026 ចុងសប្តាហ៍នេះ

(បរទេស)៖ Real Madrid បានធ្វើការ update ពីស្ថានភាពរបួសនៃខ្សែប្រយុទ្ធ Kylian Mbappe របស់ពួកគេ មុនជំនួប El Clasico ទល់នឹង FC Barcelona ដណ្តើមពានបើករដូវកាលលីគអេស្ប៉ាញ Spanish Super Cup នាចុងសប្តាហ៍នេះ។ ពីគេហទំព័រ YB បានចេញផ្សាយថា នៅរាត្រីថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ក្រុមខ្លាំងប្រចាំរដ្ឋធានីអេស្ប៉ាញ នឹងប្រឈមមុខទល់នឹងក្រុមខ្លាំងប្រចាំតំបន់ Catalan ក្នុងការប្រជែងជើងឯក Super Cup 2026 ដែលនឹងធ្វើឡើងនៅឯកីឡដ្ឋានដែលស្ថិតប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីទម្លាក់គូប្រកួតប្រជែង Atletico Madrid និង Athletic Club ពីក្នុងវគ្គ ៤ក្រុមរួចមក។ ជាការកត់សម្គាល់ផងដែរ ម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់អធិរាជសរដូវកាលនេះ Mbappe វ័យ ២៧ឆ្នាំ បានខកខានប្រកួតពេល Real យកឈ្នះ Atletico កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដោយសារមានរបួសជង្គង់ឆ្វេង តាំងពីរួមចំណែកជួយក្រុមរបស់លោក Xabi

Real ធ្វើបច្ចុប្បន្នភាពរបួសរបស់ Mbappe មុនប៉ះ Barca ដណ្តើមពាន Super Cup 2026 ចុងសប្តាហ៍នេះ Read More »

Real អាចសងសឹក Barce ដណ្តើមពាន Super Cup បានទេរដូវកាលនេះ

(អេស្ប៉ាញ)៖ ការប្រកួទដណ្តើមពានរង្វាន់ក្របខ័ណលីគអេស្ប៉ាញ Spanish Super Cup 2026 ពេលក្រុមអធិរាជស Real Madrid បានឡើងទៅប្រជែងសងសឹកជាមួយក្រុម FC Barcelona ជាថ្មីទៀត ក្រោយពីយកឈ្នះក្រុម Atletico Madrid ២-១ ពីវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៅទឹកដីអារ៉ាប៊ីសាអូឌីត ។ ស្ថិតក្នុងការប្រកួតក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ៥៥,៦៥១នាក់ កីឡាករ Federico Valverde បានបង្ហាញការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យមួយគ្រាប់ បង្កើនការនាំមុខយ៉ាងក្តៅគគុក ជាមួយមិត្តរួមក្រុម Rodrygo ស៊ុតបន្ថែមនៅនាទី៥៥ មុនពេលក្រុម Atletico Madrid តាមបានមួយគ្រាប់ដោយ Sorloth នៅនាទី៥៨ ។ តាមរយៈលទ្ធផលនេះ ក៏ក្លាយជាការប្រកួត Clasico នៃវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Spanish Super Cup 2026 រវាងក្រុមជើងឯក និងរងជើងឯករដូវកាល២០២៥ ដែលពេលនោះក្រុម Barcelona យកឈ្នះ Real លទ្ធផលយ៉ាងចាស់ដៃ ៥-២ ក្នុងកីឡដ្ឋាន King Abdullah Sports

Real អាចសងសឹក Barce ដណ្តើមពាន Super Cup បានទេរដូវកាលនេះ Read More »

គីឡូ World Cup ធំៗ ៤ក្រុម នឹងធ្វើការហ្វឹកហាត់នៅទឹកដីម្ចាស់ផ្ទះពីខែមីនា

(បរទេស)៖ ក្រុមគីឡូធ្ងន់នៅព្រឹត្តិការណ៍ FIFA World Cup ធំៗ ៤ក្រុមមានជម្រើសជាតិប្រេស៊ីល បារាំង ក្រូអាស៊ី និងកូឡុំប៊ី ត្រូវបានបង្ហាញថា នឹងចេញទៅហ្វឹកហាត់ត្រៀមប្រជែង FIFA World Cup 2026 រដូវក្ដៅនេះនៅអាមេរិកខាងជើង ដោយនឹងលេងមិត្តភាពក្នុងខែមីនានោះ។ ការប្រកាសនៅថ្ងៃព្រហស្បតិ៍ សម្រាប់ក្រុមទាំង ៤ក្រុមខាងលើនឹងត្រូវលេងនៅទីក្រុង Boston, Orlando, Florida និងតំបន់ Washington, D.C. ក្នុងអំឡុងពេលទីផ្សារអន្តរជាតិរបស់ FIFA។ ជាមួយគ្នានោះ ស្ថិតក្នុងចំណាត់ថ្នាក់ពិភពលោក FIFA បច្ចុប្បន្ន ក្រុមបារាំង ស្ថិតនៅលេខ៣ ប្រេស៊ីលស្ថិតនៅលេខ៥ ក្រូអាស៊ីស្ថិតនៅលេខ១០ និងកូឡុំប៊ីស្ថិតនៅលេខ១៣ ដែលឈរនៅពីមុខសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះ គឺឈរលេខ១៤ ។ សូមជម្រាបផងថា ក្រុមជើងឯក World Cup ៥សម័យកាល ប្រេស៊ីល ដែលមានខ្សែប្រយុទ្ធ Vinicius Jr នឹងប្រឈមមុខជាមួយ Kylina Mbappe របស់បារាំង ដែលជាម្ចាស់ពាននេះ

គីឡូ World Cup ធំៗ ៤ក្រុម នឹងធ្វើការហ្វឹកហាត់នៅទឹកដីម្ចាស់ផ្ទះពីខែមីនា Read More »

លោក Fletcher នឹងបន្តដឹកនាំ Man Utd ប្រកួត FA Cup ក្រោយស្មើ Burnley

លោក Darren Fletcher អះអាងថាខ្លួន នឹងត្រូវដឹកនាំក្រុម Manchester United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្តដដែល សម្រាប់ការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ទល់នឹង ​Brighton & Hove Albion ក្នុងកីឡដ្ឋាន Old Trafford។ ការប្រកាសនេះ ក្រោយពេលលោក ដឹកនាំបិសាចក្រហមប្រកួតស្មើក្រុម Burnley លទ្ធផល ២-២ ក្នុងជំនួប Premier League ថ្ងៃទី៧ មករា រួចមក។ លទ្ធផលស្មើទល់ Burnley ធ្វើឱ្យលោក Fletcher ខកខានរកបានជ័យជម្នះដំបូង នៅក្នុងនាមជាគ្រូបណ្តោះអាសន្នរបស់ Man Utd។ អតីតខ្សែបម្រើបិសាចក្រហមរូបនេះ ចូលកាន់តំណែង ជំនួសលោក Ruben Amorim ដែលត្រូវបានក្លិបបណ្តេញចេញកាលពីថ្ងៃទី៥ មករា ព្រោះតែរឿងចម្រូងចម្រាសផ្ទៃក្នុងជាច្រើន។  ដឹកនាំការប្រកួតដំបូងក៏ពិតមែន ប៉ុន្តែប្រព័ន្ធលេងនិងទម្រង់លេងរបស់គ្រូបង្វឹកក្រុម Man Utd អាយុក្រោម ១៨ឆ្នាំ ធ្វើឱ្យក្រុមឈុតធំ

លោក Fletcher នឹងបន្តដឹកនាំ Man Utd ប្រកួត FA Cup ក្រោយស្មើ Burnley Read More »

Scroll to Top