ពត៌មានថ្មីៗ

កីឡាករឥណ្ឌូណេស៊ី Gimnastiar រងបម្រាមពីបាល់ទាត់មួយជីវិត ​ក្រោយហក់ធាក់គូប្រកួតរហូតចូលពេទ្យ

កីឡាករបាល់ទាត់ឥណ្ឌូណេស៊ី Muhammad Hilmi Gimnastiar  បានរងបម្រាមពីសកម្មភាពបាល់ទាត់អស់មួយជីវិត បន្ទាប់ពីហក់ធាក់គូប្រជែងចំដើមទ្រូងដោយចេតនា រហូតត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ទង្វើរបស់ Gimnastiar  ត្រូវបានគេចាត់ទុកថាជាការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតប្រចាំប្រវត្តិសាស្ត្របាល់ទាត់ឥណ្ឌូណេស៊ី។ ហេតុការណ៍ដែលកីឡាករ Gimnastiar មកពីខេត្ត Putra Jaya បានបង្កឡើងក្នុងការប្រកួតស្ថិតក្នុងលីគកម្រិតទី៤ ប្រចាំឥណ្ឌូណេស៊ី ក្នុងជំនួបរវាងក្រុមរបស់គេ PS Putra Jaya Pasuruan និង Perseta 1970។  សកម្មភាពត្រូវបានអ្នកគាំទ្រថតបាន បង្ហាញថាខ្សែបម្រើ Hilmi Gimnastiar បានហក់ធាក់លើគូប្រកួតចំដើមទ្រូង ហើយដួលលើទីលានភ្លាមៗ មុនបញ្ជូនទៅមន្ទីរពេទ្យ។  ហេតុផលមួយទៀតត្រូវបានគេលើកឡើង ទំនងមកពីក្រុម PS Putra Jaya ត្រូវគូប្រកួតនាំមុខមុន ៤-០ ទើបធ្វើឱ្យកីឡាករ Hilmi ផ្ទុះកំហឹងបាត់ម្ចាស់ការមិនខ្វល់ពីការដណ្តើមបាល់ តែបង្កហិង្សាលើគូប្រកួតទៅវិញ។ បន្ទាប់ពីបង្កគ្រោះថ្នាក់លើគូប្រកួតរួច កីឡាករ Muhammad Hilmi Gimnastiar ក៏ទទួលបានកាតក្រហម។ តែក្រោយមក គណៈកម្មាធិការវិន័យបាល់ទាត់ឥណ្ឌូណេស៊ី បានសម្រេចចិត្ត​ដាក់បម្រាមលើកីឡាកររូបនេះ ពីសកម្មភាពបាល់ទាត់អស់មួយជីវិត និងប្រាក់ប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។ […]

កីឡាករឥណ្ឌូណេស៊ី Gimnastiar រងបម្រាមពីបាល់ទាត់មួយជីវិត ​ក្រោយហក់ធាក់គូប្រកួតរហូតចូលពេទ្យ Read More »

Man Utd អស់ឱកាសប្រជែងពានរដូវកាលនេះ ក្រោយធ្លាក់ចេញពី FA Cup

លោក Darren Fletcher អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុម Manchester United និយាយថាការធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ ក្រោមថ្វីជើង Brighton & Hove Albion បង្ហាញពីភាពកម្សោយរបស់ក្រុមកីឡាករទាំងមូល។ FA Cup ជាពានរង្វាន់ទី២ បន្ទាប់ពី EFL Cup ដែលក្រុមរហស្សនាមបិសាចក្រហមអស់ឱកាសប្រជែង នៅរដូវកាល ២០២៥-២៦ នេះ។ បរាជ័យក្នុងលទ្ធផល ២-១ ស្ថិតក្នុងកីឡដ្ឋាន Old Trafford បានធ្វើ ឱ្យក្តីសង្ឃឹមរបស់ Man Utd ក្នុងការប្រជែងពានរង្វាន់ឱ្យបានរដូវកាលនេះ ត្រូវរលាយ ព្រោះតែក្រុមពុំមានពានរង្វាន់ណាត្រូវប្រជែងបន្តទៀតឡើយ។ ស្របពេលឱកាសប្រជែងពាន Premier League ដែលសល់មួយចុងក្រោយ ជារឿងមិនងាយនឹងទៅរួច។ កីឡាករដើរចេញពីទីលានប្រកួតដោយទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម ខណៈអ្នកគាំទ្រនាំគ្នាស្រែកជេរប្រមាថ ស្តីបន្ទោសការបង្ហាញទម្រង់លេងដ៏អន់របស់ក្រុម។ នៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Fletcher ជាគ្រូបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំ Man Utd រួចផ្លាស់កាន់តំណែងអ្នកចាត់ការបណ្តោះអាសន្ននៅក្រុមធំ បានបង្ហាញអស់គ្មានសល់

Man Utd អស់ឱកាសប្រជែងពានរដូវកាលនេះ ក្រោយធ្លាក់ចេញពី FA Cup Read More »

Pro Esports ស្គាល់​រស​ជាតិ​ពាន​លើក​​ដំបូង​ ក្រោយ​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ

ក្រុម​កីឡាអេឡិចត្រូនិក Pro Esports បាន​ឈ្នះ​ពាន​រង្វាន់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្រុម បន្ទាប់​ពី​បាន​ឈ្នះ​​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ ឆ្នាំ ២០២៥ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។ មុន​ពេល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​នេះ ក្រុម Pro Esports ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​គិត​ចាប់​តាំង​ពី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​មិន​ស្គាល់​បរាជ័យ​ទាល់​តែ​សោះ​ពោល​គឺ​ឈ្នះ​គ្រប់​ការ​ប្រកួត​តែ​ម្តង។   គិត​ចាប់​តាំង​ពី​ឆ្នាំ ២០២៣ រហូត​ដល់ ដើម​ឆ្នាំ ២០២៦ ក្រុម Pro  Esports ធ្លាប់​បាន​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ចំនួន ៩​ លើកហើយ ប៉ុន្តែ​មិន​ធ្លាប់ឈ្នះ​ពាន​ឡើយ។ ទើប​តែដើម​ឆ្នាំ ២០២៦​នេះ ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​ជា​លើក​ដំបូង។ ការ​ប្រកួត​​ ​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០២៥ ចាប់​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ ២០២៥ នៅ​មជ្ឈមណ្ឌល​កីឡា T.Y Media Esports Center ដោយ​មាន​​ចំនួន ៤ វិញ្ញាសា គឺ eFootball

Pro Esports ស្គាល់​រស​ជាតិ​ពាន​លើក​​ដំបូង​ ក្រោយ​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ Read More »

វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ២ ប្រកួតជាប់គ្នា ក្នុងជ័យជម្នះ ២ លើកចុងក្រោយនៅលីគតៃវ៉ាន់

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា នៅតែបង្ហាញសក្តានុពលដ៏ខ្លាំងក្លារបស់ខ្លួន ក្នុងលីគបាល់ទះកំពូល តៃវ៉ាន់ (TPVL) ដោយការប្រកួត ២ ប្រកួតចុងក្រោយ រូបគេរកបានពិន្ទុច្រើនជាងគេទាំង ២ ប្រកួត និងជួយឱ្យ Win Streak ឈ្នះ ២ ប្រកួតជាប់គ្នា។ រម្លឹកនៅក្នុងការប្រកួតសប្តាហ៍ទី ១៣ កន្លងទៅ ក្រុមបាល់ទះ Win Streak បានទទួលជ័យជម្នះទាំង ២ ប្រកួត ដោយការប្រកួតទល់នឹងក្រុម Taoyuan Cloud Leopard កាលពីថ្ងៃ សៅរិ៍ ទី ១០ ខែ មករា បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ១។ ចំណែកការប្រកួតទល់នឹងក្រុម Taiwan Steel Swan បានយកឈ្នះក្នុងលទ្ធផល ៣ សិតទល់ ២។ វឿន វាសនា បានដើរតួយ៉ាងសំខាន់នៅក្នុងការប្រកួតទាំង ២

វឿន វាសនា រកបានពិន្ទុច្រើនជាងគេ ២ ប្រកួតជាប់គ្នា ក្នុងជ័យជម្នះ ២ លើកចុងក្រោយនៅលីគតៃវ៉ាន់ Read More »

លន បញ្ញា ត្រូវ​ចារ​ឈ្មោះ​​នៅ BoxRec ក្រោយផ្តួល Zakaria ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WKN

ជើង​ខ្លាំង​គុន​ខ្មែរ លន បញ្ញា បាន​ក្លាយ​ជា​​កីឡាករ​កម្ពុជា​ទី​១​​​សម្រាប់​ការ​​ទទួល​បាន​​​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក WKN បន្ទាប់​ពី​បាន​ផ្តួល​​​កីឡាករ​ម៉ារ៉ុក Zakaria Rouigate ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី១ នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ ២០២៦។   ការ​ប្រកួត​​ដណ្តើម​ខ្សែ​ក្រវាត់​ដែល​អ្នក​គាំទ្រ​​គិត​ថា នឹង​ជក់​ចិត្ត​ដិត​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ចំណាយ​ពេល​មិន​ដល់ ១ ទឹក​ផង​ក៏​បញ្ចប់​ទៅ​ដោយ​កីឡាករ​កម្ពុជា លន បញ្ញា យក​ជើង​ឆ្វេង​ធាក់​លើ​មុខ​របស់​កីឡាករ Zakaria Rouigate ដែលធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ចាប់​ប្រអប់​មាត់​ខ្លាំង។ ក្រោយ​អាជ្ញា​កណ្តាល​រាប់​១១០ កីឡាករ​ម៉ារ៉ុក​រូប​នេះ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ទេ​ ដូច្នេះ​ខ្សែ​ក្រវាត់​បាន​ធ្លាក់​ទៅ​ លន បញ្ញា។ នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ-WKN ទី​១ បន្ទាប់​ពីមាន​​កិច្ច​សហការ​រវាង សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​បណ្តាញ​ឃីក​បុក​ស៊ីង​ពិភព​លោក។ WKN បាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​ជោគជ័យ​នៃ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។ ផេក​ផ្លូវ​ការ​បាន​សរសេរ​ថា ៖«យើង​ខ្ញុំ​ពិត​ជា​រីក​រាយ​យ៉ាង​ខ្លាំង ហើយ​មាន​មោទនភាព​​​បំផុត​ដែល​​​រក​ឃើញ​ម្ចាស់​ជើង​ឯក WKN គុន​ខ្មែរ​ទី១​ដែលឥឡូវ​នេះ​ចូល​ក្នុង​ប្រវត្តិ​សាស្ត្រ​ផ្លូវ​ការ​របស់​ពួក​យើង»។   លោក Stephane Cabrera ប្រធាន​បណ្តាញឃីក​បុក​ស៊ីង​ពិភ​លោក​​ធ្លាប់​បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​មោទនភាពខ្លាំង​ណាស់​ដែល​បាន​កំពុង​ធ្វើ​ការយ៉ាង​ល្អ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​អភិវឌ្ឍ​​កីឡា​អត្តសញ្ញាណ​ខ្មែរ​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ។ អ្វី​ដែលកាន់​តែ​ពិសេស​សម្រាប់​ការ​ប្រកួត​គុន​ខ្មែរ​ WKN គឺ រាល់​ការ​ប្រកួត​នឹងកត់​ត្រា​ជា​ផ្លូវ​ការ នៅ BoxRec

លន បញ្ញា ត្រូវ​ចារ​ឈ្មោះ​​នៅ BoxRec ក្រោយផ្តួល Zakaria ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ WKN Read More »

គ្រាប់បាល់ជុំទីបីFA Cup កើតឡើងច្រើនបំផុតប្រវត្តិសាស្ត្ររយៈពេល69ឆ្នាំ

គ្រាប់​បាល់ ភាព​ភ្ញាក់​ផ្អើល និង​កម្លាំង​អ្នក​គាំទ្រ​បានបំបែកឯតទគ្គកម្មរបស់កម្មវិធីពានរង្វាន់ FA Cup ចុងសប្តាហ៍នេះ។ កំណត់ត្រាគ្រាប់បាល់នៃជុំទីបីបានកើតមានច្រើនបំផុតក្នុងរយៈពេល69ឆ្នាំ មានតែបីដងប៉ុណ្ណោះដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងក្នុងជុំទី 3 នៃ FA Cup ចាប់តាំងពីដំណាក់កាលនៃការប្រកួតដំបូងមាន 32 ប្រកួតក្នុងឆ្នាំ 1925-26 (មិនរាប់បញ្ចូលឆ្នាំ 1945-46 នៅពេលដែលការប្រកួតជើងពីរត្រូវបានលេង)។ សរុប 124 គ្រាប់ត្រូវបានស៊ុតបញ្ចូលទីនៅទូទាំង 30 ប្រកួតថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាមធ្យម 4.1 គ្រាប់ក្នុងមួយប្រកួត ជាមួយនឹងការប្រកួតពីរទៀតនៅតែត្រូវលេង រវាងជើងឯក Premier League Liverpool និង League One Barnsley នៅថ្ងៃចន្ទ និង League Two Salford City និង Swindon Town នៅថ្ងៃអង្គារ។ គ្រាប់បាល់ទាំងនោះតែបួនគ្រាប់ប៉ុណ្ណោះត្រូវបានគេរកបាននៅម៉ោងបន្ថែម។ កំណត់ត្រាក្នុងសតវត្សកន្លងមកនេះនៅតែជាគ្រាប់បាល់ចំនួន 138គ្រាប់ ជុំទី 3 ក្នុងឆ្នាំ 1926-27

គ្រាប់បាល់ជុំទីបីFA Cup កើតឡើងច្រើនបំផុតប្រវត្តិសាស្ត្ររយៈពេល69ឆ្នាំ Read More »

Ramsdale សង្រ្គោះបាល់ប៉េណាល់ទី ៣លើកពី Bournemouth ជួយ Newcastle ឡើងជុំទី៤ FA Cup

កីឡាករចាំទី Aaron Ramsdale សញ្ជាតិអង់គ្លេសបានសង្រ្គោះបាល់ប៉េណាល់ទីចំនួន ៣លើកដ៏អស្ចារ្យ ក្នុងវគ្គទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីនាយប់មិញទល់នឹង AFC Bournemouth ក្នុងការបញ្ជូន Newcastle United ឡើងទៅជុំទី៤ នៃពាន FA Cup ជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Newcastle ដែលជាម្ចាស់ជើងឯក League Cup រដូវកាលមុន ស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe បានប្រើពេល ១២០នាទី ពីការសម្រេចលទ្ធផលត្រឹមស្មើគ្នា ៣-៣ ពីក្នុងជុំទី៣ នៅកីឡដ្ឋាន St. James’ Park របស់ខ្លួន ដ្បិតគូប្រជែងក្នុងលីគដូចគ្នា ត្រូវលេងដោយគ្មានវត្តមាន Antoine Semenyo ដែលបានលក់ទៅឱ្យក្លឹប Manchester City ក្នុងតម្លៃ ៦៥លានផោន ក្នុងទីផ្សារដោះដូរនាខែមករា ឆ្នាំ២០២៦ នេះ។ Ramsdale ដែលត្រូវបានសារិកាព្រៃចុះកិច្ចសន្យាខ្ចីជើងពី Southampton កាលពីរដូវក្តៅមុន បានត្រឡប់មកទម្លាក់អតីតក្លឹបចាស់របស់គេ Bournemouth

Ramsdale សង្រ្គោះបាល់ប៉េណាល់ទី ៣លើកពី Bournemouth ជួយ Newcastle ឡើងជុំទី៤ FA Cup Read More »

Salah និង Marmoush រកបានម្នាក់មួយគ្រាប់ខណៈអេហ្ស៊ីបទម្លាក់ក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រនៅវគ្គ៨ក្រុមចុងក្រោយ

Salah និង Marmoush រកបានម្នាក់មួយគ្រាប់ខណៈអេហ្ស៊ីបទម្លាក់ក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រនៅវគ្គ៨ក្រុមចុងក្រោ Salah បានក្លាយជាអ្នកស៊ុតបញ្ចូលទីម្តងទៀត ខណៈដែលអេហ្ស៊ីបបានផ្តួលក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រ ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រដ៏គួរឱ្យរំភើបនៃព្រឹត្តិការណ៍ Africa Cup of Nations (Afcon) ឆ្នាំ 2025 ។ ខ្សែប្រយុទ្ធOmar Marmoushរបស់ក្លឹបManchester City ស៊ុតបាល់បញ្ចូលទីក្រុមដំរីអាហ្វ្រិកឱ្យអេហ្ស៊ីប នាំមុខក្រោយការចាប់ផ្តើមត្រឹមតែ 4 នាទី ហើយការតែតបាល់របស់ Ramy Rabia បានធ្វើឱ្យអេហ្ស៊ីបនាំមុខ 2-0 ត្រឹមតង់ទីមួយនាទីទី32។ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Ahmed Fatouh បានផ្តល់ក្តីសង្ឃឹមដល់ជម្រើសជាតិកូតឌីវ័រនៅមុនពេលចប់តង់ទីមួយ ប៉ុន្តែ Salah បានស្តារឡើងវិញនូវការនាំមុខបន្ថែមគ្រាប់ស៊ុតបញ្ចូលទីយ៉ាងរហ័សសម្រាប់ម្ចាស់ជើងឯកចំនួន 7 ដងអេហ្សុីបនៅនាទីទី52។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ Guela Doue រកបានមួយគ្រាប់នៅនាទីទី 73តាមពីក្រោយក៏កូតឌីវ័រមិនអាចតាមបានស្មើវិញឡើយ។ លទ្ធផលនេះមានន័យថាគោលដៅរបស់ Salah សម្រាប់គ្រងជើងឯកទ្វីបជាលើកដំបូងជាមួយប្រទេសរបស់គាត់គឺនៅតែមានដំណើរការដដែល។ ឥឡូវនេះគាត់នឹងនាំក្រុមរបស់គាត់ប្រឈមមុខនឹងសេណេហ្គាល់ដែលបានផ្តួលអេហ្ស៊ីបក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2021 នៅថ្ងៃពុធ៕ ប្រភព៖ NKDNEWS

Salah និង Marmoush រកបានម្នាក់មួយគ្រាប់ខណៈអេហ្ស៊ីបទម្លាក់ក្រុមម្ចាស់ជើងឯកចាស់កូតឌីវ័រនៅវគ្គ៨ក្រុមចុងក្រោយ Read More »

ចំណូលកីឡាករខ្ពស់បំផុតទាំង១០លើលោក៖ បាល់ទាត់៣រូប បាល់បោះ៣រូប បេស្បល២រូប ប្រដាល់១រូប

Cristiano Ronaldo នៅតែឈរលើគេក្នុងនាមជាអត្តពលិកដែលមានចំណូលច្រើនបំផុតលើលោកនៅឆ្នាំ ២០២៦​ តាមពីក្រោយដោយ Stephen Curry និង Tyson Fury។ ក្នុងចំណោមកំពូលកីឡាករ ១០រូប ដែលមានចំណូលខ្ពស់ជាងគេ មានកីឡាករបាល់ទាត់ ៣រូប បាល់បោះ ៣រូប បេស្បល ២រូប ប្រដាល់ ១រូប និងបាល់ទាត់អាម៉េរិក ១រូប។ ប្រាក់ចំណូលរបស់អត្តពលិកបានឈានដល់កម្រិតកំណត់ត្រាថ្មីទៀតហើយនៅឆ្នាំ ២០២៦ នេះ។ ប្រាក់ខែក្លិបដ៏ច្រើនសន្ធឹកសន្ធាប់ ការកើនឡើងកិច្ចព្រមព្រៀងឧបត្ថម្ភ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជីវកម្មផ្ទាល់ខ្លួនរាប់លានដុល្លារ បាននាំឱ្យកំពូលៗកីឡាករ ចូលទៅក្នុងយុគសម័យហិរញ្ញវត្ថុដ៏លេចធ្លោ។ Ronaldo ខ្សែប្រយុទ្ធ Al-Nassr និងជម្រើសជាតិព័រទុយហ្កាល់ បន្តលេចធ្លោជាងគេនៅទូទាំងពិភពលោកដោយរកចំណូលបាន ២៧៥លានដុល្លារ តាមពីក្រោយដោយកីឡាករបាល់បោះ Stephen Curry ១៥៦លានដុល្លារ និងអ្នកប្រដាល់ Tyson Fury រកបាន១៤៦លានដុល្លារ។ Lionel Messi ស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយរកបាន ១៣៥លានដុល្លារ។ គម្លាតប្រាក់ចំណូលនៅលើទីលាន និងក្រៅទីលាន បានបង្ហាញពីរបៀបដែលអត្តពលិកសម័យទំនើបដំណើរការជាម៉ាកយីហោផ្ទាល់របស់ពួកគេ។ ក្នុងចំណោមអត្តពលិកដែលមានចំណូលខ្ពស់ជាងគេទាំង១០លើលោក

ចំណូលកីឡាករខ្ពស់បំផុតទាំង១០លើលោក៖ បាល់ទាត់៣រូប បាល់បោះ៣រូប បេស្បល២រូប ប្រដាល់១រូប Read More »

ហេតុអ្វីបានជា Man City ចុះហត្ថលេខាទិញកីឡាករមិនធម្មតា Semenyo ?

ពីលេងឱ្យក្លឹប Bristol City មកកាន់ក្រុម Manchester City ក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំប៉ុណ្ណោះ – ការឡើងដល់កំពូលនៃការប្រកួតរបស់កីឡាករ Antoine Semenyo គឺមានភាពរហ័សខ្លាំងណាស់។ ក្រុមរបស់លោក Pep Guardiola បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Bournemouth វ័យ 26 ឆ្នាំ បន្ទាប់ពីបានបំពេញលក្ខខណ្ឌនៃការទិញក្នុងតម្លៃផ្ទេរ 65 លានផោនរបស់គាត់ ដោយបានផ្តួលក្រុម Manchester United, Liverpool, Spurs និង Chelsea ដែលចង់បានរូបគាត់ផងដែរ។   វាជាជំហានដ៏លឿនចុងក្រោយបង្អស់សម្រាប់ Semenyo ដែលកើតនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស តែតំណាងឱ្យប្រទេសហ្គាណាជាកីឡាករអន្តរជាតិតាមរយៈឪពុកគាត់។   គាត់ត្រូវបានច្រានចោលមិនទិញយកមកលេងដោយក្លឹប Arsenal, Spurs និង Millwall ក្នុងនាមជាយុវជន តែ Bristol City បានចុះហត្ថលេខាទិញគាត់ក្នុងឆ្នាំ 2017 ហើយគាត់ត្រូវបានខ្ចីជើងលេងនៅក្រុម Bath, Newport និង Sunderland

ហេតុអ្វីបានជា Man City ចុះហត្ថលេខាទិញកីឡាករមិនធម្មតា Semenyo ? Read More »

Scroll to Top