June 25, 2025

ទោះហាត់ជុំគ្នា​បាន​រយៈពេល​ខ្លី តែ​ក្រុម​ជម្រើសជាតិនារីកម្ពុជា ចង់​ឈ្នះ​​ក្រុមហ្គាំ នៅ​យប់​នេះ

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើក​ទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បី​ប្រកួតមិត្ត​ភាព​អន្តរជាតិជាមួយ​ក្រុមកីឡាការិនីជម្រើសជាតិហ្គាំ នាព្រលប់​ម៉ោង​៧ ថ្ងៃពុធ​​នេះ ហើយ​ពួកគេ ចង់ដណ្តើម​បានជ័យជម្នះ ដើម្បីជាកម្លាំងចិត្ត សម្រាប់​ចូលរួម​ការ​ប្រកួត​​វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 ក្នុងនាមជា​ម្ចាស់​ផ្ទះ។ កីឡាការិនីជម្រើសជាតិ ហ៊ា ស្រីឡាស់ បាន​ទទួលស្គាល់​ថា ការ​ប្រមូល​ផ្តុំ​របស់​​ក្រុមជម្រើសជាតិនារីកម្ពុជា ពិតជាមាន​រយៈពេល​​ខ្លី​មែន ប៉ុន្តែនាង​បានអះអាង​ថា ក្រុមទាំង​មូល​​បាន​ព្យាយាមស្វែង​​យល់​ពីតាក់ទិច ទិចនិក​របស់​ក្រុម និង​​ត្រៀម​ខ្លួនជា​ច្រើន​ជាមួយគ្រូ​បង្វឹក ហើយគ្រប់​គ្នា ​ចង់​ដណ្តើមយកជ័យជម្នះ សម្រាប់​ការ​ប្រកួតនេះ។ ស្រីឡាស់ បាន​និយាយ ក្នុងសន្និសីទកាសែត កាលពី​ថ្ងៃអង្គារ​​ថា៖ ​«នេះជា​ការ​ប្រកួតមិត្តភាព​អន្តរជាតិ លើកដំបូង នៅក្នុងប្រទេស​របស់​យើង សម្រាប់ក្រុមកីឡាការិនី​ជម្រើសជាតិកម្ពុជា អ៊ីចឹងយើងនឹងព្យាយាមធ្វើឱ្យបាន​ល្អ ដើម្បីទទួលបានជ័យជម្នះ។ ខ្ញុំទទួលស្គាល់​ថា ការ​ប្រមូល​ផ្តុំ​របស់​យើង ពិតជា​ខ្លី​មែន ប៉ុន្តែ​វាមិន​ជាមានបញ្ហា​អ្វីប៉ុន្មានទេ ព្រោះ​ឥឡូវនេះពួក​យើងយល់ពីគ្នា​បាន​ច្រើន»។ យ៉ាងណាក៏ដោយ កីឡាការិនីជម្រើសជាតិរូបនេះ មើល​ឃើញ​ថា ការគាំទ្របាល់ទាត់នារី​ នៅកម្ពុជា វាមិនទាន់​ឈាន​ដល់​កម្រិតមួយ​ដែល​ល្អទេ ហេតុនេះ ស្រីឡាស់ ​បាន​អំពាវនាវ​ឱ្យ​អ្នកគាំ​ទ្រ​​ទាំងអស់ ចូលរួមគាំ​ទ្របាល់​ទាត់នារី​ឱ្យបានច្រើន ដើម្បីជា​កម្លាំង​ចិត្តដល់ពួកគេ […]

ទោះហាត់ជុំគ្នា​បាន​រយៈពេល​ខ្លី តែ​ក្រុម​ជម្រើសជាតិនារីកម្ពុជា ចង់​ឈ្នះ​​ក្រុមហ្គាំ នៅ​យប់​នេះ Read More »

កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្រ្តជាមួយចិន ដើម្បី​ពង្រីក​វិសាលភាព​ការ​ប្រកួតម៉ារ៉ាតុងនៅអង្គរ ឱ្យ​កាន់តែ​ល្បី

កម្ពុជា តាម​រយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​នឹង​កំពុង​រៀបចំ​យុទ្ធ​សាស្រ្ត​ជាមួយ​ដៃគូ​ចិន ដោយបាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា (MoU) ជាមួយ​ព្រឹត្តិការណ៍តាលីម៉ារ៉ាតុង នៅ​ខេត្ត​យូណានរបស់​ចិន ដើម្បីកៀរគរ​អ្នក​រត់​ជា​ជន​ជាតិ​ចិន មក​ចូល​រួម​​ទិវារត់ប្រណាំង​ម៉ារ៉ាតុង​អន្ដរ​ជាតិ​ចក្រភព​អង្គរ (Angkor Empire Marathon) ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍។ លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ NOCC បាន​ឱ្យ​ដឹង​ថា តាម​រយៈការ​ចុះ MoU ជាមួយ​ព្រឹត្តិការណ៍​តាលីម៉ារ៉ាតុង នៅខេត្តយូណាន​នេះ គឺ​ដៃ​គូ​ចិន បាន​សន្យា​ថា នឹង​កៀរគរ​អ្នក​រត់​ជាជនជាតិ​ចិន ឱ្យមក​ចូលរួម​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្ដរជាតិ​ចក្រភព​អង្គរ យ៉ាង​ហោច​៥​ពាន់​នាក់ នៅក្នុង​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ខាងមុខ​។ លោក វ៉ាត់ ចំរើន បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ស្តីពី​ទិវា​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរ​ជាតិចក្រភព​អង្គរ លើក​ទី​១០ ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា​ថា៖​ «យើង​កំពុង​តែ​រៀបចំ​នូវផែន​ការ​យុទ្ធ​សាស្ដ្រ​ជាមួយ​ដៃ​គូ​ចិន នៅ​ឆ្នាំ​ក្រោយៗទៀត ព្រោះ​ជា​យុទ្ធ​សាស្ដ្រ​របស់​យើង ក្នុង​ការស្រូប​ទាញ​អ្នក​រត់​ជនជាតិ​ចិន យ៉ាង​ហោច ៥​ពាន់​នាក់ នាប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ដោយ​ភាគី​ចិន បាន​ធានា​ថា ២ ឬ ៣ឆ្នាំទៀត នឹង​អាច​ឈាន​ដល់​គោល​ដៅ​នេះ»។ «អ៊ីចឹង​នេះ​ជា​អ្វី​ដែល​យើង​ខិតខំ​ប្រឹង​ប្រែង​រៀបចំ និង​ធ្វើ​ការ​ជាមួយ​ក្រសួង​ទេសចរណ៍

កម្ពុជា កំពុង​រៀបចំ​យុទ្ធសាស្រ្តជាមួយចិន ដើម្បី​ពង្រីក​វិសាលភាព​ការ​ប្រកួតម៉ារ៉ាតុងនៅអង្គរ ឱ្យ​កាន់តែ​ល្បី Read More »

NOCC យក​ទិវា​អូឡាំពិក ជំរុញ​មនុស្សជាតិ​ឱ្យ​លេង​កីឡា

ថ្នាក់ដឹកនាំ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​យក​ការប្រារព្ធ​ខួបលើក​ទី​១៣១ នៃទិវា​អូឡាំពិក​ (Olympic Day) ឆ្នាំ​២០២៥ ដែ​លបាន​រៀបចំ​ឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃ​ទី​២២ ខែមិថុនា ដើម្បីជា​ការ​លើក​ទឹក​ចិត្ត និងជំរុញ​ឱ្យមនុស្សជាតិ​គ្រប់​វ័យ ចាប់​យក​ការ​លេង​កីឡា ឬ​ធ្វើលំហាត់ប្រាណ​ឱ្យបាន​ទៀត​ទាត់ ដើម្បី​លើកកម្ពស់​សុខុមាលភាពជា​សកល។ លោក ថោន ខុន ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​ជំរុញ​ការ​អភិវឌ្ឍ​ចលនា​កីឡា និងជា​ប្រធាន NOCC អះអាង​ថា ទាំង​ចលនាអូឡាំពិកកម្ពុជា និង​ចលនា​អូឡាំពិក​ទូទាំង​ពិភព​លោក បាន​ប្រារព្វ​ខួប លើក​ទី១៣១ នៃទិវា​អូឡាំពិក ដើម្បី​រំឭក​អំពីការ​បង្កើត​ចលនា​អូឡាំ​ពិក​សម័យ​ទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៥) ដែល​ផ្តួច​ផ្តើម​បង្កើត​ឡើង​វិញ ដោយ​ស្ថាបនិក​ជនជាតិ​បារាំង លោក Pierre de Coubertin។ លោក​បន្ថែម​ថា ខួបនៃ​ទិវា​អូឡាំពិក ឆ្នាំ​នេះ រៀបចំ​ឡើង​ក្រោម​មូល​បទ “ធ្វើ​ចលនា​ទាំង​អស់​គ្នា – Let’s Move” ជាមួយ​យុទ្ធនា​ការ​ជាតិ “យុវជន​ម្នាក់ ចេះ​កីឡា​មួយ​ប្រភេទ​យ៉ាង​តិច ប្រចាំ​ជីវិត” ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធបញ្ចកោណ-ដំណាក់ទី១

NOCC យក​ទិវា​អូឡាំពិក ជំរុញ​មនុស្សជាតិ​ឱ្យ​លេង​កីឡា Read More »

Scroll to Top