July 30, 2025

កីឡាករវ័យក្មេង Moore របស់ Spurs គ្រោងនឹងចូលរួមជាមួយ Rangers ក្នុងលក្ខខណ្ឌខ្ចីជើង

Rangers ជិតបញ្ចប់កិច្ចសន្យាខ្ចីជើងដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mikey Moore របស់ Tottenham Hotspur ។កីឡាករវ័យ ១៧ ឆ្នាំនេះ ត្រូវបានចាត់ទុកថាជាកុមារដែលមានទេពកោសល្យ​អស្ចារ្យរបស់បាល់ទាត់អង់គ្លេស ហើយ​បាន​សម្រេច​ចិត្តចរចារ​ទៅ​លេង​នៅ​ក្លឹប Scottish Premiership នេះ នឹងជួយការអភិវឌ្ឍខ្លួនរបស់គាត់ឱ្យកាន់តែខ្លាំង។ ក្រុម Spurs បានពន្យល់ថា Moore ស្ថិតក្នុងចំណោមកីឡាករច្រើន ដែលបាននៅសល់ពីទស្សនកិច្ចមុនរដូវនៅអាស៊ី ជាមួយ Alfie Devine និង Dane Scarlett ដើម្បីស្វែងរកឱកាសខ្ចីជើង ខណៈដែលក្រុមត្រៀមប្រកួតជាមួយArsenal នៅហុងកុងថ្ងៃព្រហស្បតិ៍នេះ។ នៅពេលត្រូវបានសួរអំពីអនាគតរបស់ Moore អ្នកចាត់ការទូទៅរបស់ Spurs លោក Thomas Frank បាននិយាយកាលពីថ្ងៃអង្គារថា«វាមានសារៈសំខាន់ខ្លាំងណាស់[ដែលបានអោយគាត់ខ្ចីជើង]Mikey គឺជាកីឡាករដែលមានទេពកោសល្យដ៏អស្ចារ្យ។ខ្ញុំពិតជារំភើបចំពោះអនាគតរបស់គាត់នៅ Tottenham។» “ខ្ញុំគិតថាសម្រាប់កីឡាករទាំងអស់ ប៉ុន្តែជាពិសេសកីឡាករវ័យក្មេង ពួកគេទាមទារអោយទទួលបានការប្រកួតជាជម្រើសដំបូងហើយជាប់លាប់នៅក្នុងក្រុម។ខ្ញុំគិតថា ប្រសិនបើយើងអាចស្វែងរកជំហរឲ្យត្រឹមត្រូវ យើងនឹងធ្វើវា។ Moore គឺជាកីឡាករក្មេងបំផុតដែលបានលេងឱ្យ Tottenham ក្នុងក្របខ័ណ្ឌ Premier League ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅអាយុ 16 ឆ្នាំ […]

កីឡាករវ័យក្មេង Moore របស់ Spurs គ្រោងនឹងចូលរួមជាមួយ Rangers ក្នុងលក្ខខណ្ឌខ្ចីជើង Read More »

សហព័ន្ធប្រដាល់គុនខ្មែរ ផ្អាកកម្មវិធីប្រកួតតាមទូរទស្សន៍ និងខេត្ត ​ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចចិត្តផ្អាករាល់ការប្រកួតគុនខ្មែរ តាមស្ថានីយ៍ទូរទស្សន៍ និងសង្វៀនតាមបណ្តាខេត្តនានា ដែលស្ថិតក្រោមការគ្រង់គ្រងរបស់សហព័ន្ធ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា តទៅ រហូតមានការផ្តល់តំណឹងជាថ្មី។ ការសម្រេចផ្អាកនេះ ធ្វើឡើងក្រោយពីមានបញ្ហាជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ មុនបទឈប់បាញ់នៅថ្ងៃទី២៩ ខែកក្កដា។ «សហព័ន្ធស្នើសុំផ្អាករាល់ការប្រកួតកីឡាប្រដាល់គុនខ្មែរនៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានាតាមបណ្តាខេត្ត ក្រោមការគ្រង់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។»។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រឹកថ្ងៃទី៣០ កក្កដា។ ចាប់តាំងពីមានបញ្ហាជម្លោះប្រដាប់អាវុធតាមព្រំដែនរវាងកម្ពុជា និងថៃ ដ៏ក្តៅគគុក ស្ថាប័នគ្រង់គ្រងកីឡាមួយចំនួន និងការរៀបចំព្រឹត្តិការណ៍កីឡាមួយចំនួន ក៏ដូចជាព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរជាដើម ត្រូវអ្នករៀបចំសម្រេចចិត្តផ្អាក។  ជម្លោះព្រំដែន រយៈពេល ៥ថ្ងៃ បានបិទបញ្ចប់ក្រោយពីមានបទឈប់បាញ់ ត្រឹមម៉ោង ១២យប់ ថ្ងៃទី២៨ កក្កដា ប៉ុន្តែជនរងគ្រោះ ជាប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានភៀសសឹក​ ចេញពីផ្ទះសម្បែងរកទីកន្លែងសុវត្ថិភាព កំពុងជួបទុក្ខលំបាក ដែលមិនអាចមើលរំលងបាន។ កងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា មុន នៅតំបន់ប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ កក្កដា។ ព្រោះតែស្ថានភាពជនភៀសសឹកមានច្រើនរហូតដល់ជាង ១៥ម៉ឺននាក់ សុទ្ធសឹងជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន មានជម្លោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ

សហព័ន្ធប្រដាល់គុនខ្មែរ ផ្អាកកម្មវិធីប្រកួតតាមទូរទស្សន៍ និងខេត្ត ​ដោយសារជម្លោះព្រំដែនរវាងកម្ពុជា-ថៃ Read More »

ផ្លូវការ! Bayern Munich ចុះកិច្ចសន្យាទិញខ្សែបម្រើស្លាប Diaz ពីក្លិប Liverpool ក្នុងតម្លៃជាង ៦៥លានផោន

(ម៉ូនិច)៖ ក្រុមជើងឯកលីគរបស់អាល្លឹម៉ង់ Bayern Munich ទិញបានខ្សែបម្រើស្លាប Luis Diaz ពីក្លិបហង្សក្រហម Liverpool ជាផ្លូវការហើយ ពោលគឺក្នុងតម្លៃ ៦៥លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិកូឡុំប៊ី វ័យ ២៨ឆ្នាំរូបនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Allianz Arena ដែលស្ថិតក្នុងទីក្រុង Munich បញ្ចប់រយៈពេល ៣ឆ្នាំកន្លះផងដែរលេងនៅទីលាន Anfield។ Diaz មិនបានរួមដំណើរជាមួយក្រុមជើងឯក Premier League រដូវកាល ២០២៤-២៥ ឡើយ ដើម្បីប្រកួតកំដៅសាច់ដុំទល់នឹង AC Milan កាលពីរាត្រីថ្ងៃសៅរ៍ ដោយសារជាប់រវល់ចំពោះការផ្ទេរចេញពីទឹកដីអង់គ្លេស។ មែនទែនទៅពីដំបូងឡើយ Liverpool បានបដិសេធសំណើពីក្លិបខ្លារខិន ក្នុងតម្លៃប្រមាណ ៥៨.៦លានផោនកាលពីដើមខែនេះ ក៏ប៉ុន្តែព្រមលក់វិញ នៅពេល Bayern ហ៊ានឱ្យថ្លៃ ៦៥.៥លានផោនកាលពីសប្តាហ៍មុន និងបានបើកភ្លើងឱ្យ Diaz ទៅពិនិត្យសុខភាពតែម្តង៕ ប្រភព៖ FRESH NEWS

ផ្លូវការ! Bayern Munich ចុះកិច្ចសន្យាទិញខ្សែបម្រើស្លាប Diaz ពីក្លិប Liverpool ក្នុងតម្លៃជាង ៦៥លានផោន Read More »

Wilson អាចប៉ះ O’Sullivan ឬក៏ Hawkins ក្នុងវគ្គ ៨នាក់នៅពាន Shanghai Masters 2025

(សៀងហៃ)៖ កីឡាករស្នូកឃ័រ Kyren Wilson នឹងត្រូវប្រឈមមុខនឹង Ronnie O’Sullivan ឬក៏ Barry Hawkins សម្រាប់វគ្គ ៨នាក់ចុងក្រោយជាបន្តទៀតនៃកម្មវិធី Shanghai Masters 2025 របស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ជើងខ្លាំងអង់គ្លេសដែលមានរហស្សនាម «showboating» រូបនេះបានឆ្លងចូលវគ្គ ១/៤ តាមរយៈទម្លាក់កីឡាកររបស់ម្ចាស់ផ្ទះចិន Si Jiahui ដោយលទ្ធផល ៦-៥ ទាំងប្រផិតប្រផើយនាយប់ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រោយពីទទួលបានជ័យជម្នះ Wilson បានថ្លែងថា «ខ្ញុំបានធ្វើរឿងឆ្កួតៗនៅទីនេះ តាមរយៈវាយកូនខ្មៅដោយមិនមើល។ វាពិតជាពិសេសខ្លាំងណាស់នៅប្រទេសចិន ដែលខ្ញុំមានអារម្មណ៍ថាធ្វើរឿងប្លែកៗ នៅចំពោះមុខប្រជុំទៅដោយជើងខ្លាំងនៅទីនេះ។ អ្នកត្រូវតែចេះកម្សាន្តអារម្មណ៍ខ្លះ»។ ទន្ទឺមគ្ននោះដែរ Judd Trump ម្ចាស់ការពារតំណែងជើងឯក Shanghai Masters ក៏បានឆ្លងចូលវគ្គ ៨នាក់ចុងក្រោយផងដែរ បន្ទាប់ពីយកឈ្នះគូប្រជែង Robertson ដោយលទ្ធផល ៦-២ រួចមក៕ ប្រភព៖ FRESH NEWS

Wilson អាចប៉ះ O’Sullivan ឬក៏ Hawkins ក្នុងវគ្គ ៨នាក់នៅពាន Shanghai Masters 2025 Read More »

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix របស់ Chelsea ទៅចូលរួមជាមួយ Al-Nassr

(បរទេស)៖ កីឡាករ Joao Felix របស់ក្រុមតោខៀវ Chelsea ផ្លាស់ទៅ Al-Nassr ដើម្បីចាប់ដៃគូជាមួយមិត្តរួមក្រុមព័រទុយហ្គាល់ Cristiano Ronaldo ខណៈដែលក្រុមតោខៀវទទួលបានតម្លៃដ៏គួរឱ្យភ្ញាក់ផ្អើល។ ក្លឹបទាំងពីរមិនបានបង្ហាញពីព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែ Sky Sports បាននិយាយថាការផ្ទេរអាចមានតម្លៃរហូតដល់ 43.7 លានផោន (58.17 លានដុល្លារ) ដែលរួមមានថ្លៃដើម 26.2 លានបូកនឹង 17.5 លាននៅក្នុងកម្មវិធីបន្ថែម។ Joao Felix បានចាកចេញពី Chelsea ទៅចូលរួមជាមួយក្រុម Al-Nassr របស់ Saudi Pro League ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ កីឡាករជម្រើសជាតិព័រទុយហ្គាល់វ័យ 25 ឆ្នាំរូបនេះបានផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ពី Atletico Madrid កាលពីរដូវក្តៅមុន ដោយបានលេងជាមួយក្រុមតោខៀវក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ 2023 ។ Felix បានផ្លាស់ពី Benfica ទៅ Atletico Madrid

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix របស់ Chelsea ទៅចូលរួមជាមួយ Al-Nassr Read More »

អ្នកគាំទ្រតោកំណាចអង់គ្លេសជាង ៦៥,០០០នាក់ ចេញមកដង្ហែពាន Women’s Euro 2025 យ៉ាងគគ្រឹកគគ្រេង

(ឡុងដ៍)៖ ប្រជាជន ក៏ដូចជាអ្នកគាំទ្របាល់ទាត់ដែលត្រូវបានគេរាយការណ៍ថា មានប្រមាណជាង ៦៥,០០០នាក់ឯណោះ បានចេញមកអបអរសាទរតាមដងផ្លូវជាមួយក្រុមជម្រើសជាតិស្រ្តីតោកំណាចអង់គ្លេស បន្ទាប់ពីដណ្តើមបានជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប European Championship 2025 កាលពីរាត្រីថ្ងៃអាទិត្យ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងពិធីដង្ហែពាននេះដែរក៏មានការចូលរួមពីសមាជិកក្រុមគ្រួសាររាជវង្សដែលផ្តើមចេញពីចំណុចកណ្តាលទីក្រុង London តែម្តងនោះដែរ។ ប្រធានក្រុមស្រ្តីអង់គ្លេស Leah Williamson បានថ្លែងថា «វាគឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឱ្យខ្ញុំរំភើបរហូតដល់ស្រក់ទឹកភ្នែក។ នេះប្រហែលជាអ្វីដែលពិសេសបំផុតដែលពួកយើងទទួលបាននាពេលនេះ»។ កីឡាការិនីវ័យ ២៨ឆ្នាំដែលត្រូវបានជ្រើសរើសចេញពីក្លិប Arsenal បានបន្តថា «ពួកយើងបានបង្កើតប្រវតិ្តសាស្រ្តថ្មីហើយ។ ចូរបន្តនៅជាមួយពួកយើង ដោយប្រវត្តិសាស្រ្តនេះនឹងមិនទាន់បញ្ចប់នៅឡើយទេ»។ ក្រុមតោកំណាចមួយនេះបច្ចុប្បន្ន មានក្តីសង្ឃឹមក្នុងការឆ្ពោះទៅប្រជែងជើងឯក World Cup 2027 ដែលពួកគេបានចាញ់វគ្គផ្តាច់ព្រ័ត្រ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ស្រ្តីអេស្ប៉ាញកាលឆ្នាំ២០២៣។ ពួកគេបានក្លាយជាម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Women’s Euro ២សម័យកាលជាប់គ្នាចុងក្រោយនេះ ក្រោយផ្តួលស្រ្តីអាល្លឺម៉ង់ និងអេស្ប៉ាញនៅវគ្គដណ្តើមពាន៕ ប្រភព៖ FRESH NEWS

អ្នកគាំទ្រតោកំណាចអង់គ្លេសជាង ៦៥,០០០នាក់ ចេញមកដង្ហែពាន Women’s Euro 2025 យ៉ាងគគ្រឹកគគ្រេង Read More »

វៀតណាម លើកពាន ASEAN U23 CHAMPIONSHIP 2025 ពីការឈ្នះយុវជនឥណ្ឌូនេស៊ី

(ហ្សាកាតា)៖ ក្រុមជម្រើសជាតិវៀតណាម U23 ពេលនេះបានក្លាយជាម្ចាស់ពានរង្វាន់ជើងឯកយុវជនអាស៊ាន ASEAN U23 CHAMPIONSHIP 2025 ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-០ នឹងធ្វើឱ្យពួកគេគ្រងជើងឯកពានយុវជនប្រចាំតំបន់នេះបានជាលើកទី៣ ច្រើនជាងគេ ។ នេះជាការឈ្នះពានជើងឯកតំបន់អាស៊ានរបស់យុវជន U23 វៀតណាម ជាលើកទី៣ ជាប់ៗគ្នា បន្ទាប់ពីធ្វើបានកាលឆ្នាំ២០២២ ក្នុងទឹកដីកម្ពុជា លើកទី២ យកបាននៅឆ្នាំ២០២៣ នៅទឹកដីថៃ គិតចាប់តាំងពីព្រឹត្តិការណ៍ចាប់ផ្តើមដំបូងនៅឆ្នាំ២០០៥ ។ ១គ្រាប់ជ័យជម្នះរបស់យុវជន U23 វៀតណាម ធ្វើបានដោយកីឡាករ Nguyen Cong Phuong នៅនាទី៣៧ ហើយបានរក្សារហូតដល់ចប់ការប្រកួត ខណៈក៏បានផ្តល់ការខកចិត្តទៅកាន់ក្រុមយុវជនឥណ្ឌូនេស៊ី ជាលើកទី២ រវាងការប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយកាលឆ្នាំ២០២៣ ក្រុមទាំងពីបានបញ្ចប់នៅលទ្ធផលស៊ុត ១១ម៉ែត្រកាត់សេចក្តី ក្រុមវៀតណាម យកឈ្នះឥណ្ឌូនេស៊ី ៦-៥ ។ ស្ថិតក្នុងឆ្នាំ២០២៥ នេះ អ្នកដែលស៊ុតបានច្រើនជាងគេ​នោះ គឺកីឡាករ Jens Raven យុវជនឥណ្ឌូនេស៊ី ៕ ប្រភព៖ FRESH NEWS

វៀតណាម លើកពាន ASEAN U23 CHAMPIONSHIP 2025 ពីការឈ្នះយុវជនឥណ្ឌូនេស៊ី Read More »

Man City ទិញកីឡាករ Trafford មកវិញ ក្នុងនាមអ្នកចាំទីថ្លៃជាងគេរបស់អង់គ្លេស

(មេនឆេស្ទើ)៖ ក្រុមមេឃខៀវ Manchester City បានទិញកីឡាករចាស់របស់ពួកគេត្រឡប់មកវិញគឺ James Trafford ពីក្លិប Burnley ក្នុងតម្លៃសរុបដែលត្រូវបានគេរាយការណ៍ថា ២៧លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តែយ៉ាងណាប្រភពពីក្លិប Burnley បានបញ្ជាក់ថា មានតម្លៃរហូតដល់ទៅ ៣១លានផោនឯណោះ ថ្លៃជាងគេក្នុងនាមអ្នកចាំទីណាៗទាំងអស់ បើធៀបនឹងអ្នកចាំទីផ្សេងទៀតរបស់អង់គ្លេស បំបែកកំណត់ត្រាចាស់របស់អ្នកចាំទី Jordan Pickford ដែលក្លិប Everton ទិញពីឆ្មាខ្មៅ Sunderland នាអំឡុងឆ្នាំ២០១៧ ក្នុងតម្លៃ ៣០លានផោន។ Trafford វ័យទើបតែ ២២ឆ្នាំ ជាអតីតកីឡាករចេញពីថ្នាលយុវជនរបស់ City ត្រូវបានលក់ចេញទៅឱ្យ Burnley កាលខែកក្កដា ឆ្នាំ២០២៣ ក្នុងតម្លៃត្រឹមតែ ១៩លានផោនតែប៉ុណ្ណោះ ដោយចូលលេងសរុបបានចំនួន ៧៣ប្រកួត ក្នុងនោះដែរបានលេង ២៨ប្រកួតក្នុងលីគ Premier League នារដូវកាលឆ្នាំ២០២៣-២៤។ ការវិលមកកាន់កីឡដ្ឋាន Etihad ជាថ្មីនេះ Trafford បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយជម្រើសថែមបាន ១២ខែទៀតដែរ

Man City ទិញកីឡាករ Trafford មកវិញ ក្នុងនាមអ្នកចាំទីថ្លៃជាងគេរបស់អង់គ្លេស Read More »

Monteiro គឺជាកីឡាករ​ចំណូល​ថ្មី​របស់ក្លឹបស្វាយរៀង

សង្ខេប៖ ខ្សែប្រយុទ្ធប្រេស៊ីល Patrick Monteiro ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង FC នៅមុនរដូវកាល Cambodian Premier League 2025-2026 នេះជាការចុះហត្ថលេខាដ៏គួរឱ្យរំភើបក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីគឺ Matthew McConkey ។ ខ្សែប្រយុទ្ធប្រេស៊ីល Patrick Monteiro គ្រោងនឹងបង្កើតឥទ្ធិពលរបស់គេក្នុងវិស័យបាល់ទាត់កម្ពុជា។ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង ខណៈក្លឹបត្រៀមសម្រាប់រដូវកាល២០២៥-២០២៦ Cambodian Premier League (CPL)។ ការចុះហត្ថលេខារបស់ Monteiro មកដល់ពេលវេលាដ៏សំខាន់មួយសម្រាប់ក្រុមម្ចាស់ជើងឯក។ គាត់បានចូលជំនួសខ្សែប្រយុទ្ធ Gabriel Silva Costa ដែលគ្រាប់បាល់របស់គាត់បានរួមចំណែកដល់ភាពជោគជ័យនាពេលថ្មីៗរបស់ស្វាយរៀង។ Silva បានចាកចេញពីក្លឹបកាលពីដើមឆ្នាំនេះទៅចូលរួមជាមួយ Terengganu FC ក្នុងលីគកំពូលម៉ាឡេស៊ី។ ទោះបីជា Monteiro មិនទាន់បានចូលរួមក្នុងការប្រកួតផ្លូវការសម្រាប់ខេត្តស្វាយរៀងក៏ដោយ ប៉ុន្តែគាត់បានលេងក្នុងការប្រកួតហ្វឹកហាត់មុនរដូវកាលជាច្រើនក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ ការលេងដំបូងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់បុគ្គលិកគ្រូបង្វឹក និងអ្នកគាំទ្រ ដែលចង់ឃើញការរួមចំណែករបស់គាត់នៅក្នុងការប្រកួត។ Monteiro នឹងដឹកនាំការវាយសម្រុកជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah អាយុ 24 ឆ្នាំ និងកីឡាករកម្ពុជា សៀង ចន្ធា។

Monteiro គឺជាកីឡាករ​ចំណូល​ថ្មី​របស់ក្លឹបស្វាយរៀង Read More »

Scroll to Top