August 3, 2025

​ប៉ូឡូញ ឬ​អ៊ី​តា​លី ជា​ម្ចាស់​ពាន​បាល់ទះ​បុរស​ពិភពលោក​ឆ្នាំ​២០២៥​?

ប្រទេស​ចិន ៖ ក្រុម​បាល់ទះ​ជម្រើសជាតិ​ប៉ូ​ឡូញ និង​អុ​ី​តា​លី​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 តាម​រយៈ​ការ​យកឈ្នះ​គូប្រកួត​របស់​ខ្លួនក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ចិន​។ ក្រុម​ដែល​ឡើង​មក​កាន់​វគ្គ​៤​ក្រុម​ចុង​ក្រោយឬ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទះបុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations League 2025 រួម​មាន​៖ ប្រេ​ស៊ី​ល ស្លូ​វ៉ា​នី ប៉ូ​ឡូញ និង​អុ​ី​តា​លី ។ មុន​នឹង​ឡើងមក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម​បាល់ទះ​ជម្រើសជាតិ​អុ​ី​តា​លី បាន​យកឈ្នះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ស្លូ​វ៉ា​នី ៣-១​សិត (២៥-២២, ២២-២៥, ២៥-២១ និង​២៥-១៨) ។ ចំណែក​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប៉ូ​ឡូញ បាន​យកឈ្នះ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប្រេ​សុ​ី​ល​៣-០​សិត​(២៨-២៦, ២៥-១៩ និង​២៥-២១) ។ ក្នុង​ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​ថ្ងៃ​ទី​០៣ សីហា ឆ្នាំ​២០២៥ ក្រុម​បាល់ទះជម្រើសជាតិ​ប៉ូ​ឡូញ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​អុ​ី​តា​លី ដណ្ដើម​ពាន​ជើងឯក និង​ក្រុម​បាល់ទះ​ជម្រើសជាតិ​ប្រេ​សុ​ី​ល ប៉ះ​ជាមួយ​ក្រុម​បាល់ទះ​ជម្រើសជាតិ​ស្លូ​វ៉ា​នី ដណ្ដើមចំណាត់ថ្នាក់​លេខ​៣​។ ចាំ​មើល​ឆ្នាំ​២០២៥​នេះពាន​ជើងឯក​បាល់ទះ​បុរស​កម្រិត​ពិភពលោក FIVB Men’s Volleyball Nations […]

​ប៉ូឡូញ ឬ​អ៊ី​តា​លី ជា​ម្ចាស់​ពាន​បាល់ទះ​បុរស​ពិភពលោក​ឆ្នាំ​២០២៥​? Read More »

Wilson បញ្ចប់ក្តីសុបិនរបស់កីឡាករចិន Zhao ក្នុងការឈានទៅផ្តាច់ព្រ័ត្រ Shanghai Masters 2025

(សៀងហៃ)៖ កីឡាករស្នូកឃ័រ Kyren Wilson បានវាយបកទម្លាក់កីឡាករម្ចាស់ផ្ទះចិន Zhao Xintong ដែលចិញ្ចឹមចិត្ត ចង់ឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី Shanghai Masters 2025 នារសៀលថ្ងៃសៅរ៍ ទី០២ ខែសីហាម្សិលមិល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទន្ទឹមគ្នានោះដែរ ជើងខ្លាំងអន្តរជាតិអង់គ្លេស Wilson ក៏បានបញ្ចប់កំណត់ត្រាប្រកួតមិនចាញ់ចំនួន ២៦ប្រកួតជាប់ៗគ្នា របស់ Zhao ទៀតផង។ Wilson បានធ្វើការវាយបកយកជ័យជម្នះវិញដ៏អស្ចារ្យ តាមរយៈឈ្នះ ៦ហ្វ្រេមជាប់ៗគ្នាតែម្តង ក្រោមលទ្ធផលផ្លូវការ ១០-៥ បន្ទាប់ពីគូប្រជែង Zhao បានបើកការនាំមុខ ៥-៤ តាំងពីវគ្គទី១។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានយកឈ្នះនៅ ៣សិតចុងក្រោយមានពិន្ទុជ័យជម្នះតែ ៧០ ១០១ និង ៥១ប៉ុណ្ណោះ។ Wilson នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹង Ali Carter ដែលបានចូលរួមនៅ Shanghai Masters 2025 ជំនួសកីឡាករ Mark Allen ដែលបានដកខ្លួន បន្ទាប់ពីកីឡាករអង់គ្លេសរូបនេះក៏បានទម្លាក់

Wilson បញ្ចប់ក្តីសុបិនរបស់កីឡាករចិន Zhao ក្នុងការឈានទៅផ្តាច់ព្រ័ត្រ Shanghai Masters 2025 Read More »

ប្រេស៊ីលគ្រងជើងឯក Copa America នារីក្រោយឈ្នះកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ

ប្រេស៊ីលបានការពារជើងឯក Copa America នារីរបស់ពួកគេដោយជោគជ័យជាមួយនឹងការស៊ុតបាល់ប៉េណាល់ទីដ៏រំភើប 5-4 ឈ្នះលើក្រុមកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Quito ដោយបានឈ្នះពានរង្វាន់ទ្វីបអាមេរិកខាងត្បូងជាលើកទី 9 របស់ពួកគេ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 4-4 បន្ទាប់ពីម៉ោងបន្ថែម។ ក្រុម Columbia រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Linda Caicedo ដែលបានស៊ុតបញ្ចូលទីនៅនាទីទី 25 ។ សម្រាប់ប្រេស៊ីល Angelina បានរកគ្រាប់បាល់តាមស្មើនៅមុនតង់ទីមួយ។ ចូលដល់តង់ទីពីរ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Tarciane បានធ្វើឲ្យកូឡុំប៊ី នាំមុខវិញនៅនាទីទី 69 ប៉ុន្តែ Amanda Gutierrez រកបានគ្រាប់បាល់តាមពីក្រោយនៅនាទីទី 80 ដើម្បីតាមស្មើវិញ។ Mayra Ramirez បានស្ដារការនាំមុខរបស់កូឡុំប៊ីពីរនាទីមុនចប់ការប្រកួតតែកីឡាការិនី Marta ធ្វើរឿងដ៏អស្ចារ្យឱ្យប្រេស៊ីលតាមស្មើយ៉ាងទាន់ពេលក្នុងម៉ោងឈប់សម្រាក ហើយបន្ទាប់មកក៏ស៊ុតបញ្ចូលទីម្តងទៀតក្នុងម៉ោងបន្ថែម។ កីឡាការិនីកូឡុំប៊ីLeicy Santos ធ្វើបានតាមស្មើក្នុងលទ្ធផល 4-4ជាមួយនឹងការទាត់បាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលដើម្បីបង្ខំឱ្យមានការស៊ុតបាល់ប៉េណាល់ទី ដែលអ្នកចាំទី Lorena របស់ប្រេស៊ីលជាអ្នកសង្គ្រោះក្រុមនាងឱ្យទទួលបានជ័យជម្នះ។ ក្នុងការប្រកួតចុងក្រោយ ប្រទេសប្រេស៊ីលគ្រប់គ្រងបាល់ភាគច្រើនជិត៦០ភាគរយ ខណៈកូឡុំប៊ីមានប្រហែល៤០ភាគរយ។ ប្រេស៊ីល ស៊ុតបាន៩គ្រាប់ ខណៈកូឡុំប៊ី

ប្រេស៊ីលគ្រងជើងឯក Copa America នារីក្រោយឈ្នះកូឡុំប៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Read More »

West Ham ចុះហត្ថលេខាទិញ Wilson អតីតខ្សែប្រយុទ្ធ Newcastle

ក្លឹប West Ham United បានជ្រើសរើសអតីតកីឡាករ Newcastle United និង Bournemouth ខ្សែប្រយុទ្ធ Callum Wilson មករួមក្រុមជាកីឡាករឥតគិតថ្លៃផ្ទេរលើកិច្ចសន្យារយៈពេលមួយឆ្នាំ។ កីឡាករ Wilson វ័យ 33 ឆ្នាំរកបានគ្រាប់បាល់ចំនួន 111 គ្រាប់ក្នុងការបង្ហាញខ្លួន 239 ប្រកួតនៅអង់គ្លេស Premier League។ ប្រកួតសម្រាប់ Newcastleគាត់រកបាន49 គ្រាប់ក្នុងចំណោម 130 ប្រកួត។ គាត់ក៏ធ្លាប់បានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសចំនួនប្រាំបួនដង ដោយស៊ុតបញ្ចូលទីបាន 2គ្រាប់។ Wilson បានផ្លាស់ទៅ Newcastle ក្នុងខែកញ្ញា ឆ្នាំ 2022 ហើយមានគ្រាប់បាល់សរុបចំនួន 18 គ្រាប់ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ 2022-23 ដែលជារដូវកាលមួយដែលបានឃើញគាត់មានលក្ខណៈពិសេសសម្រាប់ក្រុមអង់គ្លេសនៅ World Cup ក្នុងប្រទេសកាតា។ គាត់បានលេងត្រឹមតែ 18 ប្រកួតក្នុងលីគកាលពីរដូវកាលមុនដោយសារតែរបួស។ ប្រភព៖ NKDNEWS

West Ham ចុះហត្ថលេខាទិញ Wilson អតីតខ្សែប្រយុទ្ធ Newcastle Read More »

Ramsdale កីឡាករចាំរបស់តោកំណាចអង់គ្លេស ចូលរួមជាមួយ Newcastle ជាលក្ខណៈខ្ចីជើង

(បរទេស)៖ Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបាន ៥ប្រកួតផងនោះ ត្រូវបានផ្ទេរទៅកាន់សារិកាព្រៃ Newcastle United ជាលក្ខណៈខ្ចីជើង ១រដូវកាលពីក្លិប Southampton ដែលបានធ្លាក់ទៅលេងនៅក្របខណ្ឌទី២ Championship។ កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southampton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។ អតីតអ្នកចាំទីរបស់កាំភ្លើងធំ Arsenal រូបនេះបាននិយាយថា ការបានទៅលេងដែលស្ថិតក្រោមការដឹកនាំរបស់លោក Howe ម្តងទៀតនេះ វាជាកត្តាអាទិភាពដែលញាំងឱ្យរូបគេសម្រេចចិត្តចូលរួមជាមួយ Newcastle នាពេលនេះ។ Ramsdale គឺជាសមាជិកថ្មីទី៣ របស់ Newcastle នារដូវក្តៅនេះ ក្រោយការមកដល់របស់កីឡាករ Anthony Elanga ពីក្លិប Nottingham Forest និង Antonio Cordero

Ramsdale កីឡាករចាំរបស់តោកំណាចអង់គ្លេស ចូលរួមជាមួយ Newcastle ជាលក្ខណៈខ្ចីជើង Read More »

Yu Zidi ជនជាតិចិនអាយុ 12 ឆ្នាំក្លាយជាអ្នកហែលទឹកវ័យក្មេងបំផុតដែលឈ្នះមេដាយពិភពលោក

ក្មេងស្រីសិស្សសាលាជនជាតិចិន Yu Zidi ក្លាយជាម្ចាស់មេដាយជើងឯកហែលទឹកពិភពលោកក្មេងជាងគេមិនធ្លាប់មាន បន្ទាប់ពីដណ្តើមបានមេដាយសំរឹទ្ធដែលមានអាយុ 12 ឆ្នាំ និង 9 ខែ។ Yu បានហែលក្នុងវិញ្ញាសាហែលសេរី 4×200ម៉ែត្រ របស់ស្ត្រី ប៉ុន្តែបានខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រខណៈដែលប្រទេសចិនដណ្តើមបានមេដាយសំរឹទ្ធតាមពីក្រោយអូស្ត្រាលី និងសហរដ្ឋអាមេរិកក្នុងប្រទេសសិង្ហបុរី។ Yu ដែលបានចូលរួមប្រកួតក្នុងវិញ្ញាសាហែលទឹក 200 ម៉ែត្រផ្នែកនារីកាលពីថ្ងៃព្រហស្បតិ៍ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទីបួនបានទទួលមេដាយមួយក្នុងនាមជាសមាជិកនៃក្រុមបញ្ជូនបន្តរបស់ចិន។ កុមារីYu បានធ្វើឱ្យមានការចាប់អារម្មណ៏នៅសិង្ហបុរី។ នាងបានឆ្លងផុតការប្រកួតវិញ្ញាសាវិញ្ញាសាឯកត្តជន 200 ម៉ែត្រកាលពីថ្ងៃចន្ទ ហើយបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 4 ដោយបាត់មេដាយត្រឹមតែ 0.06 វិនាទីប៉ុណ្ណេះ។ នាងបានតាមពីក្រោយដោយពិន្ទុទីបួនទៀតក្នុងការប្រកួតផ្តាច់ព្រ័ត្រមេអំបៅ 200 ម៉ែត្រ ហើយក៏នឹងប្រកួតក្នុងវិញ្ញាសាវិញ្ញាសាឯកត្តជន 400 ម៉ែត្រផងដែរ។ Yu ដែលមានអាយុ 13 ឆ្នាំក្នុងខែតុលាបានចាប់ផ្តើមការហែលទឹកនៅអាយុប្រាំមួយឆ្នាំ ជាវិធីមួយដើម្បីបន្ធូរអារម្មណ៍ក្នុងអំឡុងពេលរដូវក្ដៅនៅប្រទេសចិន។ នាងត្រូវបានប្រៀបធៀបជាប្រវត្តិសាស្ត្រទៅនឹងកីឡាការិនីដាណឺម៉ាក Inge Sorensen ដែលនៅអាយុ 12 ឆ្នាំជាអ្នកឈ្នះមេដាយកីឡាហែលទឹកអូឡាំពិកដែលក្មេងបំផុតមិនធ្លាប់មានជាមួយនឹងមាដាយសំរឹទ្ធក្នុងការប្រកួតកីឡាទីក្រុង Berlin ឆ្នាំ 1936។ ប៉ុន្តែមិនមែនគ្រប់គ្នាគិតថា Yu គួរតែទៅប្រកួតប្រជែងនៅប្រទេសសិង្ហបុរីនោះទេ។ អ្នកនៅក្នុងវិស័យកីឡាមួយចំនួនបានចោទជាសំណួរអំពីផលប៉ះពាល់ផ្លូវចិត្ត និងរាងកាយនៃការហ្វឹកហាត់កម្រិតខ្ពស់

Yu Zidi ជនជាតិចិនអាយុ 12 ឆ្នាំក្លាយជាអ្នកហែលទឹកវ័យក្មេងបំផុតដែលឈ្នះមេដាយពិភពលោក Read More »

Man Utd ដាក់លក់ខ្សែប្រយុទ្ធ Hojlund វិញ ក្នុងតម្លៃ ៣០លានផោន ក្រោយទិញចូល ២ឆ្នាំ

(មេនឆេស្ទើ)៖ បិសាចក្រហម Manchester United បានសម្រេចដាក់លក់ខ្សែប្រយុទ្ធ Rasmus Hojlund របស់ខ្លួន ក្នុងតម្លៃប្រមាណ ៣០លានផោន ក្នុងទីផ្សារទិញ-ដូរកីឡាករដែលនឹងបិទទ្វារវិញនាដើមខែកញ្ញា ឆ្នាំ២០២៥ ក្រោយទិញចូលបាន ២ឆ្នាំ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Man Utd ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលមុន បានទិញកីឡាករអន្តរជាតិដាណឺម៉ាក Hojlund ពីក្លិប Atalanta លេងនៅ Serie A ក្នុងតម្លៃ ៤៣លានផោនកាលឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យា ៥ឆ្នាំផងដែរលេងនៅទឹកដី Old Trafford។ Hojlund ក៏រកបាន ២គ្រាប់ផងដែរទល់នឹងក្រុម AFC Bournemouth នៃជំនួបមិត្តភាពអន្តរជាតិនៅទីក្រុង Chicago សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដោយរូបគេនៅតែមានបំណងលេងឱ្យ Man Utd ដដែលបើទោះបីជាក្លិបកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធរបស់ RB Leipzig គឺ Benjamin Sesko ក៏ដោយ។ ទោះជាយ៉ាងណា

Man Utd ដាក់លក់ខ្សែប្រយុទ្ធ Hojlund វិញ ក្នុងតម្លៃ ៣០លានផោន ក្រោយទិញចូល ២ឆ្នាំ Read More »

Messi និង Ronaldo ក្នុងចំណោម​កីឡាករទាំង​ ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។ បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ ១១ម៉ែត្រ សរុប ១៧៥គ្រាប់ក្នុងអាជីព។ បច្ចុប្បន្ន​ Messi ខ្សែប្រយុទ្ធ Inter Miami  វ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់សរុបទាំងអស់ក្នុងអាជីព ទាំងនៅជម្រើសជាតិ និងក្លិបចំនួន ៨៧៤ ចំណែក Ronaldo វិញរកបាន ៩៣៨គ្រាប់ ឯណោះ។ ពិតណាស់​ការស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ពិន័យ ១១ម៉ែត្រ គឺជាករណីមួយដែលកីឡាករខ្សែប្រយុទ្ធ ឬកីឡាករមានតួនាទីផ្សេងទៀត ត្រូវបញ្ចេញបច្ចេកទេសក្នុងយកឈ្នះរនាំងអ្នកចាំទី ទើបអាចស៊ុតសម្រេចគ្រាប់បាល់នោះបាន

Messi និង Ronaldo ក្នុងចំណោម​កីឡាករទាំង​ ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ Read More »

Scroll to Top