August 9, 2025

អត្ដពលិកទូកនាគកម្ពុជា វិញ្ញាសា ២០០ម៉ែត្រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍ World Games

អត្ដពលិកទូកនាគកម្ពុជា ដែលប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ ៨នាក់ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12Th World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។ វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើនៅថ្ងៃទី១០ សីហា ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០ព្រឹក នៅប្រទេសចិន (៨៖០០ព្រឹក នៅកម្ពុជា)។ នាព្រឹកថ្ងៃទី៩ សីហា អត្ដពលិកទូកនាគកម្ពុជា លើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ៨នាក់ បុរស-នារី បានដណ្ដើមបានលេខ២ ក្នុង Heat 1 ក្នុងព្រឹត្តិការណ៍ World Games។ វិញ្ញាសាទូកនាគ ២០០ម៉ែត្រ បុរស-នារី ចំណុះ ៨នាក់នេះ​មាន ២ Heat ក្នុងមួយ Heat មាន ៦ប្រទេស។ Heat 1 មានកម្ពុជា មីយ៉ាន់ម៉ា កូរ៉េខាងត្បូង អ៊ុយក្រែន […]

អត្ដពលិកទូកនាគកម្ពុជា វិញ្ញាសា ២០០ម៉ែត្រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍ World Games Read More »

ខ្សែប្រយុទ្ធ SESKO ក្លាយជាកីឡាកររបស់ Manchester United ជាផ្លូវការហើយ

ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែប្រយុទ្ធក្លឹប RB Leipzig កីឡាករ Benjamin Sesko ក្នុងកិច្ចព្រមព្រៀងតម្លៃ73.7 លានផោន។ កិច្ចសន្យារយៈពេល 5 ឆ្នាំរួមបញ្ចូលទាំងការធានានូវការទូទាត់ចំនួន 66.3 លានផោនជាមួយនឹងប្រាក់បន្ថែមដែលនៅសល់។ កីឡាករអន្តរជាតិស្លូវេនីគឺជាកីឡាករសំខាន់ទី 3 របស់ Man Utd ក្នុងតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មីបន្ទាប់ពីការមកដល់របស់ Matheus Cunha ក្នុងតម្លៃ 62.5 លានផោន និង Bryan Mbeumo ក្នុងតម្លៃ 65 លានផោនជាមួយនឹងបន្ថែម 6 លានផោន។ Sesko វ័យ 22 ឆ្នាំក៏ជាគោលដៅសម្រាប់ Newcastle Unitedដែលចង់ទិញដែរ ប៉ុន្តែគាត់បានជ្រើសរើសចូលរួមជាមួយក្រុមរបស់ Ruben Amorim ។ Sesko បានរីកចម្រើនខ្លាំងនៅក្នុងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 5 ដងក្នុងការបង្ហាញខ្លួន

ខ្សែប្រយុទ្ធ SESKO ក្លាយជាកីឡាកររបស់ Manchester United ជាផ្លូវការហើយ Read More »

កីឡាការិនី Raducanu សប្បាយចិត្ត ដែលបានធ្វើការជាមួយលោក Roig អតីតគ្រូបង្វឹករបស់ Nadal

(បរទេស)៖ កីឡាការិនីវាយកូនបាល់ទោល Emma Raducanu បាននិយាយថា នឹងពិតជារំភើបខ្លាំងណាស់ ដោយបានលោក Francis Roig មកបង្វឹក ស្របពេលនាងបានកំពុងត្រៀមលេងកម្មវិធីធំ US Open នាឆ្នាំនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាការិនីសញ្ជាតិអង់គ្លេស វ័យ ២២ឆ្នាំរូបនេះ បានស្ថិតក្រោមការបង្វឹករបស់លោក Mark Petchey ក្រៅផ្លូវការគិតចាប់តាំងពីខែមីនា មុនពេលបញ្ចូលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Roig ចូលទៅក្នុងក្រុមគ្រូបង្វឹកពេញម៉ោងរបស់នាង ដែលជាអតីតគ្រូបង្វឹកចាស់របស់ជើងខ្លាំង Rafael Nadal ដែលបានចូលនិវត្តន៍។ លោក Roig វ័យ ៥៧ឆ្នាំ ធ្លាប់បានធ្វើការងារជាមួយពូរបស់ Nadal គឺលោក Toni ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២ និងបានរួមចំណែកជួយជ្រោមជ្រែង Nadal ឈ្នះជើងឯក ២២សម័យ ក្នុងក្របខណ្ឌ Grand Slam ទៀតផង។ ជាមួយគ្នានោះ Raducanu បានថ្លែងថា «លោក Roig គឺជាគ្រូបង្វឹកពោរពេញដោយបទពិសោធន៍មួយរូប ធ្វើឱ្យខ្ញុំរីករាយខ្លាំងណាស់ ក្នុងការបន្តធ្វើការជាមួយគាត់»។ Raducanu

កីឡាការិនី Raducanu សប្បាយចិត្ត ដែលបានធ្វើការជាមួយលោក Roig អតីតគ្រូបង្វឹករបស់ Nadal Read More »

Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករយុវជន ក្នុងរយៈពេល ៣ឆ្នាំ

(ឡុងដ៍)៖ ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រុមបាល់ទាត់អាជីពតោខៀវ Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករចេញពីយុវជនថ្នាលរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា Chelsea គឺជាប្រភពនៃការបណ្តុះបណ្តាលយុវជនថ្នាលដ៏មានឥទ្ធិពលមួយ ក្នុងចំណោមក្លិបដទៃរបស់អង់គ្លេស ដែលមានទីលានហ្វឹកហាត់នៅឯ Surrey។ តួយ៉ាង ពួកគេបានលក់កីឡាករ Armando Broja ដែលចេញពីថ្នាលយុវជន Chelsea ទៅឱ្យ Burnley ក្នុងតម្លៃ ២០លានផោន ញាំងឱ្យពួកគេរកចំណូលបាន ៤១.២លានផោនផងដែរ ពីការលក់យុវជននារដូវក្តៅនេះ ស្របពេលខ្សែការពារ Bashir Humphreys ក៏ត្រូវផ្លាស់ទៅលេងនៅកីឡដ្ឋាន Turf Moor ក្នុងតម្លៃ ១៤.៧លានផោន និង Ishe Samuels-Smith លក់ទៅឱ្យ Strasbourg ក្នុងតម្លៃ ៦.៥លានផោនដែរនោះ។ Chelsea ដែលដណ្តើមបានពាន២ ក្នុងឆ្នាំ២០២៥ នេះគឺបានស្ថិតក្រោមការគ្រប់គ្រងដោយលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital ដែលបានទិញក្លិបស្ថិតនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះពីមហាសេដ្ឋីរុស្ស៊ី

Chelsea រកចំណូលបានជាង ២៥០លានផោន ពីការលក់កីឡាករយុវជន ក្នុងរយៈពេល ៣ឆ្នាំ Read More »

ក្រោយមានម្ចាស់វិនិយោគថ្មី ក្លិប កំពង់ដេវ៉ា កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី កំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង អំពីការរៀបចំក្រុមនៅរដូវកាល ២០២៥-២០២៦ ទាំងគ្រូបង្វឹក និងការដោះដូរកីឡាករ បន្ទាប់ពីពួកគេទទួលបានម្ចាស់វិនិយោគថ្មី។ ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ជាឈ្មោះថ្មីដែល បានប្តូរពីឈ្មោះក្លិបបាល់ទាត់ចាស់ «សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ»។ តាមរយៈការផ្លាស់ប្តូរឈ្មោះថ្មីនេះ ក្លិប កំពង់ដេវ៉ា ទទួលបានម្ចាស់វិនិយោគថ្មីផងដែរ ដែលត្រូវបានគេដឹងថាមានសម្ព័ន្ធម្ចាស់វិនិយោគជាមួយគ្នានឹងក្លិប ដេវ៉ា យូណាយធីត (Dewa United) នៃលីគកំពូល ឥណ្ឌូណេស៊ី។ យ៉ាងណា បើក្រឡេកមកមើលអំពីការរៀបចំក្រុមរបស់ កំពង់ដេវ៉ា ក្នុងការត្រៀមខ្លួនរដូវកាលថ្មីវិញ ពួកគេពិតជាធ្វើឱ្យអ្នកគាំទ្រ កម្ពុជា មានការចាប់អារម្មណ៍មែនទែន។ ពួកគេបាននាំចូលគ្រូបង្វឹកថ្មីសញ្ជាតិ អេស្ប៉ាញ លោក Alex Dorado ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមយុវជន Real Madrid ហើយមុនមកកាន់លីគកំពូល កម្ពុជា លោកបានដឹកនាំក្លិប Black Leopards FC នៃលីគកំពូល អាហ្វ្រិកខាងត្បូង។

ក្រោយមានម្ចាស់វិនិយោគថ្មី ក្លិប កំពង់ដេវ៉ា កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល Read More »

Aston Villa ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Guessand ពីក្លឹប Niceនៅបារាំង

ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រដើមកំណើតបារាំង Evann Guessand បានចូលរួមជាមួយក្រុម Aston Villa នៅអង់គ្លេសក្រោយចេញពីក្រុម Nice ក្នុងក្របខ័ណ្ឌបារាំង Ligue 1។ Villa មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យារបស់កីឡាករវ័យ 24 ឆ្នាំ ឬតម្លៃផ្ទេរឡើយ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាវាជាកិច្ចសន្យារយៈពេល 5 ឆ្នាំដែលមានតម្លៃ 35 លានអឺរ៉ូ (40.71 លានដុល្លារ)។ Guessand បានបញ្ចប់ការសិក្សាពីសាលាយុវជនរបស់ Nice និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅឆ្នាំ 2020។ គាត់ត្រូវបានខ្ចីជើងទៅក្លឹបស្វីស Lausanne-Sport និងក្លឹបបារាំង Nantes មុនពេលមានរដូវកាលដ៏ល្អបំផុតរបស់គាត់នៅឆ្នាំ 2024-25 ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់នៅ Ligue 1 ខណៈដែល Nice បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ។ គាត់ក៏បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់កូតឌីវ័រក្នុងខែមីនាក្នុងជ័យជម្នះ 1-0 លើក្រុម Burundi ក្នុងវគ្គជម្រុះ World Cup ។ Villa ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខប្រាំមួយកាលពីរដូវកាលមុនចាប់ផ្តើមយុទ្ធនាការលីគរបស់ពួកគេជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយក្រុម Newcastle

Aston Villa ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Guessand ពីក្លឹប Niceនៅបារាំង Read More »

ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀម​ខ្លួន​ដើម្បី​ប្រជែងជើងឯក​​បាល់ទះពិភពលោក ខែក្រោយ

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍​លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ជាពេល​នេះ​កាន់​តែ​ជិតចូលមកដល់នៃព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ​២០២៥ នៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៥។ ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ​ដែល​ជា​ការ​ប្រកួត​បាល់ទះជើង​ឯក​ពិភពលោក​រាល់​ពេល ៤ ឆ្នាំម្តង នៅ​ឆ្នាំ ២០២៥ នេះ ប្រទេស ហ្វីលីពីន ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រចាំតបន់ អាស៊ាន ទាំងមូល។ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ទទួលបានសិទ្ធិ​ចូលប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ២០២៥ ដោយស្វ័យប្រវត្តិ។ ក្នុងនោះពួកគេស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ អ៉ីរ៉ង់ អេហ្ស៊ីប

ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀម​ខ្លួន​ដើម្បី​ប្រជែងជើងឯក​​បាល់ទះពិភពលោក ខែក្រោយ Read More »

លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាច​ចូល​ជម្រើស​ជាតិវិញ បើចង់…»

អ្នក​ប៉ះ​សេឆ្នើម​ប្រចាំ​ស្រុក​ខ្មែរ សួន ចាន់ណារ៉ូ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីអាជីព​បាល់ទះ​របស់​ខ្លួន​​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​ចង់​ឃើញ​រូប​គេវិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​វិញ។ ចុង​ក្រោយ​បំផុត កាល​ពី​ថ្ងៃ​សុក្រ ទី៨ ខែ​កក្កដា ឆ្នាំ ២០២៥ សួន ចាន់ណារ៉ូ បាន​បង្ហោះ​រូប​ភាព​ដែល​មាន​ឯកសណ្ឋាន​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​មាន​ខ្លឹមសារ​ខ្លី​ថា ៖«ជួប​គ្នា​ឆាប់ៗ»។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ស្មាត់​ឆ្នើម គួន ម៉ុម បាន​សរសេរ​ថា ៖«ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត»។ សារ​ខ្លី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង ហើយ​​​គិត​ថា រូប​គេ​ប្រហែល​ជា​អាច​វិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​​ជម្រើស​ជាតិ​ឡើង​វិញ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក៏​បាន​បង្ហាញ​រូប​ភាព​ពី​ការ​ជួប​កីឡាករ សួន ចាន់ណារ៉ូ និង​បាន​សរសេរ​សារ​ថា ៖«អតីតជម្រើសជាតិបាល់ទះមកទទួលសេវាសាធារណៈ ផ្តល់សេវាតម្រូវការដល់ពលរដ្ឋទូទៅអោយកាន់តែល្អប្រសើរ និងមានទំនុកចិត្ត….»។ ទោះ​បី​ជា​យ៉ាង​ណា ការ​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ ​មិន​មែន​មាន​ន័យ​ថា សួន ចាន់ណារ៉ូ វិល​ត្រឡប់​ទៅ​កាន់​ជម្រើស​ជាតិ​ក្នុង​នាម​ជា​កីឡាករ​ដែរ ប៉ុន្តែ​ក៏​​អាច​មាន​ន័យ​ក្នុង​លក្ខខណ្ឌ​​ផ្សេង​ដូច​ជា ​កីឡាករ​អាច​ចូល​រួម​ជា​មួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​នាម​ជា​​គ្រូ​ជំនួយ ឬការងារ​អ្វី​ដែល​អាចរួម​ចំណែក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​បាន។ សារព័ត៌មាន​«កម្ពុជា​ថ្មី»​ក៏​បាន​សួរ​ទៅ​លោក អាំង សិរីពិសិដ្ឋ ជុំ​វិញ​ករណី​នេះ ​ដោយ​បាន​ឆ្លើយ​​ដោយ​​សញ្ញា​វិជ្ជមាន​ថា ៖«អាច​ដែរ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អ៉ីចឹង យើង​អត់​ដែល​បិទ​ឱកាស​សម្រាប់​កីឡាករ​ណា​ម្នាក់​ទេ

លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាច​ចូល​ជម្រើស​ជាតិវិញ បើចង់…» Read More »

Antony និង Garnacho បាត់ប្រជាប្រិយនៅ Man Utd មានក្លិប ២ ចង់បាន

Antony និង Garnacho បាត់ប្រជាប្រិយភាព និងត្រូវបានអ្នកចាត់ការក្រុម Manchester United លោក Ruben Amorim ដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកសម្រាប់រដូវកាលថ្មី។ ក្លិប SL Benfica របស់ព័រទុយហ្កាល់ បង្ហាញបំណងចង់ខ្ចី Antony ស្របពេលក្លិប Chelsea កំពុងចរចាខ្សែបម្រើវ័យក្មេង Alejandro Garnacho ទៅរួមក្រុម។ Antony ខ្សែបម្រើសញ្ជាតិប្រេស៊ីល ដែលរដូវកាលមុនបានដាក់ឱ្យខ្ចីជើងទៅក្លិប Real Betis ទឹកដីអេស្ប៉ាញ បានវិលត្រឡប់មកក្លិប Man Utd ក្រោយបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង។ Man Utd បច្ចុប្បន្នក៏កំពុងសម្លឹងឱកាសលក់ចេញ Antony ផងដែរ ប៉ុន្តែស្ថិតក្នុងតម្លៃមួយដែលខ្ពស់សមរម្យ ក្រោយពីក្លិបបានទិញចូលមកក្នុងតម្លៃប្រមាណជាង ១០០លានដុល្លារ កាលពីឆ្នាំ ២០២២។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN Portugal ក្លិប Benfica បានបង្ហាញបំណងចង់ខ្ចីជើង យក Antony ទៅជួយពង្រឹងក្រុម និងបានទាក់ទងក្លិប Man Utd

Antony និង Garnacho បាត់ប្រជាប្រិយនៅ Man Utd មានក្លិប ២ ចង់បាន Read More »

លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or

កីឡាករប្រចាំប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប Cristiano Ronaldo និង Lionel Messi បើទោះមានអាយុច្រើនហើយក្តី ប៉ុន្តែ​នៅតែអាចបន្តបង្ហាញសមត្ថភាពលេចធ្លោ។ យ៉ាងណាកំពូលខ្សែប្រយុទ្ធទាំង​ពីរ ក្នុងឆ្នាំ ២០២៥ នេះ លែងស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពប្រជែង Ballon d’Or ចាប់តាំងពីពួកគេ បានឈានជើងចេញពីតំបន់អឺរ៉ុប។ Ballon d’Or ជាពានរង្វាន់ឯកត្តជនដ៏ពិសេសជាងគេបំផុតលើពិភពលោក ដែលត្រូវផ្តល់ទៅកាន់កីឡាករដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យខ្លាំងបំផុតប្រចាំរដូវកាល ក្នុងការរួមចំណែកជួយក្លិបរបស់ពួកគេ។ កីឡាករដែលឈ្នះពានរង្វាន់កំពូលនេះ កន្លងមកសុទ្ធសឹងតែជាកំពូលកីឡាករកម្រិតខ្ពស់ប្រចាំពិភពលោក ហើយក៏មាន Ronaldo ធ្លាប់ឈ្នះ ៥លើក និង Messi ធ្លាប់ឈ្នះដល់ទៅ ៨លើក ផងដែរ។ បច្ចុប្បន្ន Ronaldo នៅតែអាចបន្តស៊ុតគ្រាប់បាល់បញ្ចូលទីបន្តបន្ទាប់ នៅក្លិប Al Nassr ទោះបីជាមានអាយុ ៤០ឆ្នាំ ហើយក្តី។ រដូវកាលមុន ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ស៊ុតបាល់បញ្ចូលទីបាន ២៥គ្រាប់ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ហើយថែមទាំងរកបានគ្រាប់បាល់ ៨គ្រាប់ នៅការប្រកួតពានរង្វាន់ AFC Champions League Elite ថែមទៀត។

លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or Read More »

Scroll to Top