August 12, 2025

៣ក្លិបឡើងមក Premier League រដូវកាលនេះ ខិតជិតបំបែកកំណត់ត្រាចាយលុយទិញកីឡាករ

(បរទេស)៖ Burnley, Leeds United និង Sunderland ដែលត្រៀមធ្វើព្យុះធ្វើភ្លៀងក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៥ ក៏កំពុងឈានទៅបំបែកកំណត់ត្រាចាយលុយទិញកីឡាករថ្មីចូលផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការដែលជិតសម្រេចកិច្ចព្រមព្រៀងទិញខ្សែការពារ Omar Alderete ពីក្លិបអេស្ប៉ាញ Getafe របស់ឆ្មាខ្មៅ Sunderland ក្នុងតម្លៃ ១០លានផោននោះ នឹងញាំងឱ្យក្លិបទាំង ៣ខាងលើនេះមានការចាយវាយកើនដល់ទៅ ២៩៣.៣លានផោន ច្រើនជាងពេលណាៗទាំងអស់ ដោយគិតចាប់តាំងពីរដូវកាល ២០១៦-១៧។ ចំនួននេះនឹងបំបែកកំណត់ត្រាចាស់នារដូវក្តៅមុន នៅពេលក្រុម Southampton, Ipswich Town និង Leicester City បូកបញ្ចូលគ្នាចាយអស់ប្រមាណ ២៧៦.៥លានផោន។ ការទិញខ្សែការពារឆ្វេង សញ្ជាតិប៉ារ៉ាហ្គាយ Alderete នឹងក្លាយជាសមាជិកថ្មីទី១១ ក្នុងទីផ្សារទិញ-ដូរកីឡាករនារដូវក្តៅនេះរបស់ឆ្មាខ្មៅ ដោយចាយអស់ទឹកប្រាក់សរុប ១៣២លានផោនផងដែរ គិតចាប់តាំងពីលោក Regis le Bris ដឹកនាំប្រកួតឈ្នះនៃវគ្គជម្រុះចុងក្រោយកាលពីខែឧសភា ឆ្នាំ២០២៥។ ពួកគេត្រៀមបង្ហាញខ្លួនក្នុងលីគកំពូលអង់គ្លេសឡើងវិញ តាមរយៈ ១ប្រកួតបើកឆាករបស់ Sunderland […]

៣ក្លិបឡើងមក Premier League រដូវកាលនេះ ខិតជិតបំបែកកំណត់ត្រាចាយលុយទិញកីឡាករ Read More »

ការ​ចូល​រួម​​រត់​ម៉ារ៉ាតុង​ចុង​ខែ​នេះ​ ជា​ការ​រួម​ចំណែក​ជួយ​ដល់​​កម្លាំងជួរ​មុខ ជន​ភៀសសឹក

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ ចក្រភព​ខ្មែរ​អង្គរ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា បន្ទាប់​ពី​បាន​លើក​ពេល​កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ ២០២៥។ ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​វិញ​រំលេច​​សារដ៏​សំខាន់​​ដល់​ពិភព​លោក​ឲ្យ​បាន​ឃើញ​ពីសារសំខាន់​នៃ​​សុខ​សន្តិភាព និង​សុខ​ទុក្ខ​របស់​កង​កម្លាំង​ការពារ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក។ លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២៥ ថា គោល​បំណង​សំខាន់​៣​ដែល​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​ខ្មែរ​អង្គរ​​រៀបចំ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥។ ទី​១ រៀបចំ​ឡើង​ដើម្បី​សុខសន្តិភាព ​ទី​២ ដើម្បី​ការពារ​សម្បត្តិ​បេតិភ័ណ្ឌ​ពិភព​លោក និង​ទី​៣​ដើម្បី​រួម​ចំណែក​ជួយ​ដល់​កម្លាំង​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ និង​ជន​ភៀស​សឹក។ លោក​បាន​លើក​ឡើង​ថា ៖«យើង​រៀប​ចំ​នេះ​ឡើង​ដើម្បី​សុខ​សន្តិភាព ភាព​សុខសាន្ត​របស់​ប្រជា​ពល​រដ្ឋ។ ពីរ​រត់​ដើម្បី​ការពារ​បេតិកភ័ណ្ឌ​មនុស្ស​ជាតិ​ដែល​កំពុង​ត្រូវ​បាន​ខូច​ខាត និង​បី​​ រត់​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរជន​កង​ទ័ព​របស់​យើង និង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជា​ជន​ភៀស​សឹក​ពី​ជម្លោះ​ព្រំ​ដែន។ ខ្លឹមសារ​ទាំង​៣សំខាន់​នេះ​គឺ​មិន​មែន​ចេះ​ដាក់​ទេ ប៉ុន្តែ​សុទ្ធ​តែ​ទទួល​បាន​ការ​ណែនាំ​ពី​ថ្នាក់​ដឹក​នាំ​ដើម្បីសារ​ឲ្យ​ពិភពលោក​បាន​ឃើញ»។​ ជា​មួយ​គ្នា​នេះ លោក សែម ផល្លា នាយក​​រៀបចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​កម្ពុជា បាន​ថ្លែង​ថា សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​​អង្គរ។ ជា​ពិសេស​សូម​​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ពី​ព្រោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​រៀបចំ​យ៉ាង​ល្អ​ដើម្បី​ធានា​ដល់​​អ្នក​ចូល​រួម​​ទទួល​បាន​ភាព​កក់​ក្តៅ និងសុខ​សុវត្ថិភាព។ លោក​

ការ​ចូល​រួម​​រត់​ម៉ារ៉ាតុង​ចុង​ខែ​នេះ​ ជា​ការ​រួម​ចំណែក​ជួយ​ដល់​​កម្លាំងជួរ​មុខ ជន​ភៀសសឹក Read More »

លោក Pep ទទូចឱ្យ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធតម្លៃ ១០០ លានម្នាក់ពី Real Madrid

ក្លិបមេឃខៀវ Manchester City កំពុងមានបំណងចង់បានខ្សែប្រយុទ្ធស្លាបរបស់ក្លិប​ Real Madrid គឺកីឡាករ Rodrygo នៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ការចាប់អារម្មណ៍ចង់បានរបស់ Man City ទៅលើ Rodrygo នេះ គឺជាការស្នើសុំរបស់អ្នកចាត់ការលោក Pep Guardiola។ ប្រភពដដែលបានបន្ថែមទៀតថា Real Madrid នឹងបិទផ្លូវឱ្យខ្សែប្រយុទ្ធសញ្ជតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំចាកចេញនោះទេ ប៉ុន្តែពួកគេប្រាប់ទៅភាគក្លិប Man City ថា ពួកគេត្រូវការលុយចំនួន ១១៦ លានដុល្លារអាមេរិកពីការផ្ទេរនេះ។ គួរឱ្យដឹងថា Rodrygo គឺជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យម្នាក់ ប៉ុន្តែជាង ១ រដូវកាលចុងក្រោយនេះ រូបគេហាក់ពុំសូវមាននាទីលេងច្រើនឡើយ បន្ទាប់ពី Kylian Mbappe មកដល់ ហើយនៅរដូវកាលថ្មីនេះទៀតសោត មានព័ត៌មានលេចឮថា គ្រូបង្វឹកលោក Xabi Alonso

លោក Pep ទទូចឱ្យ Man City ចុះកុងត្រាយកខ្សែប្រយុទ្ធតម្លៃ ១០០ លានម្នាក់ពី Real Madrid Read More »

អេស្ប៉ាញ ឯកភាពចំពោះគម្រោងការយក La Liga ទៅប្រកួតនៅទឹកដីអាមេរិក

(បរទេស)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ FA បានព្រមព្រៀងចំពោះគម្រោងយកកម្មវិធីប្រកួតលីគ La Liga របស់ពួកគេទៅប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទោះជាយ៉ាងណា ប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះ ក៏ត្រូវទទួលការឯកភាពពី FIFA និង UEFA ផងដែរ ដើម្បីយកកម្មវិធីប្រកួតប្រចាំឆ្នាំរបស់ La Liga ទៅរៀបចំនៅកីឡដ្ឋាន Hard Rock ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបានឱ្យដឹងថា «ក្រោយពីកិច្ចប្រចាំមួយនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»។ ទោះជាយ៉ាងណា បើយោងតាមបច្ចុប្បន្នភាពច្បាប់ថ្មីរបស់ FIFA ពុំមានការអនុញ្ញាតចំពោះការប្រកួតលីគណាមួយ ត្រូវបានធ្វើឡើងនៅបរទេសឡើយ ក៏ប៉ុន្តែកាលពីឆ្នាំទៅក៏មានក្រុមការងារចុះស្រាវជ្រាវអំពីលទ្ធភាពដែលអាច និងបញ្ហាប្រឈមផងដែរ។ បើផ្អែកតាមមួយជ្រុងទៀតនៃការប្រកួត មានដូចជាការប្រកួតពានបើករដូវកាលអ៉ីតាលី Italian

អេស្ប៉ាញ ឯកភាពចំពោះគម្រោងការយក La Liga ទៅប្រកួតនៅទឹកដីអាមេរិក Read More »

មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត»

លោក​ ម៉េត​ សម្បត្តិ​ ជា​គ្រូ​កីឡា​ជើង​ចាស់​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា និង​ធ្លាប់​ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ល្អ​លើ​ប្រភេទ​កីឡា​បាល់ទាត់​ និង​អត្តពលកម្ម​ពី​ជំនាន់​​ឆ្នាំ​ ១៩៨០​ ​ផង​ដែរ។​ នៅ​ជំនាន់​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ហើយ​នោះ​មក​​ដល់​ជំនាន់​កូនៗ​ក៏​បន្ត​ធ្វើ​ឲ្យ​វង្សត្រកូន​ ម៉េត​ របស់​លោក​កាន់​តែ​ល្បីឈ្មោះ​ថែម​ទៀត​តាម​រយៈ​ការ​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​រៀងខ្លួន។​ តោះ! មក​ដឹង​ពី​ប្រវត្តិ​លោក​ ម៉េត​ សម្បត្តិ​ ទាំង​អស់​គ្នា… លោក​ ម៉េត​ សម្បត្តិ​ កើត​នៅ​ឆ្នាំ​១៩៦​៦​ ជា​អ្នក​​រាជធានីភ្នំពេញ និង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៤​ ជា​មួយ​លោក​ស្រី ប៉ុល ពេជ្រមន្នី ដែល​ជា​អតីត​កីឡា​ការិនី​មួយ​រូប​ និង​ជា​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​ គ្រូ​កីឡា​ជើង​ចាស់​រូប​នេះ​មានកូន ៣នាក់​គឺ ​កូន​ទី១​ ឈ្មោះ​ ម៉េត​ សារី​ មាន​អាយុ​ ៣០​ឆ្នាំ​ កូន​ទី២​ ឈ្មោះ​ ម៉េត​ សុភត្ត្រា អាយុ​ ២៨​ឆ្នាំ​ និង​កូន​ស្រីពៅ​ឈ្មោះ​ ម៉េត ម៉ារីយ៉ាន់​ អាយុ ២៣​ឆ្នាំ។​ បច្ចុប្បន្ន​លោក​ជា​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ​នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ដែល​កំពុង​មើល​ការ​ខុសត្រូវ​កីឡាករ​ កីឡា​ការិនី​នៅពហុ​កីឡដ្ឋាន​មរតកតេជោ។ ​ចំណែក​កូន​ទាំង​

មកស្គាល់គ្រូកីឡាជើងចាស់ ម៉េត សម្បត្តិ «ជំនាន់ឪពុកល្បីម្ដង ដល់ជំនាន់កូនល្បីម្តងទៀត» Read More »

Everton យល់ព្រមខ្ចីជើងកីឡាករ Grealish ពីក្រុម Man City ពេញមួយរដូវកាល

ទូរទស្សន៍ Sky Sports បានរាយការណ៍កាលពីថ្ងៃចន្ទថា Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើអង់គ្លេស Jack Grealish របស់ Manchester City ។ កីឡាករវ័យ 29 ឆ្នាំបានចូលរួមជាមួយ Man City ពី Aston Villa ក្នុងតម្លៃ 100 លានផោន (134.57 លានដុល្លារ) ក្នុងឆ្នាំ 2021 ហើយបានបង្ហាញខ្លួនច្រើនជាង 150 ដង ដោយឈ្នះពានរង្វាន់ Premier League ចំនួន 3 ដង Champions League និង FA Cup ។ ប៉ុន្តែគាត់បានលេងក្នុងលីគបានតែប្រាំពីរប្រកួតប៉ុណ្ណោះកាលពីរដូវកាលមុន ខណៈដែល Man City បានបញ្ចប់រដូវកាលដោយមិនបានឈ្នះពានរង្វាន់ធំមួយ។ គាត់ត្រូវបានទុកចោលនៅលើកៅអីបម្រុងដោយអ្នកចាត់ការ Pep Guardiola អំឡុងពេលប្រកួតចុងក្រោយចាញ់ Crystal Palace ក្នុងការប្រកួត FA

Everton យល់ព្រមខ្ចីជើងកីឡាករ Grealish ពីក្រុម Man City ពេញមួយរដូវកាល Read More »

នៅ​ក្មេង​សោះ​ រិទ្ធី​ គីងកុង​ អាច​រក​ចំណូល​​ជួយ​ឪពុក​-ម្ដាយ​ បង់ធនាគារ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ រិទ្ធី គីងកុង​ ត្រឹម​ជា​ក្មេង​ប្រុស​ម្នាក់​រៀន​ថ្នាក់​ទី៣​ និង​ទើប​ហាត់​ប្រដាល់​សោះ​អាច​រក​ចំណូល​ជួយ​ដល់​គ្រួសារ​បាន​ចន្លោះ​ពី​ ២លាន​ទៅ​ដល់​ ៤លាន​រៀល​ក្នុង​​មួយ​ខែ​ៗ​​អាស្រ័យ​លើ​ការ​ប្រកួត​ជាក់ស្ដែង។​ លោក​ លឹម​ ហុង ដែល​ជា​ឪពុក​របស់​ រិទ្ធី គីងកុង​ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​រូប​នេះ​រក​ចំណូល​ជួយ​ដល់​គ្រួសារ​បាន​ច្រើន​ពី​ការ​ឡើង​ប្រកួត​កន្ល​ងទៅនេះ។​ ប្រសិន​ក្នុង​មួយខែ​ប្រកួត​បាន​ ២ដង​គឺ​រូប​គេ​អាច​រក​ចំណូលបាន​ចន្លោះពី ២លាន​រៀល​ឡើង​ទៅគឺ​បាន​មក​ពី​តម្លៃ​ខ្លួនផង​ និង​ការ​ឧបត្ថម្ភ​ពី​អ្នក​គាំទ្រ​ផង។​ ឪពុក​របស់​ គីងកុង​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កូន​ប្រុស​រូប​នេះ​ជា​កូន​សំណាង​នាំ​លាភ​ដល់​ក្រុម​គ្រួសារ​ និង​បាន​ជួយ​ដល់​ការ​បង់​ធនាគារ​ សម្រាល​បន្ទុក​លោក​បាន​ច្រើន។​ លោក​មិន​បាន​ពឹងផ្អែក​លើ​កូន​នោះ​ទេ​ និង​មិន​បាន​ឲ្យ​កូនចូល​ហាត់​ប្រដាល់​រក​លុយ​អ្វី​នោះដែរ​ ប៉ុន្តែ​ជា​និស្ស័យ​របស់​គេ​ ការ​ស្រឡាញ់​ចង់​ហាត់​ដោយ​ខ្លួន​ឯង។​ ចំណែក​លោក​ និង​ភរិយា​ក៏​ធ្វើការងារ​រោងចក្រ​ និង​លក់​ដូរ​ជា​ធម្មតា​ដែរ។​ យ៉ាងណា​បន្ទាប់​ពី​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ បាន​ហាត់​ប្រដាល់​ប៉ុណ្ណេះ​ហើយ​លោក​មាន​តែ​ជួយ​ជំរុញ​លើក​ទឹកចិត្ត​រូប​គេ​ឲ្យ​ខំប្រឹង​បន្ត​ទៀត​ប៉ុណ្ណោះ។​ បញ្ជាក់​ដែរ​ថា​ រិទ្ធី​ គីងកុង​ ជា​ប្អូន​បង្កើត​របស់​ រិទ្ធី​ លីហួរ​ ពួកគេ​ជា​កីឡាករ​ថ្នាល​ និង​កំពុង​មាន​កេរ្តិ៍ល្បី​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។​ អ្នក​ទាំង​ពីរ​កំពុង​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​​នា​ពេល​នេះ៕​ ប្រភព៖ KAMPUCCHEATHMEY

នៅ​ក្មេង​សោះ​ រិទ្ធី​ គីងកុង​ អាច​រក​ចំណូល​​ជួយ​ឪពុក​-ម្ដាយ​ បង់ធនាគារ Read More »

ផ្លូវការ! Palace ចាញ់ក្តីពីការប្តឹងជំទាស់ ខណៈ Forest ទទួលបានកៅអីលេងពាន UEL ជំនួស

(បរទេស)៖ ក្រុមបាល់ទាត់ Crystal Palace បានបរាជ័យពីការប្តឹងជំទាស់ UEFA ចំពោះការដកកៅអីពានលំដាប់ទី២ អឺរ៉ុប Europa League ដែលពួកគេត្រូវកាត់ទៅលេងពានលំដាប់ទី៣ វិញគឺ Conference League រដូវកាលថ្មីនេះ។ នេះជាសេចក្តីសម្រេចចុងក្រោយពីតុលាការកីឡា CAS នៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ នៅពេលដែល Nottingham Forest ក៏ត្រូវបានប្រកាសពីការទទួលបានកៅអីរបស់ក្រុមឥន្រ្ទីខាងលើ ដើម្បីលេងពាន UEL នារដូវកាលឆ្នាំ២០២៥-២៦ នេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ព័ត៌មានដ៏ខកចិត្តសម្រាប់ Palace នេះត្រូវបានប្រកាសឡើង បន្ទាប់ពីពួកគេទើបឈ្នះជើងឯកពានបើករដូវកាលលីគអង់គ្លេស FA Community Shield 2025 ត្រឹម ១ថ្ងៃតែប៉ុណ្ណោះ ក្រោយពេល Palace បានវាយបកឈ្នះ Liverpool ដោយបាល់ ១១ម៉េត្រកាត់សេចក្តីនៅឯកីឡដ្ឋានជាតិអង់គ្លេស Wembley ក្នុងនាមម្ចាស់ជើងឯកពាន FA Cup រដូវកាលមុន។ ក៏ប៉ុន្តែ Palace ត្រូវបាន UEFA

ផ្លូវការ! Palace ចាញ់ក្តីពីការប្តឹងជំទាស់ ខណៈ Forest ទទួលបានកៅអីលេងពាន UEL ជំនួស Read More »

រថយន្តសេរ៊ីទំនើបថ្លៃៗ ទាំង១០ ដែលមានម្ចាស់ជាកំពូលកីឡាករបាល់ទាត់ល្បីៗលើលោក

កីឡាបាល់ទាត់ជាកីឡាមួយដ៏ពិសេសជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ដោយសឹងតែគ្រប់ប្រទេសជុំវិញពិភពលោកបានចាប់យកកីឡានេះជាកីឡាអាទិភាពនាំមុខគេមួយ។ តាមរយៈកីឡានេះ បានធ្វើឱ្យកីឡាករអាជីពជាច្រើនជុំវិញពិភពលោក រកបានចំណូលខ្ពស់ផងដែរ។ ប្រាក់ពលកម្មជាច្រើនដែលកំពូលកីឡាករបាល់ទាត់ទាំងអស់នោះ ទទួលបានតាមរយៈការចុះកិច្ចសន្យាជាមួយនឹងក្លិបដែលគេជ្រើសរើសដើម្បីប្រកពអាជីព និងខ្លះបានពីក្រុមហ៊ុនឧបត្ថម្ភផ្សេងៗ។ ក្រោយពីរកបានប្រាក់ច្រើនហើយ កីឡាករបាល់ទាត់ទាំងនោះ តែងតែផ្លាស់ប្តូរជីវិតនៃការរស់នៅរបស់ពួកគេ តាមបែបស៊ីវីល័យ ប្រើប្រាស់របស់ទំនើបៗ ដូចជារថយន្តប្រណិត និងការរស់នៅផ្ទះតម្លៃថ្លៃៗជាដើម។ រីឯរថយន្តសេរ៊ីទំនើបៗវិញ ភាគច្រើនទៅហើយ ដែលកីឡាករបាល់ទាត់អាជីពល្បីៗ តែងតែបានទិញយកមកប្រើប្រាស់តាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ខ្លះទៀតទិញរថយន្តសេរ៊ីខ្ពស់ៗទំនើបពីក្រុមហ៊ុនល្បីៗលើពិភពលោក ហើយកីឡាករខ្លះមានរថយន្តទំនើបៗជាច្រើនគ្រឿង ហើយវាប្រៀបបានជាទ្រព្យបម្រុងរបស់ពួកគេ។ ខាងក្រោមនេះជារថយន្តសេរ៊ីទំនើបចំនួន ១០ ដែលមានម្ចាស់ជាកំពូលកីឡាករបាល់ទាត់ល្បីៗលើពិភពលោក៖ ១. Lionel Messi មានរថយន្តសេរ៊ីចាស់ ម៉ាក Ferrari 335 S Spider Scaglietti តម្លៃប្រមាណ ៣៥លានដុល្លារ រថយន្តសេរ៊ីចាស់ មានតម្លៃជាប្រវត្តិសាស្ត្រម៉ាក Ferrari 335 S Spider Scaglietti មានម្ចាស់ជាកំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញលើពិភពលោក គឺកីឡាករ Lionel Messi។ ជារថយន្តផលិតឡើងក្នុងឆ្នាំ ១៩៥៧ ហើយរថយន្តនេះ ​កីឡាករវ័យ ៣៨ឆ្នាំ បានឈ្នះការដេញថ្លៃ ដែលមានតម្លៃ

រថយន្តសេរ៊ីទំនើបថ្លៃៗ ទាំង១០ ដែលមានម្ចាស់ជាកំពូលកីឡាករបាល់ទាត់ល្បីៗលើលោក Read More »

ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​​ប៉ះ ឥណ្ឌូណេស៊ី យប់​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ត្រូវ​ប្រកួត​​ជា​មួយ ក្រុម​បាល់ទាត់​​នារី​ឥណ្ឌូណេស៊ី វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​ជា​មួយ​ពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។ ក្រុម​ទាំង​ពីរ​បាន​ធ្លាក់​ហើយ បន្ទាប់​ពី​ឆ្លង​កាត់​ពីរ​ប្រកួត ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ ក្រុម​នារី​កម្ពុជា បានចាញ់ ក្រុម​នារី​វៀតណាម​ដោយ​លទ្ធផល ០-៧ និង​ចាញ់ ថៃ ដោយ​លទ្ធផល ០-៧ ខណៈ ក្រុម​នារី​ឥណ្ឌូណេស៊ី បានចាញ់​ថៃ ០-៧ និង​ចាញ់ វៀតណាម ០-៧។ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នេះ ទាំង​ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវ​ការ​ជ័យជម្នះ ឬ​ពិន្ទុ​ដដូច​គ្នា​ដើម្បី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រុម​ទាំង​ពីរ​មាន​កម្រិត​គុណភាព​មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ ជួប​គ្នា ៣ លើក​កន្លង​មក កម្ពុជា មិន​ធ្លាប់ឈ្នះ​ឥណ្ឌូណេស៊ី​ឡើយ គឺ ស្មើ១លើក និង​ចាញ់ ២​លើក។ ប្រវត្តិ​ជួប​គ្នា ៣ លើក ឆ្នាំ ២០១៩៖  កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជើង​នារី​នារី​អាស៊ាន)

ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​​ប៉ះ ឥណ្ឌូណេស៊ី យប់​នេះ Read More »

Scroll to Top