August 15, 2025

Roma ដាក់សំណើរ ២០លានផោន ដើម្បីទិញ Sancho ពីក្លឹប Man United

(ឡុងដ៏)៖ ក្លឹបបាល់ទាត់អ៉ឺតាលី AS Roma ពេលនេះត្រូវបានរបាយការណ៍បង្ហាញថា មានការដាក់សំណើរទឹកប្រាក់ប្រមាណ ២០លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Jadon Sancho ពីក្លឹបបិសាចក្រហម Manchester United ដ្បិតរូបគេមិនទាន់បានចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតដំបូងរបស់ក្រុមនោះទេ ។ នេះបើតាមប្រភពពី Manchester United News Daily ។ Sancho បានចេញទៅលេងខ្ចីជើងជាមួយក្រុមតោខៀវ Chelsea ជាមួយការឈ្នះពាន FIFA Club World Cup ថ្មីៗនេះផងដែរ ខណៈរូបគេក៏កំពុងតែស្វែងរកក្លឹបថ្មីមុនពេលទីផ្សារដោះដូរបិទនៅថ្ងៃទី០១ ខែកញ្ញាមកដល់ នាមជាកីឡាករម្នាក់ត្រូវបាន Man United នាំក្នុងតម្លៃ ៧៣លានផោន កាលពី ៤ឆ្នាំមុន។ ជាមួយគ្នានេះ បុរសវ័យ ២៥ឆ្នាំ Sancho ក៏ស្ថិតក្នុងការចាប់អារម្មណ៍ពីក្លិបសេះបង្កង Juventus ផងដែរ ខណៈក្លឹប Roma នេះក៏ជាការស្វែងរកជម្រើសកីឡាករថ្មីក្នុងការបង្កើនទម្រុងនេះក្រុម នៅពេលពួកគេមានសិទិ្ធលេងពាន Champions League រដូវកាលនេះ តែទោះជាយ៉ាងណាក៏ដោយបញ្ហានេះ នៅមានភាពស្មុគស្មាញច្រើនដោយសារកិច្ចសន្យារបស់ Sancho […]

Roma ដាក់សំណើរ ២០លានផោន ដើម្បីទិញ Sancho ពីក្លឹប Man United Read More »

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន

(រីយ៉ាដ)៖ កីឡាករស្នូកឃ័រ Ronnie O’Sullivan បានវាយបកទម្លាក់ជើងខ្លាំង Kyren Wilson ដោយលទ្ធផល ៦-៥ ដើម្បីឆ្លងចូលវគ្គ ៤នាក់ចុងក្រោយនៃកម្មវិធី Saudi Arabia Masters 2025 ដែលមានប្រាក់រង្វាន់ ៥០០,០០០ផោន សម្រាប់ជើងឯក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករចាស់វស្សាអង់គ្លេស រហស្សនាម «The Rocket» ធ្វើបានជ័យជម្នះ ៣ ហ្វ្រេម (frames) ចុងក្រោយ បន្ទាប់ពី Wilson បានបើកការនាំមុខ ៥-៣ ពីការប្រកួតវគ្គ ៨នាក់យប់មិញនេះនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងប្រកួតនោះដែរ Ronnie អតីតជើងឯកពិភពលោក ៧សម័យកាល ក៏បានបើកការនាំមុខ ២-១ តាមរយៈវាយបានពិន្ទុខ្ពស់បំផុត ៨៨ពិន្ទុ និង ១១៦ពិន្ទុផងដែរ នៅមុនពេលម្ចាស់ជើងឯក Shanghai Masters ថ្មីៗនេះធ្វើបាន ៤សិតមកវិញ ដ្បិតគូប្រជែងវ័យ ៤៩ឆ្នាំ Ronnie ធ្វើបានតែ ១ហ្វ្រេមប៉ុណ្ណោះ។ ការឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ Ronnie

Ronnie វាយបកទម្លាក់ Wilson ចេញពីកម្មវិធី Masters 2025 ដែលមានបញ្ចប់ទឹកប្រាក់ ៥០ម៉ឺនផោន Read More »

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City

(បរទេស)៖ ការស្ទង់មតិភាគច្រើនបានបង្ហាញថា Liverpool នៅតែជាក្រុមបន្តការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មី ២០២៥-២៦ ដដែល ស្របពេលបញ្ញាសិប្បនិមិត្ត AI បានព្យាករថា មេឃខៀវ Manchester City ទៅវិញទេ ដែលជាម្ចាស់ជើងឯក។ ការធ្វើសម្រង់ព្យាករ ដ៏ដូចជាប្រមូលទិន្នន័យនេះដែរ ត្រូវបានធ្វើឡើងដោយគេហទំព័រកីឡា BBC នៅពេលដែល Premier League រដូវកាលថ្មី នឹងចាប់ផ្តើមដំណើរការពីរាត្រីនេះតទៅហើយ តាមរយៈហង្សក្រហម Liverpool ដែលជាជើងឯករដូវកាល ២០២៤-២៥ ត្រូវបើកទ្វារកីឡដ្ឋាន Anfield របស់ខ្លួន ដើម្បីទទួលក្រុម AFC Bournemouth នៅថ្ងៃបើកឆាកមុនគេ។ នៅចាំបានថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Arne Slot ដណ្តើមបានជើងឯកលីគជាលើកដំបូង ក្នុងរដូវកាលទី១ របស់បុរសសញ្ជាតិហូឡង់ បាននាំមុខដាច់ ១០ពិន្ទុពីកាំភ្លើងធំ Arsenal នៅថ្ងៃបិទបញ្ចប់រដូវកាល និងតាមទាន់កំណត់ត្រាឈ្នះ PL គម្រប់ ២០លើកស្មើនឹង Man Utd ដែរ។ ទិន្នន័យព្យាករសរុបត្រូវបានបង្ហាញថា

ការព្យាករភាគច្រើនបង្ហាញថា Liverpool បន្តឈ្នះ Premier League គ្រាដែល AI ទាយថា Man City Read More »

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥

សម្រាប់ឆ្នាំ ២០២៥ នេះ មានកីឡាករបាល់ទះលំដាប់កំពូល ៥ នាក់ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ខណៈអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ Wilfredo Leon នៅតែឈរចំណាត់ថ្នាក់លេខ ១។ ដកស្រង់ចេញពី Volley Box ខាងក្រោមនេះជាកីឡាករបាល់ទះទាំង ៥ ដែលត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក គិតត្រឹមខែ សីហា ឆ្នាំ ២០២៥៖   ៥៖ អ្នកបាំងបាល់កណ្តាលសញ្ជាតិ ប្រេស៊ីល Lucas Saatkamp   កីឡាករវ័យ ៣៩ ឆ្នាំ កម្ពស់ ២.១០ ម៉ែត្ររូបនេះ ត្រូវបានគេផ្តល់ចំណាត់ថ្នាក់ស្ថិតនៅលេខរៀងទី ៥ ក្នុងពិភពលោក។ កាលពីរដូវកាល ២០២៤-២០២៥ រូបគេបានឈ្នះពាន ២ ជាមួយក្លិប Sada Cruzeiro Vôlei ដូចជាលីគកំពូលប្រេស៊ីល Brazilian Superliga និងពានក្លិប​ទ្វីប​អាមេរិក​ខាង​ត្បូង South America Club Championship។

កីឡាករបាល់ទះកំពូល ៥ រូប​ជាប់ឈ្មោះជាកីឡាករឆ្នើមបំផុតក្នុង​លោក​ ឆ្នាំ ២០២៥ Read More »

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ

រដ្ឋាភិបាលស្វ៊ីស ចង់ឱ្យវីរបុរសកីឡាវាយកូនបាល់ Roger Federer ឬលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមអន្តរាគមន៍ចរចាជាមួយលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយបន្ទុកពន្ធ បន្ទាប់ពីអាម៉េរិកដាក់ពន្ធនាំចូល ៣៩ ភាគរយលើទំនិញរបស់ស្វ៊ីស។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីស្វ៊ីសលោកស្រី Karin Keller-Sutter។ អ្នកនយោបាយស្វ៊ីស មួយចំនួនបានស្នើលោក Infantino ដែលជាជនរួមជាតិខ្លួន ជាបណ្តាញចរចាក្រៅផ្លូវការជាមួយលោក ដូណាល់ ត្រាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ បានចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup នៅរដ្ឋ New Jersey កាលពីខែកក្កដា។   ក្រៅពីមានទំនាក់ទំនងល្អជាមួយប្រធាន FIFA លោក ត្រាំ ក៏ជាអ្នកគាំទ្រអតីតតារាវាយកូនបាល់ដ៏ល្បី Federer មួយរូបដែរ។ Federer វ័យ៤៤ឆ្នាំ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈកីឡាវាយកូនបាល់ មុនសម្រេចចូលនិវត្តន៍នៅឆ្នាំ ២០២២។ អ្នកស្រី Keller-Sutter ប្រធានាធិបតីស្វ៊ីស បានប្រាប់ទូរទស្សន៍ Tele Zueri

រដ្ឋាភិបាលស្វ៊ីសឱ្យ Federer ឬប្រធាន FIFA ជួយចរចាពន្ធគយអាម៉េរិក ជាមួយត្រាំ Read More »

Scroll to Top