លោក ខេស៊ី បាណេត បណ្ដាគ្រឹះស្ថានឧត្ដមសិក្សាគួរបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានច្រើនព្រោះមានសារប្រយោជន៍ដល់និស្សិត
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ថាបណ្ដាគ្រឹះស្ថានឧត្តមសិក្សានានាគួរបង្កើតជាព្រឹត្តិការណ៍កីឡាឲ្យបានច្រើន ព្រោះមានសារប្រយោជន៍ច្រើនដល់សិស្សនិស្សិតទាំងសុខភាព និងបទពិសោធ។ ថ្លែងក្នុងពិធីបើកការប្រកួតបាល់បោះរបស់វិទ្យាស្ថានខេមអេដ ឆ្នាំ២០២៥ ព្រឹកមិញនេះលោក ខេស៊ី បាណេត បានឲ្យដឹងថា ពានរង្វាន់មួយនេះបានបង្កើតឡើងជាង ១០ឆ្នាំមកហើយគិតមកដល់ពេលនេះ។ ឆ្នាំនេះសិស្សនិស្សិតចូលរួមទាំងអស់ ៣២ក្រុមមានចំនួនរហូតជាង ២៥០នាក់ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនៗទៅទៀត។ លោក ខេស៊ី បាណេត បន្ថែមទៀតថា តាមបទពិសោធឆ្នាំមុនៗនេះមើលឃើញថាសិស្សនិស្សិតមានចិត្តសប្បាយរីករាយក្នុងការចូលរួមប្រកួត និងបង្ហាញពីសាមគ្គីភាពរវាងគ្នា និងគ្នា បានស្គាល់មិត្តភ័ត្តថ្មីៗដែលរៀននៅឆ្នាំផ្សេងៗគ្នាជាដើម។ ក្រៅពីនេះព្រឹត្តិការណ៍កីឡាមួយនេះបានធ្វើឲ្យពួកគេទទួលបាននូវអ្វីថ្មីៗ និងចេះតស៊ូជម្នះរាល់ឧបសគ្គដែលបានជួបដើម្បីពង្រឹងស្មារតីឆ្ពោះទៅបំពេញការងារនៅពេលបញ្ចប់ការសិក្សានៅពេលខាងមុខ។ ក្រៅពីចំណុចសំខាន់ៗខាងលើនេះហើយនោះព្រឹត្តិការណ៍មួយនេះបានក៏បណ្ដុះសមត្ថភាពកីឡាររបស់និស្សិតឲ្យរីកចម្រើន ឬអាចឈានដល់ក្លាយជាធនធានជម្រើសជាតិទៅតាមប្រភេទកីឡាផ្សេងរហូតប្រកួតតំណាងជាតិជាដើម។ ដូច្នេះហើយបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានានៅកម្ពុជាគួរឲ្យបង្កើតឲ្យមានជាព្រឹត្តិការណ៍កីឡាឲ្យបានច្រើនពិសេសដូចវិទ្យាស្ថានខេមអេដដែលកំពុងធ្វើនៅពេលនេះ ព្រោះដូចដឹងហើយពីសារប្រយោជន៍ជាច្រើនដែលបានរៀបចំខាងលើ។ បញ្ជាក់ដែរថា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នេះវិទ្យាស្ថានខេមអេដ បានប្រកាសបើកការប្រកួតបាល់បោះ ប្រចាំឆ្នាំ២០២៥ (CamEd Men’s & Women’s Basketball Tournament 2025) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា។ ការប្រកួតនេះមានក្រុមចូលរួម ៣២ក្រុម (បុរស ១៦ក្រុម, នារី ១៦ក្រុម) និងធ្វើការប្រកួតចាប់ពីថ្ងៃទី១៧ ដល់ […]