August 20, 2025

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ បំផុស​គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​លេង​កីឡា​

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភីវឌ្ឍ ដែល​រៀបចំ​ឡើង​នៅថ្ងៃ​ទី២០​ ខែសីហា​ ២០២៥​ ​រាជធានីភ្នំពេញ​នេះ​គឺ​បំផុស​ស្មារតី​មហាជន​ និង​សិស្សានុសិស្ស​ឲ្យ​ចាប់​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ។​ លោក​ ប៉ែន​ វុទ្ធី​ ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បាន​ឲ្យ​ដឹងថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ដែល​រៀបចំ​ឡើង​​នេះ​គឺ​មាន​ជា​ការ​ធ្វើ​តេស្តរាងកាយ​បុរស-នារី​ រាំ​តាម​ចង្វាក់​ភ្លេង​ កីឡាវាយ​សី​ និង​កីឡាវាយ​កូន​ឃ្លី​លើ​តុ។​ ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​ពិសេស​អ្នករស់នៅ​រាជធានី​ រួម​ទាំង​សិស្សៗ​ ចាប់​លេង​កីឡា​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​ឲ្យ​មានសុខភាព​ល្អ​ បង្កើន​ទំនាក់ទំនង​ និង​មាន​សាមគ្គីភាព​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភិវឌ្ឍ នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​សួនច្បារ​ក្បែរ​សណ្ឋាគារ​សុខា​ក្រោម​អធិបតីភាព​លោក​ វ៉ាត់​ ចំរើន​ និង​ថ្នាក់ដឹកនាំ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា មហាជន​ សិស្សានុសិស្ស​ជា​ច្រើន​ចូលរួម៕ ប្រភព៖ KAMPUCHEATHMEY

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ បំផុស​គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​លេង​កីឡា​ Read More »

តើក្លិប​បាល់ទាត់​កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ?

ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបក្នុងលីគកម្ពុជា បានបង្ហាញសក្តានុពលតាមរយៈការប្រកួតប្រជែងលើឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ជាពិសេសការប្រកួតនៅក្នុងពាន AFC Challenge League ដែលព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ២០២៤-២០២៥។ នៅរដូវកាលថ្មី ២០២៥-២០២៦ កាន់តែពិសេសថែមទៀត ដោយ​កម្ពុជា​ មានក្លិបចំនួន ២ គឺ​ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានទទួលកៅអីឈានចូលវគ្គចែកពូលពានក្លិបកម្រិតទី ៣ របស់ទ្វីប អាស៊ី AFC Challenge League។   យ៉ាងណា អ្នកគាំទ្រក៏ចង់ដឹងផងដែរ ថា តើក្រៅអំពីក្លិប ២ ខាងលើ មានក្លិបកម្ពុជា​ណាខ្លះទៀត ធ្លាប់ទទួលបានកៅអីចូលលេងក្នុងពានរបស់ AFC ហើយក្លិបណា ដែលធ្លាប់បានចូលលេងច្រើនគេ? ចម្លើយនោះ បើរាប់ចាប់ពីក្រោយសម័យសង្គ្រាមមក គឺមានក្លិប កម្ពុជា ចំនួន ៦ មានប្រវត្តិបានចូលលេងពានកម្រិត អាស៊ី ខណៈ ភ្នំពេញក្រោន ជាក្លិប ដែលមានប្រវត្តិបានចូលលេងច្រើនជាងគេបំផុត។ ១. ក្លិ​បភ្នំពេញក្រោន៖ ក្លិបដែលមានមូលដ្ឋាននៅ រាជធានីភ្នំពេញ

តើក្លិប​បាល់ទាត់​កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ? Read More »

គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង

អ្នកចាត់ការរបស់ក្រុម Fenerbahce លោក Jose Mourinho បាននិយាយដោយមិនលាក់ ដោយលោកបានចាត់ទុក Lionel Messi ជាមនុស្សម្នាក់ ដែលធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំងក្នុងនាមជាគ្រូបង្វឹក។ ជាការពិត លោក Mourinho ត្រូវបានគេចាត់ទុក ជាគ្រូបង្វឹកកំពូលម្នាក់ ក្នុងចំណោមគ្រូកំពូលៗជាច្រើននៅលើពិភពលោក។ បុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “The Special One” រូបនេះ ធ្លាប់បានដឹកនាំក្រុមធំៗជាច្រើននៅតំបន់ អឺរ៉ុប ក្នុងនោះមានទាំង Porto, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur ជាដើម។ លោកក៏ធ្លាប់បានដឹកនាំក្រុមទាំងនោះលេងទល់នឹងក្រុម ក៏ដូចជាកីឡាករឆ្នើមៗជាច្រើននៅលើពិភពលោកផងដែរ។ ក្នុងចំណោមកីឡាករទាំងនោះ លោកបានលើកឈ្មោះវីបុរសរបស់​ក្លិប​ Barcelona និងបច្ចុប្បន្នជាខ្សែប្រយុទ្ធក្រុម Inter Miami គឺ​កីឡាករ Lionel Messi ម្នាក់ប៉ុណ្ណោះ ដែល​ជាអ្នក ធ្វើឱ្យលោកសមត្ថភាពដឹកនាំក្រុមរបស់លោកកើនឡើងខ្លាំង។ នៅពេលគេសួរថា តើកីឡាកររូបណា ដែលជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឱ្យកើនឡើងបំផុត?

គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង Read More »

អាម៉េរិក បញ្ជូនអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Chavez Jr ទៅឃុំនៅម៉ិកស៊ិក ជុំវិញការរត់ពន្ធគ្រឿងញៀន

Julio Cesar Chavez អតីតអ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក WBC ត្រូវអាជ្ញាធរអាម៉េរិក ចាប់បញ្ជូនខ្លួនទៅដាក់ឃុំនៅប្រទេសម៉ិកស៊ិក ដើម្បីអនុវត្តច្បាប់ទាក់ទងនឹងការរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាម៉េរិក។ បើតាមព័ត៌មានអំពីបញ្ជីឃុំខ្លួនជនជាប់ទោសម៉ិកស៊ិកនៅថ្ងៃទី១៩ សីហា ​អ្នកប្រដាល់ម៉ិកស៊ិក Chavez Jr កូនប្រុសរបស់វីរបុរសប្រដាល់លោក Julio Cesar Chavez ​អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកមួយរូប ត្រូវអាម៉េរិកចាប់ប្រគល់ខ្លួនឱ្យអាជ្ញាធរនៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី១៨ សីហា ហើយក៏បញ្ជូនភ្លាមៗទៅដាក់គុកស្ថិតក្នុងរដ្ឋ Sonora ភាគពាយព្យប្រទេស។ បើតាមការអះអាងរបស់លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិក Chavez Jr ត្រូវបានបញ្ជូនចេញពីអាម៉េរិកហើយ។ លោកស្រីបន្ថែមថា អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះ ក៏មានដីកាពីការចាប់ខ្លួនរបស់អាជ្ញាធរម៉ិកស៊ិកផងដែរ។ ដីការចាប់ខ្លួនពីអាជ្ញាធរម៉ិកស៊ិក ចោទប្រកាន់អតីតអ្នកប្រដាល់វ័យ ៣៩ឆ្នាំ បានជួញដូរគ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ខណៈរដ្ឋអាជ្ញាប្រចាំប្រទេសកំពុងធ្វើការងារលើករណីដ៏ធំមួយនេះ។ ​Chavez Jr ត្រូវអាជ្ញាធរអន្តោប្រវេសន៍អាម៉េរិក ឃាត់ខ្លួនភ្លាមៗ ក្រោយគេឡើងសង្វៀន និងប្រកួតចាញ់ តារាបណ្តាញសង្គម YouTuber ប្រែជាអ្នកប្រដាល់ Jake Paul កាលពីថ្ងៃទី២៨ ខែមិថុនា។

អាម៉េរិក បញ្ជូនអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Chavez Jr ទៅឃុំនៅម៉ិកស៊ិក ជុំវិញការរត់ពន្ធគ្រឿងញៀន Read More »

Mane និង Felix ជួយ Al Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup នៅហុងកុង

ក្លិប Al Nassr កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi Super Cup ជាពានមុនបើករដូវកាលថ្មី លីគកំពូលអារ៉ាប៊ីសាអូឌីត ក្រោយផ្តួលជើងខ្លាំង Al Ittihad លទ្ធផល ២-១ លើទឹកដីហុងកុង។ Sadio Mane ដែលរកបាន ១គ្រាប់ ទទួលបានកាតក្រហមនៅនាទី២៥ ខកខានជួយក្រុមជំនួបសំខាន់ចុងក្រោយ ខណៈ Joao Felix រកបានគ្រាប់ដំបូងឱ្យ Al Nassr។ Mane វ័យ ៣៣ឆ្នាំ ស៊ុតបើកឆាកនាំមុខ ននាទី១០ ក្នុងកីឡដ្ឋាន Hong Kong ជាការបញ្ជូនយ៉ាងល្អពីខ្សែបម្រើ ​Marcelo Brozovic សញ្ជាតិក្រូអាស៊ី។ Al Ittihad តាមរកគ្រាប់ស្មើនៅនាទី១៦ ពីការស៊ុតរបស់កីឡាករ Steven Bergwin។ ចូលវគ្គទីពីរ Al Nassr បន្តទប់ទល់ការសម្រុកពី Al Ittihad រហូតដល់នាទី៦១ ខ្សែបម្រើប្រយុទ្ធ Joao Felix

Mane និង Felix ជួយ Al Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup នៅហុងកុង Read More »

ស្ថានីយ​ទូរទស្សន៍​ ​​ប្រកាស​បើក​សង្វៀន​របស់​ខ្លួន​ទាំង​អស់​ឡើងវិញ​ហើយ​ក្រោយ​ស្ថានការណ៍​ព្រំដែនស្ងប់ស្ងាត់​

ក្រោយ​ពី​ស្ថានការណ៍​ព្រំដែន​កម្ពុជា-សៀម​ បាន​ស្ងប់ស្ថាត់​ជា​បណ្ដើរៗហើយ​នោះ​​ក្នុង​សប្ដាហ៍​នេះ​គ្រប់​ស្ថាន​នីយទូរទស្សន៍​បាន​ប្រកាស​បើក​ដំណើរ​ការ​ប្រកួត​គ្រប់​កម្មវិធី​របស់​ខ្លួន​វិញ​ហើយ​ ខណៈ​ស្ថាននីយ​មួយ​ចំនួន​បាន​ប្រកួត​តាំង​ពី​សប្ដាហ៍​មុន​មក​ម្ល៉េះ។​ កាលពីពេលថ្មីៗនេះប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ បានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានីយទូរទស្សន៍ដើម្បីផ្សព្វផ្សាយឲ្យរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ឡើងវិញបានហើយ ព្រោះតែស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ជាបណ្ដើរៗវិញហើយ។ ក្រៅតែពីការប្រកាសដំណើរការប្រកួតឡើងវិញហើយនោះសហព័ន្ធក៏លើកឡើងពីការផ្គូផ្គង តាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ បញ្ហាផ្សេងៗផងដែរ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំង ៦ក្រុមរបស់សហព័ន្ធព្រមទាំងតំណាងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងស្ថានីយទូរទស្សន៍ទាំងអស់នៅឯស្តាតចាស់។ (ប្រភពដើមសហព័ន្ធគុនខ្មែរ) ដូច្នេះហើយសប្ដាហ៍នេះគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នឹងដំណើរការប្រកួតឡើងវិញជូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបានទស្សនាកម្សាន្តអារម្មណ៍បន្ទាប់ពីជម្លោះឈ្លានពានពីសំណាក់ប្រទេសសៀមមានការស្ងប់ស្ងាត់ទៅវិញជាបណ្ដើរៗ៕ ប្រភព៖ KAMPUCHEATHMEY

ស្ថានីយ​ទូរទស្សន៍​ ​​ប្រកាស​បើក​សង្វៀន​របស់​ខ្លួន​ទាំង​អស់​ឡើងវិញ​ហើយ​ក្រោយ​ស្ថានការណ៍​ព្រំដែនស្ងប់ស្ងាត់​ Read More »

ព្រះខ័នរាជ ទទួលសិទ្ធធ្វើម្ចាស់ផ្ទះវគ្គចែកពូល AFC Challenge League តំបន់អាស៊ីខាងកើត ខណៈភ្នំពេញក្រោន ត្រូវប្រកួតនៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ដោយទទទួលបានការអនុម័តផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ព្រមទាំងក្លិប Dewa United របស់ឥណ្ឌូនេស៊ី នឹងត្រូវធ្វើម្ចាស់ផ្ទះវគ្គចែកពូល(Group Stage) ប្រចាំតំបន់អាស៊ីខាងកើត នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបលំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26ឆ្នាំ២០២៥/២៦។ យោងតាមក្រុមជើងឯករងឆ្នាំចាស់ខាងលើ បានជូនដំណឹងកាលពីល្ងាចថ្ងៃអង្គារកន្លងទៅថា «ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានអនុម័តឲ្យធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ AFC Challenge League រដូវកាល ២០២៥/២៦ ក្នុងវគ្គជម្រុះ Group Stage (តំបន់ខាងកើត) ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៥។ នេះគឺជាជំពូកថ្មីនៃបាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ»។ ចំពោះវគ្គចែកពូលប្រចាំតំបន់អាស៊ីខាងកើតខាងលើ មានបេក្ខភាព ៨ក្រុមចូលរួម និងត្រូវបែងចែកជា ២ពូល(ពូលD និងពូលE) ក្នុងនោះកម្ពុជាមាន ២ក្រុម គឺក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលទើបយកឈ្នះក្រុម Kasuka FC របស់ប្រ៊ុយណេ ក្នុងវគ្គជម្រុះបឋម កាលពីថ្មីៗ។ ប៉ុន្ដែវគ្គចែកពូលនេះ ក្រុមតំណាងកម្ពុជាទាំងពីរ មិនអាចស្ថិតក្នុងពូលជាមួយគ្នាបានឡើយ

ព្រះខ័នរាជ ទទួលសិទ្ធធ្វើម្ចាស់ផ្ទះវគ្គចែកពូល AFC Challenge League តំបន់អាស៊ីខាងកើត ខណៈភ្នំពេញក្រោន ត្រូវប្រកួតនៅឥណ្ឌូនេស៊ី Read More »

មនុស្ស៩នាក់នៅសិង្ហបុរី ត្រូវចាប់ខ្លួនលើករណីរៀបចំលទ្ធផលការប្រកួតបាល់បោះទុកមុន

មនុស្ស ៩នាក់ ត្រូវបានចាប់ខ្លួនក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលការប្រកួតទុកមុន ក្នុងលីគបាល់បោះប្រទេសសិង្ហបុរី។ នេះបើតាមការបញ្ជាក់របស់ស្ថាប័ន​ស៊ើបអង្កេតអនុវត្តអំពើពុករលួយ (CPIB) ថ្ងៃទី១៩ ខែសីហា ដែលក្នុងនោះ មាន ៨នាក់ជាជនជាតិសិង្ហបុរី និងម្នាក់ជាជនបរទេសរស់នៅអចិន្ត្រៃយ៍ លើទឹកដីសិង្ហបុរី។ អ្នកទាំង៩នាក់នោះ មានអាយុចន្លោះ ១៩-៣៥ឆ្នាំ។ CPIB បានបញ្ជាក់ថា មនុស្សម្នាក់ជនសង្ស័យចំណោម៩នាក់នោះ ក៏ជាកីឡាករបាល់បោះ មកពីលីគ បាល់បោះសិង្ហបុរី ផងដែរ (K. Star National Basketball League Division)។ បើតាមស្ថាប័ន CPIB មនុស្សទាំង ៩នាក់នោះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទល្មើស ក្រោមច្បាប់ការពារអំពើពុករលួយ។ «សិង្ហបុរីប្រកាន់ខ្ជាប់នូវវិធីសាស្ត្រមិនអត់ឱ​ន។ យើងតឹងរ៉ឹងលើអំពើពុករលួយ។ ការរៀបចំលទ្ធផលទុកជាមុនតាមគ្រប់រូបភាព មិនត្រូវបានលើកលែងឡើយនៅសិង្ហបុរី » ។ នេះជាការបញ្ជាក់របស់ CPIB ដែលមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឺងប្រឆាំង នឹងភាគីពាក់ព័ន្ធ បើពួកគេបានប្រគល់ ទទួល ឬយកសំណូក ដើម្បីរៀបចំលទ្ធផលប្រកួតទុកជាមុន។  ការប្រកួតបាល់បោះមួយ ដែលសង្ស័យថា បានរៀបចំលទ្ធផលទុកមុន គឺការប្រកួតរវាងក្រុមបាល់បោះ Tagawa និង

មនុស្ស៩នាក់នៅសិង្ហបុរី ត្រូវចាប់ខ្លួនលើករណីរៀបចំលទ្ធផលការប្រកួតបាល់បោះទុកមុន Read More »

Jesse Lingard អតីតតារាឆ្នើមរបស់ Man United ដណ្តើមបានរង្វាន់ធំដំបូងគេនៅកូរ៉េខាងត្បូង

Jesse Lingardអតីតកីឡាកររបស់ក្រុម Manchester United  បានឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់គាត់ចាប់តាំងពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្រុមកូរ៉េខាងត្បូង FC Seoul កាលពី 18 ខែមុន។ ខ្សែបម្រើLingard វ័យ 32 ឆ្នាំបានធ្វើការផ្លាស់ប្តូរកន្លែងប្រកបអាជីពបាល់ទាត់ដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយបានចំណាយពេល 11 ឆ្នាំនៅទឹកដី Old Trafford និងបានឆ្លងកាត់សាលារបស់ក្លឹបបិសាចក្រហមManchester Unitedផងដែរ។ ការលេងនៅកម្រិតកំពូលចុងក្រោយបំផុតរបស់គាត់នៅក្នុងប្រទេសអង់គ្លេសគឺជាមួយ Nottingham Forest ខណៈដែលគាត់បានបង្ហាញខ្លួននៅ Premier League ចំនួន 17 ដងក្នុងរដូវកាល 2022-23 ។ ជារឿយៗគាត់ត្រូវបានគេរិះគន់ចំពោះការលេងរបស់គាត់នៅ Old Trafford ដែលមានពេលវេលាដ៏ច្របូកច្របល់ឆ្ពោះទៅរកការបញ្ចប់អាជីពរបស់គាត់នៅ United ។ បន្ទាប់មក គាត់បានត្រលប់ទៅលេងបាល់ទាត់វិញដោយចុះហត្ថលេខាជាមួយក្លឹប FC Seoul ក្នុងខែកុម្ភៈ ឆ្នាំ 2024 ក្នុងការផ្ទេរមួយដែលត្រូវបានគេដាក់ឈ្មោះថាជាកីឡាករដ៏សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ K-League ។ បន្ទាប់ពីតស៊ូលំបាកដំបូងនៅ Seoul FC គាត់អាចផ្លាស់ប្តូរអ្វីៗទាំងអស់ ហើយបានធ្វើជាប្រធានក្រុម។ Lingard បានរីករាយជាមួយខែដ៏ល្អសម្រាប់ក្រុមបច្ចុប្បន្នរបស់គាត់ ដោយស៊ុតបញ្ចូលទីបានពីរដងក្នុងការប្រកួតចំនួន

Jesse Lingard អតីតតារាឆ្នើមរបស់ Man United ដណ្តើមបានរង្វាន់ធំដំបូងគេនៅកូរ៉េខាងត្បូង Read More »

អន្ដរជាតិបើកភ្លើងខៀវគាំទ្រកម្ពុជា ធ្វើម្ចាស់ផ្ទះជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានទទួលភ្លើងខៀវ និងការគាំទ្រពីបណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជាអាស៊ី ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៣ នាឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធលោក ថោង បញ្ញាធន កាលពីថ្មីៗ។ ប្រធានសហព័ន្ធដដែលបន្ដថា បន្ទាប់ពីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៤ មានបណ្ដាប្រទេសជាច្រើន បានចាប់អារម្មណ៍ចង់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមទាំងកម្ពុជាផងដែរ ហើយសហព័ន្ធក៏បានធ្វើការងារនេះ ក្នុងការស្នើធ្វើម្ចាស់ផ្ទះ បន្ទាប់ពីហ្វីលីពីន ដែលបានធ្វើម្ចាស់ផ្ទះការប្រកួតលើកទី២ កាលពីថ្មីៗ។ តបតាមសំណើររបស់ភាគីកម្ពុជានេះ ទាំងថ្នាក់ដឹកនាំសមាគមកីឡាជឺជីតស៊ូក្នុងតំបន់ ក៏ដូចជាមន្ដ្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាជឺជីតស៊ូអាស៊ី សុទ្ធតែបានគាំទ្រកម្ពុជាធ្វើម្ចាស់ផ្ទះ ដ្បិតកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ និងធនធានគ្រប់គ្រាន់ ដើម្បីទទួលរៀបចំការប្រកួតកម្រិតតំបន់នេះ បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ។ ចំពោះការសម្រេចយ៉ាងណា គឺរង់ចាំការពិភាក្សាចុងក្រោយ ដើម្បីចុះហត្ថលេខាជាផ្លូវការប៉ុណ្ណោះ។ លោក ថោង បញ្ញាធន បន្ថែម។ គួរដឹងថា ក្រោយមើលឃើញសក្ដានុពលកីឡាជឺជីតស៊ូក្នុងតំបន់អាស៊ីអាគ្នេយ៍ សហព័ន្ធអន្ដរជាតិ និងអាស៊ី បានគាំទ្រសមាគមកីឡាជឺជីតស៊ូក្នុងតំបន់ ឲ្យរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកដំបូង នៅកោះបាលី កាលពីឆ្នាំ២០២៤ និងបន្ដរៀបចំជាលើកទី២ នៅប្រទេសហ្វីលីពីន កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ដោយកម្ពុជា បានបញ្ជូនអត្តពលិកទ្រង់ទ្រាយធំចូលរួមប្រកួត

អន្ដរជាតិបើកភ្លើងខៀវគាំទ្រកម្ពុជា ធ្វើម្ចាស់ផ្ទះជើងឯកជឺជីតស៊ូអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ Read More »

Scroll to Top