Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់
កីឡាការិនី Ana Maria Markovic ដែលត្រូវបានអ្នកគាំទ្រលើបណ្តាញសង្គមចាត់ទុកជា កីឡាការិនីបាល់ទាត់រូបស្រស់ជាងគេបង្អស់លើពិភពលោក ពេលនេះរកបានក្លិបថ្មីដើម្បីបន្តអាជីព ក្រោយគ្មានក្លិបលេងច្រើនខែរួចមក។ ក្លិប Brooklyn FC នៅអាម៉េរិក ពេលថ្មីៗនេះ បានប្រកាសអំពីសមាជិកថ្មីពួកគេ ជាកីឡាការិនីរូបសស្រស់ Ana Maria វ័យ ២៦ឆ្នាំ។ ភ្លាមៗកីឡាការិនីសញ្ជាតិក្រូអាស៊ី ក៏បានចែករំលែកការបង្ហោះនោះ ជាមួយនឹងអ្នកគាំទ្រនាង អមជាមួយនឹងឯកសណ្ឋានក្រុមថ្មី លើការបង្ហោះរូបភាពនោះ។ បើតាមការចុះផ្សាយរបស់កាសែត Soccerdonna អ្នកគាំទ្រនាងសម្បែងអារម្មណ៍រំភើបខ្លាំង អ្នកខ្លះសន្យានឹងតាមទៅទស្សនាការប្រកួតរបស់នាងដល់អាម៉េរិក។ ការចូលរួមក្លិបនៅអាម៉េរិក ធ្វើឱ្យមិត្តភក្តិនាងជាកីឡាការិនីដូចគ្នា និងតារាល្បីៗមួយចំនួន អបអរសាទរដល់នាង ក្នុងនោះក៏មានកីឡាការិនីអង់គ្លេស Chloe Kelly ដែលទើបឈ្នះពានរង្វាន់ Euro 2025 បានផ្ញើសារជូនពរមិត្តរួមអាជីព។ កីឡាការិនីវ័យ ២៦ឆ្នាំ កន្លងមក លេងនៅក្លិប Sporting Braga ប៉ុន្តែខកខានមានក្លិបលេងតាំងពីខែកុម្ភៈមក ក្រោយក្លិបនៅព័រទុយហ្កាល់ផ្តាច់កុងត្រារបស់នាងចោល។ នៅក្លិបនោះនាងលេងបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយក៏បាត់មុខចេញពីក្រុម។ កីឡាការិនី Ana Maria Markovic បានទាក់ទាញអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់ […]
Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់ Read More »