កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិប៉េតង់ពិភពលោក វិញ្ញាសាគូនារី នៅក្រុងរ៉ូម
កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយសំរឹទ្ធិកីឡាប៉េតង់ពិភពលោក World Pétanque Championships ឆ្នាំ ២០២៥ នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ លើវិញ្ញាសាគូនារីនេះ ថៃ ឈ្នះមេដាយមាស ស្របពេលបារាំងបានមេដាយប្រាក់។ សហព័ន្ធកីឡាបូល និងប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៤រូប ក្នុងនោះនារី២រូប និងប្រតិភូ គ្រូបង្វឹក៦នាក់ផ្សេងទៀតទៅកាន់ការប្រកួតប៉េតង់កម្រិតពិភពលោក ឆ្នាំ ២០២៥ នៅអ៊ីតាលី។ កីឡាករពីររូបរួមមាន សុខ ចាន់មាន ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនីពីររូប មាន អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា។ កីឡាករ-ការិនីទាំង៤រូប បានចូលរួមប្រជែង ៥វិញ្ញាសា ក្នុងនោះ វិញ្ញាសាទោលបុរស, ទោលនារី, គូបុរស, គូនារី និងគូបុរស-នារី។ ឆ្លងកាត់ការប្រកួតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា នៅទឹកដីអ៊ីតាលី កីឡាការិនីជម្រើសជាតិកីឡាប៉េតង់កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិមួយ។ មេដាយសំរឹទ្ធិនេះ […]
កម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិប៉េតង់ពិភពលោក វិញ្ញាសាគូនារី នៅក្រុងរ៉ូម Read More »