September 26, 2025

គួន ម៉ុម ស្ថិតក្នុងចំណោម​កីឡាករកំពូល ៨ រូប​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅលីគបាល់ទះ វៀតណាម

បន្ទាប់ពីចូលរួមជាមួយក្លិប ហាណូយ កីឡាករបាល់ទះជម្រើសជាតិកម្ពុជា គួន ម៉ុម ស្ថិតនៅក្នុងចំណោមកីឡាករលំដាប់កំពូល ៨រូប គួរ​ឲ្យ​ចាប់​អារម្មណ៍​​ ក្នុងលីគបាល់ទះកំពូលវៀតណាម រដូវកាល ២០២៥។ គួន ម៉ុន ត្រូវបានក្លិប ហាណូយ បានចាប់អារម្មណ៍ខ្លាំងនៅពេលរូបគេ បង្ហាញសមត្ថភាពលេចធ្លោជាមួយ ក្រុមវិសាខា ក្នុងព្រឹត្តិការណ៍បាល់ទះប៉ូលិសអន្តរជាតិ កាលពីខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។ ក្រោយចប់ព្រឹត្តិការណ៍នោះភ្លាម ក្លិបក៏បានប្រកាសពីការនាំចូលកីឡាករជម្រើសជាតិកម្ពុជាតែម្តង ហើយកាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅកីឡាករកម្ពុជា ក៏បានធ្វើដំណើរទៅប្រទេសវៀតណាមរួចរាល់ដែរ។ មុនពេលលីគបាល់ទះវៀតណាម រដូវកាលថ្មីបានចាប់ផ្តើម សារព័ត៌មាននៅប្រទេសវៀតណាមបានលើកឡើងពីកីឡាករ ៨ រូប ប្រចាំក្លិបទាំង ៨ គួរឲ្យចាប់អារម្មណ៍បំផុត។ ក្នុងនោះមានស្មាត់សញ្ជាតិ ថៃ Jakkrit Thanomnoi របស់ក្រុម Biên Phòng MB។ ស្មាត់សញ្ជាតិ អាហ្សង់ទីន Federico Pereyra របស់ក្រុម Sanest Khánh Hòa។ ស្មាត់ជម្រើសជាតិ ឥណ្ឌូណេស៊ី Rivan […]

គួន ម៉ុម ស្ថិតក្នុងចំណោម​កីឡាករកំពូល ៨ រូប​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅលីគបាល់ទះ វៀតណាម Read More »

កីឡាករ​ វិរៈ ហោះហើរ៖ ទាល់តែ​វាយ​ឲ្យ​ខ្ញុំសន្លប់​សិនទើប​បាន​ពាន​រង្វាន់មួយ​​នេះ​

ថ្នាល​គុន​ខ្មែរ​ វិរៈ ហោះហើរ​ ថា​មិន​ងាយ​ទេ​ក្នុង​ការ​មក​ដណ្ដើម​ពាន​រង្វាន់​របស់​ខ្លួន​នោះ​ទាល់តែ​វាយ​ខ្លួន​ឲ្យ​សន្លប់​សិន​ទើប​អាច​យក​បាន​សម្រាប់​ការ​ប្រកួត​ស្អែក​នេះ។​ កីឡាករ​ វិរៈ ហោះហើរ​ បាន​លើក​ឡើង​ថា​ រិទ្ធី រ៉ាឌី​ បើ​ចង់​បាន​ពាន​ដែល​ខ្លួនកំពុង​កាន់កាប់​នេះ​គឺ​មិន​ងាយ​ស្រួល​នោះ​ឡើយ​ ពោល​វាយ​ឲ្យ​ខ្លួន​សន្លប់​សិន​ទើប​អាច​ទទួល​បាន។​ ក្នុង​ការ​ប្រកួត​មួយ​នេះ​រូប​គេ​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ថា​នឹង​អាច​រក្សា​ពាន​រង្វាន់​របស់​សង្វៀន​ហង្សមាស​នេះ​បាន​បន្ត​ទៀត។​ សិស្សគុន​របស់​ ម៉ន់​ វិរៈ​ រូប​នេះ​បន្តទៀត​ថា​ ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ​ប្រហែល ​២សប្ដាហ៍​មក​ហើយ។​ ការ​ប្រកួត​មួយ​នេះ​មិន​ងាយ​ស្រួលចំពោះដៃគូ​ដែល​ចង់​​យក​ពាន​រង្វាន់​នេះនោះ​ឡើយ​ ដោយ​សារ​ខ្លួន​រឹង​ និង​មាន​សមត្ថភាព​ល្អ​ដែរ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ថ្នាល​ វិរៈ ហោះហើរ​ នឹង​ត្រូវ​ប្រកួត​ការពារ​ពាន​រង្វាន់​របស់​ខ្លួន​ជា​មួយ​កីឡាករ​​ រិទ្ធី​ រ៉ាឌី​ នៅ​លើ​សង្វៀន​ហង្សមាស​ ថ្ងៃសៅរ៍​ ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ វេលា​ម៉ោង​ ៣រសៀល​តទៅ៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ​ វិរៈ ហោះហើរ៖ ទាល់តែ​វាយ​ឲ្យ​ខ្ញុំសន្លប់​សិនទើប​បាន​ពាន​រង្វាន់មួយ​​នេះ​ Read More »

កក្រើកហើយ! ពេជ្រ សម្បត្តិ ត្រូវជួបជើងខ្លាំងចិន ម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័ន នៅ ចិន ខែក្រោយ

អ្នកប្រដាល់គុនខ្មែររហស្សនាមក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវឆ្លងដែនចេញទៅប្រកួតនៅប្រទេស ចិន ក្នុងកម្មវិធី EM-Legend Kun Khmer Fighting Championship នាថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៥ ខាងមុខ ដោយត្រូវជួបជាមួយនឹងកីឡាករ ចិន Carlos Tszhin។ ជំនួបរវាងកូនសិស្សលោកគ្រូពេជ្រ សុផាន់គឺ កីឡាករ ពេជ្រ សម្បត្តិ ទល់នឹង កីឡាករ ចិន Carlos Tszhin ត្រូវបានគេចាត់ទុកជាការប្រកួតដ៏កក្រើកមួយប្រចាំកម្មវិធីដ៏ធំមួយនេះ។ បើនិយាយអំពី ពេជ្រ សម្បត្តិ ជឿជាក់ ថា អ្នកគាំទ្រ កម្ពុជា ច្បាស់ជាបានស្គាល់ហើយ ពីព្រោះរូបគេគឺជាអ្នកប្រដាល់លំដាប់ A មួយរូបនៅក្នុងប្រទេស កម្ពុជា។ សមត្ថភាពពិសេសរបស់គេគឺពូកែដើរបុក មិនថយ ហើយអ្វីដែលចាប់អារម្មណ៍មួយទៀត គឺរូបគេជាកីឡាករម្នាក់ ដែលមានស្បែកតាន់ និងវាយមិនងាយដួលនោះឡើយ។ ងាកមកកាន់ដៃគូរបស់រូបគេវិញ គឺកីឡាករ Carlos Tszhin

កក្រើកហើយ! ពេជ្រ សម្បត្តិ ត្រូវជួបជើងខ្លាំងចិន ម្ចាស់ខ្សែក្រវាត់ ៣ ស្ថាប័ន នៅ ចិន ខែក្រោយ Read More »

កាន់​ ម៉េងហុង​ បេក្ខភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​បាយ័ន

បេក្ខភាព​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​បាយ័ន ​ស្អែក​នេះ​ល្អៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មាន​ កាន់​ ម៉េងហុង​ គឿម​ សុវណ្ណឃីម​ ច្បាស់​ណាស់​នឹង​កក្រើក​ការ​ប្រកួត​មួយ​នេះ​ហើយ។​ ម៉ារ៉ាតុងដណ្ដើមប្រាក់លានលើប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះមានបេក្ខភាពកម្ពុជា ២រូបគឺ កាន់ ម៉េងហុង គឿម សុវណ្ណឃីម ខណៈបរទេសមានមកពី ប្រេស៊ីល និងកីឡាករមកពីប្រទេសឡាវ។ ទម្ងន់ ៥៤គីឡូក្រាមនេះ កាន់ ម៉េងហុង ចាត់ចូលជាកីឡាករជួរមុខមួយរូបនៅកម្ពុជាផងដែរ។ រូបគេជាកីឡាករវាយក្បាច់ និងមានអាវុធអាចប្រើប្រាស់បានទាំងអស់ ទាត់ កែង ជង្គង់ ម៉ាត់ និងធាក់។ ប៉ុន្តែអ្នកប្រដាល់រូបនេះមិនសូវវាយកាច ឬសម្រុកផ្ដួលដៃគូឲ្យសន្លប់នោះឡើយ ពោលវាយតាមដំណើរវាយបែបសប្បាយៗ។ ចំណែក​កីឡាករ​កម្ពុជា​មួយ​រូប​ទៀត​គឺ​ គឿម​ សុវណ្ណឃីម​ វិញ​ក៏​មិន​ធម្មតា​ដែរ​កំពុង​មាន​កេរ្តិ៍ឈ្មោះល្បី​ឈ្នះ​ខ្សែក្រវាត់​ជា​បន្តបន្ទាប់។​ បើ​ទោះ​ជា​រូប​គេ​នៅ​ក្មេង​ខ្ចី​បន្តិច​មែន​ ប៉ុន្តែ​ផ្លែ​វាយ​ចេញ​ល្អ​ច្បាស់​ និង​វាយ​កាច​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ទៀត​ផង។​ ម៉ារ៉ាតុង​នេះ​ប្រសិន​បើ​កម្ពុជា​ប៉ះ​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ​គឺ​នឹង​តានតឹង​ហើយ​ល្អ​មើល​តែ​ម្ដង​ ព្រោះ​ទាំង​ ម៉េងហុង​ និង​ សុវណ្ណឃីម​ សុទ្ធតែ​អ្នក​ល្អ​ដូច​គ្នា។​ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់លាន​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​នៅ​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សង្វៀន​បាយ័ន​ ចាប់​ពី​ម៉ោង​ ៥កន្លះ​ល្ងាច​តទៅ​ក្នុង​កម្មវិធី​ «អ្នក​ចម្បាំង​កម្លាំង​កម្ពុជា»៕​ ប្រភព៖

កាន់​ ម៉េងហុង​ បេក្ខភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ម៉ារ៉ាតុង​ដណ្ដើម​ប្រាក់​លាន​នៅ​សង្វៀន​បាយ័ន Read More »

ទីបំផុតរកឃើញក្រុមខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានបាល់ទះជើងឯកពិភពលោក

ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ២០២៥ បានបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ​ហើយ​ ខណៈក្រុមដែលឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ដូចជាគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាក្នុងវគ្គនេះក៏បានរកឃើញរួចរាល់ហើយដែរ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បានបញ្ចប់កាលពីយប់មិញ ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះក្រុមជម្រើសជាតិ អ៉ីតាលី បានយកឈ្នះលើក្រុម ប៊ែលហ្ស៊ិក ៣ សិតទល់ ០។ ក្រុម ប៉ូឡូញ បានយកឈ្នះលើក្រុម តួកគី ក្នុងលទ្ធផល ៣ សិតទល់ ០។ ចំណែក ប៊ុលហ្គារី យកឈ្នះលើក្រុម អាមេរិក ៣ សិតទល់ ២ និងចុងក្រោយក្រុម សាធារណៈរដ្ឋឆេក យកឈ្នះលើក្រុម អ៊ីរ៉ង់ ក្នុងលទ្ធផល ៣ សិតទល់ ១។ សរុបមក ការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ទីបំផុតរកឃើញក្រុមខ្លាំងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានបាល់ទះជើងឯកពិភពលោក Read More »

ចោរគាស់ផ្ទះគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ Roberto Martinez លួចរបស់របរប្រណីតជាង ១លានដុល្លារ

លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវបានចោរចូលលួចគ្រឿងអលង្ការ និងនាឡិកាមានតម្លៃជាង 1 លានដុល្លារអាមេរិក ពីផ្ទះរបស់គាត់នៅទីក្រុង Lisbon ។ យោងតាមសារព័ត៌មាន A Bola បទល្មើសចោរលួចនេះបានកើតឡើងនៅថ្ងៃទី 20 ខែកញ្ញាខណៈពេលដែលលោក Martinez និងក្រុមគ្រួសាររបស់គាត់មិននៅផ្ទះ។ មេផ្ទះម្នាក់ដែលធ្វើការនៅបន្ទប់ក្រោមដីបានប្រទះឃើញអ្នកចូលលួច ប៉ុន្តែមិនអាចការពារចោរបានទេ។ អាជ្ញាធរព័រទុយហ្គាល់កំពុងស៊ើបអង្កេតករណីនេះ ទោះបីជារហូតមកដល់ពេលនេះមិនទាន់មានការចាប់ខ្លួនក៏ដោយ។ កាសែត The Sun បានរាយការណ៍ថា កងកម្លាំងប៉ូលីស PSP របស់ប្រទេសព័រទុយហ្គាល់ កំពុងសង្ស័យថា វាត្រូវបានអនុវត្តដោយក្រុមក្មេងទំនើងបរទេសដែលមានឯកទេសក្នុងការលួចទ្រព្យសម្បត្តិកម្រិតខ្ពស់។ Martinez ដែលជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានកាន់តំណែងជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់តាំងពីខែមករា ឆ្នាំ 2023។ ក្រោមការដឹកនាំរបស់គាត់ ក្រុមបានកត់ត្រាជ័យជម្នះ 23 លើក ស្មើ 5 លើក និងចាញ់ 4 ដង ដោយទទួលបានអត្រាឈ្នះខ្ពស់ក្នុងអាជីព 71.88% ។ គាត់បានដឹកនាំប្រទេសព័រទុយហ្គាល់ដល់វគ្គ 1/4 នៃ Euro 2024

ចោរគាស់ផ្ទះគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ Roberto Martinez លួចរបស់របរប្រណីតជាង ១លានដុល្លារ Read More »

លោក​គ្រូ​ Mattew សរសើរ​ទម្រង់​លេងយប់​មិញ គួរ​​តែ​រក​បាន​ ៣ គ្រាប់​ឡើង

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចាញ់ក្រុម​ម្ចាស់​ផ្ទះ Nam Dinh ដោយ​លទ្ធផល ១-២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ ASEAN Club Championship យប់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។ ចាប់​ផ្តើម​ការ​ប្រកួត​​វគ្គ​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​គ្រប់​គ្រង​ការ​ប្រកួត​ច្រើន ប៉ុន្តែ​តំបន់​ការ​ពារ​របស់ Nam Dinh ពិត​ជារឹង​មាំ​ល្អ ហើយ​ពួក​គេរក​បាន​ ២ គ្រាប់​នៅ​វគ្គ​ទី១​តាម​រយៈ​​បាល់​លង​ចេញ​ពី​ការ​ប៉ះ​បង្គោល​ទី​នៅ​នាទី ៣៦ និង ៤០។ នៅ​វគ្គ​ទី២ ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ព្យាយាម​សម្រុក ខណៈ Nam Dinh បាន​បង្ហាញ​គុណភាព​ការពារ និង​វាយ​បក​យ៉ាង​ល្អ។ នៅ​នាទី ៥៩ ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប៉ាឡេស្ទីន Mahmoud Eid ទទួល​បាន​កាត​ក្រហម ដែល​ផ្តល់​ឲ្យ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​ពិបាក​ទម្លាយ​របាំង​ការពារ​របស់ក្រុម​ម្ចាស់​ផ្ទះ​ណាស់ បើ​ទោះ​ជា​ព្យាយាម​គ្រប់​គ្រង​បាល់​​ច្រើន​ក៏​ដោយ។   រហូត​ដល់​នាទី​ទី​៨១ ទើប​ខ្សែ​ប្រយុទ្ធ​ Patrick

លោក​គ្រូ​ Mattew សរសើរ​ទម្រង់​លេងយប់​មិញ គួរ​​តែ​រក​បាន​ ៣ គ្រាប់​ឡើង Read More »

អ៊ីស្រាអែល កំពុងប្រឈម​ខ្លាំង​ ពី​ការ​ដកចេញពី UEFA និង FIFA

ប្រទេស អ៉ីស្រាអែល កំពុងតែប្រឈមមុខខ្លាំង ក្នុងការត្រូវដកចេញពីសមាជិករបស់សហភាពសហព័ន្ធបាល់ទាត់ អឺរ៉ុប (UEFA) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីពួកគេត្រូវបានអង្គការសហប្រជាជាតិ (UN) ចេញសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យស្ថាប័នបាល់ទាត់ទាំង ២ ដាក់បម្រាមមិនឱ្យប្រទេសនេះចូលរួមប្រកួត។ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យ FIFA និង UEFA ព្យួរអ៉ីស្រាអែលពីបាល់ទាត់អន្តរជាតិមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយលើកឡើងពីការរកឃើញពីគណៈកម្មការអង្គការសហប្រជាជាតិ ដែលចោទ ថា អ៉ីស្រាអែល កំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយ ថា ស្ថាប័នកីឡាមិនត្រូវ “បិទភ្នែក” ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយប្រៀបធៀបស្ថានភាពទៅនឹងការព្យួររដ្ឋកាលពីអតីតកាលជុំវិញការរំលោភបំពាន។ សម្ពាធលើ FIFA និង UEFA កំពុងតែកើនឡើង ដោយប្រទេស អេស្ប៉ាញ ត្រូវបានគេរាយការណ៍ថានឹងធ្វើពហិការចូលរួមការប្រកួត World Cup ២០២៦ ប្រសិនបើ អ៉ីស្រាអែល នៅតែមានវត្តមានប្រកួតទៀត។ ទោះ​បីជាយ៉ាងណា អ៉ីស្រាអែល​បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​ជា «ការ​បំភ្លៃ និង​មិន​ពិត»។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា មនុស្សជាង ៦៥.០០០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា៕ ប្រភព៖KAMPUCHEATHMEY

អ៊ីស្រាអែល កំពុងប្រឈម​ខ្លាំង​ ពី​ការ​ដកចេញពី UEFA និង FIFA Read More »

Scroll to Top