អង់គ្លេស ទម្លាក់ចោលកីឡាករសំខាន់ៗមួយចំនួន ក្នុងជំនួបជាមួយវ៉េល និងឡាត់វី ជម្រុះ World Cup 2026
(ឡុងដ៍)៖ លោក Thomas Tuchel អ្នកចាត់ការទូទៅតោកំណាចអង់គ្លេស បានសម្រេចចិត្តមិនកោះហៅកីឡាករឆ្នើមៗ មានដូចជា Bellingham, Foden និង Grealish ឡើយ នៃជំនួបជាមួយជម្រើសជាតិវ៉េល និងឡាត់វី ជម្រុះ World Cup 2026 ប្រចាំខែតុលានេះ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបញ្ជាក់ប្រាប់ក្នុងសន្និសីទថា រូបលោកពុំមានបញ្ហាអ្វីជាមួយពួកគេនោះទេ ដោយពុំមានឈ្មោះលេងសម្រាប់ ២ប្រកួតនាសប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាងណា Jude Bellingham របស់ Real Madrid មិនត្រូវបានកោះហៅចូលជម្រើសជាតិឡើយ បើទោះបីជាទើបជាសះស្បើយពីរបួសស្មាក៏ដោយ ស្របពេល Phil Foden និង Jack Grealish បន្តអត់ឈ្មោះលេងដូចគ្នា បើទោះបីជាពួកគេមានទម្រង់លេងរៀងល្អមកវិញ ពីក្នុងក្លឹប Manchester City និង Everton ក៏ដោយចុះ។ ក្រុមតោ៣ អង់គ្លេស ត្រូវប្រឈមមុខនឹងវ៉េល នៃជំនួបមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃព្រហស្បតិ៍ មុនលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនៅទីក្រុង […]








