Messi, Neymar Suarez បង្ហាញការគោរពការសម្រេចចិត្តចូលនិវត្តន៍របស់ Jordi Alba
កំពូលខ្សែប្រយុទ្ធ Lionel Messi ផ្តើមបង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់មិត្តរួមក្រុមខ្សែការពារ Jordi Alba មុនគេ ក្រោយការប្រកាសព្យួរស្បែកជើងនៅចុងបញ្ចប់រដូវកាលលីគកំពូលអាម៉េរិក (Major League Soccer) ឆ្នាំ ២០២៥។ Neymar Jr និង Luis Suarez ក្រោយមកក៏បានចូលរួមបង្ហាញការគោរព និងការលើកទឹកចិត្តដល់កីឡាករសញ្ជាតិអេស្ប៉ាញ។ ពេលថ្មីៗនេះ កីឡាករវ័យ ៣៦ឆ្នាំ អតីតខ្សែការពារប្រចាំក្លិប Barca បានបង្ហោះវីដេអូលើបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនរបស់គេ ប្រកាសពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់។ បន្ទាប់ការបង្ហោះនោះភ្លាម កំពូលខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ចូលបញ្ចេញមតិ (Comment) ភ្លាមបង្ហាញអារម្មណ៍សោកស្តាយចំពោះការបន្តបាត់វត្តមានមិត្តរួមក្រុមដ៏ស្និទ្ធស្នាលច្រើនឆ្នាំពីវិស័យបាល់ទាត់ ហើយម្ចាស់ពាន World Cup 2022 ក៏បានបង្ហាញការគោរពដល់ការសម្រេចចិត្តនោះ។ «ខ្ញុំពិតជាអរគុណអ្នកខ្លាំងណាស់ ខ្ញុំប្រហែលនឹងត្រូវនឹកដល់អ្នកជានិច្ច បន្ទាប់ពីយើងបានសាងរឿងជាច្រើនរួមគ្នារួចមក។ វាប្រហែលជានឹងចម្លែកមួយ ពេលខ្ញុំសម្លឹងមើលខាងឆ្វេងដៃខ្ញុំមិនមានអ្នកនៅលើទីលានត្រង់កន្លែងនោះទៀត ហើយជារឿងដែលលីលាបំផុតពេលគិតអំពីការបញ្ជូនបាល់ល្អៗរបស់អ្នកមកខ្ញុំស៊ុតបញ្ចូលទីច្រើនឆ្នាំកន្លងមកនេះ។ តើអ្នកណានឹងអាចផ្តល់ការប៉ះបាល់ល្អដូចនេះទៀតមកកាន់ខ្ញុំ និងគាំទ្រខ្ញុំពីក្រោយដូចនេះទៀត?។»។ នេះជាការសរសេររបស់កីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ។ ទាំង Alba និង […]
Messi, Neymar Suarez បង្ហាញការគោរពការសម្រេចចិត្តចូលនិវត្តន៍របស់ Jordi Alba Read More »








