ក្រុមបាល់ទាត់ បុរស-នារី កម្ពុជា នៅពូលជាមួយថៃ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី សុទ្ធតែស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះថៃ ក្នុងការប្រកួរកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ ២០២៥។ ក្រុមបុរសកម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ និងទីម័រខាងកើត ស្របពេលក្រុមនារី ក្នុងពូលជាមួយថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី។ សម្រាប់វិញ្ញាសាបាល់ទះ ម្ចាស់មេដាយប្រាក់កម្ពុជា ត្រូវជួបម្ចាស់មេដាយមាសឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា។ ក្នុងពិធីចាប់ឆ្នោតរើសពូល កីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៩ ខែតុលា ក្នុងក្រុងបាងកក វិញ្ញាកីឡាបាល់ទាត់បុរសមាន១០ប្រទេសចូលរួម លើកលែងតែព្រុយណេប៉ុណ្ណោះដែលដកខ្លួន។ ដោយចែកចេញ ៣ពូល កម្ពុជា ស្ថិតក្នុងពូល Aជាមួយម្ចាស់ផ្ទះថៃ និងទីម័រខាងកើត ស្របពេលពូល B មានវៀតណាម ម៉ាឡេស៊ី និងឡាវ និងពូល C មាន៤ក្រុម ដូចជាម្ចាស់ការពារជើងឯកឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា សិង្ហបុរីនិងហ្វីលីពីន។ ក្នុងពូល A ម្ចាស់ផ្ទះថៃ នឹងប្រើកីឡដ្ឋាន Tinsulanon ក្នុងខេត្តសុងក្លា ដើម្បីប្រកួតសន្សំពិន្ទុ ខណៈពូល B និង C នឹងប្រកួតនៅទីលានក្នុងខេត្តឈៀងម៉ៃ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក។ ដោយឡែក វិញ្ញាសាបាល់ទាត់នារី ដែលមាន៨ក្រុមចូលរួម ត្រូវចែកចេញជាពីរពូល ដោយពូល A កម្ពុជា ត្រូវតទល់ម្ចាស់ផ្ទះថៃ សិង្ហបុរី និងឥណ្ឌូណេស៊ី។ ពូល B មាន ម្ចាស់ការពារជើងឯកវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន និងម៉ាឡេស៊ី។ […]
ក្រុមបាល់ទាត់ បុរស-នារី កម្ពុជា នៅពូលជាមួយថៃ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ Read More »








