ផុក ដានីញែល ជួយកម្ពុជាបង្កើតកំណត់ត្រាឈ្នះមេដាយលើកដំបូងនៅកីឡាយុវជនអាស៊ី
កីឡាករ ផុក ដានីញ៉ែល ជាកីឡាករកម្ពុជាដំបូងគេ ដែលទទួលបានមេដាយសំរិទ្ធកីឡាបញ្ចស៊ីឡាត់ ពីការប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ ដានីញ៉ែល ដែលចាញ់កីឡាករឥណ្ឌូណេស៊ី Habbil Furgon Winata វិញ្ញាសាបុរស អះអាងថាខ្លួនទើបហាត់កីឡានេះរយៈពេល ៣ខែប៉ុណ្ណោះ។ ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាយុវជនអាស៊ីពីដំបូងឆ្នាំ ២០០៩ ដែលសិង្ហបុរីធ្វើម្ចាស់ផ្ទះ និងលើកទី២ នៅចិន ឆ្នាំ ២០១៣ មានតែលើកទី៣ នៅឆ្នាំ ២០២៥ នេះ ដែលអត្តពលិកកម្ពុជា បានបង្កើតកំណត់ត្រាដណ្តើមបានមេដាយលើកដំបូងរបស់ខ្លួន។ កីឡាករ ផុក ដានីញ៉ែល នៅថ្ងៃទី២០ ខែតុលា បានខកខានឡើងដល់វគ្គផ្តាច់ព្រ័ត្រកីឡាបញ្ចស៊ីឡាត់ ប្រភេទទម្ងន់៥៥គីឡូក្រាម បន្ទាប់ពីរងបរាជ័យក្រោមដៃកីឡាករ Habbil Furgon Winata នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចាញ់កីឡាករឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ក្បាច់គុនបញ្ចស៊ីឡាត់ ដានីញ៉ែល ទទួលបានមេដាយសំរឹទ្ធ។ មេដាយមាស បានទៅកីឡាករឥណ្ឌូណេស៊ី និងប្រាក់បានទៅម្ចាស់ផ្ទះបារ៉ែន។ ដណ្តើមបានមេដាយលើកដំបូងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍យុវជនអាស៊ី ដានីញ៉ែល បានបង្ហាញក្តីរីករាយ ប៉ុន្តែរូបគេក៏សោកស្តាយផងដែរដ្បិតនេះជាកីឡាករថ្មីសម្រាប់ខ្លួន។ កីឡាករដែលមានគ្រឹះក្បាច់គុនល្បុក្កតោរូបនេះ […]
ផុក ដានីញែល ជួយកម្ពុជាបង្កើតកំណត់ត្រាឈ្នះមេដាយលើកដំបូងនៅកីឡាយុវជនអាស៊ី Read More »








