ការប្រកួតកីឡាវាយកូនហ្គោល ជើងឯកវឌ្ឍនៈឡេជិន មានប្រាក់រង្វាន់សរុបជាង កន្លះលានដុល្លារ
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ«ជើងឯកវឌ្ឍនៈឡេជិន»ដែលប្រជុំដោយវីរបុរសកីឡាករវាយកូនហ្គោល លំដាប់ពិភពលោកឆ្នើមៗលើកដំបូងនៅប្រទេសកម្ពុជាមានប្រាក់រង្វាន់សរុបរហូតដល់ ៥៥ម៉ឺនដុល្លារអាមេរិក។ ជើងឯកវឌ្ឍនៈឡេជិន នឹងរៀបចំនៅលើទីលានកីឡាវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ដោយមានការចូលរួមប្រកួតពីកីឡាវាយកូនហ្គោលល្បីៗមានដូចជាលោក Michael Campbell ម្ចាស់ជើងឯក U.S Open ឆ្នាំ ២០០៥។ លោក David Fichardt ជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប European Tour ៥សម័យកាល។ លោក Phillip Price ជាម្ចាស់ជើងឯក Legends Tour ៣សម័យកាល និងម្ចាស់ជើងឯក Order of Merit។ លោក Hend ជាម្ចាស់ជើងឯក DP World Tour ៣សម័យកាលជាដើម។ លោក James Durkin តំណាង វឌ្ឍនៈ ហ្គោល រីហ្សត បានបង្ហាញនៅក្នុងបទបង្ហាញដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍នេះគ្រោងចំណាយថវិកាអស់ប្រមាណជាង […]







