November 4, 2025

សោកនាដកម្មគួរឱ្យសោកស្តាយអ្នកគ្រប់គ្រងក្លឹបអាយុ 44 ឆ្នាំម្នាក់បានស្លាប់ក្រោយដួលនៅលើទីលានប្រកួត

អ្នកចាត់ការសញ្ជាតិបូស្នៀវ័យ 44 ឆ្នាំ Mladen Zizovicបានដួលនៅនាទីទី 22 នៃការប្រកួតរបស់ក្រុម Radnički 1923 ជាមួយ Mladost ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសស៊ែប៊ីកាលពីល្ងាចថ្ងៃអាទិត្យ។ ភ្លាមៗនោះ គ្រូពេទ្យបានប្រញាប់ប្រញាល់ បញ្ជូនគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែគួរឱ្យសោកស្តាយ មិនអាចជួយសង្គ្រោះជីវិតគាត់បាន។ ការប្រកួតត្រូវបានផ្អាកភ្លាមៗ មុនពេលអាជ្ញាកណ្តាលបន្តការប្រកួតពេល ដែលZizovicកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។ តែ២០នាទីក្រោយមកក៏ត្រូវបានគេបញ្ជាក់ថាគាត់បានស្លាប់បាត់ទៅហើយ។ កីឡាករ និងគ្រូបង្វឹកមកពីក្រុមទាំងពីរបានស្រក់ទឹកភ្នែកនៅលើទីលាន មុនពេលការប្រកួតត្រូវបានបោះបង់ចោល។ Zizovic ដែលជាអតីតកីឡាករជម្រើសជាតិបូស្នៀ ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីនៅថ្ងៃទី 23 ខែតុលា ហើយការប្រកួត ជាមួយនឹង Mladost ទើបតែជាការប្រកួតទីបីរបស់គាត់ដែលទទួលបន្ទុកដឹកនាំ៕ ប្រភព៖ NKDNEWS

សោកនាដកម្មគួរឱ្យសោកស្តាយអ្នកគ្រប់គ្រងក្លឹបអាយុ 44 ឆ្នាំម្នាក់បានស្លាប់ក្រោយដួលនៅលើទីលានប្រកួត Read More »

OCA ថ្លែងអំណរគុណកម្ពុជា ដែលលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ទៅឆ្នាំ២០៣១ និងរួមចំណែកក្នុងជោគជ័យ នៃការប្រកួតឆ្នាំ២០២៥ នៅបារ៉ែន

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) បានផ្ញើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា សម្រាប់កិច្ចសហការដ៏មានតម្លៃ និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រមុខចលនាអូឡាំពិកកម្ពុជា ដែលបានជំរុញឲ្យព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន កាលពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ចប់ដោយជោគជ័យ។ ទន្ទឹមជាមួយគ្នា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏បានផ្ញើលិខិតដាច់ដោយឡែកមួយទៀត ដោយបានសុំការយោគយល់ និងអធ្យាស្រ័យពីប្រទេសកម្ពុជា ចំពោះការស្នើសុំផ្លាស់ប្ដូរកាលបរិច្ឆេទរៀបចំការប្រកួតកីឡាយុវជនអាស៊ី ដែលគ្រោងរៀបចំនៅប្រទេសកម្ពុជា នាឆ្នាំ២០២៩ ទៅឆ្នាំ២០៣១ វិញ ហើយ OCA ក៏បានថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានឯកភាពលើការលើកពេលនេះផងដែរ។ យោងតាមលិខិតចុះហត្ថលេខាដោយលោក Husain Al Musallam អគ្គនាយប្រឹក្សាអូឡាំពិកអាស៊ី ដែល NOCC ទទួលបាននៅថ្ងៃទី៤ ខែវិច្ឆិកានេះ បានបញ្ជាក់ថា «សាមគ្គីភាព ស្មារតីកីឡា និងមិត្តភាព ដែលបានបង្ហាញដោយគណៈប្រតិភូរបស់ឯកឧត្តម(ឯកឧត្តមបណ្ឌិត ថោង ខុន) ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគុណតម្លៃនៃសហគមន៍កីឡាអាស៊ី។ OCA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការជិតស្និទ្ធ និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម ក្នុងអំឡុងដំណាក់កាលរៀបចំ និងដំណាក់កាលហ្គេម។ យើងទាំងអស់គ្នាបានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់យុវជនអាស៊ី

OCA ថ្លែងអំណរគុណកម្ពុជា ដែលលើកពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ទៅឆ្នាំ២០៣១ និងរួមចំណែកក្នុងជោគជ័យ នៃការប្រកួតឆ្នាំ២០២៥ នៅបារ៉ែន Read More »

កម្ពុជាដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វ៉ូវីណាមជើងឯកពិភពលោក នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្រុមកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមយុទ្ធានាការប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី នាប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការហើយ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ ជាមួយការដណ្ដើមបានមេដាយមាស ១គ្រឿង ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។ សម្រាប់មេដាយមាសដំបូង ដែលកម្ពុជាទទួលបានខាងលើ គឺដណ្ដើមបានលើវិញ្ញាសាសម្ដែងស្នៀតការពារខ្លួន បុរស ៣នាក់ និងនារី ៣នាក់ រួមមានកីឡាករ លី បូរ៉ាមី, ជិន ពិសិដ្ឋ, ម៉េត សុភ័ក្ដ្រា និងកីឡាការិនី ពៅ សុខា, ឃួន ចាន់សុភ័ក្រនាថ និង វ៉ែន ស្រីមាន។ គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ២៩រូប ចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ដែលប្រព្រឹត្តទៅពីថ្ងៃទី១-៨ ខែវិច្ឆិកាខាងមុខ៕ ប្រភព៖ FRESHNEWS

កម្ពុជាដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វ៉ូវីណាមជើងឯកពិភពលោក នៅឥណ្ឌូនេស៊ី Read More »

Bronze និង Yamal ជាប់ឈ្មោះ ក្នុងចំណោមកីឡាករ ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២៥

(បរទេស)៖ កីឡការិនីអង់គ្លេស Lucy Bronze និង Lamine Yamal របស់អេស្ប៉ាញ បានស្ថិតក្នុងបញ្ជីកីឡាករ ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២៥ (Fifpro World XI)។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះក៏ជាលើកទី៨ សម្រាប់ខ្សែការពារមកពីក្លឹបតោខៀវ Chelsea ដែលបានជាប់ក្នុងបញ្ជី ១១នាក់ល្អបំផុត និងក្នុងចំណោម ៦នាក់របស់កីឡាការិនីអង់គ្លេសផងដែរសម្រាប់ឆ្នាំ២០២៥ នេះ ក្នុងចំណោម ១១នាក់ល្អបំផុតលើលោក។ សម្រាប់ផ្នែកបុរសវិញ ខ្សែប្រយុទ្ធ Lamine Yamal មកពីក្លឹប FC Barcelona បានបំបែកប្រវត្តិសាស្រ្តថ្មី ក្នុងនាមកីឡាករក្មេងជាងគេ ដែលមានឈ្មោះ ក្នុងចំណោម ១១នាក់បំផុតប្រចាំឆ្នាំ២០២៥ Men’s World XI។ ស្ថិតក្នុងវ័យ ១៨ឆ្នាំ Yamal ក៏បានបែកកំណត់ត្រាចាស់របស់ Kylian Mbappe នៅឆ្នាំ២០១៨ នៅពេលខ្សែប្រយុទ្ធបារាំងរូបនេះ បានជាប់ឈ្មោះក្នុងជម្រើស ១១នាក់ល្អបំផុតកាលពីគេមានវ័យ ១៩ឆ្នាំ។ ខាងក្រោមនេះ ជាជម្រើស ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២៥ ផ្នែកបុរស៖ចាំទី៖ Gianluigi

Bronze និង Yamal ជាប់ឈ្មោះ ក្នុងចំណោមកីឡាករ ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២៥ Read More »

លោក ថោង ខុន ចាត់​ទុក «វឌ្ឍនៈលេជេនស៍» ​ជា​មោទនភាព​កម្ពុជា ខណៈ​សម្តេច​តេជោ នឹងអញ្ជើញ​ជា​អធិបតី

ការ​ប្រកួត​កីឡាវាយ​កូន​ហ្គោល​អន្តរជាតិធំ​បំផុត​លើក​ដំបូង​នៅប្រទេស​កម្ពុជា «ជើង​ឯក វឌ្ឍនៈ លេជេនស៍» ​គឺ​ជា​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​មាន​វីរបុរស​កីឡា​វាយកូន​ហ្គោលល្បី​ៗមក​ពី​ទូទាំង​ពិភព​លោក​ចូល​រួម​ប្រកួត​ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នៅ​ទី​លាន វឌ្ឍនៈ ហ្គោល រីហ្សត។ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុម​ហ៊ុន វឌ្ឍនៈ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ថា បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជាយើង ស្របពេលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ ការប្រកួតជើងឯកនេះ ដែលធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យ​លើសពី ព្រឹត្តិការណ៍កីឡា»។   អ្នក​ឧកញ៉ា បន្ត​ថា ៖«ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាដែលកំពុងកើនឡើងក្នុងទិសដៅនៃឧត្តមភាព បដិសណ្ឋារកិច្ច និងកាលានុវត្តភាព​។ តាមរយៈការប្រកួតជើងឯក វឌ្ឍនៈ លេជេនស៍ យើងខ្ញុំមានគោលបំណងបំផុសគំនិត រួបរួម និងបង្ហាញពិភពលោកអំពីឧត្តមភាពរបស់កម្ពុជា

លោក ថោង ខុន ចាត់​ទុក «វឌ្ឍនៈលេជេនស៍» ​ជា​មោទនភាព​កម្ពុជា ខណៈ​សម្តេច​តេជោ នឹងអញ្ជើញ​ជា​អធិបតី Read More »

Arteta៖ របួសខ្សែប្រយុទ្ធGyokeres ជា’ក្តីបារម្ភ’សម្រាប់ Arsenal

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បាននិយាយថាគាត់ “មានការព្រួយបារម្ភ” ពីរបួសសាច់ដុំដែលកើតឡើងលើខ្សែប្រយុទ្ធ Viktor Gyokeres អំឡុងពេលទទួលជ័យជម្នះ 2-0 នៅលើទឹកដីក្រុម Burnley ។ Gyokeres ដែលបានចុះហត្ថលេខាជាមួយ Arsenal ក្នុងការផ្ទេរតម្លៃ 64 លានផោនក្នុងរដូវក្តៅនេះ បានរកគ្រាប់បាល់បើកឆាកកាលពីថ្ងៃសៅរ៍ មុនពេលត្រូវបានដកចេញនៅតង់ទីមួយ។ ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 4 គ្រាប់នៅ Premier League នៅរដូវកាលនេះ ប៉ុន្តែមិនបានហ្វឹកហាត់ចាប់តាំងពីការប្រកួត Burnley ហើយមិនមានវត្តមានសម្រាប់ការប្រកួត Champions League នៅថ្ងៃអង្គារនៅទឹកដី Slavia Prague ទេ។ Arteta បាននិយាយប្រាប់BBC Sport Gyokeres មិនបានចូលរួមក្នុងក្រុមនោះទេហើយគាត់មិនបានហ្វឹកហាត់ថ្ងៃនេះទេ។ ពួកគេត្រូវធ្វើតេស្ត និងស្កែនបន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីយល់ពីទំហំនៃរបួស។ ប្រភព៖ NKDNEWS

Arteta៖ របួសខ្សែប្រយុទ្ធGyokeres ជា’ក្តីបារម្ភ’សម្រាប់ Arsenal Read More »

Scroll to Top