ក្រុមកីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយ ២៣ គ្រឿងពីការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥
កីឡាករ កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ទទួលបានមេដាយចំនួន ២៣ គ្រឿង ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ចាប់ពីថ្ងៃទី២ ដល់ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ប្រតិភូកីឡាវ៉ូវីណាមកម្ពុជា មានចំនួន ២៩ រូប ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោក លើកទី៨ ដែលមានប្រទេសប្រមាណ ៣០ ចូលរួមប្រកួតលើវិញ្ញាសាជាង ៤០។ សម្រាប់កម្ពុជាចូលរួមប្រកួតចំនួន ២៦ វិញ្ញាសា។ ទីបំផុត កីឡាករ កីឡាការិនីកម្ពុជា ដណ្តើមបានមេដាយចំនួន ២៣ គ្រឿង គឺ មាស ៧ គ្រឿង ប្រាក់ ១១ គ្រឿង និងសំរិទ្ធ ៥ គ្រឿង។ ចំនួនមេដាយនេះច្រើនជាងកាលពីឆ្នាំ ២០២៣ នៅប្រទេសវៀតណាម ដែលកម្ពុជា ដណ្តើមបានមេដាយចំនួន ២០ […]
ក្រុមកីឡាវ៉ូវីណាមកម្ពុជា ឈ្នះមេដាយ ២៣ គ្រឿងពីការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥ Read More »






