November 15, 2025

Mbappe ខកខានជួយមាន់គកបារាំង លេងជម្រុះចុងក្រោយ World Cup 2026 ដោយសារមានរបួស

(ប៉ារីស)៖ ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នឹងអវត្តមាននៅថ្ងៃប្រកួតបិទវគ្គជម្រុះ World Cup 2026 ទល់នឹងអាហ្សេបៃហ្សង់ចុងសប្តាហ៍នេះ បន្ទាប់ពីមានបញ្ហារបួសកជើងរួចមក។ នេះបើតាមការជូនដំណឹងពីសហព័ន្ធបាល់ទាត់បារាំង FFF កាលពីថ្ងៃសុក្រម្សិលមិញ។ ពីគេហទំព័រ The Score បានចេញផ្សាយថា ខ្សែប្រយុទ្ធមកពីក្លឹប Real Madrid វ័យ ២៦ឆ្នាំរូបនេះ ក៏រកបាន ២គ្រាប់ផងដែរកាលពីរាត្រីថ្ងៃព្រហស្បតិ៍ ដែលបានបំបាក់អ៊ុយក្រែន ៤-០ ធានាកៅអីទៅ World Cup ឆ្នាំក្រោយនៅតំបន់អាមេរិកខាងជើងទៀតផង។ ទោះជាយ៉ាងណា ក្រុមរបស់លោក Didier Deschamps នឹងពុំមានវត្តមានតារាជើងស៊ុតរូបនេះ នៃជំនួបថ្ងៃអាទិត្យ ដើម្បីបិទបញ្ចប់វគ្គជម្រុះប្រចាំពូល D ស្ថិតក្នុងទីក្រុង Baku នោះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍របស់ FFF បានបញ្ជាក់ថា «Mbappe មានអារម្មណ៍ឈឺចាប់នៅត្រង់កជើងរបស់លោកផ្នែកខាងស្តាំ ដែលទាមទារការពិនិត្យពិច្ច័យនៅថ្ងៃនេះ នាទីក្រុង Madrid ប្រទេសអេស្ប៉ាញ»។ ទន្ទឹមគ្នានោះ បារាំង អតីតម្ចាស់ជើងឯក World Cup ២សម័យ ក៏ពុំមានវត្តមាន […]

Mbappe ខកខានជួយមាន់គកបារាំង លេងជម្រុះចុងក្រោយ World Cup 2026 ដោយសារមានរបួស Read More »

World Cup៖ ឈ្នះ៧ប្រកួត រកបាន២០គ្រាប់ និងមិនរបូតគ្រាប់ស៊ុត, តើអង់គ្លេស អាចរក្សាភាពល្អឥតខ្ចោះនៅជំនួបទី ៨ឬទេ?

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសបានឆ្លងផុតវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ យ៉ាងរលូន ដោយឈ្នះទាំង៧ប្រកួត ក្នុងនោះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ២០គ្រាប់ និងមិនរបូតគ្រាប់បាល់សោះ។ នៅសល់មួយប្រកួតចុងក្រោយ តើតោកំណាចអាចរក្សាភាពល្អឥតខ្ចោះក្នុងវគ្គជម្រុះតំបន់អឺរ៉ុប បានដែរឬទេ? ប្រសិនបើក្រុមរបស់លោក Thomas Tuchel យកឈ្នះអាល់បានីក្នុងវគ្គជម្រុះចុងក្រោយពូល K នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ហើយរក្សាសំណាញ់ទី (Clean Sheet) បានទៀតនោះ ពួកគេនឹងក្លាយជាក្រុមអឺរ៉ុបដំបូងគេដែល ឈ្នះទាំងអស់ដោយមិនរបូតគ្រាប់បាល់។ ដោយមិនរាប់បញ្ចូលការប្រកួតជម្រុះបឋមមួយចំនួនតូច មានតែប្រទេសអឺរ៉ុបចំនួន៤ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយកំណត់ត្រាឈ្នះ ១០០ភាគរយនៅវគ្គជម្រុះតាមតំបន់ កីឡាបាល់ទាត់ពិភពលោក។ អាល្លឺម៉ង់ ជាក្រុមចុងក្រោយដែលឈ្នះទាំង១០ប្រកួត ដើម្បីទៅកាន់ FIFA World Cup ឆ្នាំ ២០១៨ ទោះបីជាពួកគេធ្លាក់ត្រឹមវគ្គចែកពូកដ៏គួរឱ្យភ្ញាក់ផ្អើលនៅរុស្ស៊ីក៏ដោយ។ អេស្ប៉ាញ និងហូឡង់ ដែលបានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១០ សុទ្ធតែបានឡើងទៅលេងនៅអាហ្វ្រិកខាងត្បូងយ៉ាងល្អឥតខ្ចោះ ក៏ដូចជាអាល្លឺម៉ង់ខាងលិចសម្រាប់ការប្រកួតឆ្នាំ ១៩៨២ ផងដែរ។ ប៉ុន្តែយ៉ាងណា ក្រុមទាំង៤នេះ មិនបានរក្សាសំណាញ់ទីឡើយ។ នៅវគ្គជម្រុះតំបន់អឺរ៉ុប ឆ្នាំ ២០២៦ មិនមែនតែក្រុមអង់គ្លេសទេ ដែលនឹងឈានចូលរួមក្នុងបញ្ជីក្រុមល្អបំផុត។អេស្ប៉ាញ និងន័រវែស ក៏រកបានជ័យជម្នះទាំងអស់របស់ពួកគេផងដែរ។  អេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente មិនទាន់របូតគ្រាប់បាល់មួយគ្រាប់នៅឡើយទេ ក្នុងការប្រកួត៤លើក ចំណោមប្រកួតទាំង៦លើក ក្នុងពូល E។ ពីរប្រកួតចុងក្រោយ អេស្ប៉ាញត្រូវជួបហ្សកហ្ស៊ី នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និងប៉ះតួកគីយេ នៅ៣ថ្ងៃបន្ទាប់។ ន័រវែស ឈ្នះទាំង៧ប្រកួត ប៉ុន្តែមិនអាចរក្សាសំណាត់ទីបានឡើយ។ ក្រុមដែលមានខ្សែប្រយុទ្ធឆ្នើម Erling Haaland ត្រូវជួបក្រុមខ្លាំងអ៊ីតាលីនៅជំនួបចុងក្រោយពូល Iដើម្បីរក្សាជ័យជម្នះទី៨របស់ខ្លួន និងដើម្បីទទួលបានកៅអីស្វ័យប្រវត្តិទៅ World Cup លើកដំបូងរបស់ខ្លួន ក្រោយខកខាន២៨ឆ្នាំផងដែរ៕ ប្រភព៖ THMEYTHMEY

World Cup៖ ឈ្នះ៧ប្រកួត រកបាន២០គ្រាប់ និងមិនរបូតគ្រាប់ស៊ុត, តើអង់គ្លេស អាចរក្សាភាពល្អឥតខ្ចោះនៅជំនួបទី ៨ឬទេ? Read More »

លោក Peter Koo មើល​ឃើញ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ឡើង​ខ្លាំង

លោក Peter Koo នាយក​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន​ ខេមបូឌានព្រីមៀរលីគ (CPL) បាន​ចាត់​ទុក​កីឡា​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុង​រីក​​ចម្រើន​ បន្ទាប់​ពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ និង​មាន​ក្លិប​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​អាច​​ប្រកួត​ប្រជែង​ជា​មួយ​ក្លិប​នៅ​ក្នុង​តំបន់។ ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» បុរសសញ្ជាតិកូរ៉េ Peter Koo ដែលបានរស់នៅកម្ពុជាតាំងពីតូច បានលើកឡើងថា ជនបរទេសភាគច្រើនអត់សូវបានដឹងពីកីឡាបាល់ទាត់កម្ពុជាទេ ប៉ុន្តែកាលពីឆ្នាំមុន ពួកគេបានចាប់អារម្មណ៍ពីបាល់ទាត់កម្ពុជា បន្ទាប់ពីក្លិប ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់អាស៊ី។ លោកថា ៖«ខ្ញុំបានប្រាប់ប្រទេសជិតខាងដែរថា អ្នកនឹងដឹង មិនយូរទេ តិចទៀតអ្នកនឹងកាន់តែដឹងពីបាល់ទាត់កម្ពុជា។ ខ្ញុំធ្លាប់ធ្វើបទបង្ហាញនៅក្រៅប្រទេសអំពីបាល់ទាត់កម្ពុជាដែរ។ តាមពិតទៅ បើយើងគិតលើទំហំសេដ្ឋកិច្ច ប្រទេសជាច្រើននៅលើពិភពលោក បាល់ទាត់ និងសេដ្ឋកិច្ច ដើរទន្ទឹមគ្នា។ បើយើងមើល GDP ឬសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង ប្រៀបធៀបជាមួយប្រទេសផ្សេងៗ គឺ បាល់ទាត់យើងល្អមែនទែន»។ បុរស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​​នៅ​សហរដ្ឋ​អាមេរិក​បាន​បន្ត​ថា ៖«កាល​ពី​ឆ្នាំ​មុន ក្លិបកម្ពុជា​យើង​បាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League។ ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​​ភ្ញាក់​ផ្អើល​ មាន​អ្នក​ផ្សេង​​ច្រើន​បាន​ភ្ញាក់​ផ្អើល ហើយ​​​ប្រាប់​ខ្ញុំ​ថា លីគ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​ខ្លាំង​មែន​ទែន។​​ ទាំង​គុណភាព​ ក្រុម​​​ កីឡាករ ទី​លាន​​ ហើយ​ឆ្នាំ​នេះ

លោក Peter Koo មើល​ឃើញ​បាល់ទាត់​កម្ពុជា​បច្ចុប្បន្ន​កំពុង​ឡើង​ខ្លាំង Read More »

កីឡាករ ម៉ាឡេស៊ី ម្នាក់ត្រូវក្លិបផ្តាច់កុងត្រា ក្រោយ FIFA ចោទរឿងបន្លំសញ្ជាតិ

ក្លិប America de Cali របស់ប្រទេស កូឡុំប៉ី បានបញ្ចប់កិច្ចសន្យា​ជាមួយ​កីឡាករជម្រើសជាតិ ម៉ាឡេស៊ី Rodrigo Holgado បន្ទាប់ពីរូបគេត្រូវ FIFA ដាក់ពិន័យ ដោយហាមឃាត់ពាក់ព័ន្ធនឹងកីឡាបាល់ទាត់រយៈពេល ១ ឆ្នាំ។ ការដាក់ពិន័យនេះបានកើតឡើង បន្ទាប់ FIFA រកឃើញសមាគមបាល់ទាត់ម៉ាឡេស៊ី បានក្លែងបន្លំឯកសារចូលសញ្ជាតិរបស់កីឡាករចំនួន ៧ នាក់ ហើយក្នុងចំណោមនោះមានកីឡាករ Rodrigo Holgado ផងដែរ។ ករណីនេះ សមាគមបាល់ទាត់ម៉ាឡេស៊ី ត្រូវបាន FIFA ពិន័យជាប្រាក់ជាង ៤៣ ម៉ឺនដុល្លារ ខណៈកីឡាករទាំង ៧ នាក់នោះ ត្រូវហាមឃាត់មិនឲ្យមានសកម្មភាពបាល់ទាត់រយៈពេល ១២ ខែ និងជាប្រាក់ ២៥០០ ដុល្លារអាមេរិកក្នុងម្នាក់។ យ៉ាងណាមិញ សមាគមបាល់ទាត់ម៉ាឡេស៊ី ក៏បានធ្វើការប្តឹងឧទ្ធរណ៍ ជំទាស់វិញដែរ ប៉ុន្តែចុងក្រោយត្រូវបាន FIFA ច្រានចោលការប្តឹងឧទ្ធរណ៍នេះ។ ជំហានបន្ទាប់ ម៉ាឡេស៊ី មិនទាន់បញ្ចប់ត្រឹមនេះនោះទេ ដោយពួកគេនឹងប្តឹងទៅតុលាការអាជ្ញាកណ្តាលកីឡាបន្តទៀត ដើម្បីជំនុំជំរះរកភាពយុត្តិធម៌អំពីរឿងនេះ។

កីឡាករ ម៉ាឡេស៊ី ម្នាក់ត្រូវក្លិបផ្តាច់កុងត្រា ក្រោយ FIFA ចោទរឿងបន្លំសញ្ជាតិ Read More »

ប៉េរូ ចោទក្រុមហ៊ុន Iniesta បោកប្រាស់លុយ ៦០ម៉ឺនដុល្លារ

ក្រុមហ៊ុនរបស់កីឡាករបាល់ទាត់អេស្ប៉ាញ Andres Iniesta ត្រូវបានចោទប្រកាន់ពីបទបោកប្រាក់លុយប្រមាណ ៦០ម៉ឺនដុល្លារនៅប្រទេសប៉េរូ។ ម្ចាស់អាជីវកម្មជាច្រើននៅប្រទេសប៉េរូបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនចំនួនពីរដែលជាកម្មសិទ្ធិរបស់វីរបុរសកីឡាបាល់ទាត់អេស្ប៉ាញ Andres Iniesta ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំប្រាក់ និងលួចទ្រព្យសម្បត្តិ។ យោងតាមកាសែតហូឡង់ Telegraaf បណ្តឹងពីសំណាក់អាជីវកម្មក្នុងប្រទេសប៉េរូ ផ្តោតលើក្រុមហ៊ុន Never Say Never Barcelona និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Never Say Never Sudamerica។ អតីតខ្សែបម្រើឆ្នើម Barcelona ជាម្ចាស់ក្រុមហ៊ុនទាំងពីរនេះ ដែលរៀបចំព្រឹត្តិការណ៍កម្សាន្តនៅប្រទេសអេស្ប៉ាញ និងអាម៉េរិកខាងត្បូង។ បណ្តឹងខាងលើចោទប្រកាន់ថា អាជីវកម្មប៉េរូបានឧបត្ថម្ភព្រឹត្តិការណ៍មួយចំនួនដែលក្រុមហ៊ុនរបស់ Iniesta បានគ្រោងរៀបចំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ទាំងនោះមិនដែលបានកើតឡើងទេ ហើយក្រុមហ៊ុនទាំងពីរនោះក៏មិនបានសងប្រាក់ឧបត្ថម្ភប្រមាណ ៦០០,០០០ ដុល្លារតឡប់ទៅវិញដែរ។ ការិយាល័យរដ្ឋអាជ្ញាប៉េរូ ដែលកំពុងដំណើរការស៊ើបអង្កេត អះអាងថាករណីនេះអាចនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ។ រដ្ឋអាជ្ញាប៉េរូ បានចោទប្រកាន់Iniesta បានប្រើប្រាស់កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដើម្បីទាក់ទាញហិរញ្ញប្បទានសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនខ្លួន។ ជុំវិញការចោទនេះ អតីតកីឡាករBarcelona, Vissel Kobe នៃលីគកំពូលជប៉ុន និង Emirates នៃលីគកំពូលអេមីរ៉ាតអារ៉ាប់រួម មិនទាន់មានការឆ្លើយតបអ្វីនៅឡើយទេ។ Iniesta វ័យ ៤១ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើ និងជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់។ ក្នុងអាជីពកីឡាករបាល់ទាត់ ២៤ឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ ២០២៤ Iniesta ឈ្នះពានរង្វាន់ចំនួន ៣០ ជាមួយក្រុមBarcelona រួមទាំងពានរង្វាន់Champions League ចំនួន៤ និងLa Liga ចំនួន ៩។ ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់ឈ្នះជើងឯកអឺរ៉ុប Euro 2008, Euro 2012 និង World Cup ឆ្នាំ២០១០។ បច្ចុប្បន្ន Iniesta មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ១២០ លានដុល្លារ ដែលបានមកពីអាជីពជាកីឡាករ ក៏ដូចជាការផ្សាយពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មពាណិជ្ជកម្មរបស់ខ្លួន៕ ប្រភព៖ THMEYTHMEY

ប៉េរូ ចោទក្រុមហ៊ុន Iniesta បោកប្រាស់លុយ ៦០ម៉ឺនដុល្លារ Read More »

ក្រូអាត គីឡូ Final 2018 បន្តឈានទៅជុំចុងក្រោយ World Cup 2026 ជាមួយស្ថិតិជម្រុះល្អជាង ២០២២

(បរទេស)៖ ពេលនេះក្រុមជម្រើសជាតិក្រូអាត បានឈានទៅជុំចុងក្រោយពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីរកបានលទ្ធផលឈ្នះទៅលើក្រុមកោះហ្វារ៉ូ (Faroe Islands) ៣-១ ពីប្រកួតចុងក្រោយវគ្គជម្រុះតំបន់អឺរ៉ុប ខណៈក្រូអាត ដែលជាគីឡូវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៨ មានស្ថិតិមិនចាញ់នោះទេពីការលេងវគ្គជម្រុះនេះ ។ សូមជម្រាបផងថា ឃើញថាក្រុមក្រូអាត ជាក្រុមទី៣ ផ្លូវការចេញពីតំបន់អឺរ៉ុប UEFA បន្ទាប់ពីអង់គ្លេស និងម្ចាស់ពាន២០១៨ បារាំង ដែលក្រុមក្រឡាអុករកបាន ១៩ពិន្ទុពីវគ្គជម្រុះពូល L ជាមួយការលេង ៧ប្រកួតឈ្នះ ៦ នឹងស្មើ១ ហើយស្ថិតក្នុងពូលនេះក្រុមសាធារណៈរដ្ឋឆេក ត្រូវលេងវគ្គ Play-off ដែលបញ្ចប់ឈរនៅលេខ២ មាន ១៣ពិន្ទុ ។ សូមជម្រាបផងថា World Cup 2026 សម្រាប់ការចាប់ឆ្នោតបែងចែកពូល ៤៨ក្រុម នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈការចាប់ឆ្នោតប្រកួតអន្តរទ្វីប ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ នៅប្រទេសស្វីស ដែលមានអាមេរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា៕ ប្រភព៖

ក្រូអាត គីឡូ Final 2018 បន្តឈានទៅជុំចុងក្រោយ World Cup 2026 ជាមួយស្ថិតិជម្រុះល្អជាង ២០២២ Read More »

ខ្សែការពារ Guehi ចាកចេញពីតោកំណាចអង់គ្លេស ដោយសាររបួស មុនលេងបញ្ចប់ជម្រុះ WC26

(បរទេស)៖ ខ្សែការពារ Marc Guehi ត្រូវបានដកចេញពីជម្រើសជាតិអង់គ្លេស មុនលេងជម្រុះ World Cup 2026 ដោយសាររបួសជើង។ ពីគេហទំព័រ BBC បានចេញផ្សាយថា កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានរងរបួសជើងកាលពីអំឡុងលេងឱ្យ Crystal Palace នៅពាន Conference League ទល់នឹង AZ Alkmaar កាលសប្ដាហ៍មុន។ Guehi មិនបានលេងឡើយ ពេលអង់គ្លេសបំបាក់ស៊ែប៊ី ២-០ កាលពីថ្ងៃព្រហស្បតិ៍ និងបន្តអវត្តមានទៀត ពេលប៉ះអាល់បានី បញ្ចប់វគ្គជម្រុះប្រចាំពូល K។ Guehi ត្រូវបានអ្នកចាត់ការអង់គ្លេស លោក Thomas Tuchel កោះហៅចូលជម្រើសជាតិកាលសប្តាហ៍មុន ទោះខកខានប្រកួត Crystal លេងស្មើ ០-០ ទល់នឹង Brighton ក្នុងលីគកាលពីថ្ងៃអាទិត្យ ទោះបីរបួសជើងដល់ថ្នាក់ដើរមិនរួចក៏ដោយ៕ ប្រភព៖ FRESHNEWS

ខ្សែការពារ Guehi ចាកចេញពីតោកំណាចអង់គ្លេស ដោយសាររបួស មុនលេងបញ្ចប់ជម្រុះ WC26 Read More »

ព្រឹត្តិការណ៍ទ្វីបអាហ្វ្រិក AFCON 2025 ប៉ះពាល់ខ្លាំងដល់ក្លិបបាល់ទាត់ធំៗនៅអឺរ៉ុប

ក្រុមបាល់ទាត់ធំៗប្រចាំអឺរ៉ុប កំពុងបង្ហាញការព្រួយបារម្ភ និងកំពុងរកយុទ្ធសាស្ត្រថ្មី អំពីការរៀបចំផែនការប្រព័ន្ធលេង ព្រមទាំងស្វែងរកកីឡាករថ្មីនៅខែមករា ដោយសារកីឡាករអាហ្រ្វិកក្នុងក្រុមរបស់ពួកគេ ត្រូវធ្វើដំណើរទៅជួយក្រុមជម្រើសជាតិរៀងៗខ្លួន ប្រជែងពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៥។ ជើងឯកអាហ្វ្រិក AFCON 2025 ឆ្នាំ២០២៥ នឹងចាប់ផ្តើមការប្រកួតប្រជែងពីថ្ងៃទី២៥ ខែធ្នូ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ម៉ារ៉ុក ដែលក្រុមកំពុងលេចធ្លោខ្លាំងប្រចាំអាហ្រ្វិក នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈពួកគេក៏ប្រើឱកាសប្រជែងពានកម្រិតតំបន់នេះ ធ្វើតេស្តសមត្ថភាពត្រៀម ធ្វើដំណើរទៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ មិនត្រឹមតែសម្រាប់ម៉ារ៉ុក តែមួយមុខនោះទេ ប៉ុន្តែក៏ជាពេលល្អសម្រាប់ក្រុមអាហ្រ្វិកដទៃដែលមានកៅអីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ពង្រឹងយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អ។ ក្រុមជម្រើសជាតិខ្លាំងៗប្រចាំអហ្វ្រិកចំនួន ២៤ក្រុម នឹងប្រមូលផ្តុំតទល់គ្នាប្រជែង AFCON 2025 លើទឹកដីម៉ារ៉ុក ដែលនេះជាលើកដំបូងក្នុងពេល ៣៧ឆ្នាំ សម្រាប់ម៉ារ៉ុក ដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតទ្វីបអាហ្វ្រិក។ តែទោះជាយ៉ាងណាព្រឹត្តិការណ៍នេះ ក៏នឹងជះផលប៉ះពាល់ខ្លាំងដល់ក្លិបធំៗមួយចំនួននៅអឺរ៉ុប​ នៅពេលកីឡាករសញ្ជាតិអាហ្រ្វិកក្នុងក្រុមរបស់ពួកគេ ចាកចេញទៅជួយក្រុមបាល់ទាត់ជម្រើសជាតិរៀងៗខ្លួន។ កីឡាករអាហ្រ្វិកមួយរូប ត្រូវបានគេលើកមកនិយាយច្រើនបំផុតនៅពេលនេះ គឺ Bryan

ព្រឹត្តិការណ៍ទ្វីបអាហ្វ្រិក AFCON 2025 ប៉ះពាល់ខ្លាំងដល់ក្លិបបាល់ទាត់ធំៗនៅអឺរ៉ុប Read More »

Scroll to Top