អង់គ្លេស បង្កើកកំណត់ត្រា ឈ្នះទាំង៨ប្រកួត និងរក្សាសំណាញ់ទី នៅវគ្គជម្រុះ World Cup
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស កា្លយជាក្រុមដំបូងគេដែលឈ្នះគ្រប់ការប្រកួត ដោយមិនរបូតសំណាញ់ទី (Clean Sheet) ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ តំបន់អឺរ៉ុប។ ជំនួបចុងក្រោយពូល K ក្រុមរហស្សនាមតោកំណាចឈ្នះអាល់បានី ២-០។ ប្រធានក្រុម Harry Kane រកបានពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ២-០ របស់អង់គ្លេស លើក្រុមអាល់បានី ក្នុងជំនួបចុងក្រោយពូល K នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា។ អង់គ្លេស ដែលឈ្នះកៅអីទៅ World Cup មុនគេ ចំណោមក្រុមទាំងអស់នៅអឺរ៉ុប បានបញ្ចប់យុទ្ធនាការវគ្គជម្រុះតាមពូល ដោយបង្កើតកំណត់ត្រាជាក្រុមល្អឥតខ្ចោះ។ ៨ប្រកួត ក្រុមដែលមានលោក Thomas Tuchel ជាគ្រូបង្វឹក ឈ្នះទាំង៨ប្រកួត ជាមួយស៊ុតបញ្ចូលទីគូប្រជែង ២២គ្រាប់ និងមិនឱ្យក្រុមណាស៊ុតចូលសំណាញ់ទីខ្លួនសូម្បីមួយគ្រាប់។ តាមរយៈលទ្ធផលនេះ បានជួយក្រុមតោកំណាចអង់គ្លេស ក្លាយជាក្រុមអឺរ៉ុបដំបូងគេបង្អស់ ឈ្នះគ្រប់ការប្រកួតនៅវគ្គជម្រុះតាមពូល ដោយមិនរបូតគ្រាប់បាល់។ ដោយមិនរាប់បញ្ចូលការប្រកួតជម្រុះបឋមមួយចំនួនតូច មានតែប្រទេសអឺរ៉ុបចំនួន៤ប៉ុណ្ណោះ ដែលបានបញ្ចប់ដោយកំណត់ត្រាឈ្នះ ១០០ភាគរយនៅវគ្គជម្រុះតាមតំបន់ កីឡាបាល់ទាត់ពិភពលោក ប៉ុន្តែមិនអាចរក្សា […]
អង់គ្លេស បង្កើកកំណត់ត្រា ឈ្នះទាំង៨ប្រកួត និងរក្សាសំណាញ់ទី នៅវគ្គជម្រុះ World Cup Read More »








