លោក Pagenburg ជាប់ជាកីឡាករ កម្ពុជា មានតម្លៃខ្លួនថ្លៃបំផុតគ្រប់ពេលវេលាក្នុងតំបន់ អាស៊ី
អតីតកីឡាកជម្រើសជាតិ កម្ពុជា លោក Chhunly Pagenburg បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ Transfer Market ជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតម្នាក់គ្រប់ពេលវេលាក្នុងតំបន់ អាស៊ី។ កាលពីថ្ងៃ អង្គារ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ស្ថាប័ន Transfer Market បានចុះផ្សាយអំពីកីឡាកររបស់ប្រទេសនីមួយៗក្នុងតំបន់ អាស៊ី ដែលមានតម្លៃខ្លួនថ្លៃបំផុតគ្រប់ពេលវេលា។ រឿងដ៏គួរឱ្យចាប់អារម្មណ៍ គឺ កម្ពុជា មានលោក Chhunly Pagenburg ម្នាក់ ដែលជាអតីតកីឡាករក្រុម 1.FC Nuremberg នៃលីគកំពូល អាល្លឺម៉ង់ ស្ថិតនៅក្នុងបញ្ជីនោះផងដែរ ដោយនៅឆ្នាំ ២០០៧ លោកមានតម្លៃខ្លួនថ្លៃបំផុត ៥០ ម៉ឺនអឺរ៉ូ ឬប្រមាណជា ៥៨ ម៉ឺនដុល្លារអាមេរិក។ រម្លឹកត្រួសៗអំពីប្រវត្តិរបស់អតីតកីឡាករវ័យ ៣៩ ឆ្នាំរូបនេះ លោកគឺលេងតួនាទីជាខ្សែប្រយុទ្ធកណ្តាល មានជំនាញជើងស្តាំ និងមានកម្ពស់ ១.៧៧ ម៉ែត្រ។ បុរសកូនកាត់ខ្មែរ-អាល្លឺម៉ង់ រូបនេះ […]
លោក Pagenburg ជាប់ជាកីឡាករ កម្ពុជា មានតម្លៃខ្លួនថ្លៃបំផុតគ្រប់ពេលវេលាក្នុងតំបន់ អាស៊ី Read More »








