November 21, 2025

មហាសេដ្ឋី Forrest Li សន្យាផ្តល់រង្វាន់ 1.5 លានដុល្លារដល់ជម្រើសជាតិសិង្ហបុរី បន្ទាប់ពីជាប់វគ្គជម្រុះ Asian Cup ជាប្រវត្តិសាស្ត្រ

សមាគមបាល់ទាត់សិង្ហបុរី (FAS) បានបង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់ការប្រកួតជម្រុះ Asian Cup ជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិ ដោយសន្យាថានឹងផ្តល់ប្រាក់រង្វាន់សរុបប្រហែល 2 លានដុល្លារសិង្ហបុរី (1.52 លានដុល្លារអាមេរិក)។ ប្រធាន FAS លោក Forrest Li ដែលជាមហាសេដ្ឋីនាយកប្រតិបត្តិនៃ SEA Limited បានប្រកាសពីការសម្រេចចិត្តមួយថ្ងៃបន្ទាប់ពីក្រុម សិង្ហបុរីទទួលបានកៅអីរបស់ពួកគេក្នុងការប្រកួត Asian Cup ឆ្នាំ 2027 ។ នៅពេលសួរអំពីប្រាក់រង្វាន់ដែលមានសក្តានុពល ប្រសិនបើក្រុមធ្វើបានល្អក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2027 នៅអារ៉ាប៊ីសាអូឌីត លោក Li បាននិយាយថា “វាអាស្រ័យលើថាតើខ្ញុំអាចរៃអង្គាសបានប៉ុន្មាន។ ប្រសិនបើជនជាតិសិង្ហបុរីម្នាក់ៗបរិច្ចាគ 1 ដុល្លារ យើងមានប្រាក់ជាច្រើនលានដុល្លារសម្រាប់កីឡាករ”។ សិង្ហបុរីបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទីពីរដែលបានឆ្លងទៅលេង Asian Cup ឆ្នាំ 2027 បន្ទាប់ពីយកឈ្នះហុងកុង 2-1 កាលពីថ្ងៃទី 18 ខែវិច្ឆិកា។ បន្ទាប់ពីការប្រកួតចំនួន 5 លើករួចមក សិង្ហបុរីមាន […]

មហាសេដ្ឋី Forrest Li សន្យាផ្តល់រង្វាន់ 1.5 លានដុល្លារដល់ជម្រើសជាតិសិង្ហបុរី បន្ទាប់ពីជាប់វគ្គជម្រុះ Asian Cup ជាប្រវត្តិសាស្ត្រ Read More »

កាលវិភាគ MLS 2026 មានការសម្រាក ៧សប្តាហ៍ សម្រាប់ព្រឹត្តិការណ៍ World Cup

(អាមេរិក)៖ សម្រាប់កាលវិភាគប្រកួតលីគអាមេរិក Major League Soccer 2026 នឹងមានការសម្រាកចំនួន ៧សប្តាហ៍ ដើម្បីអនុញ្ញាតឱ្យកីឡាករចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលអាមេរិកជាសហម្ចាស់ផ្ទះជាមួយ ម៉ិកស៊ិក និងកាណាដា ។ កាលវិភាគរដូវកាលថ្មីនេះ បានបង្ហាញថាលីគ MLS នឹងផ្អាកចាប់ពីថ្ងៃទី២៥ ខែឧសភា រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ដើម្បីសម្រួលដល់ការប្រកួតប្រជែងដែលមាន ៤៨ក្រុម ក្នុងជំនាន់ទី២៣ នេះ ដែលក្រុមនិមួយៗ ទទួលបានកៅអីត្រូវផ្តល់ឈ្មោះផ្លូវការទៅកាន់ស្ថាប័ន FIFA ។ សូមជម្រាប់ផថា ព្រឹត្តិការណ៍ World Cup 2026 ចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងរៀបចំនៅកីឡដ្ឋាន Metlife Stadium រដ្ឋ New Jersey បន្ទាប់ពីការបន្តការប្រកួតលីគ MLS ឡើងវិញ ជាមួយនឹង ១៧ប្រកួតក្នុងទឹកដី និងក្រៅទឹកដី ១៧ប្រកួត សរុប

កាលវិភាគ MLS 2026 មានការសម្រាក ៧សប្តាហ៍ សម្រាប់ព្រឹត្តិការណ៍ World Cup Read More »

McTominay បំបែកកំណត់ត្រា Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតក្នុងលោក

ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ ស្កុតលែនដ៍ កីឡាករ Scott McTominay បានបំបែកកំណត់ត្រារបស់ Cristiano Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតនៅក្នុងពិភពលោក។ Scott McTominay បានបង្ហាញសមត្ថភាពល្អខ្លាំង ជាមួយក្រុមជម្រើសជាតិ ស្កុតលែនដ៍ សម្រាប់ការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ប្រចាំតំបន់ អឺរ៉ុប កន្លងទៅ។ រឿងដ៏អស្ចារ្យ កីឡាករ បានស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់សឹងមិនគួរឱ្យជឿ ជួយឱ្យក្រុម ស្កុតលែនដ៍ យកឈ្នះ ដាណឺម៉ាក ៤-២ នៅក្នុងការចុងក្រោយ នៃវគ្គជម្រុះពូល C ហើយជ័យជម្នះនេះ បានធ្វើឱ្យ ស្កុតលែនដ៍ ទទួលបានកៅអីឡើងទៅកាន់ជុំចុងក្រោយពានរង្វាន់ World Cup ជាលើកដំបូង ដោយរាប់ចាប់ពីឆ្នាំ ១៩៩៨ ។ ការស៊ុតបកហ្ស៊ីហ្ស៊ោមួយគ្រាប់នេះរបស់ McTominay មិនត្រឹមតែជាស្ពានជួយចម្លង ស្កុតលែនដ៍ ឡើងទៅជុំចុងក្រោយ World Cup 2026 ប៉ុណ្ណោះទេ ជាមួយគ្នានេះកីឡាកររបស់ក្រុម Napoli វ័យ ២៨

McTominay បំបែកកំណត់ត្រា Ronaldo ក្លាយជាកីឡាករលោតបកហ្ស៊ីហ្ស៊ោខ្ពស់បំផុតក្នុងលោក Read More »

ក្រុម អាស៊ាន ប្រែប្រួលចំណាត់ថ្នាក់ FIFA Ranking ខណៈ កម្ពុជា រក្សាចំណាត់ថ្នាក់ដដែល

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងនោះក្រុមនៅ អាស៊ាន ភាគច្រើនធ្លាក់ចំណាត់ថ្នាក់ បើធៀបនឹងខែមុន។ ដោយឡែកក្រុម​បាល់ទាត់​ជម្រើសជាតិ កម្ពុជា បានរក្សានៅចំណាត់ថ្នាក់លេខ ១៧៩ ដដែល ដោយមិនមានអ្វីប្រែប្រួលនោះទេ។ បន្ទាប់ពីមិនមានការប្រកួតអំឡុងថ្ងៃ FIFA Day ២ លើកជាប់គ្នា នៅខែ វិច្ឆិកា នេះ ក្រុមជម្រើសជាតិ កម្ពុជា បានមានការប្រកួតជាថ្មី ដោយបានប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមជម្រើសកោះចិនហុងកុង កាលពីថ្ងៃ ទី ១៣ ខែ វិច្ឆិកា ហើយជាលទ្ធផល គឺបានបញ្ចប់ដោយស្មើគ្នា ១ ទល់នឹង ១។ លទ្ធផលស្មើគ្នានេះ បានធ្វើឱ្យ កម្ពុជា ទទួលបានពិន្ទុ ១.៣៣ ពិន្ទុ និងបច្ចុប្បន្នមានពិន្ទុសរុបចំនួន ៩១១.៥៤ ពិន្ទុ។ ទោះបីជាយ៉ាងណា ចំណាត់ថ្នាក់របស់ កម្ពុជា គឺពុំមានអ្វីប្រែប្រួលនោះទេ ដោយរក្សានៅលេខ ១៧៩ ដដែល។ ក្រឡេកមកមើលក្រុមក្នុងតំបន់

ក្រុម អាស៊ាន ប្រែប្រួលចំណាត់ថ្នាក់ FIFA Ranking ខណៈ កម្ពុជា រក្សាចំណាត់ថ្នាក់ដដែល Read More »

គូរ៉ាសៅ ជាប្រទេសកោះតូចជាងគេ ស្ថិតក្នុងប្រទេស ៣ ទៀត បានឡើងទៅ World Cup លើកដំបូង

ការប្រកួតជម្រុះតាមទ្វីបនីមួយៗ ដើម្បីរកក្រុមឡើងទៅជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ចំនួន ៤៨ ក្រុម ពេលនេះបានរកឃើញក្រុមចំនួន ៤២ ហើយ ខណៈរឿងគួរចាប់អារម្មណ៍ គឺមានក្រុម ៤ ដែលទើបឆ្លងផុតវគ្គជម្រុះ ឡើងទៅជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ក្រុមចំនួន ៤២ ដែលបានកក់កៅអីឡើងទៅជុំចុងក្រោយ World Cup 2026 រួចរាល់ រួមមានប្រទេសសហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិក។ ទ្វីបអាស៊ី មានក្រុម ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ អូស្ត្រាលី អ៊ុយបេគីស្ថាន ហ្ស៊កដានី កាតា និងអារ៉ាប៊ីសាអូឌីត។ តំបន់អូសេអានី មាន នូវែលហ្សេឡង់។ ទ្វីបអាមេរិកខាងត្បូង មានក្រុម អាហ្សង់ទីន ប្រេស៊ីល អ៊ុយរូហ្គាយ អេក្វាឌ័រ កូឡុំប៉ី និងប៉ារ៉ាហ្គាយ។ តំបន់អាហ្វ្រិក មាន ម៉ារ៉ុក ទុយនីស៊ី អេហ្ស៊ីប អាល់ហ្ស៊េរី ហ្គាណា

គូរ៉ាសៅ ជាប្រទេសកោះតូចជាងគេ ស្ថិតក្នុងប្រទេស ៣ ទៀត បានឡើងទៅ World Cup លើកដំបូង Read More »

កម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ក្រោយធានានូវការការពារពិសេសពីម្ចាស់ផ្ទះថៃ

(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកកម្ពុជាចំនួន ២១ប្រភេទ ដែលមានកីឡាករ-កីឡាការិនីចំនួន ២២២នាក់ នឹងត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៣-២០ ខែធ្នូខាងមុខ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ កីឡាទាំង ២១ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ស្របតាមស្មារតីកីឡា និងចលនាអូឡាំពិកអន្ដរជាតិនេះ រួមមានកីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបមានចំនួន ៣៣៣នាក់។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជានឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ ជាមួយធានា និងគាំពារយ៉ាងពិសេសពីម្ចាស់ផ្ទះថៃ ហើយប្រតិភូកីឡាកម្ពុជាទាំងអស់

កម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ក្រោយធានានូវការការពារពិសេសពីម្ចាស់ផ្ទះថៃ Read More »

Haaland កំពុងឈរជាកីឡាករស៊ុតច្រើនបំផុតក្នុងវគ្គជម្រុះ World Cup 2026

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ន័រវែស កីឡាករ Erling Haaland កំពុងឈរជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក (World Cup 2026)។ នៅរដូវកាលនេះ Haaland កំពុងបង្ហាញសមត្ថភាពល្អខ្លាំងទាំងនៅក្លិប និងជម្រើសជាតិ។ រូបគេបានរួមចំណែកយ៉ាងធំធេង ដោយជួយឱ្យក្រុមជម្រើសជាតិ ន័រវែស កក់កៅអីឡើងទៅជុំចុងក្រោយពានរង្វាន់ World Cup 2026 ជាផ្លូវការ ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រគិតចាប់តាំងពីឆ្នាំ ១៩៩៨។   Haaland បច្ចុប្បន្នកំពុងឈរ ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតនៅក្នុងវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដោយរកបានគ្រាប់បាល់បានចំនួន ១៦ គ្រាប់ ក្នុងចំណោមការលេងក្នុងពូលចំនួន ៨ ប្រកួត។ ដោយឡែកកីឡាករ Almoez Ali របស់ក្រុមជម្រើសជាតិ កាតា ឈរនៅលំដាប់លេខ ២ រកបាន ១២ គ្រាប់, កីឡាករ Mohamed Amoura របស់ក្រុមជម្រើសជាតិ អាល់ហ្ស៊េរី, កីឡាករ Son Heung-min

Haaland កំពុងឈរជាកីឡាករស៊ុតច្រើនបំផុតក្នុងវគ្គជម្រុះ World Cup 2026 Read More »

Bérgson ជា​កីឡាករ​​បរទេស​ល្អ​បំផុត ​៣ ​រដូវ​កាល​ជាប់​គ្នា​នៅ​ម៉ាឡេស៊ី ត្រៀម​ប៉ះ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Bérgson Gustavo អាច​ត្រូវ​បាន​ចាត់​ទុក​ជា​វិរបុរស​របស់​ក្លិប​អ្នក​មាន​ម៉ាឡេស៊ី Johor Darul Ta’zim បន្ទាប់​ពី​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប​តាំង​ពី​ឆ្នាំ ២០២១ ដោយ​ធ្វើ​​បាន​យ៉ាង​ល្អ​បំផុត។ កីឡាករកម្ពស់ ១.៨០ម៉ែត្រ វ័យ ៣៤ឆ្នាំ រូបនេះមានបទពិសោធច្រើនក្នុងការលេងបាល់ទាត់កម្រិតអន្តរជាតិ។ ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១៥ រូបគេលេងឲ្យក្លិប Gremior នៅលីគប្រទេសប្រេស៊ីល។  ចន្លោះឆ្នាំ ២០១១ ដល់ ២០២០ រូបគេលេងឲ្យក្លិបជាច្រើននៅប្រេស៊ីល កូរ៉េខាងត្បូង និង ព័រទុយហ្គាល់។ នៅឆ្នាំ ២០២១ កីឡាករ Bérgson Gustavo ត្រូវបានក្លិប Johor Darul Ta’zim ខ្ចីជើង និងចុះកុងត្រាយកផ្តាច់ក្នុងឆ្នាំ ២០២២។ គិតចាប់ពីបានចូលរួមជាមួយយក្សម៉ាឡេស៊ីមក រូបគេបានក្លាយជាកីឡាករដ៏សំខាន់ប្រចាំក្លិបក្នុងតំណែងជាខ្សែប្រយុទ្ធមុតស្រួច។ រហូតដល់ពេលនេះ រូបគេឈានចូលរដូវកាលទី ៥ ហើយដោយធ្លាប់បង្ហាញខ្លួននៅលើទីលានប្រហែលជា៩០ លើក រកបានជាង ១០០គ្រាប់។ បើសរុបគ្រប់ក្លិប និងគ្រប់ការប្រកួត រូបគេលេងបានចំនួន ៤២១

Bérgson ជា​កីឡាករ​​បរទេស​ល្អ​បំផុត ​៣ ​រដូវ​កាល​ជាប់​គ្នា​នៅ​ម៉ាឡេស៊ី ត្រៀម​ប៉ះ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង Read More »

អ៊ីតាលី ប៉ះ អៀរឡង់ខាងជើង ក្នុងវគ្គPlayoffជម្រុះយកកៅអី World Cup 2026 ស៊ុយអែត ជួបអ៊ុយក្រែន

អ៊ីតាលី នឹងត្រូវប្រឈមមុខនឹងអៀរឡង់ខាងជើង ក្នុងវគ្គ Playoff ទ្វីបអឺរ៉ុប ដើម្បីបានកៅអីរបស់ពួកគេមានសិទ្ធិសម្រាប់ការប្រកួត World Cup ឆ្នាំ 2026 ខណៈដែលស៊ុយអែតជួបអ៊ុយក្រែន ក្នុងការប្រកួតក្រុមចំនួន 16 នៅទ្វីបអឺរ៉ុប។ ម្ចាស់ជើងឯកពិភពលោក 4 សម័យអ៊ីតាលីម្តងទៀតបានបរាជ័យក្នុងការទទួលបានកៅអីស្វ័យប្រវត្តិបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ក្នុងពូលរបស់ពួកគេ ខណៈដែលពួកគេស្វែងរកសិទ្ធិទៅលេងជាលើកដំបូងចាប់តាំងពីឆ្នាំ 2014 ។ ពួកគេត្រូវបានធ្លាក់ចេញក្នុងវគ្គ Playoff ពីរលើកចុងក្រោយ។ ចំណែកអៀរឡង់ខាងជើង មិនបានជាប់មកលេងការប្រកួត World Cup ចាប់តាំងពីឆ្នាំ 1986 ហើយបានផ្តួលអ៊ីតាលីត្រឹមតែ 1 ដងប៉ុណ្ណោះក្នុងការជួបគ្នា 11 លើកកាលពីឆ្នាំ 1958 ។ ក្រុមរបស់គ្រូបង្វឹកស៊ុយអែតថ្មី Graham Potter ត្រូវជួបអ៊ុយក្រែន ខណៈដែលប៉ូឡូញត្រូវជួបជាមួយអាល់បានី។ ស៊ុយអែតបានឈានដល់វគ្គ៨ក្រុមចុងក្រោយនៃ World Cup ក្នុងឆ្នាំ 2018 ប៉ុន្តែមិនបានលេងការប្រកួតឆ្នាំ 2022នោះទេ។ ទួរគីមិនបានលេងការប្រកួត World Cup ចាប់តាំងពីពួកគេបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3

អ៊ីតាលី ប៉ះ អៀរឡង់ខាងជើង ក្នុងវគ្គPlayoffជម្រុះយកកៅអី World Cup 2026 ស៊ុយអែត ជួបអ៊ុយក្រែន Read More »

Scroll to Top