November 23, 2025

អេស្ប៉ាញ សំឡឹងរកការឈ្នះពាន Davis Cup ជាលើកទី៧ ក្រោយផ្តួលអាល្លឺម៉ង់ ឡើងវគ្គផ្តាច់ព្រ័ត្រ

(បរទេស)៖ ក្រុមកីឡាករវាយកូនបាល់អេស្ប៉ាញ នឹងត្រូវប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯកអ៉ីតាលី ក្នុងការព្យាយាមឈ្នះពាន Davis Cup ជាលើកទី៧ របស់ពួកគេ បន្ទាប់ពីទម្លាក់អាល្លឺម៉ង់ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Pablo Carreno Busta បានជួយអេស្ប៉ាញទទួលបានជ័យជម្នះដោយស្រួលទៅលើគូប្រជែង Jan-Lennard Struff ពីការប្រកួតបើកឆាកវិញ្ញាសាវាយទោល ក៏ប៉ុន្តែកីឡាករឈរលេខ៣ ពិភពលោករបស់អាល្លឺម៉ង់ Alexander Zverev បានទទួលជ័យជម្នះទៅលើ Jaume Munar របស់អេស្ប៉ាញវិញ។ ទោះជាយ៉ាងណា កីឡាករ Marcel Granollers និង Pedro Martinez ប្រកួតវិញ្ញាសាវាយគូរបុរស ដែលបានយកឈ្នះសាធារណរដ្ឋឆេកពីក្នុងវគ្គ ៨ក្រុមកាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ បានបន្តឈ្នះទៅលើ Kevin Krawietz និង Tim Puetz ដោយលទ្ធផល ៦-២ ៣-៦ និង ៦-៣ ដើម្បីជួយអេស្ប៉ាញឆ្លងចូលវគ្គផ្តាច់ព្រ័ត្រ Davis Cup 2025 […]

អេស្ប៉ាញ សំឡឹងរកការឈ្នះពាន Davis Cup ជាលើកទី៧ ក្រោយផ្តួលអាល្លឺម៉ង់ ឡើងវគ្គផ្តាច់ព្រ័ត្រ Read More »

Pogba បង្ហាញខ្លួនលើទីលានវិញ ក្រោយអវត្តមានជាង ២ឆ្នាំ ស្របពេល Monaco ចាញ់ Rennes ស្ពឹកមុខ

(បរទេស)៖ ខ្សែបម្រើ Paul Pogba បានចូលលេងនៃនាទីដំបូង ក្នុងនាមកីឡាករអាជីពឡើងវិញ ក្រោយពេលខកខានអស់ជាង ២ឆ្នាំមកនេះផងដែរ នៅពេល Monaco បានបរាជ័យ ៤-១ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Rennes កាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្នុងប្រកួតដែលកីឡាករបារាំង វ័យ ៣២ឆ្នាំខាងលើនេះចូលលេងក្នុងនាមកីឡាករបម្រុងនោះ Pogba បានប៉ះបាល់សរុបចំនួន ១៧ដង នៅពេលប្តូរចូលនៅនាទី៨៥ ក្នុងកីឡដ្ឋាន Roazhon Park របស់ក្លឹប Rennes ប្រកួតក្នុងក្របខណ្ឌ Ligue 1 ប្រចាំរដូវកាល ២០២៥-២៦។ នៅចាំបានថា សមាជិកឈ្នះពាន World Cup 2018 ជាមួយមាន់គកបារាំងរូបនេះ បានស្រក់ទឹកភ្នែកនៅថ្ងៃដែលបានចុះកិច្ចសន្យាលេងឱ្យ Monaco នារដូវក្តៅមុន បន្ទាប់ពីរួចបម្រាម ៤ឆ្នាំ ដែលត្រូវបានកាត់បន្ថយមកនៅត្រឹម ១៩ខែវិញ ដោយតុលាការកីឡា Court of Arbitration for Sport (Cas)។ Pogba បានចូលលេងលើកចុងក្រោយ

Pogba បង្ហាញខ្លួនលើទីលានវិញ ក្រោយអវត្តមានជាង ២ឆ្នាំ ស្របពេល Monaco ចាញ់ Rennes ស្ពឹកមុខ Read More »

ចាន់ វឌ្ឍនាកា នឹងវិលចូលទីលានប្រកួតវិញ ក្រោយបាត់មុខអស់១០ខែ ដោយសាររបួសជង្គង់

ភ្នំពេញ៖ កីឡាករក្លឹបបឹងកេត ចាន់ វឌ្ឍនាកា បានប្រកាសចូលទីលានប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ «Cambodia Premier League» ឡើងវិញ ក្រោយសម្រាកអស់រយៈពេល ១០ខែ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។ កីឡាកររូបនេះបានប្រកាសបែបនេះ នាថ្ងៃទី២៣ ខែវិច្ឆិកា។ ចាន់ វឌ្ឍនាកា បានដាច់​សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត ប្រកួតតទល់នឹងក្រុមខេត្តកំពង់ចាម កាលពី១៥ ខែកុម្ភៈ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០២៤-២៥។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានទទួលការវះកាត់ដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងបន្តសម្រាកព្យាបាលរបួសរយៈពេល ៩ខែបន្ថែមទៀត។   យ៉ាងណាមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ចាន់ វឌ្ឍនាកា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា រូបគេត្រូវបានក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូបង្វឹក អនុញ្ញាតឱ្យចូលទីលានប្រកួតវិញហើយ។ ក្រោយឃើញការប្រកាសយ៉ាងដូច្នេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិស្វាគមន៍ ដោយក្ដីនឹករលឹកចំពោះគុណផលលើទីលានដែលរូបគេធ្លាប់ធ្វើបានល្អនាពេលកន្លងមក។ ចាន់ វឌ្ឍនាកា បានដាច់សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត

ចាន់ វឌ្ឍនាកា នឹងវិលចូលទីលានប្រកួតវិញ ក្រោយបាត់មុខអស់១០ខែ ដោយសាររបួសជង្គង់ Read More »

អស់​មន្ទិល​សង្ស័យ​ហើយ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​

ការ​ប្រកួត​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ដាច់​ស្រេច​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​ ប៉ុណ្ណោះ ខណៈ​ជ័យជម្នះ​បាន​ទៅ​លើ​កូន​សិស្ស​គ្រូ​ឆ្នើម។​ ការ​ប្រកួត​សងសឹក​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ គឺ​ធ្វើ​ឲ្យ​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​តែ​ពី​មុន​ប្រកួត​មក​ម្ល៉េះ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​យក​ឈ្នះ​រៀង​ខ្លួន​រួម​ទាំងការ​ប្រកួត​ដោយ​ហ្គង់​ចេញ​ម្រាមដោយ​មិន​ញញើត​គ្នាទៀត​ផង។​ គូ​នេះ​មិន​ទុក​ពេលវេលា​ឲ្យ​ដើរ​ដោយ​ឥតប្រយោជន៍​នោះ​ឡើយ​គោះជួង​ភ្លាម​បើក​ឆាក​ប្រយុទ្ធ​ភ្លាម​តែ​ម្ដង។​ ដូច​ដឹង​ស្រាប់​ហើយ​ ពេជ្រ​ អាទិទេព​ គឺ​តែងតែ​ដើរ​បុក​ចូល​ជា​និច្ច​សម្រុក​រហូត​ដល់​ វ៉ាន់​ វឿន​ ត្រូវ​រាប់​តាំង​ពី​ដើម​ទឹក​មក​ម្ល៉េះ។​ ដោយ​សារ​តែ​ទប់​និង​កណ្ដាប់​ដៃ​របស់​ ពេជ្រ​ អាទិទេព​ មិន​បាន​ វ៉ាន់​ វឿន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ជា​លើក​ទី២​ បន្ទាប់​មក​បន្ត​ការ​ប្រកួត​បាន​តែ​បន្តិច​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី១​ នេះ​តែ​ម្ដង​ទៅ​។​ មួយ​ប្រកួត​នេះ​គឺ​ជម្រះ​មន្ទិល​សង្ស័យ​របស់​ វ៉ាន់​ វឿន​ ហើយ​ដែល​រូបគេធ្លាប់​​ភ្លាត់​ចាញ់​​ខ្សែក្រវាត់នៅ​សង្វៀន​បាយ័ន​កន្ល​ង។​ ការ​ប្រកួត​ម្សិលមិញ​នេះ​គឺ​ក្រុម​គ្រូ​ឆ្នើម​លោក​ ពេជ្រ​ សុផាន់​ ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ហង្សមាស​តែ​ម្ដង​មិន​ថា​គូ​ ពេជ្រ​ សឹង្ហៈ​ ពេជ្រ​ អាទិទេព​ និង​ ពេជ្រ​ សម្បត្តិ​ ដោយ​យក​ឈ្នះ​ទាំង​អស់​គ្នា​។​ ដោយ​ឡែក​ ពេជ្រ​ អាទិទេព​

អស់​មន្ទិល​សង្ស័យ​ហើយ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​ Read More »

Liverpool ជួបប្រទះវិបត្តិធ្ងន់ធ្ងរ ខណៈកៅអីដឹកនាំរយៈពេល ៣ឆ្នាំរបស់លោក Slot ក៏កំពុងឡើងកំដៅ ក្រោយចាញ់ Forest

(បរទេស)៖ ហង្សក្រហម Liverpool បានធ្លាក់ចូលក្នុងវិបត្តិដ៏ខ្លាំងក្លា បន្ទាប់ពីរងបរាជ័យដ៏អាម៉ាស ក្រោមថ្វីជើងរបស់ Nottingham Forest នៅកីឡដ្ឋាន Anfield របស់ខ្លួនកាលពីរាត្រីថ្ងៃសៅរ៍ក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ពួកគេបានរងបរាជ័យកើនដល់ទៅ ៦លើកហើយ ក្នុងចំណោម ៧ប្រកួតចុងក្រោយ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ ដែលធ្វើឱ្យកៅអីអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Arne Slot បានកំពុងកើនកំដៅទៀតផង បន្ទាប់ពីប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីកាលពីឧសភា ឆ្នាំ២០២៤។ លោក Tom Werner ប្រធានក្លឹបក៏មានវត្តមាននៅកីឡដ្ឋាន Anfield នាយប់មិញនេះដែរ ដែលបានទស្សនាក្រុមរបស់លោករងបរាជ័យ ៣-០ ជាមួយនឹងទម្រង់លេងក្នុងផ្ទះរបស់ខ្លួនដ៏យ៉ាប់យឺននោះ។ ទន្ទឹមគ្នានោះ ក្រោយចប់ការប្រកួតលោក Slot ក៏បានថ្លែងឱ្យដឹងដែរថា «នោះគឺជាលទ្ធផលដែលលំបាកទទួលយកបំផុត។ ការលេងក្នុងផ្ទះចាញ់ដល់ទៅ ៣-០ វាជាលទ្ធផលដ៏អាក្រក់បំផុតមែនទែន»។ Liverpool ដែលបានចំណាយលុយអស់ប្រមាណ ៤៥០លានផោន ដើម្បីដោះដូរកីឡាករនារដូវក្តៅនេះ បានបរាជ័យ ២លើកទៅហើយ ក្នុងចំណោមប្រកួត ៣លើកក្នុងដីរបស់ខ្លួន ក្រោយឆ្លងកាត់ទើបតែបាន ១២ប្រកួតប៉ុណ្ណោះនារដូវកាលថ្មីនេះ។ នេះក៏ជាលើកដំបូងរបស់ Liverpool

Liverpool ជួបប្រទះវិបត្តិធ្ងន់ធ្ងរ ខណៈកៅអីដឹកនាំរយៈពេល ៣ឆ្នាំរបស់លោក Slot ក៏កំពុងឡើងកំដៅ ក្រោយចាញ់ Forest Read More »

World Cup 2026 នឹងជួយបង្កើនទេសចរអន្តរជាតិទៅកាន់ទឹកដីអាម៉េរិក

កំណើនចំនួនទេសចរអន្តរជាតិនៅលើទឹកដីសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងស្ទុះខ្លាំងឡើងវិញ តាមរយៈព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ ២០២៦។ ក្តីរំពឹងនេះកើតឡើង បន្ទាប់ពីចំនួនទេសចរបរទេស ទៅអាម៉េរិក បានធ្លាក់ចុះ ព្រោះតែក្តីបារម្ភលើកត្តាគោលនយោបាយពាណិជ្ជកម្ម នឹងការត្រួតពិនិត្យយ៉ាងតឹងរឹងលើសន្តិសុខព្រំដែន ពីសំណាក់រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំនួនទេសចរបរទេសទៅអាម៉េរិកធ្លាក់ចុះ ៤ភាគរយ នៅក្នុងខែកក្កដា និងប្រឈមធ្លាក់ចុះបន្តទៅដល់ ៦,៣ភាគរយ ក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍របស់គេហទំព័រទេសចរណ៍ Travel Age West ទេសចរអន្តរជាតិធ្វើដំណើរទៅអាម៉េរិកមានទំហំប្រមាណ ៦៧,៩លាននាក់ ប្រចាំឆ្នាំ ២០២៥ នេះ។ រីឯរបាយការណ៍ទិន្នន័យទិដ្ឋការធ្វើដំណើរ ពីសំណាក់ការិយាល័យទេសចរណ៍ជាតិអាម៉េរិក ចំនួនទេសចរបរទេសទៅអាម៉េរិក ធ្លាក់ចុះ ៤ភាគរយ គិតត្រឹមខែកក្កដា។ ដោយឡែកទិន្នន័យធ្វើដំណើរពីក្រុមហ៊ុនទេសចរណ៍ Tourism Economics បានប៉ាន់ស្មានថាចំនួននេះអាចនឹងធ្លាក់ចុះដល់ ៦,៣ភាគរយ។ យ៉ាងណាមិញ ចំនួនទេសចរបរទេសធ្វើដំណើរទៅអាម៉េរិក ត្រូវបានគេរំពឹងថានឹងកើនឡើងត្រឡប់មកវិញ នៅពេលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ចូលមកដល់។

World Cup 2026 នឹងជួយបង្កើនទេសចរអន្តរជាតិទៅកាន់ទឹកដីអាម៉េរិក Read More »

Scroll to Top