ស៊ីហ្គេម៖ កម្ពុជា បង្ហាញសមាសភាពកីឡាករ២៣រូប ប្រជែងនឹងទីម័រខាងកើត និងម្ចាស់ផ្ទះថៃ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃទី២៤ ខែវិច្ឆិកា បានបង្ហាញសមាសភាពកីឡាករអាយុក្រោម២២ឆ្នាំ U22 ដើម្បីចូលជំរំហ្វឹកហាត់ត្រៀមប្រជែងកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ។ កម្ពុជា ត្រូវប៉ះថៃ នៅជំនួបចុងក្រោយពូល A បន្ទាប់ពីតទល់ទីម័រខាងកើតសម្រាប់ប្រកួតបើកឆាក។ ដោយឡែកក្រុមនារីកម្ពុជា នៅពូលជាមួយថៃដែរនោះ ក៏បានបង្ហាញសមាសផាពទាំង២៣រូបផងដែរ។ ក្នុងចំណោមកីឡាករទាំង២៣រូប ដែល FFC កោះហៅចូលរួមក្រុម មាន២១រូប កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា និង២រូបពីលីគក្រៅស្រុក។ សមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ណាហ្គាវើលដ៍ ភ្នំពេញក្រោន អាយអេសអាយ ដង្កោសែនជ័យ និងអង្គរថាយហ្គឺរ មានកីឡាករ៣រូបដូចគ្នា។ បឹងកេត និងវិសាខា មានពីររូប ស្របពេល ឡាយហ្វខេត្តព្រះសីហនុ អឹម អូ អាយ កំពង់ដេវ៉ា មានកីឡាករមួយរូបគ្នា។ សម្រាប់កីឡាករពីររូបដែលប្រកបអាជីពនៅលីគក្រៅស្រុក រួមមាន លីម លោកាថុង លេងនៅ Auckland United នៃលីគកំពូលនូវែលសេឡង់ និង ឈឿន ដាវីន ពី York United […]
ស៊ីហ្គេម៖ កម្ពុជា បង្ហាញសមាសភាពកីឡាករ២៣រូប ប្រជែងនឹងទីម័រខាងកើត និងម្ចាស់ផ្ទះថៃ Read More »







