November 27, 2025

Neymar ប្រឈមអត់បានលេង World Cup 2026 ក្រោយរងរបួសជង្គង់

ខ្សែប្រយុទ្ធជួរមុខ Neymar អាចនឹងអវត្តមានពីក្រុមសាំបាប្រេស៊ីល នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយរងរបួសជង្គង់ជាទម្ងន់ថ្មីៗនេះ។ ប្រភពពី ESPN បានចេញផ្សាយថា អតីតប្រធានក្រុមរូបនេះ ក៏នឹងអវត្តមាន ៣ប្រកួតចុងក្រោយជាមួយ Santos មុនពេលបិទរដូវកាល។ Neymar ក៏បានអវត្តមានកាលពីថ្ងៃចន្ទផងដែរ ពេលក្រុម Santos លេងស្មើ ១-១ នៅក្នុងផ្ទះរបស់ Internacional បន្ទាប់ពីរបួសជង្គង់ខាងឆ្វេងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមប្រភពនានាបានបង្ហាញថា បញ្ហារបួសរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានលក្ខណៈធ្ងន់ធ្ងរ ដែលជង្គង់ឆ្វេងធ្លាប់បានវះកាត់កាលពី ២ឆ្នាំមុន ដោយសារដាច់សរសៃពួរ ACL។ Neymar គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ប្រេស៊ីល ដែលរំពឹងថា បានបង្ហាញខ្លួនជាលើកទី៤ នៅ World Cup 2026 គ្រាដែលគ្រូបង្វឹក លោក Carlo Ancelotti ធ្លាប់បាននិយាយនាពេលថ្មីៗនេះថា Neymar ត្រូវតែមានកាយសម្បទារឹងមាំ ក្នុងការពិចារណាជ្រើសរើសចូលជម្រើសជាតិ៕ ប្រភព៖ FRESHNEWS

Neymar ប្រឈមអត់បានលេង World Cup 2026 ក្រោយរងរបួសជង្គង់ Read More »

ក្លិប​ធំ Johor មុនជួបព្រះខ័នរាជស្វាយរៀង បានបង្ហាញសាច់ដុំក្នុងលីគ លេង ១០ ប្រកួត ស៊ុត ៥៥ គ្រាប់

ក្រុមលំដាប់កំពូលរបស់ប្រទេស ម៉ាឡេស៊ី Johor Darul Ta’zim កំពុងបន្តបង្ហាញភាពខ្លាំងរបស់ខ្លួនទាំងការប្រកួតក្នុងលីគកំពូល ម៉ាឡេស៊ី (Malaysia Super League) និងការប្រកួតពានអន្តរជាតិផ្សេងៗ មុនហោះមកជួបក្រុម ព្រះខ័នរាជស្វាយរៀង នៅទឹកដី កម្ពុជា ​ថ្ងៃ​ទី​​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្នុងពានរង្វាន់ ASEAN Club Championship។ ក្រុម Johor Darul Ta’zim ត្រូវបានគេទទួលស្គាល់ជាក្រុមខ្លាំងមួយប្រចាំប្រទេស ម៉ាឡេស៊ី និងតំបន់ អាស៊ី ទាំងមូល។ ការប្រកួតក្នុងលីគកំពូល ម៉ាឡេស៊ី នៅរដូវកាលនេះ ក្រុម Johor មិនទាន់ស្គាល់រស់ជាតិបរាជ័យនៅឡើយទេ ពោលសូម្បីមួយប្រកួត ដោយឆ្លងកាត់ ១០ ប្រកួត ពួកគេឈ្នះទាំង ១០ លើក។ ជាមួយគ្នានេះ ពួកគេបានស៊ុតបញ្ចូលទីដៃគូដល់ទៅ ៥៥ គ្រាប់ និងរបូតវិញត្រឹមតែ ៤ គ្រាប់ប៉ុណ្ណោះ។ ការប្រកួតជាមួយក្រុមក្នុងលីគភាគច្រើន ពួកគេស៊ុតបញ្ចូលទីគូប្រកួតមិនក្រោម ៥

ក្លិប​ធំ Johor មុនជួបព្រះខ័នរាជស្វាយរៀង បានបង្ហាញសាច់ដុំក្នុងលីគ លេង ១០ ប្រកួត ស៊ុត ៥៥ គ្រាប់ Read More »

មិត្តស្រីរបស់ Vinicius Jr. គឺជាមិត្តស្រីកីឡាករ ដែលមានជាងគេបំផុតរបស់ពិភពលោក

អ្នកមានឥទ្ធិពលលើបណ្តាញសង្គមជនជាតិប្រេស៊ីល-អាមេរិក និងជាសហគ្រិន Virginia Fonseca ដែលជាមិត្តស្រីរបស់តារាបាល់ទាត់ក្លឹប Real Madrid កីឡាករ Vinicius Jr. ត្រូវបានគេដាក់ឈ្មោះថា WAG(មិត្តស្រីឬភរិយារបស់កីឡាករល្បីៗ) ដែលមានជាងគេបំផុតនៅលើពិភពលោក។ Fonseca មានទ្រព្យសម្បត្តិរហូតដល់ 78 លានដុល្លារអាមេរិក ដែលរកបានតាមរយៈការវិនិយោគអចលនទ្រព្យ ការបណ្តាក់ទុនអាជីវកម្ម និងប្រព័ន្ធផ្សព្វផ្សាយសង្គម នេះបើយោងតាមទស្សនាវដ្តី Forbes ។ មានវ័យ26 ឆ្នាំដែលកើតនៅទីក្រុង Connecticut សហរដ្ឋអាមេរិក Fonsecaគឺជាអ្នកមានឥទ្ធិពលម្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលបំផុតលើបណ្តាញសង្គមរបស់ប្រទេសប្រេស៊ីល ដែលមានអ្នកតាមដាន 53 លាននាក់នៅលើ Instagram ។ Fonseca ថ្មីៗនេះបានបញ្ជាក់ពីទំនាក់ទំនងរបស់នាងជាមួយ Vinicius ប៉ុន្តែដំណាក់កាលដំបូងនៃស្នេហារបស់ពួកគេត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាស។ ដំបូងឡើយ គូស្នេហ៍ទាំងពីរបានផ្អាកទំនាក់ទំនងរបស់ពួកគេនៅដើមខែតុលា បន្ទាប់ពី Fonseca បានរកឃើញថា Vinicius ត្រូវបានចោទប្រកាន់ថាបានផ្ញើសារទៅកាន់ស្ត្រីផ្សេងទៀត រួមទាំងតារាម៉ូដែលប្រេស៊ីល Anna Silva ផងដែរ។ រឿងអាស្រូវនេះបានជំរុញឱ្យខ្សែប្រយុទ្ធ Real Madrid ចេញសារសុំទោសជាសាធារណៈលើបណ្ដាញសង្គម។ អ្នកទាំងពីរបានដាក់ពាក្យចចាមអារ៉ាមនៅពីក្រោយពួកគេនៅចុងខែនោះ ដោយបានផ្សះផ្សាជាផ្លូវការជាមួយនឹងរូបថតរ៉ូមែនទិកជាច្រើនសន្លឹកដែលបានចែករំលែកពីដំណើរកម្សាន្តទៅកាន់ប្រទេសម៉ូណាកូ។ Fonseca

មិត្តស្រីរបស់ Vinicius Jr. គឺជាមិត្តស្រីកីឡាករ ដែលមានជាងគេបំផុតរបស់ពិភពលោក Read More »

Arsenal ស្គាល់ឈ្នះ Bayern Munich លើកដំបូងក្នុងពេល ១០ឆ្នាំ ឡើងឈរកំពូលតារាង UCL

Arsenal ឈ្នះ Bayern Munich ៣-១ និងជាជ័យជម្នះលើកដំបូងបង្អស់លើក្រុមអាល្លឺម៉ង់ក្នុងរយៈពេល ១០ឆ្នាំ ឡើងឈរតំណែងកំពូលតារាងពានរង្វាន់កម្រិតអឺរ៉ុប UEFA Champions League ជាមួយកំណត់ត្រាឈ្នះ ១០០ ភាគរយ បន្ទាប់ពីឆ្លងកាត់ការប្រកួត ៥លើក។ Liverpool, Manchester City, Newcastle United និង Tottenham Hotspur សុទ្ធតែចាញ់រៀងខ្លួន។ ក្រុមរហស្សនាមកាំភ្លើងធំ ដណ្តើមបាន ១៥ពិន្ទុពេញ ពីការប្រកួត ៥លើក ហើយការឈ្នះលើ Bayern Munich នៅរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ជាការឈ្នះដ៏ធំបំផុតមួយ សម្រាប់ក្រុមស្ថិតក្រោមការដឹកនាំរបស់ លោក Mikel Arteta។ ខ្សែការពារ Jurrien Timber តែតបាល់បញ្ចូលទី ១គ្រាប់ នៅនាទី២២ មុនពេលមិត្តរួមក្រុមកីឡាករ Noni Madueke ស៊ុតថែមគ្រាប់ទី២ នាទី៦៩ និង Gabriel Martinelli ទើបប្តូរចូលវគ្គទីពីរ

Arsenal ស្គាល់ឈ្នះ Bayern Munich លើកដំបូងក្នុងពេល ១០ឆ្នាំ ឡើងឈរកំពូលតារាង UCL Read More »

សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF កម្ពុជា​ ប្រកាសរៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​

សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ប្រកាស​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​ធ្នូ​ ក្នុង​ទីលាន​សាល​ដំបូល​ទូក​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​គឺ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅរាជធានីភ្នំពេញ។​ ការ​ប្រកួត​នេះ​មាន​ ២កម្រិត​អាយុ​ និង​ត្រូវ​ជា​ ២៦​វិញ្ញាសា​សម្រាប់​ប្រកួត​ប្រជែង​យក​មេដាយ។​ ចំពោះ​វិញ្ញាសា​ប្រកួត​រួម​មាន៖​ I. វិញ្ញាសា​មេគុន​ មាន​ចំនូន​ ១០​ (បុរស-នារី) ក. អាយុ ១៨​-២៥ មានកម្រិត​ ខ្សែក្រវាត់​ក្រោម​ខ្មៅ, ខ្សែក្រវាត់​ខ្មៅ ១ដាន់, ខ្សែក្រវាត់ខ្មៅ​ ២ដាន់។​ ខ. អាយុ​ ១៣-១៧ មានកម្រិត ខ្សែក្រវាត់​ក្រោមខ្មៅ​, ខ្សែក្រវាត់​ខ្មៅ ១ដាន់ II. វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន​ មាន​ចំនួន​ ២ (បុរស-នារី) បុរសការពារខ្លួន​ ១ ទល់ ៣ (អាយុ

សហព័ន្ធ​កីឡាតេក្វាន់ដូ​ ITF កម្ពុជា​ ប្រកាសរៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ Read More »

Mbappe តាមស្មើកំណត់ត្រាវីរបុរស Ronaldo មួយទៀតហើយ ក្រោយស៊ុត៤គ្រាប់នៅ UCL យប់មិញ

ខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe បានតាមស្មើកំណត់ត្រាថ្មីមួយទៀតរបស់វីរបុរស Cristiano Ronaldo ក្រោយស៊ុត ៤ គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ Champions League ទល់នឹងក្រុម Olympiacos។ ការប្រកួតសប្តាហ៍ទី ៥ នៃពានរង្វាន់ UCL នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមអធិរាជស Real Madrid បានយកឈ្នះលើក្រុម Olympiacos ក្នុងលទ្ធផលទាំងប្រផិតប្រផើយ ៤-៣។ គ្រាប់បាល់ ៣ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Olympiacos គឺរកបានដោយកីឡាករ Chiquinho នៅនាទីទី ៨, Mehdi Taremi នៅនាទីទី ៥២ និង Ayoub El Kaabi នៅនាទីទី ៨១។ ចំណែក ៤

Mbappe តាមស្មើកំណត់ត្រាវីរបុរស Ronaldo មួយទៀតហើយ ក្រោយស៊ុត៤គ្រាប់នៅ UCL យប់មិញ Read More »

ហង្សក្រហម Liverpool បរាជ័យ 4-1 ក្រោមស្នាដៃ PSV ក្នុងទឹកដីរបស់ខ្លួន

រដូវកាលដ៏ក្រៀមក្រំរបស់ Liverpool បានឈានដល់កម្រិតទាបមួយទៀតកាលពីថ្ងៃពុធ នៅពេលដែលការលេងរបស់ពួកគេបានធ្លាក់ចុះដោយការបរាជ័យ 4-1 ក្រោមស្នាដៃក្រុម PSV Eindhoven ក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន Anfield ។ ក្រុមហង្សក្រហមដែលកំពុងលេងអន់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 1953 ឥឡូវនេះបានចាញ់ 9 ប្រកួតក្នុងចំណោម 12 ប្រកួតចុងក្រោយរបស់ពួកគេនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលពួកគេត្រូវបានបបាក់ដោយក្រុមហូឡង់នៅឯកីឡដ្ឋាន Anfield ។ ការឈ្នះ 3 លើកក្នុង 4 ប្រកួត រួមទាំងការទទួលជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុម Real Madrid កាលពីលើកមុន បានធ្វើឱ្យក្រុម Liverpool ស្ថិតក្នុងទីតាំងដ៏រឹងមាំក្នុងដំណាក់កាលលីគ។ ប៉ុន្តែការបរាជ័យនៅទីនេះបានធ្វើឱ្យ Slot ប្រឈមមុខនឹងសំណួរធ្ងន់ធ្ងរអំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមនេះ និងរបៀបដែលគាត់នឹងជួសជុលវាឱ្យប្រសើរឡើងវិញ។ លោក Arne Slotអ្នកចាត់ការក្រុមហង្សក្រហម បាននិយាយថា គាត់អាចយល់បានថាសំណួរត្រូវបានសួរអំពីអនាគតរបស់គាត់ក្នុងនាមជាគ្រូបង្វឹកក្រុម Liverpool ប៉ុន្តែគាត់បញ្ចាក់ថាគាត់រក្សាការគាំទ្រពីថ្នាក់ដឹកនាំរបស់ក្លឹបបន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរមួយទៀតលើកនេះទល់នឹង PSV Eindhoven ។ អ្នកចាត់ការសញ្ជាតិហូឡង់Slot បានប្រាប់អ្នកសារព័ត៍មានក្រោយចប់ការប្រកួតថា “ខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព ខ្ញុំមិនអីទេ ខ្ញុំទទួលបានការគាំទ្រច្រើនពីខាងលើ

ហង្សក្រហម Liverpool បរាជ័យ 4-1 ក្រោមស្នាដៃ PSV ក្នុងទឹកដីរបស់ខ្លួន Read More »

Scroll to Top