November 30, 2025

ក្រុម Esports កម្ពុជាបុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី​ដើម​ខែ​ធ្នូ

ក្រុម​អត្តពលិក​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា​ទាំង​បុរស និង​នារី ​នឹង​​ទៅ​​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភព​លោក World Esports Championships 2025 លើ​វិញ្ញាសា Mobile Legends Bang Bang នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី​៣ ដល់ ទី៧ ខែ​ធ្នូ ឆ្នាំ ២០២៥។ ក្រុម​បុរស កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ពី​ការ​ប្រកួត​ជម្រុះ​នៅ​តំបន់​អាស៊ាន ដោយ​បាន​យកក្រុម​ឥណ្ឌូណេស៊ី ឡាវ វៀតណាម ហ្គាំ និង ហ្វីលីពីន ដើម្បី​ឡើង​មក​កាន់​ជុំ​ចុង​ក្រោយ។ នៅ​ជុំ​ចុង​ក្រោយ​មាន ១៦ ក្រុម​​ដែល​សុទ្ធតែ​ក្រុម​ខ្លាំង​ជ្រើស​រើស​មក​ពី​គ្រប់​តំបន់។ ក្រុម​ទាំង ១៦ ត្រូវ​បាន​បែង​ចែក​ជា ៤ ពូល ហើយ​ក្នុង​ ១ ពូល​មាន ៤​ក្រុម។ ក្រុម​បុរស​កម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ នេប៉ាល់ បេឡារុស្ស និង ដូមីនិក។ ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​ធ្នូ ឆ្នាំ […]

ក្រុម Esports កម្ពុជាបុរស និង​នារី ទៅ​​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ម៉ាឡេស៊ី​ដើម​ខែ​ធ្នូ Read More »

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ មាន​បរទេស​​ ៣០០០នាក់​មក​ពី​ ៨៦​ប្រទេស​លើ​ពិភពលោក

ព្រឹត្តិការណ៍​រត់​ប្រណាំង​ដ៏​ល្បី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ «ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ» លើក​ទី៣០​ នៅ​តំបន់​អង្គរ​វត្ត​ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​សរុប​ ១៦០០០នាក់​ដោយ​ក្នុង​នោះ​មាន​បរទេស​ ៣០០០នាក់​មក​ពី​ ៨៦​ប្រទេស​លើ​ពិភពលោក។ ខួប​លើក​ទី៣០​ នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំងពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ ប្រចាំ​ឆ្នាំ​២០២៥​ នេះ​មានសន្ទុះ​​អ្នក​គាំទ្រ​ និង​ចុះ​ឈ្មោះ​ជា​ច្រើន​រហូត​ដល់​ទៅ​ ១៦០០០នាក់​ឯណោះ។​ ជា​មួយ​គ្នា​នោះ​ដែរ​គឺ​មាន​បរទេស​ចួលរួម​ចំនួន​ ៣០០០​នាក់​ដែល​​មក​ពី​ ៨៦​ប្រទេស​នៅ​ជុំ​វិញ​​ពិភពលោក។​   លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ធ្លាប់​លើក​ឡើង​ថា​ខួប​ ៣០​ឆ្នាំ​នេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ឲ្យ​មាន​ភាព​អធិកអធម​ជាង​រាល់ឆ្នាំ​​ដើម្បី​ជា​ការ​អបអរ​ផង​ និង​បង្កើន​ភាព​សប្បាយ​រីករាយ​​ដល់​អ្នក​ចូលរួម​ទាំង​អស់គ្នា​ផង។​ ព្រោះ​នេះជា​ការ​​បញ្ជាក់​ពីដំណើរ​ការ​រៀបចំ​បាន​រហូត​ដល់​ទៅ​ ៣០​ឆ្នាំ​មកហើយ​ជា​មួយ​អ្នក​ស្រឡាញ់​គាំទ្រ​វិស័យ​កីឡា​រត់​ប្រណាំង​តាំង​ពី​ដើម​មក។​ បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ លើក​ទី​៣០ នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ ២០២៥ មានគឺ​មាន​ ១០ វិញ្ញាសា​រ។ ចម្ងាយ ២១ គ.ម រទេះ​ពិការ (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:១៥​នាទី​ព្រឹក ចម្ងាយ ២១ គ.ម (ទាំង បុរស និង នារី) ចេញ​ដំណើរ​ម៉ោង ៥:៣០​នាទីព្រឹក

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខេត្តសៀមរាប​ មាន​បរទេស​​ ៣០០០នាក់​មក​ពី​ ៨៦​ប្រទេស​លើ​ពិភពលោក Read More »

Flamengo យកឈ្នះ Palmeiras 1-0 ដើម្បីឈ្នះពាន Copa Libertadores ជាលើកទីបួន

Flamengo បានឈ្នះពាន Copa Libertadores ជាលើកទីបួនរបស់ពួកគេជាមួយនឹងជ័យជម្នះ 1-0 លើ Palmeiras នៅកីឡដ្ឋាន Estadio Monumental កាលពីថ្ងៃសៅរ៍ ដែលជាការឈ្នះ7 ឆ្នាំ ជាប់ៗគ្នាដោយក្លឹបមកពីប្រេស៊ីលបានលើកពានរង្វាន់ក្លឹបដ៏ធំបំផុតនៅអាមេរិកខាងត្បូង។ Flamengo មានឱកាសល្អជាង ដោយមានការខិតខំប្រឹងប្រែងច្រើនព្យាយាមស៊ុតបញ្ចូលទីពីកីឡាករ Samuel Lino និង Bruno Henrique ខណៈដែលក្រុម Palmeiras ក៏ជិតរកបានគ្រាប់បាល់នៅពេលដែល Khellven បញ្ជូនបាល់យ៉ាងល្អទៅកាន់ Vitor Roque ។ យ៉ាង​ណា​មិញ ក្រុម​ទាំង​ពីរ​មិន​អាច​បង្កើត​ឱកាស​ជា​ច្រើន​ក្នុង​តង់​ទី​មួយ​ឡើយ។ បន្ទាប់ពីការសម្រាកតង់ទីមួយ Palmeiras បានបង្កើតសម្ពាធនៅពេលដែលការប៉ុនប៉ងស៊ុតរយៈចម្ងាយវែងរបស់ Joaquin Piquerez ត្រូវបានរារាំង។ ទោះជាយ៉ាងណាក៏ដោយ Flamengo បានឆ្លើយតបវិញជាមួយនឹងកីឡាករ Giorgian de Arrascaeta និង Leo Pereira ទាំងពីរបានឃើញការខិតខំប្រឹងប្រែងក្នុងចម្ងាយជិតតែត្រូវបានរារាំង។ គ្រាប់បាល់ទម្លុះសំណាញ់កើតឡើងនៅនាទីទី 67 ដោយកីឡាករ Danilo តែតបាល់បញ្ចូលទី។ ខ្សែការពារប្រេស៊ីលនេះបាននិយាយថា

Flamengo យកឈ្នះ Palmeiras 1-0 ដើម្បីឈ្នះពាន Copa Libertadores ជាលើកទីបួន Read More »

ក្លឹប Brighton ចេញមុខសុំទោស ក្រោយបង្ហោះរូបកងទ័ពជប៉ុន ធ្វើឱ្យប៉ះពាល់អារម្មណ៍ចិន

(បរទេស)៖ ក្លឹបបាល់ទាត់អាជីពអង់គ្លេស Brighton & Hove Albion បានចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះរូបភាពកងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅលើបណ្ដាញសង្គម X ក្នុងន័យបង្កការប្រមាថដល់ប្រទេសចិន។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការបង្ហោះនេះធ្វើឡើងនៅលើបណ្ដាញសង្គម X នៃក្រុមយុវជនថ្នាលរបស់ Brighton ដែលមានកីឡាករជប៉ុន កំពុងលេងក្នុងក្រុមធំ និងយុវជនរបស់ខ្លួនផងដែរ។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្លឹប Brighton បានថ្លែងប្រាប់ BBC Sport ថា នោះគឺជាកំហុសបង្កឡើងដោយអចេតនា គ្មានការឌឺដងពីសំណាក់ក្លឹបនៅ Premier League នេះឡើយ។ ទោះជាយ៉ាងណា វាក៏គាប់ជួនប្រទេសស្ថិតនៅអាស៊ីខាងកើតទាំងពីរនេះ បានកំពុងតានតឹងផ្នែកការទូតជាមួយគ្នា៕ ប្រភព៖ FRESHNEWS

ក្លឹប Brighton ចេញមុខសុំទោស ក្រោយបង្ហោះរូបកងទ័ពជប៉ុន ធ្វើឱ្យប៉ះពាល់អារម្មណ៍ចិន Read More »

សំបុត្រទស្សនា World Cup 2026 លក់អស់ ២លានសន្លឹកហើយ

សំបុត្រទស្សនាព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ លើកទឹកដីអាម៉េរិក កាណាដា និងម៉ិកស៊ិក លក់អស់ ២លានសន្លឹក នៅត្រឹមការដាក់លក់ដំណាក់កាលទី២ ត្រឹមថ្ងៃទី២៧ វិច្ឆិកា។ នេះបើតាមការប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ការដាក់លក់សំបុត្រដំណាក់កាលទី៣ នឹងបើកដំណើរការ ក្រោយការចាប់ឆ្នោតចែកពូល។ បើតាមសេចក្តីប្រកាសរបស់ ​FIFA សំបុត្រ ២លានសន្លឹក ត្រូវបានអ្នកគាំទ្រមកពីជុំវិញពិភពលោក ២១២ប្រទេស ទិញបានដោយជោគជ័យ ក្រោយការដាក់លក់ដំណាក់កាលទី១ និងទី២ គិតចាប់ពីខែសីហាមក។  ពលរដ្ឋរបស់ប្រទេសសហម្ចាស់ផ្ទះរៀបចំការប្រកួត នៅឆ្នាំក្រោយ រួមមានអាម៉េរិក កាណាដា ម៉ិកស៊ិក បានទិញសំបុត្រការប្រកួតច្រើនជាងគេបង្អស់។ បន្ទាប់ពីម្ចាស់ផ្ទះទាំង ៣ អ្នកគាំទ្រមកពីអង់គ្លេស អាល្លឺម៉ង់ ប្រេស៊ីល កូឡុំប៊ី អេស្ប៉ាញ អាហ្សង់ទីន និងបារាំង ជាអ្នកទិញសំបុត្រច្រើនបន្ទាប់។ FIFA នឹងបើកលក់សំបុត្រដំណាក់កាលទី៣ នៅថ្ងៃទី១១ ធ្នូ ពោលគឺក្រោយពេលដែល ពិធីចាប់ឆ្នោតវគ្គចែកពូលការប្រកួតធ្វើឡើងរួចរាល់ នៅថ្ងៃទី៥ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះ

សំបុត្រទស្សនា World Cup 2026 លក់អស់ ២លានសន្លឹកហើយ Read More »

Scroll to Top