December 10, 2025

តារា​ចម្រៀង Violette ថា អាជីព​នាង​រង​ការ​បំផ្លាញ​ក្នុង​ពិធី​បើក​កីឡា​ស៊ីហ្គេម នៅ​ថៃ

តារា​ចម្រៀង​កូន​កាត់ថៃ-ជប៉ន Violette Wautier បាន​សម្តែង​ការ​ខក​ចិត្ត​​​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចូល​រួម​សម្តែង​ក្នុង​ពិធី​​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ កាល​ពី​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥ ដោយមាន​បញ្ហា​បច្ចេកទេស​ជា​ច្រើន​បាន​កើត​មាន។ ក្រោយ​ចប់​ការ​សម្តែង តារា​ស្រី​វ័យ​៣២​ឆ្នាំ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាំង​យប់​ដើម្បី​បក​ស្រាយ​ពី​បញ្ហា​បច្ចេកទេស​ដែល​​កើត​មាន​ឡើង​នៅ​ពេល​នាង​សម្តែង ហើយ​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​មហាជន។   នាង​បាន​រៀប​រាប់​ថា នាង​ត្រូវ​បាន​អ្នក​រៀប​ចំ​កម្មវិធី​ឲ្យ​ច្រៀង​ធ្វើ​ត្រាប់​តាម​ការ​​ចាក់​បទ​​ចម្រៀង​របស់​នាង។ អ្នក​រៀបចំ​កម្មវិធី​ប្រាប់​នាង​ពី​ការ​ធ្វើ​បែប​នេះ​ជា​ជម្រើស​ល្អ និង​ងាយ​ស្រួល ដូច្នេះ​ហើយ​នាង​ក៏​យល់​ព្រម។ ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គ្រោង​ទុក​ទេ នាង​មិន​បាន​ដឹង​ច្បាស់​ពី​ការ​រៀបចំ ហើយ​អ្នក​រៀបចំ​បាន​បើក​មេក្រូហ្វូន​ដែល​នាង​កាន់​ដៃ។ ពេល​នាង​ច្រៀង​​ទៅ​ក៏មាន​បញ្ហា​មិន​ស៊ី​សង្វាក់​គ្នា។   នាង​បាន​និយាយ​ថា ៖«និយាយឱ្យត្រង់ទៅ ខ្ញុំមានអារម្មណ៍ កេរ្តិ៍ឈ្មោះ រូបភាព សេចក្តីថ្លៃថ្នូរ អាជីព​ និងសុបិន​របស់ខ្ញុំត្រូវបានបំផ្លាញ។ ឥឡូវនេះ ខ្ញុំប្រហែលជាមិនអាចធ្វើអ្វីបានទេ ព្រោះការសម្តែងចប់ហើយ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំចង់​ប្រើ​ការ​បង្ហោះ​នេះ​ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំបានការពារខ្លួនឯង និងការពារខ្លួនឯងតាមដែលអាចធ្វើទៅបាន»។ តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា មួយអាជីពរបស់​នាង​ជា​តារា​ចម្រៀង​​គឺ​ស្ទើរតែមិន​ធ្លាប់​ច្រៀងបន្ទរ​បែប​នេះទេ។ នាង​ពិត​ជា​សោក​ស្តាយ​ខ្លាំង​។ ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន​គ្រប់​គ្រង​របស់​នាង​ក៏​ចេញ​លិខិត​បក​ស្រាយ និង​សុំ​ការ​យោគ​យល់​ពី​មហាជន៕ ប្រភព៖ KAMPUCHEATHMEY

តារា​ចម្រៀង Violette ថា អាជីព​នាង​រង​ការ​បំផ្លាញ​ក្នុង​ពិធី​បើក​កីឡា​ស៊ីហ្គេម នៅ​ថៃ Read More »

ក្រុម​កីឡា​ផ្សេងៗ​របស់កម្ពុជា ​ពេល​នេះ​គ្មាន​អារម្មណ៍​ហ្វឹកហាត់ ឬ​ប្រកួត​នោះ​ឡើយ​នឹក​បារម្ភ​ពី​កងទ័ព​ និង​រឿង​ព្រំដែន

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ដោយ​ការ​ឈ្លានពាន​ពី​សំណាក់​សៀម​មក​លើ​កម្ពុជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​តាម​បណ្ដា​ស្ថានីយទូរទស្សន៍​ដែល​មាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​ផ្សេងៗ​ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ជា​បន្តបន្ទាប់​ ស្រប​ពេល​កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​មិន​មាន​អារម្មណ៍​ហ្វឹកហាត់​ ឬ​ប្រកួត​នោះ​ឡើយ។ មហាជន​បាន​ដឹង​ស្រាប់​ហើយ​ថា​ស្ថានការណ៍​នៅ​តាម​បណ្ដោយព្រំ​ដែន​កម្ពុជា-សៀម​ កំពុង​ផ្ទុះ​ជា​ខ្លាំង​ និង​រៀលដាល​ដល់​ចម្រើន​កន្លែង​ផ្សេងទៀត។​ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​កំពុង​តាមដាន​ពី​ស្ថានការណ៍​ និង​កំពុង​កៀងគរ​រក​ជំនួយ​សប្បុរបុរសធម៌​ដើម្បី​ជួយ​ដល់​កងទ័ព​ និង​ជន​ភៀសឹក​ដែល​កំពុង​ជួប​ការ​លំបាក។​   យ៉ាងណា​ចំពោះ​ផ្នែក​កីឡា​វិញ​ក៏​មិន​ខុស​គ្នា​ដែរ​ ពោល​ម្នាក់ៗ​មិន​មាន​អារម្មណ៍​ហ្វឹកហាត់​នោះ​ឡើយ​ និង​បាន​បង្ហោះ​សារនៅ​លើ​បណ្ដា​ញ​សង្គម​ពី​ការ​ព្រួយ​បារម្ភ​សុខសុវត្ថិភាព​របស់​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ រួម​ទាំង​ជន​ភៀល​សឹក។ បន្ថែម​ពី​នេះ​មាន​សហព័ន្ធ​ខ្លះ​ និង​កីឡាករ​ កីឡា​រិនី​តាម​ប្រភេទ​កីឡា​មួយ​ចំនួន​ឆ្លៀត​ទៅ​បរិច្ចាគឈាម​ទុក​សម្រាប់​ជួយ​ដល់​កងទ័ព​ទៀត​ផង។ ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​​ដែល​កំពុង​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣៣​ ឯ​ប្រទេស​ថៃ​នៅ​ពេល​នេះ​ក៏​បាន​ស្នើសុំ​ដក​ខ្លួន​ចេញ​ពីការ​ប្រកួត​នេះ​ដើម្បី​វិលត្រឡប់​មក​កម្ពុជា​វិញ​ផង​ដែរ​ដោយ​យោង​តាម​ស្ថានការណ៍​កំពុង​តានតឹង​ផង​ និងគិត​ដល់​​សុវត្ថិភាព​ក្រុម​កីឡាករ​ កីឡា​ការិនី​ផង។ បញ្ជាក់​ដែរ​ថា​ រយៈពេល​ ៣ថ្ងៃ​ហើយ​នៃ​ការ​ផ្ទុះ​អាវុធ​ពី​សំណាក់​សៀម​ដែល​បាន​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា​ ស្រប​ពេល​កម្ពុជា​ក៏​បាន​ប្រើ​សិទ្ធការពារ​ខ្លួនតបតទៅ​វិញ​ផង​ដែរ។​ ទន្ទឹម​និង​ស្ថានការណ៍​ព្រំដែន​នេះ​ខាង​ផ្នែក​កីឡា​ហាក់​មាន​ការ​ស្ងប់ស្ងាត់​ព្រឹត្តិការណ៍​ផ្សេងៗ​ និង​កីឡាករ​ កីឡាការិនី​តាម​ប្រភេទ​កីឡា​ផ្សេងៗ​មិន​សូវ​មាន​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​នោះ​ឡើយ៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​កីឡា​ផ្សេងៗ​របស់កម្ពុជា ​ពេល​នេះ​គ្មាន​អារម្មណ៍​ហ្វឹកហាត់ ឬ​ប្រកួត​នោះ​ឡើយ​នឹក​បារម្ភ​ពី​កងទ័ព​ និង​រឿង​ព្រំដែន Read More »

បញ្ហា ៧ ចំណុច​នេះ​បង្ហាញ​ឃើញ​ ថៃ កម្សោយ​ក្នុង​រៀប​ចំ​​កីឡា​ស៊ីហ្គេម លើក​ទី​៣៣

ពិធី​បើក​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ ២០២៥​ នៅ​ប្រទេស​ថៃ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពិធីបើក​​អន់​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម ដោយសារ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ឡើង។ កំហុស​ឆ្គង់​​ប្រហែល​ជា​កើត​មាន​ច្រើន​រាប់​មិន​អស់​ដែល​មហាជន​មិន​បាន​ឃើញ ប៉ុន្តែ​គ្រាន់​​តែ​កំហុស​ឆ្គង់​​​មើល​​ឃើញ​​ផ្ទាល់​ភ្នែក​គឺ​មាន​ ៧ ចំណុច។ អត់​ភ្លើង​ហ្វា​ LED លើ កម្ពុជា ម្ចាស់​ផ្ទះ​ថៃ បាន​រៀប​ចំ​ប្លុក​បង្ហាញ​ភ្លើង​ហ្វា​ឈ្មោះ​ប្រទេស​ទាំង ១១ ដែល​ចាប់​ផ្តើម​ដោយ​លេង​រៀង​អក្ស​រ​ឡាតាំង។ ផ្តើម​ពី​អក្សរ B តំណាង​ឲ្យ​ប្រទេស ព្រុយណេ ហើយ​បន្ទាប់​មក​អក្សរ C តំណាង​ឲ្យ​ប្រទេស​កម្ពុជា ប៉ុន្តែ​ភ្លើង​ហ្វា​អក្ស C របស់​កម្ពុជា​មិន​ភ្លឺ​ទេ។ ចំណែក​១០​ប្រទេស​ផ្សេង​ទៀត​សុទ្ធ​តែ​ភ្លឺទាំង​​អស់។ នេះ​ហាក់​ដូច​ជា​ចេតនា​ទាំង​ស្រុង​តែ​ម្តង។   ខុស​ពាក្យ​ខ្មែរ ជំរាប​សួរ   នៅ​ពេល​គណៈប្រតិភូ​កីឡា​កម្ពុជា​បង្ហាញ​ក្បួន​ដោយ​មាន​ចេញ​ទង់​ជាតិ ថៃ​បាន​សរសេរ​អក្ស​ខ្មែរពាក្យ«ជំរាប​សួរ» ប៉ុន្តែ​សរសេរ​ពាក្យ​ខុស​គឺ «ជំារាប​សួរ»។ ឈ្មោះ​ឥណ្ឌូណេស៊ី ដាក់ទង់​ជាតិ​សិង្ហបុរី   ប្រទេស​ឥណ្ឌូណេស៊ី​ខឹង​សម្បារ​មិន​ស្ទើរ​ទេ​នៅ​ពេល​ថៃបង្ហាញ​ឈ្មោះ ឥណ្ឌូណេស៊ី ប៉ុន្តែ​បែរ​ជា​ ដាក់​ទង់​ជាតិ​របស់​ប្រទេស សិង្ហបុរី នៅ​ពី​ក្រោយ​ទៅ​វិញ។ ផែន​ទី​​ប្រទេស​វៀតណាម បាត់​កោះ​ពីរ ថៃ បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៀត​ហើយ​លើ​ប្រទេស​វៀតណាម។ នៅ​ពេល​បង្ហាញ​​ផែន​ទី​របស់​ប្រទេស វៀតណាម បែរ​ជា​បាត់​កោះ​ចំនួន

បញ្ហា ៧ ចំណុច​នេះ​បង្ហាញ​ឃើញ​ ថៃ កម្សោយ​ក្នុង​រៀប​ចំ​​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ Read More »

ប្រតិភូកីឡាកម្ពុជា សម្រេចដកខ្លួនភ្លាមៗពីស៊ីហ្គេម លើកទី៣៣ ដោយសារបារម្ភពីសុវត្ថិភាព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានធ្វើការជូនដំណឹងដល់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការសម្រេចដកខ្លួនភ្លាមៗ ដើម្បីត្រឡប់មកប្រទេសកម្ពុជាវិញ របស់ក្រុមប្រតិភូកីឡាកម្ពុជា ដោយសារក្រុមគ្រួសារប្រតិភូកីឡកម្ពុជា សម្ដែងនូវការព្រួយបារម្ភអំពីសុវត្ថិភាព។ ទន្ទឹមជាមួយការជូនដំណឹងនេះដែរ ក្នុងនាម NOCC ក៏បានថ្លែងអំណរគុណ ចំពោះគណៈកម្មការរៀបចំកីឡាស៊ីហ្គេម លើកទី៣៣ និងគណៈកម្មាធិការជាតិអូឡាំពិកថៃ សម្រាប់ការរៀបចំបដិសណ្ឋារកិច្ចបានយ៉ាងល្អស្របតាមពិធីការ និងស្មារតីកីឡាដល់ប្រតិភូកីឡាកម្ពុជា កំឡុងពេលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ។ ជាមួយគ្នា NOCC ក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការវិលត្រឡប់ភ្លាមៗ របស់ប្រតិភូកីឡាកម្ពុជា ហើយ NOCC នឹងធ្វើការជាមួយគណៈកម្មការរៀបចំ ក្នុងការសម្របសម្រួលការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ៕ ប្រភព៖ FRESHNEWS

ប្រតិភូកីឡាកម្ពុជា សម្រេចដកខ្លួនភ្លាមៗពីស៊ីហ្គេម លើកទី៣៣ ដោយសារបារម្ភពីសុវត្ថិភាព Read More »

Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអាមេរិក MLS MVP ពីរឆ្នាំជាប់គ្នា

Lionel Messi បានឈ្នះពានរង្វាន់ Landon Donovan MLS MVPដែលជាពានរង្វាន់សម្រាប់កីឡាករបាល់ទាត់ឆ្នើមមួយនៅសហរដ្ឋអាមេរិក ខណៈដែលគាត់បានដឹកនាំ ក្រុម Inter Miami ឱ្យឈ្នះពានរង្វាន់លីកដំបូងរបស់ខ្លួន។ តារាបាល់ទាត់អាហ្សង់ទីន Messi បានបញ្ចូនបាលឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីពីរគ្រាប់ខណៈក្រុម Miami បានយកឈ្នះក្រុមភ្ញៀវ Vancouver Whitecaps ក្នុងលទ្ធផល 3-1 កាលពីថ្ងៃសៅរ៍ ដើម្បីឈ្នះពាន MLS Cup។ Messi បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះដោយបង្កើតគ្រាប់បាល់ឱ្យ Rodrigo de Paul នៅនាទីទី 71 និង Tadeo Allende នៅចុងម៉ោងតង់ទីពីរ។ ម្ចាស់ពាន Ballon d’Or ប្រាំបីសម័យកាល វ័យ 38 ឆ្នាំរូបនេះបានបញ្ចប់ការប្រកួតជម្រុះជាមួយនឹងកំណត់ត្រាក្រោយរដូវកាលដោយរួមចំណែករកបាន 15 គ្រាប់ (ស៊ុតបញ្ចូលទីប្រាំមួយគ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីប្រាំបួនគ្រាប់) ។ ក្រោយស៊ុតបាល់បាន 29 គ្រាប់និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 19គ្រាបើ Messi តាមពីក្រោយ

Lionel Messi ឈ្នះពានរង្វាន់កីឡាករឆ្នើមនៅអាមេរិក MLS MVP ពីរឆ្នាំជាប់គ្នា Read More »

Scroll to Top