January 6, 2026

Paul ធ្លាក់ចំណាត់ថ្នាក់នៅកម្រិតខ្សែក្រវាត់ WBA ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់ Joshua

(បរទេស)៖ កីឡាករប្រដាល់ទម្ងន់ធ្ងន់ Jake Paul បានធ្លាក់ចេញ ១លេខពីតារាងចំណាត់ថ្នាក់ WBA’s cruiseweight rankings បន្ទាប់ពីប្រកួតចាញ់ជើងខ្លាំងអង់គ្លេស Anthony Joshua កាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអាមេរិក វ័យ ២៨ឆ្នាំខាងលើនេះ បានឡើងមកឈរលេខ១៤ ពិភពលោកកាលពីខែកក្កដា ឆ្នាំ២០២៥ ក្រោយយកឈ្នះអតីតជើងឯកពិភពលោក Julio Cesar Chavez Jr។ ទោះជាបែបនេះក្តី អតីតតារា YouTube បានធ្លាក់មកឈរលេខ១៥ វិញនៅ WBA ពីការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ Jake Paul ទទួលបានជ័យជម្នះ ១២លើក ក្នុងចំណោមឡើងសង្វៀនបាន ១៤ប្រកួតសរុបនៃអាជីពប្រដាល់ឈឺសាច់មួយនេះ។ កីឡាករ Edin Puhalo របស់ប្រទេសបូស្នី ដែលរកបានជ័យជម្នះលើកទី២៧ ក្នុងអាជីពកាលពីខែធ្នូ ឆ្នាំ២០២៥ បានឡើងពីចំណាត់ថ្នាក់លេខ១៥ មកកាន់លេខទី១៤ ដែលជាទីតាំងចាស់របស់ Paul វិញផងដែរ៕ ប្រភព៖ FRESHNEWS

Paul ធ្លាក់ចំណាត់ថ្នាក់នៅកម្រិតខ្សែក្រវាត់ WBA ក្រោយបរាជ័យក្រោមកណ្តាប់ដៃរបស់ Joshua Read More »

Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF?

(អេស្ប៉ាញ)៖ ពានរង្វាន់ Spanish Super Cup 2០26 កំពុងត្រៀមលេងដែលមាន ៤ក្រុមខ្លាំងៗមានដូចជា FC Barcelona, Real Madrid, Atletico Madrid និង Athletic Bilbao និងចាប់ផ្តើមលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខាងមុខនេះ ខណៈ FC Barcelona ជាក្រុមការពារជើងឯក២០២៥ ។ ខណៈនេះសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តបង្កើនរង្វាន់យ៉ាងច្រើន ដោយមានគោលបំណងផ្តល់ភាពពាក់ព័ន្ធកាន់តែច្រើនដល់ការប្រកួត និងលើកទឹកចិត្តក្រុមដែលចូលរួម ដែលឆ្នាំ២០២៥ ទឹកប្រាក់សរុប ២៣លានអឺរ៉ូត្រូវបានចែកចាយទៅកាន់ក្រុមដែលចូលរួម ។ ដែលលើកនេះនឹងត្រូវចែកចាយរវាងក្លឹប Barcelona, Real Madrid, Atletico Madrid និង Athletic Club ហើយការចែកចាយនឹងមិនដូចមុននោះទេ គឺក្លឹបនីមួយៗទទួលបានចំណែករបស់ខ្លួនទៅតាមពានរង្វាន់ដែលឈ្នះ បូករួមជាលទ្ធផលការប្រកួត និងតាមការគាំទ្រពីទស្សនាតាមទូរទស្សន៍ ដូច្នេះចំនួនទឹកប្រាក់នឹងប្រែប្រួលទៅតាមសមិទ្ធផលដែលមាន និងភាពជាក់ស្តែងថ្មីៗរបស់ក្រុមនីមួយៗ ។ សម្រាប់តួរលេខឆ្នាំ២០២៥ គឺមានភាពចម្រូងចម្រាសមួយចំនួនដោយក្រុម Real Madrid និង Barcelona ទទួលបាន ៦លានអឺរ៉ូក្នុងមួយក្រុម

Spanish Super Cup 2026 តើនឹងបង្កើនរង្វាន់ខ្ពស់កម្រិតណាពី RFEF? Read More »

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ទទួលមរណភាព នៅអាយុ៥៩ឆ្នាំ ដោយជំងឺលើសឈាម

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិបាល់ទាត់កម្ពុជាទសវត្សរ៍ទី៩០ ទទួលមរណភាពដោយសារជំងឺលើសឈាម ក្នុងជន្មាយុ ៥៩ឆ្នាំ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់លោក ផាត ចំរុងរស្មី កូនប្រុសច្បងអតីតជម្រើសជាតិរូបនេះ។ លោក ប្រាក់ សុវណ្ណារ៉ា អតីតមិត្តរួមអាជីពបាល់ទាត់ បានសរសើរពីទេពកោសល្យ លោក អ៊ុក ចំរុង ថាជាកីឡាករ មានស្មារតី និងកម្លាំងចិត្តខ្ពស់។ លោក អ៊ុក ចំរុង បានលាចាកលោកនេះ ប៉ុន្ដែស្នារតី និងកិច្ចការចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជាមួយចំនួន បានបន្សល់ទុកនៅ។ លោក ចំរុង បានចាប់ផ្ដើមលេងបាល់ទាត់ដំបូងក្នុងឆ្នាំ១៩៨៥ ក្នុងនាមជាអ្នកចាំទីឲ្យក្រុមបាល់ទាត់របស់វិទ្យាល័យសន្ធរមុខ។ លុះចូលដល់ ឆ្នាំ១៩៩០ កីឡាកររូបនេះ​ បានជាប់ជាជម្រើសកីឡាកររបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ ៣ឆ្នាំបន្ទាប់ នៅឆ្នាំ១៩៩៣ អ្នកចាំទីរូបនេះ ក៏បានចូលរួមអាជីពជាមួយក្រុមបាល់ទាត់អាកាសចរស៊ីវិល។  លោក ប្រាក់ សុវណ្ណារ៉ា បានដំណាលប្រាប់សារព័ត៌មានឌីជីតលថ្មីៗត្រួសៗពីជីវប្រវត្តិរបស់អតីអ្នកចាំទី អ៊ុក ចំរុង ថា នៅឆ្នាំ១៩៩៣ កីឡាករជើងចាស់ទាំង២នេះ

លោក អ៊ុក ចំរុង អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ទទួលមរណភាព នៅអាយុ៥៩ឆ្នាំ ដោយជំងឺលើសឈាម Read More »

មក​ស្គាល់​ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើល​ក្នុង​លីគកំពូលកម្ពុជា

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមបាល់ទាត់ បឹងកេត កីឡាករ Dehmie Cyrus កំពុងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតនៃក្របខណ្ឌលីគកំពូល កម្ពុជា ដែល បឹងកេត បានយកឈ្នះលើក្រុម កងយោធពលខេមរភូមិន្ទ នៅស្តាតចាស់ កាលពីថ្ងៃ អាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦។ កីឡាករ Dehmie Cyrus ត្រូវបាន បឹងកេត ចុះកិច្ចសន្យាយកបានកាលពីខែ ធ្នូ កន្លងទៅ ជាមួយកីឡាករសញ្ជាតិ នូវែលសេឡង់ Myer Bevan ម្នាក់ទៀត ដើម្បីចូលរួមការប្រកួតលីគជុំទី ២។ វត្តមាន​កីឡាករថ្មីទាំង ២ ជាពិសេស Dehmie បានធ្វើឱ្យទម្រង់លេងរបស់ក្រុម បឹងកេត មានការប្រែប្រួលមកល្អប្រសើរជាខ្លាំង បើធៀបនឹងកាលពីជើងទី ១។ Dehmie កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយរូបគេស៊ុតបញ្ចូលទី ៤ គ្រាប់ក្នុង​ជ័យជម្នះ ៦-០ លើ​ក្រុម កងយោធពលខេមរភូមិន្ទ។

មក​ស្គាល់​ប្រវត្តិកីឡាករ Dehmie Cyrus កំពុងធ្វើឲ្យភ្ញាក់ផ្អើល​ក្នុង​លីគកំពូលកម្ពុជា Read More »

Neymar ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពបាល់ទាត់ ដោយសាររបួសរ៉ាំរ៉ៃ

Neymar Jr ខ្សែប្រយុទ្ធក្រុម Santos FC ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពកីឡាករបាល់ទាត់នៅវ័យ ៣៣ឆ្នាំ ដោយសារធុញទ្រាន់នឹងបញ្ហារបួសរ៉ាំរ៉ៃរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ Neymar ជាកីឡាករមួយរូបដែលមិនងាយធ្លាក់ទម្រង់លេង និងងាយបាត់បង់នូវបច្ចេកទេសញាក់បាល់ដ៏ពូកែរបស់គេឡើយ។ ភាគតិចណាស់កីឡាករនៅក្នុងបាល់ទាត់សម័យទំនើបពេលបច្ចុប្បន្ន ពុំសូវជាមានទេពកោសល្យខ្លាំងដូចទៅនឹង សមត្ថភាពរបស់ Neymar។​ ប៉ុន្តែបញ្ហាមិនសូវគោរពវិន័យ និងបញ្ហារបួសជាប្រចាំ ធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលដើរដល់ចំណុចធ្លាក់ចុះលឿន សម្រាប់អាជីពរបស់គេ។ នៅរយៈពេល ៣ឆ្នាំចុងក្រោយ បញ្ហារបួសបានញាំញីខ្លាំងនៅក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ សម្រាប់ Neymar។ ទម្រង់លេងក៏កាន់តែធ្លាក់ចុះបន្តិចម្តងៗ ស្របពេលបញ្ហាផ្លូវចិត្តកំពុងតែស្ទុះឡើងខ្លាំងដាក់សម្ពាធលើខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។ កីឡាករវ័យ ៣៣ឆ្នាំ ជាកីឡាករបាល់ទាត់មួយរូបដែលលេចធ្លោបំផុតមួយប្រចាំប្រវត្តិសាស្ត្របាល់ទាត់។ ប៉ុន្តែភាពល្បីល្បាញរបស់គេក៏បានធ្លាក់ចុះវិញលឿនដូចគ្នា។ ការបង្ហាញទម្រង់លេងល្អបំផុតរបស់គេកាលពីឆ្នាំ ២០១៣ នៅក្លិប ​Santos FC រហូតទាក់ចិត្តក្លិបយក្ស Barcelona ទិញយកគេទៅចូលរួមក្រុមលើទឹកដីអេស្ប៉ាញ ក្នុងតម្លៃជាង ៨១លានដុល្លារ។ ៤ឆ្នាំ នៅអេស្ប៉ាញ ជួយ Neymar សាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង ព្រមទាំងឱ្យគេលើកពានជាច្រើន ដូចជា La Liga និង Champions League​ជាដើម។  បន្ទាប់មក កីឡាករវ័យ

Neymar ធ្លាប់ពិចារណាព្យួរស្បែងជើងពីអាជីពបាល់ទាត់ ដោយសាររបួសរ៉ាំរ៉ៃ Read More »

Pogba ជាប់ជាកីឡាករត្រឡប់ចូលអាជីពបាល់ទាត់លេចធ្លោបំផុតរបស់ Globe Soccer

Paul Pogba បានទទួល​ពានរង្វាន់ Comeback Award ពីកម្មវិធី BEYOND Developments Globe Soccer លើកទី១៦ ក្នុងនាមជា​កីឡាករវិលត្រឡប់ចូលប្រកបអាជីពកីឡាបាល់ទាត់ដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ២០២៥។ កីឡាករបារាំង Ousmane Dembele ជាប់ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ Globe Soccer Awards ក្នុង​កម្មវិធីរបស់ Globe Soccer ​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មេ​រ៉ា​ត​អារ៉ាប់​រួម នៅ​យប់​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ​២០២៥​ កំពូលកីឡាករគុនចម្រុះដ៏ល្បីល្បាញ Khabib Nurmagomedov បានប្រគល់ពានរង្វាន់ Comeback Award ទៅឱ្យកីឡាករបារាំង Paul Pogba។​ Globe Soccer បានអបអរចំពោះការវិលត្រឡប់ចូលសកម្មភាពកីឡាបាល់ទាត់សារជាថ្មីរបស់ Pogba បន្ទាប់ពីចាកឆ្ងាយពីទីលានបាល់ទាត់ជាងមួយឆ្នាំ។ អតីតកីឡាករ Manchester United រូបនេះ ជាប់បម្រាម ៤ឆ្នាំ ពីសកម្មភាពបាល់ទាត់​ ក្រោយធ្វើតេស្តរកឃើញប្រើប្រាស់សារធាតុញៀន អំឡុងប្រកបអាជីពនៅក្លិប Juventus របស់អ៊ីតាលី។ យ៉ាងណាក៏ដោយ បន្ទាប់ពីប្តឹងឧទ្ធរណ៍

Pogba ជាប់ជាកីឡាករត្រឡប់ចូលអាជីពបាល់ទាត់លេចធ្លោបំផុតរបស់ Globe Soccer Read More »

Scroll to Top