ស្រីម៉ុច ជ្រើសការលេងកីឡា ដើម្បីបន្ធូរភាពតានតឹង អំឡុងពេលត្រៀមប្រឡងបាក់ឌុប
យុវតី រឿន ស្រីម៉ុច កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែសីហា។ ជាអ្នកហ្វឹកហាត់ហាប់គីដូផង យុវតី វ័យ ១៨ឆ្នាំរូបនេះ បានជ្រើសរើសយកការលេងកីឡា ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង អំឡុងពេលផ្ដោតលើការសិក្សាត្រៀមប្រឡងបាក់ឌុប។ សិស្ស ដែលរៀនថ្នាក់ទី១២ តែងតែសម្រុកសិក្សាទាំងក្នុងម៉ោង និងបំប៉នក្រៅម៉ោង ដើម្បីត្រៀមប្រឡងបាក់ឌុប។ សិស្សមួយចំនួន តែងដាក់គោលដៅយកនិទ្ទេសខ្ពស់ៗ ដូចជា A ឬ B ជាដើម ដើម្បីអាចឲ្យខ្លួនយកសញ្ញាបត្រនោះ ស្វែងរកអាហារូបករណ៍ នៅសកលវិទ្យាល័យណាមួយ។ ដោយឡែក ការត្រៀមខ្លួនខ្លាំងពេក និងការបារម្ភចំពោះលទ្ធផលប្រឡង ពេលខ្លះអាចក្លាយជាសម្ពាធសម្រាប់សិស្ស ប្រៀបដូចជាការដាក់បន្ទុកមកលើខ្លួនឯង។ ជាឧទាហរណ៍ កន្លងមក មានករណី សិស្សធ្វើអត្ដឃាត ព្រោះតែប្រឡងធ្លាក់បាក់ឌុប ជាដើម។ យុវតី រឿន ស្រីម៉ុច ដែលបច្ចុប្បន្ន ក៏ជាកីឡាការិនីកីឡាហាប់គីដូ យល់ឃើញថា បេក្ខជនប្រឡងទាំងឡាយ មិនគួរដាក់សម្ពាធខ្លួនឯងខ្លាំងពេក ចំពោះការសិក្សាត្រៀមប្រឡងបាក់ឌុបឡើយ បើទោះជាត្រូវប្រឹងប្រែងឲ្យជាប់ដាច់ខាតក៏ដោយ។ កីឡាការិនីវ័យ […]
ស្រីម៉ុច ជ្រើសការលេងកីឡា ដើម្បីបន្ធូរភាពតានតឹង អំឡុងពេលត្រៀមប្រឡងបាក់ឌុប Read More »










