Admin

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Shan United នៅ​ប្រទេស​មីយ៉ាន់ម៉ា យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​លើក​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship រដូវ​កាល ២០២៥-២៦។ ការប្រកួតបានត្រឹមតែ ១១នាទីប៉ុណ្ណោះ មិន រតនៈ ស៊ុតចូលគ្រាប់បាល់នាំមុខ ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Patrick បញ្ជូនបាល់ឲ្យយ៉ាងល្អ។ ការប្រកួតបន្តទៅបាន ៨ នាទីទៀត ខ្សែការពារសញ្ជាតិជប៉ុន Ryuji Hirota របស់ម្ចាស់ផ្ទះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដោយបណ្តេញចេញពីទីលាន ដូច្នេះ Shan United មានគ្នាតែ ១០នាក់ លេងទល់នឹង ព្រះខ័នរាជស្វាយរៀង ១១នាក់។ បន្ទាប់ពីដៃគូមានសមាជិកតែ ១០ នាក់ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នៅតែមិនអាចបង្កើតឱកាសបានល្អតាមរយៈបច្ចេកទេសឡើយ ហើយរកបាន ២ គ្រាប់បន្ថែមនោះគឺជាគ្រាប់បាល់តែតចូលតាមរយៈការលើកបាល់ពីជ្រុង និងប៉េណាល់ទី១១ម៉ែត្រ។ ពាក់ព័ន្ធនឹងទម្រង់លេងនេះ  លោក […]

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ Read More »

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​  

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​សម្រេច​លើកពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ២០២៥​ នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ទាំង​អស់​មាន​ពេលវេលាប្រមូលផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​យូរ​គ្រប់គ្រាន់។ លោក​ អាំង​ សិរី​ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​លើក​ពេល​ប្រកួត​នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​បានប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នាល្អ​គ្រប់គ្រាន់​។​ ពោល​ហាត់​ជា​មួយ​គ្នា​បាន​យូរ​យល់​ពី​ចិត្ត​គ្នា​ដើម្បី​លេង​ឲ្យ​ស៊ីចង្វាក់​គ្រប់​តួនាទី។​ តាម​បទ​ពិសោធ​កន្លង​ទៅ​នៅ​ SEA V League​ នេះ​មើល​ឃើញ​ថា​ការ​ដែល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​តិចតួច​នេះ​ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​សូវត្រូវ​គ្នា​សោះ​រហូត​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​បាន​ឃើញ​ស្រាប់​។​ ដោយ​សារ​កីឡាករ​ត្រូវ​បំពេញ​ភារកិច្ច​​នៅ​បណ្ដា​ក្លឹប​រៀងៗ​ខ្លួន​ទើប​មាន​ពេលវេលា​តិចតួច​បានមក​ហ្វឹកហាត់​ជុំ​គ្នា។​ ដូច្នេះ​ជា​បទ​ពិសោធ​ត្រូវ​ផ្អាក​ការ​ប្រកួត​ពានរ​ង្វាន់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​តំណាង​ជាតិ​ ឬ​ការ​ប្រកួត​ជា​ស៊ីហ្គេម​​ជា​ដើម​។ ការ​លើក​ពេល​ប្រកួត​នេះ​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ប្រកាស​ប្រាប់​ដល់​បណ្ដា​ក្លឹប​ចំណុះ​ទាំង​ ៣២​រួច​ហើយ​ពី​ការ​ពន្យាពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ ​ ឆ្នាំ​២០២៥​ ទៅ​អំឡុខែ​មករា-កុម្ភៈ​ ឆ្នាំ​២០២៦​ វិញ​បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣៣​ នេះ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​   Read More »

Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់

កីឡាការិនី Ana Maria Markovic ដែលត្រូវបានអ្នកគាំទ្រលើបណ្តាញសង្គមចាត់ទុកជា កីឡាការិនីបាល់ទាត់រូបស្រស់ជាងគេបង្អស់លើពិភពលោក ពេលនេះរកបានក្លិបថ្មីដើម្បីបន្តអាជីព ក្រោយគ្មានក្លិបលេងច្រើនខែរួចមក។ ក្លិប Brooklyn FC នៅអាម៉េរិក ពេលថ្មីៗនេះ បានប្រកាសអំពីសមាជិកថ្មីពួកគេ ជាកីឡាការិនីរូបសស្រស់ Ana Maria វ័យ ២៦ឆ្នាំ។ ភ្លាមៗកីឡាការិនីសញ្ជាតិក្រូអាស៊ី ក៏បានចែករំលែកការបង្ហោះនោះ ជាមួយនឹងអ្នកគាំទ្រនាង អមជាមួយនឹងឯកសណ្ឋានក្រុមថ្មី លើការបង្ហោះរូបភាពនោះ។ បើតាមការចុះផ្សាយរបស់កាសែត Soccerdonna អ្នកគាំទ្រនាងសម្បែងអារម្មណ៍រំភើបខ្លាំង អ្នកខ្លះសន្យានឹងតាមទៅទស្សនាការប្រកួតរបស់នាងដល់អាម៉េរិក។ ការចូលរួមក្លិបនៅអាម៉េរិក ធ្វើឱ្យមិត្តភក្តិនាងជាកីឡាការិនីដូចគ្នា និងតារាល្បីៗមួយចំនួន អបអរសាទរដល់នាង ក្នុងនោះក៏មានកីឡាការិនីអង់គ្លេស Chloe Kelly ដែលទើបឈ្នះពានរង្វាន់ Euro 2025 បានផ្ញើសារជូនពរមិត្តរួមអាជីព។ កីឡាការិនីវ័យ ២៦ឆ្នាំ កន្លងមក លេងនៅក្លិប Sporting Braga ប៉ុន្តែខកខានមានក្លិបលេងតាំងពីខែកុម្ភៈមក ក្រោយក្លិបនៅព័រទុយហ្កាល់ផ្តាច់កុងត្រារបស់នាងចោល។ នៅក្លិបនោះនាងលេងបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយក៏បាត់មុខចេញពីក្រុម។ ​កីឡាការិនី Ana Maria Markovic បានទាក់ទាញអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់

Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់ Read More »

Frimpong សមាជិកថ្មីរបស់ Liverpool នឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ដោយសាររបួសសរសៃពួរ

(បរទេស)៖ ខ្សែការពារស្តាំ Jeremie Frimpong ដែលហង្សក្រហម Liverpool ទិញចូលក្នុងតម្លៃ ២៩.៥លានផោន រដូវកាលថ្មីនេះ នឹងអវត្តមានរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ តែម្តង ក្រោយជួបបញ្ហារបួសសរសៃពួរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានប្តូរចេញពីការបង្ហាញខ្លួននៅថ្ងៃបើកឆាក Premier League នៅពេលក្រុមការពារតំណែងជើងឯក Liverpool យកឈ្នះ AFC Bournemouth ដោយលទ្ធផល ៤-២ នៃសប្តាហ៍ទី១ នៅកីឡដ្ឋាន Anfield កាលសប្តាហ៍មុន។ នេះមាននន័យថា Frimpong នឹងខកខានប្រកួតលីគពេល Liverpool ប៉ះ Newcastle United នៅកីឡដ្ឋាន St. James’ Park នៅថ្ងៃចន្ទ និងជំនួបធំទល់នឹង Arsenal នៅ Anfield នៅថ្ងៃអាទិត្យចុងសប្តាហ៍។ ទាក់ទឹងបញ្ហារបស់នេះដែរ អ្នកចាត់ការទូទៅ Liverpool លោក Arne Slot ដ៏ទទួលបានដំបូន្មានពីក្រុមគ្រូពេទ្យ ដើម្បីដកឈ្មោះ

Frimpong សមាជិកថ្មីរបស់ Liverpool នឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ដោយសាររបួសសរសៃពួរ Read More »

ប៉ះទង្គិចគ្នាយ៉ាងហិង្សាក្នុងការប្រកួតបាល់ទាត់នៅអាមេរិកខាងត្បូងមានការចាប់ខ្លួនមនុស្ស ៣០០ នាក់

ការប៉ះទង្គិចគ្នាដោយហឹង្សារវាងអ្នកគាំទ្របានបង្ខំឱ្យពន្យារពេលការប្រកួត Copa Sudamericana នៅទីក្រុង Buenos Airesប្រទេសអាហ្សង់ទីន ដែលបានធ្វើឱ្យមនុស្ស 300 នាក់ត្រូវបានចាប់ខ្លួន និង 10 នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ កីឡាករក្លឹប Independiente និង Universidad de Chile ត្រូវបានបង្ខំឱ្យចេញពីទីលានក្នុងពាក់កណ្តាលតង់ទីពីរនៃការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតពានកម្រិតទីពីរនៅទ្វីបអាមេរិកខាងត្បូង ខណៈដែលអំពើហិង្សាបានផ្ទុះឡើងនៅក្នុងកន្លែងឈរទស្សនា។ ការប្រកួតត្រូវបានគេបោះបង់ដោយពិន្ទុក្នុងលទ្ធផល 1-1 កាលពីយប់មិញ ដោយក្រុម Chile បានយកឈ្នះទាទាំងពីរជើង 2-1។ កាសែតអាហ្សង់ទីន El Pais បានរាយការណ៍ថា អ្នកគាំទ្រចំនួន 3,000 នាក់បានចូលរួមការប្រកួតនេះ ជាមួយនឹងវីដេអូដែលបង្ហាញពីផ្នែកគប់កៅអី ថ្ម និងដំបងទៅកាន់អ្នកគាំទ្រ Independiente ខាងក្រោម។ ខ្សែវីដេអូក៏បានបង្ហាញអ្នកគាំទ្រដុតកន្លែងអង្គុយ ខណៈដែលគ្រាប់បែកដៃត្រូវបានគប់ទៅរកកន្លែងដែលក្រុមគ្រួសាររបស់កីឡាករអង្គុយ។ អំពើហឹង្សាបានកើនឡើងនៅពេលដែលអ្នកគាំទ្រ Independiente ចូលទៅកន្លែងអ្នកគាំទ្រក្រៅដីក្នុងតង់ទីពីរ ជាមួយនឹងរូបភាពដែលបង្ហាញពួកគេវាយប្រហារអ្នកគាំទ្រឈីលីដែលនៅសេសសល់នៅកំពុងតែឈរទស្សនា។ អ្នកគាំទ្រត្រូវបានគេដកហូត និងវាយដំ ខណៈដែលវីដេអូបង្ហាញពីអ្នកគាំទ្រក្រៅទឹកដីម្នាក់ទៀតបានធ្លាក់ពីកន្លែងឈរ ហាក់ដូចជាត្រូវបានរុញដោយអ្នកគាំទ្ររបស់ម្ចាស់ផ្ទះដែលកាន់បង្គោលដែក។ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានរាយការណ៍ថាអ្នកគាំទ្រ Universidad de Chile

ប៉ះទង្គិចគ្នាយ៉ាងហិង្សាក្នុងការប្រកួតបាល់ទាត់នៅអាមេរិកខាងត្បូងមានការចាប់ខ្លួនមនុស្ស ៣០០ នាក់ Read More »

លោក​ លឹម​ ហុង​ ឪពុក​ រិទ្ធី​ គីងកុង​ ក្រុម​គ្រួសារ​វង្សត្រកូល​គ្មានអ្នក​ប្រដាល់​ទេ

លោក​ លឹម​ ហុង​ ដែលជា​ឪពុក​របស់​អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី​ គីងកុង​ ថា​វង្ស​ត្រកូល​របស់លោក​ពី​មុនមក​​គ្មាន​អ្នក​ណា​ជា​អ្នក​ប្រដាល់​នោះ​ឡើយ​គឺ​ទើប​តែ​ជំនាន់​ឥលូវ​មាន​កូនៗ​ស្រឡាញ់​ និង​បាន​ឡើង​ប្រកួត​ដូច​សព្វថ្ងៃ​នេះ។​ លោក​ លឹម​ ហុង​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​ពី​វង្ស​ត្រកូល​របស់​លោក​ពី​មុ​ន​មក​គឺ​មិន​មាន​ជាប់​ខ្សែ​ខាង​ហ្វឹកហាត់​ ឬ​ចាប់​អាជីពខាង​ប្រដាល់​នោះ​ឡើយ។​ ទើប​តែ​មាន​ត្រឹម​ជំនាន់​កូន​ប្រុស​ដែល​កំពុង​ហ្វឹកហាត់​បាន​ ២នាក់​ជា​មួយ​គ្រូ​ ផាត​ សូដា​ បច្ចុប្បន្ន​នេះ។​ ឪពុក​របស់​ គីងកុង​ រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​មិន​បាន​ហាត់​ប្រដាល់​ ឬ​ជាប់​ខ្សែ​ប្រដាល់​មែន​ ប៉ុន្តែ​លោក​ចូល​ចិត្ត​ និង​តាមដាន​ប្រភេទ​កីឡា​មួយ​នេះ​ណាស់។​ លោក​តាម​ដាន​ប្រដាល់​នេះ​ជាង​ ១០​ឆ្នាំ​មកហើយ​។​ កីឡាករ​ដែល​លោក​តាមដាន​ពី​​ជំនាន់​មុន​មកគឺ​ វ៉ន​ វីវ៉ា​ រហូត​មក​ដល់​ពេល​នេះមាន​​ ធឿន​ ធារ៉ា ជា​ដើម​។ បញ្ជាក់​ដែរ​ថា​ លោក​ លឹម​ ហុង​ ជា​ឪពុក​បង្កើត​របស់​កីឡាករ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ ដែល​កំពុង​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​​ បច្ចុប្បន្ន​លោក​ជា​អ្នក​ធ្វើ​ការ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ​ និង​មាន​កូន​ ៤នាក់​ ប្រុស​៣​ ស្រី១​៕​ ប្រភព៖

លោក​ លឹម​ ហុង​ ឪពុក​ រិទ្ធី​ គីងកុង​ ក្រុម​គ្រួសារ​វង្សត្រកូល​គ្មានអ្នក​ប្រដាល់​ទេ Read More »

ព្រះខ័នរាជស្វាយរៀង លត់ Shan United ៣-០ ក្នុងជំនួបបើកឆាកជើងឯកក្លិបអាស៊ាន ឆ្នាំ២០២៥/២៦

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ៣-០ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 មុននេះបន្ដិច នៅពហុកីឡដ្ឋាន Thuwanna នាទីក្រុងយ៉ាំងហ្គូន។ ជំនួបបើកឆាកជើងឯកក្លិបប្រចាំតំបន់នេះ កីឡាករ មិន រតនៈ បានរកគ្រាប់បាល់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន នៅនាទី១១ មុនក្រុមម្ចាស់ផ្ទះ បានបាត់បង់សមាជិកម្នាក់ គឺខ្សែបម្រើ Ryuji Hirota រងការពិន័យកាតក្រហម នៅនាទី១៧ ដែលបង្កឱកាសឲ្យក្រុមតំណាងកម្ពុជា មានឱកាសដាក់សម្ពាធជាបន្ដបន្ទាប់ រហូតរកបាន ២គ្រាប់បន្ថែម ដោយកីឡាករ Patrick Robson នៅនាទី៤៥+៥ និងកីឡាករ Peprah Kwame នៅនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ ជ័យជម្នះនេះដែរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ ស្មើក្រុមម៉ាឡេស៊ី Johor

ព្រះខ័នរាជស្វាយរៀង លត់ Shan United ៣-០ ក្នុងជំនួបបើកឆាកជើងឯកក្លិបអាស៊ាន ឆ្នាំ២០២៥/២៦ Read More »

Fabio បំបែកកំណត់ត្រាវីរបុរសចអង់គ្លេស Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេ ១ ៣៩១ប្រកួត

Fabio អ្នកចាំទី  Fluminense នៃលីគកំពូលប្រេស៊ីល បានបំបែកកំណត់ត្រា វីរបុសអង់គ្លេស លោក Peter Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេចំនួន ១ ៣៩១ប្រកួត អំឡុងបង្ហាញខ្លួនចុងក្រោយ ក្នុងជ័យជម្នះលើក្រុម ​America de Cali លទ្ធផល ២-១។ Fabio វ័យ ៤៤ឆ្នាំ ចំណាយពេល ២៨ឆ្នាំ ក្នុងអាជីពបាល់ទាត់ ដោយលេងនៅក្លិប Unian Bandeirante ៣០ ប្រកួត, Vasco da Gama ១៥០ប្រកួត, Cruzeiro ៩៧៦ប្រកួត និងចុងក្រោយក្លិប ​Fluminense ចំនួន ២៣៥ ប្រកួត។ អ្នកចាំទីវ័យចំណាស់ ផ្លាស់ពីក្លិប Cruzeiro ចូលរួមជាមួយ Fluminense កាលពីឆ្នាំ ២០២២ ជាក្រុមទើប បញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ (Top 4) នៅព្រឹត្តិការណ៍ Club World

Fabio បំបែកកំណត់ត្រាវីរបុរសចអង់គ្លេស Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេ ១ ៣៩១ប្រកួត Read More »

មុនភ្ជាប់ពាក្យ Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល និងសម្តែងល្បីៗជាង ១០នាក់

មុនសម្រេចចិត្តដឹកដៃមិត្តស្រី Georgina Rodriguez ភ្ជាប់ពាក្យ ក្រោយរួមរស់ជាមួយគ្នា ៩ឆ្នាំ ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល តារាសម្តែង និងអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើននាក់។ បើតាមកាសែត Daily Mail មនុស្សស្រីដំបូងដែល Ronaldo បានណាត់ជួបបង្កើតទំនាក់ទំនងស្នេហា គឺនៅពេលគេចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ នៅក្រុម Sporting CP ហើយម្នាក់នោះគឺតារាបង្ហាញម៉ូដ សញ្ជាតិប្រេស៊ីល Jordana Jardel។ អ្នកទាំងពីរជួបគ្នា ឆ្នាំ ២០០៣ តែបែកគ្នាពេល Ronaldo ផ្លាស់ទៅ Manchester United។ កើនភាពល្បីល្បាញ ពេលទៅដល់អង់គ្លេស Ronaldo ក៏ណាត់ជួបមនុស្សស្រីទីពីរ ជាតារាបង្ហាញម៉ូដ​ និងពិធីករទូរទស្សន៍ព័រទុយហ្កាល់ល្បីឈ្មោះ Marche Romero។ អ្នកទាំងពីរជួបគ្នាក្នុងឆ្នាំ ២០០៥ ហើយរស់នៅជាមួយគ្នាមុនបែកគ្នានៅឆ្នាំ ២០០៦ ក្រោមហេតុផលរស់នៅឆ្ងាយគ្នាពេក។ ឆ្នាំ ២០០៦​ ​អតីតតារាបាល់ទាត់ក្លិបបិសាចក្រហម លេចឮថាទាក់ទង តារាស្រីប្រចាំកម្មវិធីទូរទស្សន៍​មួយរបស់អង់គ្លេសឈ្មោះ Imogen Thomas ហើយរឿងនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

មុនភ្ជាប់ពាក្យ Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល និងសម្តែងល្បីៗជាង ១០នាក់ Read More »

Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា

ខ្សែប្រយុទ្ធ Marcus Rashford បានសរសើរមិត្តរួមក្រុម Lamine Yamal ជាកីឡាករមានទេពកោសល្យបំផុត ដែលរូប​គេ​មិន​ធ្លាប់បានឃើញ ហើយស្ថិតក្នុងវ័យដូចគ្នានេះ មានតែវីរបុរសប្រេស៊ីល លោក Ronaldo Nazario ម្នាក់ប៉ុណ្ណោះ ដែលមានទេពកោសល្យដូច​គ្នា។ បច្ចុប្បន្ន Lamine Yamal មានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកម្លាំងស្នូលដ៏សំខាន់នៅ​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona ដោយសារតែសមត្ថភាព និងទេពកោសល្យកម្រមានរបស់គេ។ Rashford ជាមនុស្សម្នាក់ ដែលមានភាពកោតក្រែងលើ Yamal ផងដែរ ដោយគេចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាកីឡាករ​មានទេពកោសល្យបំផុតមិនធ្លាប់មាន។ នៅក្នុងកិច្ចសម្ភាសជាមួយ SPORT ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំត្រូវបានគេសួរថា តើអ្នកគិតថា Yamal គឺជាកីឡាករ ដែលមានទេពកោសល្យបំផុតនៅក្នុងវ័យរបស់គាត់នេះមែនទេ? ភ្លាមនោះ Rashford បានឆ្លើយទៅវិញ​ថា៖ «បាទពិតមែនហើយ។ គាត់គឺជាកីឡាករ មានទេពកោសល្យបំផុត ដែល​ខ្ញុំធ្លាប់បានឃើញនៅក្នុងវ័យរបស់គាត់នេះ។ ខ្ញុំមិនដែលបានលេងជាមួយ ឬឃើញកីឡាករណាម្នាក់មានឥទ្ធិពលក្នុងការប្រកួតដូចគាត់បែបនេះទេ។ ប្រហែលមានតែ Ronaldo Nazario ម្នាក់ប៉ុណ្ណោះ»។

Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា Read More »

Scroll to Top