ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន
ការប្រកួតពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៥-២០២៦ កាន់តែជិតឈានចូលមកដល់ហើយ ខណៈរដូវកាលនេះ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងជើងឯករងត្រូវបានបង្កើនច្រើនជាងរដូវកាលមុនបន្តិច។ ព័ត៌មានផ្លូវការអំពីប្រាក់រង្វាន់នៃពាន Shopee Cup គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពី ASEAN Football បានបង្ហាញថា ប្រាក់រង្វាន់រដូវកាលនេះ គឺមានការបង្កើនបន្តិចបន្តួច។ កាលពីរដូវកាលមុនក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤០០, ០០០ ដុល្លារអាមេរិក (៤០ម៉ឺនដុល្លារ) និងជើងឯករងទទួលបាន ២០០, ០០០ ដុល្លារអាមេរិក (២០ម៉ឺនដុល្លារ)។ ចំណែករដូវកាល ២០២៥-២០២៦ ក្រុមជើងឯកនឹងទទួលបាន ៤២៥, ០០០ និងក្រុមជើងឯករងនឹងទទួលបាន ២១៥, ០០០ ដុល្លារអាមេរិក។ គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ បានបញ្ចប់ទៅ ដោយក្រុម Buriram United ក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុម Cong An Hanoi របស់ វៀតណាម […]
ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន Read More »










