Ronaldo ធ្វើឱ្យអ្នកគាំទ្រហុងកុងភ្ញាក់ផ្អើល នៅសារមន្ទីរ CR7 Life
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលចំពោះមុខអ្នកគាំទ្រហុងកុងរាប់រយនាក់ នៅសារមន្ទីរ CR7 Life នៅពេលរូបគេធ្វើដំណើរទៅទីក្រុងហុងកុង ត្រៀមប្រកួតពានរង្វាន់ Saudi Super Cup ជាមួយ Al Nassr។ អ្នកគាំទ្រហុងកុងរាប់រយនាក់ បានជួបជុំគ្នាកុះករនៅមុខសារមន្ទីរ CR7 Life ក្រោយឮដំណឹងថាកីឡាករវ័យ ៤០ឆ្នាំ នឹងទៅទស្សនាសារមន្ទីរ របស់គេក្នុងទីក្រុង Tsim Sha Tsui ក្រោយផ្ទុះព័ត៌មានពេញបណ្តាញសង្គមរបស់ចិន។ មុន Ronaldo ទៅដល់សារមន្ទីរ អ្នកគាំទ្រហុងកុងរាប់រយនាក់ ឈររង់ចាំជាច្រើនម៉ោង នៅក្រៅទីតាំង ដែលស្ថិតក្នុងផ្សារទំនើបមួយកន្លែងឈ្មោះ K11 Musea ក្នុងទីក្រុង Tsim Sha Tsui កាលពីថ្ងៃទី១៧ សីហា។ បើតាមការចុះផ្សាយរបស់កាសែត South China Morning Post អ្នកគាំទ្រឈររង់ចាំ និងបានស្រែកហៅឈ្មោះ កីឡាករវ័យ ៤០ឆ្នាំ ដើម្បីជាការបង្ហាញការផ្តល់កិត្តិយស។ អំឡុងពេលធ្វើទស្សនកិច្ចក្នុងសារមន្ទីរខ្លួន ខ្សែប្រយុទ្ធក្រុម Al […]
Ronaldo ធ្វើឱ្យអ្នកគាំទ្រហុងកុងភ្ញាក់ផ្អើល នៅសារមន្ទីរ CR7 Life Read More »










