Admin

ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​​ប៉ះ ឥណ្ឌូណេស៊ី យប់​នេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ត្រូវ​ប្រកួត​​ជា​មួយ ក្រុម​បាល់ទាត់​​នារី​ឥណ្ឌូណេស៊ី វេលា​ម៉ោង ៧:៣០​នាទី​យប់​នេះ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចុង​ក្រោយ​ជា​មួយ​ពាន​រង្វាន់​នារី​អាស៊ាន ASEAN Women’s Championship ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។ ក្រុម​ទាំង​ពីរ​បាន​ធ្លាក់​ហើយ បន្ទាប់​ពី​ឆ្លង​កាត់​ពីរ​ប្រកួត ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ ក្រុម​នារី​កម្ពុជា បានចាញ់ ក្រុម​នារី​វៀតណាម​ដោយ​លទ្ធផល ០-៧ និង​ចាញ់ ថៃ ដោយ​លទ្ធផល ០-៧ ខណៈ ក្រុម​នារី​ឥណ្ឌូណេស៊ី បានចាញ់​ថៃ ០-៧ និង​ចាញ់ វៀតណាម ០-៧។ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នេះ ទាំង​ក្រុម​នារី​កម្ពុជា និង ឥណ្ឌូណេស៊ី ត្រូវ​ការ​ជ័យជម្នះ ឬ​ពិន្ទុ​ដដូច​គ្នា​ដើម្បី​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ក្រុម​ទាំង​ពីរ​មាន​កម្រិត​គុណភាព​មិន​សូវ​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ។ ជួប​គ្នា ៣ លើក​កន្លង​មក កម្ពុជា មិន​ធ្លាប់ឈ្នះ​ឥណ្ឌូណេស៊ី​ឡើយ គឺ ស្មើ១លើក និង​ចាញ់ ២​លើក។ ប្រវត្តិ​ជួប​គ្នា ៣ លើក ឆ្នាំ ២០១៩៖  កម្ពុជា ០-៤ ឥណ្ឌូណេស៊ី (ជើង​នារី​នារី​អាស៊ាន) […]

ក្រុម​នារី​កម្ពុជា ត្រូវ​ការ​ពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​​ប៉ះ ឥណ្ឌូណេស៊ី យប់​នេះ Read More »

Atletico ចុះហត្ថលេខាទិញខ្សែប្រយុទ្ធអ៊ីតាលី Raspadori ពី Napoli

ក្លិប Atletico Madridនៅអេស្ប៉ាញ បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពីក្រុម Napoli ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ ក្លិប LaLiga ដោយកិច្ចព្រមព្រៀងនេះមានតម្លៃសរុប 26 លានអឺរ៉ូ (30.14 លានដុល្លារ) ។ Raspadori បានចាប់ផ្តើមអាជីពរបស់គាត់ជាមួយ Sassuolo មុនពេលចូលរួមជាមួយ Napoli ក្នុងកិច្ចសន្យាខ្ចីជើងក្នុងឆ្នាំ 2022 ដោយបានឈ្នះពានរង្វាន់ Serie A ក្នុងយុទ្ធនាការដំបូងរបស់គាត់នៅក្លឹប ហើយក្លាយជាកីឡាករអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនោះ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានឈ្នះជើងឯក Scudetto របស់អ៊ីតាលីលើកទីពីររបស់គាត់ជាមួយ Napoli កាលពីរដូវកាលមុន ហើយបានបង្ហាញខ្លួនក្នុងលីកសរុបចំនួន 88 លើកសម្រាប់ក្លឹប ដោយស៊ុតបញ្ចូលទីបាន 13 គ្រាប់ ប៉ុន្តែពេលវេលាលេងភាគច្រើនរបស់គាត់បានមកពីកៅអីបម្រុង។ Raspadori គឺជាផ្នែកមួយនៃក្រុមដែលឈ្នះពាន Euro 2020 របស់ប្រទេសអ៊ីតាលី ហើយបានស៊ុតបញ្ចូលទីបាន 9 គ្រាប់សម្រាប់ប្រទេសរបស់គាត់ក្នុងការបង្ហាញខ្លួន 40 លើក។

Atletico ចុះហត្ថលេខាទិញខ្សែប្រយុទ្ធអ៊ីតាលី Raspadori ពី Napoli Read More »

បទ​ពិសោធឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ភ្នំពេញក្រោន​មាន​ទំនុក​ចិត្តការ​ប្រកួត​យប់​នេះ

ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ជើង​ឯកលីគ​ព្រុយណេ Kasuka វេលា​ម៉ោង​ ៧:១៥​នាទី​យប់​នេះ​ ក្នុង​វគ្គ​ជម្រុះ AFC Challenge League រដូវ​កាល ២០២៥-២៦ នៅ​ប្រទេស ព្រុយណេ ដើម្បី​ស្វែង​រក​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល។ ការ​ប្រកួត​នេះ ភ្នំពេញ​ក្រោន មាន​ទំនុក​ចិត្ត និង​ស្រេក​ឃ្លាន​ជ័យជម្នះ​ខ្លាំង​ដើម្បី​​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល បន្ទាប់​ពី​មិន​បាន​លេង​ពាន​រង្វាន់​អន្តរជាតិ​អស់​មួយ​រដូវ​កាល។ ក្នុង​បទ​សម្ភាស​ជា​មួយ«កម្ពុជា​ថ្មី»​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ព្រុយណេ លោក Oleg Starynskyi គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន បាន​និយាយ​ថា លោក​បាន​ចាប់​អារម្មណ៍​លើ​កីឡាករ​របស់​លោក​គឺ​​ចង់​លេង​ខ្លាំង​មែន​ទែន។ ពួក​គាត់​មាន​សន្ទុះ​ចិត្ត និង​ឆន្ទៈ​​​​ខ្ពស់ មោះ​មុត​​ដើម្បី​ស្វែង​រក​ជ័យជម្នះ។ ឆន្ទៈ​ខ្ពស់​ទាំង​នេះ​​​គឺ​បន្ថែម​លើ​ទំនុក​ចិត្ត​ដែល​ធ្លាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ពាន​រង្វាន់​អាស៊ី​​តែ​មួយ​ជើង​ដូច​គ្នា ប៉ុន្តែ​ទទួល​បាន​ជោគជ័័យ​កាល​ពី​ឆ្នាំ ២០២៣។ គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយក្រែន បាន​លើក​ឡើង​ថា ៖«យើង​មាន​បទ​ពិសោធ​ហើយ​សម្រាប់​ការ​លេង​តែ​មួយ​ប្រកួត​​បាន​កំណត់​ឲ្យ​យើង​ឡើង​ទៅ​វគ្គ​ចែក​ពូល ពាន AFC Cup កាល​ពី​ឆ្នាំ ២០២៣។ ពេល​នោះ​យើង​បាន​លេង​ជា​មួយ​ក្រុម​របស់​សិង្ហបុរី Tampines Rovers ការ​ប្រកួត វគ្គ​ទី១ ពួក​គេ​បាន​នាំមុខយើង ០-២ ទៅ​​ហើយ ប៉ុន្តែ​យើងបាន​វាយ​បក​វិញ​​ដើម្បី​យក​ឈ្នះ​ដោយ​លទ្ធផល ៣-២ ។ កីឡាករ​ទាំង​អស់​មាន​ការ​ប្តេជ្ញា​ខ្លាំង​​សម្រាប់​ការ​វាយបក​រហូត​បាន​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល»។ លោក​បាន​សង្កត់​ធ្ងន់​ថា ៖«អ្វី​ៗ​ទាំង​អស់​កាល​ពី​ពេល​នោះ គឺ​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នេះ​ទៀត។

បទ​ពិសោធឆ្នាំ ២០២៣ ធ្វើ​ឲ្យ​ភ្នំពេញក្រោន​មាន​ទំនុក​ចិត្តការ​ប្រកួត​យប់​នេះ Read More »

Ronaldo និង Georgina ភ្ជាប់ពាក្យហើយ!ចិញ្ចៀនពេជ្រយក្សត្រូវបានបង្ហាញ

ទីបំផុតតារាបាល់ទាត់ដ៏ល្បីល្បាញ CRISTIANO RONALDO បានភ្ជាប់ពាក្យជាមួយដៃគូស្នេហ៍រស់នៅជាមួយដ៏យូរអង្វែង Georgina Rodriguezហើយ ។ Georgina វ័យ 31 ឆ្នាំបានបង្ហាញដំណឹងនេះដោយបង្ហោះរូបភាពចិញ្ចៀនភ្ជាប់ពាក្យដ៏ធំរបស់នាងទៅលើ Instagram។ គូស្នេហ៍តារាមួយគូនេះបានរួមរស់ជាមួយគ្នាអស់រយៈពេល៩ឆ្នាំមកហើយ ប៉ុន្តែ Ronaldo ធ្លាប់ស្ទាក់ស្ទើរក្នុងការឆ្លើយតបសួរសំណួរនេះ ។ ចុងក្រោយ Georgina បានបង្ហោះរូបភាពដៃរបស់នាងដែលមានផ្កាភ្លើងយ៉ាងធំនៅលើម្រាមដៃនាងនៅលើដៃរបស់ Ronaldoដោយបញ្ជាក់ថាតារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានស្នើនាងភ្ជាប់ពាក្យមែន។ Ronaldo និង Georgina មានកូនស្រីពីរនាក់រួមគ្នាគឺ Alana អាយុ 7 ឆ្នាំ និង Bella អាយុ 3 ឆ្នាំ ខណៈដែលប្អូនប្រុសភ្លោះរបស់ Bella Angel បានទទួលមរណភាពដោយសោកនាដកម្មអំឡុងពេលសម្រាល។ តារាម៉ូដែលសញ្ជាតិអាហ្សង់ទីន-អេស្បាញGeorgina ក៏បានជួយចិញ្ចឹមកូនបីនាក់ផ្សេងទៀតរបស់ Ronaldo រួមមាន Cristiano Jr អាយុ 15 ឆ្នាំ Mateo អាយុ 8 ឆ្នាំ និង Eva Maria អាយុ

Ronaldo និង Georgina ភ្ជាប់ពាក្យហើយ!ចិញ្ចៀនពេជ្រយក្សត្រូវបានបង្ហាញ Read More »

ខ្សែប្រយុទ្ធឆ្នើមរបស់ បារាំង ម្នាក់កំពុងកៀកនឹងទៅចូលរួម Al-Nassr ជាមួយ Ronaldo

ខ្សែប្រយុទ្ធរបស់ បារាំង និង Bayern Munich កីឡាករ Kingsley Coman កំពុងកៀកនឹងផ្លាស់ទៅចូលរួមជាមួយក្លិប Al-Nassr នៃលីគ អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League នៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន អាល្លឺម៉ង់ Bild បានឱ្យដឹងថា Coman កាន់តែខិតជិតផ្លាស់ទៅចូលរួមជាមួយក្លិប Al-Nassr ហើយ បន្ទាប់ពីកាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៩ ឆ្នាំរូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបអ្នកមាន អារ៉ាប៊ីសាអ៊ូឌីត ក្នុងកិច្ចសន្យាទទួលបានប្រាក់ឈ្នួលពី ២៩ ទៅ ៣៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំពោះប្រាក់ឈ្នួលនេះ ត្រូវបានគេដឹងថា Coman នឹងទទួលបានច្រើនជាងនៅក្លិបបច្ចុប្បន្នទ្វេដង។ ប្រភពដដែលបានបន្ថែមថា ជំហានបន្ទាប់ ជាពេលដែល Al-Nassr ត្រូវចរចាជាមួយភាគីក្លិប Bayern Munich វិញម្តង ហើយនៅក្នុងការចរចាកន្លងមកត្រូវបានគេដឹងថា

ខ្សែប្រយុទ្ធឆ្នើមរបស់ បារាំង ម្នាក់កំពុងកៀកនឹងទៅចូលរួម Al-Nassr ជាមួយ Ronaldo Read More »

ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​

កីឡាការិនី​បីយ៉ាការ៉ុម​ជម្រើស​ជាតិ​កម្ពុជា ស្រួង ភាវី បាន​ឈ្នះ​ជើង​ឯក LPBA Charity Championship ឆ្នាំ ២០២៥-២៦ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ៤០​លាន​វ៉ុន (ជិត​៣​ម៉ឺន​ដុល្លារ​អាមេរិក។ ព្រឹត្តិការណ៍ប្រកួតបីយ៉ាការ៉ុមលំដាប់ពិភពលោកនេះមានកីឡាការិនីជម្រើសឈានមុខចំនួន ១២៨នាក់ដែលត្រូវប្រកួតប្រជែងជាច្រើនដំណាក់កាល និងតឹងតែងបំផុតមុនពេលឈានដល់វគ្គ ៣២ នាក់ចុងក្រោយ។ នៅវគ្គ៣២នាក់ កីឡាការិនីកម្ពុជា ស្រួង ភាវី បានទម្លាក់កីឡាការិនី Oh Do-hee ដោយពិន្ទុ ៣-១ ដើម្បីឡើងទៅកាន់វគ្គ ១៦ នាក់ចុងក្រោយ។ នៅវគ្គ១៦នាក់នេះ កីឡាការិនីកម្ពុជា បានយកឈ្នះកីឡាការិនី Kim Ye-eun ដោយពិន្ទុ ៣-២ ដើម្បីឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយ ដែលបានទម្លាក់កីឡាការិនី Park Ye-won ដោយពិន្ទុ ៣-០។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ស្រួង ភាវី បាន​យក​ឈ្នះ​កីឡាការិនី Han Ji-eun ដោយ​ពិន្ទុ ៣-២ ដើម្បី​ឡើង​ទៅ​​កាន់​​វគ្គ​ផ្តាច់​ព្រ័ត្រ ជួប​ដៃ​គូ​ចាស់​ដ៏​ស្វិត​ស្វាញ​គឺ​​​កីឡាការិនី Kim 

ស្រួង ភាវី ឈ្នះ​ជើង​ឯក LPBA ឆ្នាំ ២០២៥-២៦ មាន​បេក្ខនារី ១២៨​នាក់ អម​ដោយ​ប្រាក់​រង្វាន់ជិត ៣​ម៉ឺន​ដុល្លារ​ Read More »

កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​បន្ទាប់​ពី​របួស​ដៃ​ត្រូវ​សម្រាក​អស់​ជា​ច្រើន​ខែ​

អ្នក​ប្រដាល់​គុន​ខ្មែរ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​​ចូល​ហ្វឹកហាត់​វិញ​ហើយ​នៅ​ពេល​នេះ​បន្ទាប់​ពី​រូប​គេ​ឃ្លាត​ពី​សង្វៀន​ប្រកួត​ និង​ការ​ហ្វឹកហាត់​អស់​ជា​ច្រើន​ខែ​មក​ហើយ​ដោយឧបទ្ទវហេតុ​របួស​ដៃ​កន្លង​ទៅ​នេះ​។ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​លើក​ឡើង​ថា​ រូប​គេ​អាច​វិលត្រឡប់​មក​កាន់​សង្វៀន​ និង​ការ​ហ្វឹកហាត់​បាន​វិញ​ហើយ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​ដៃ​ដោយ​សារ​មុត​ការ៉ូ​កន្លង​ទៅ​នេះ។​​ រូប​គេ​រង់ចាំ​តែ​ស្រុក​ទេស​ស្រួលបួល​វិញ​ និង​ខាង​សហព័ន្ធ​បើក​ដំណើរ​ការ​ប្រកួត​វិញ​ប៉ុណ្ណោះ។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​ឃើញ​ចូល​ហ្វឹកហាត់​ និង​សម​ជា​មួយ​សិស្ស​ប្អូន​ក្នុង​ក្លឹប​រួច​មក​ហើយ​ដែរ​តាម​រយៈវីដេអូ​បង្ហោះ​ថ្មីៗ​នេះ។​ ដូច្នេះ​អាច​និយាយ​បាន​ថា​របួស​ដៃ​របស់​រូប​គេ​បាន​ជា​ស្រួលបួល​រហូត​អាច​ចូល​ហ្វឹកហាត់​បាន​ជា​ធម្មតា​វិញ​ហើយ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ បាន​របួសមុត​ដៃ​ជា​មួយ​ការ៉ូ​ធ្ងន់ធ្ងរអំឡុង​ខែ​មីនា​ ឆ្នាំ​២០២៥​ កន្ល​ង​ទៅ​បន្ទាប់​ពី​រូប​គេ​បាន​ទៅ​ជួយ​សាងសងតូប​របស់​ប្រពន្ធ។​ យ៉ាងណា​កាល​ពី​ថ្ងៃ​ទី៩​ ខែ​សីហា​ នេះ​នៅ​លើ​ផេក​លោក​ ពេជ្រ​ សុផាន់​ បាន​បង្ហោះវីដេអូពី​ ប៊ុនសិទ្ធ​ ចាប់​ផ្ដើម​ចូល​ហាត់​វិញ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ​ ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ​បន្ទាប់​ពី​របួស​ដៃ​ត្រូវ​សម្រាក​អស់​ជា​ច្រើន​ខែ​ Read More »

មុនជួបគ្នាស្អែក គ្រូក្រុម Kasuka ចាត់ទុក ភ្នំពេញក្រោន ជាក្រុមកំពូលមួយនៅ កម្ពុជា

គ្រូបង្វឹករបស់ក្រុម Kasuka FC លោក Haji Halimi បានចាត់ទុកក្រុម ភ្នំពេញក្រោន ជាក្រុមកំពូលមួយរបស់ កម្ពុជា មុនជួបគ្នាថ្ងៃស្អែកទី ១២ ខែ សីហា ឆ្នាំ ២០២៥ ក្នុងការប្រកួតវគ្គជម្រុះ (playoff) ពាន AFC Challenge League។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃ ចន្ទ ទី ១១ ខែ សីហា ឆ្នាំ ២០២៥ នេះ លោក Haji Halimi បានមានប្រសាសន៍ថា៖ «ពួកយើងបានសិក្សាខ្លះៗអំពី ភ្នំពេញក្រោន។ ពួកយើងដឹងថា ភ្នំពេញក្រោន ជាក្រុមដ៏ធំមួយនៅក្នុងប្រទេស កម្ពុជា។ ខ្ញុំគិតថា ពួកគេគឺជាក្រុមលំដាប់កំពូលទាំង ៤ ប្រចាំកម្ពុជា។ ខ្ញុំដឹងថា ពួកគេបានឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន មែនអត់? ដូច្នេះពួកយើងបានសិក្សាខ្លះអំពីរបៀប ដែលពួកគេលេង»។ លោក Haji Halimi បានមានប្រសាសន៍បន្តថា៖ «វាគឺមានប្រយោជន៍មួយចំនួនសម្រាប់ក្រុម

មុនជួបគ្នាស្អែក គ្រូក្រុម Kasuka ចាត់ទុក ភ្នំពេញក្រោន ជាក្រុមកំពូលមួយនៅ កម្ពុជា Read More »

កីឡាករជប៉ុនពីរនាក់បានស្លាប់ដោយសាររបួសខួរក្បាល

សមាគមកីឡាប្រដាល់ និងប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកប្រដាល់ជប៉ុនពីរនាក់បានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីរងរបួសខួរក្បាលនៅក្នុងការប្រដាល់ដាច់ដោយឡែកពីគ្នា។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបាននិយាយថាកីឡាករ Shigetoshi Kotari បានស្លាប់កាលពីថ្ងៃសុក្រ និងកីឡាករ Hiromasa Urakawaបានស្លាប់ កាលពីថ្ងៃសៅរ៍បន្ទាប់ពីបានរងរបួសនៅក្នុងការប្រយុទ្ធរបស់ពួកគេនៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី 2 ខែសីហា។ អង្គការកីឡាប្រដាល់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍អំពី Urakawa ដែលបានចាញ់ Yoji Saito ដោយសន្លប់ថា “យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍កីឡាប្រដាល់ជប៉ុន ក្នុងអំឡុងពេលដ៏លំបាកនេះ”។ ក្រុមប្រឹក្សាប្រដាល់ពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា Kotari បានស្លាប់ដោយសាររបួសដែលគាត់បានជួប ខណៈពេលដែលប្រយុទ្ធជាមួយ Yamato Hata ក្នុងលទ្ធផលស្មើក្នុង 12ទឹក។ WBC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “WBC និងប្រធានរបស់ខ្លួនគឺលោក Mauricio Sulaiman សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដែលមិនអាចជួសជុលបាននេះ ហើយសូមជូនពរឱ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់មានកម្លាំងក្នុងអំឡុងពេលដ៏លំបាកនេះ” ។ អ្នកប្រដាល់ម្នាក់ទៀតជាអ្នកប្រដាល់ទម្ងន់ស្រាលជនជាតិអៀរឡង់អាយុ 28 ឆ្នាំ John Cooney បានទទួលមរណភាពដោយសាររបួសខួរក្បាលនៅឆ្នាំនេះ បន្ទាប់ពីត្រូវបានបញ្ឈប់ក្នុងការប្រកួតការពារជើងឯក Celtic លើកដំបូងរបស់គាត់កាលពីខែកុម្ភៈ។ ប្រភព៖ NKDNEWS

កីឡាករជប៉ុនពីរនាក់បានស្លាប់ដោយសាររបួសខួរក្បាល Read More »

គ្រូ ព្រះខ័នរាជស្វាយរៀង ថា ក្រុមនៅខ្វះខាត២​ចំណុចត្រូវកែលំអ ទោះឈ្នះ ណាហ្គាវើលដ៍ ៣-០

គ្រូ​បង្វឹក​របស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានលើកឡើងពីកង្វះ​ខាត​ ២ ចំណុច ដែលក្រុមត្រូវកែតម្រូវ ទោះដឹកនាំប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ ទទួលបានលទ្ធផលឈ្នះយ៉ាងធំធេងក៏ដោយ។ កាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥ ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ បន្ទាប់ពីការប្រកួតបើកឆាកក្នុងលីគកំពូល កម្ពុជា Cambodian Premier League តាមរយៈជ័យជម្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ៣ ទល់នឹង ០។ ក្រោយបញ្ចប់ការប្រកួតលោក Mathew McConkey បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសថា៖ «សម្រាប់ការប្រកួតទាំងមូល យើងមើលទៅបានល្អ។ ជាពិសេសនៅពេល យើងការពារ គឺពួកយើងធ្វើបានល្អ។ រយៈពេលប្រហែល ១០ នាទីដំបូង យើងមានបាល់ល្អៗច្រើន ប៉ុន្តែនៅពេល ណាហ្គាវើលដ៍ បានប្តូរទម្រង់លេងមួយចំនួននៅតំបន់កណ្តាល វាបានធ្វើឱ្យយើងចាប់ផ្តើមមានបញ្ហាខ្លះ»។ គ្រូបង្វឹកសញ្ជាតិ អៀរឡង់ វ័យ ៣២

គ្រូ ព្រះខ័នរាជស្វាយរៀង ថា ក្រុមនៅខ្វះខាត២​ចំណុចត្រូវកែលំអ ទោះឈ្នះ ណាហ្គាវើលដ៍ ៣-០ Read More »

Scroll to Top