កីឡាករថ្លៃជាងគេរបស់ Liverpool រងរបួស នៅពេល Arsenal វិលទៅកាន់កំពូលតារាង PL វិញ
(បរទេស)៖ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak របស់ក្លឹបហង្សក្រហម Liverpool បានជួបបញ្ហារបួសយប់មិញ នៅពេលដែលកាំភ្លើងធំ Arsenal បានវិលទៅគ្រប់គ្រងតំណែងកំពូលតារាង Premier League វិញក្រោយយកឈ្នះម្ចាស់ផ្ទះ Everton។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បញ្ហារបួសយ៉ាងណារបស់កីឡាករអន្តរជាតិស៊ុយអែត Isak នៅមិនទាន់ច្បាស់ថាធ្ងន់ធ្ងរយ៉ាងណានោះទេ នៅពេលរូបគេរកបាន ១គ្រាប់ បន្ទាប់ពីត្រូវបានប្តូរចូលលេងនៅដើមវគ្គទី២ តាមរយៈយកឈ្នះម្ចាស់ផ្ទះ Tottenham Hotspur ២-១ ស្របពេលមាន់ខ្នាយមាសនៅសល់សមាជិកតែ ៩នាក់។ ការជួបបញ្ហារបួសរឹតតែធ្វើឱ្យក្រុមរបស់លោក Arne Slot មានភាពទន់ខ្សោយនៅតំបន់ប្រយុទ្ធថែមទៀត ក្នុងនាមជាក្រុមការពារតំណែងជើងឯកលីគអង់គ្លេសផងនោះ ដែលទើបរកបាន ២៩ពិន្ទុឈរនៅលេខ៥ បណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៧ប្រកួតមកនេះ។ ក្រុមហង្សក្រហមមួយនេះ បានអវត្តមានខ្សែប្រយុទ្ធ Mohamed Salah ដែលត្រូវទៅម៉ារ៉ុក ដើម្បីលេងពាន Africa Cup of Nations ជាមួយអេហ្ស៊ីប គ្រាដែលកីឡាករហូឡង់ Cody Gakpo មានបញ្ហារបួស ហើយ […]
កីឡាករថ្លៃជាងគេរបស់ Liverpool រងរបួស នៅពេល Arsenal វិលទៅកាន់កំពូលតារាង PL វិញ Read More »










