Admin

U17 កម្ពុជា ចេញទៅបោះជំរុំហាត់នៅវៀតណាម ត្រៀមប្រកួតជម្រុះជើងឯកយុវជនអាស៊ី នៅកៀហ្ស៊ីគីស្ថាន ចុងខែនេះ

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានចេញទៅបោះជំរុំហ្វឹកហាត់ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន នាចុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ បេសកកម្មនេះ ដឹកនាំដោយលោក អ៊ុក សុធី ជាគ្រូបង្វឹក ព្រមទាំងកីឡាករវ័យក្មេង ២២រូប ដែលបានកោះហៅមកពីសាលាបាល់ទាត់ជាតិបាទី និងសមាគម/ក្លិបចំនួន ៧ ដោយគ្រោងចំណាយពេលជិត ១សប្ដាហ៍ ដើម្បីហ្វឹកហាត់នៅវៀតណាម មុនបន្ដដំណើរទៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់យុវជន U17 ប្រចាំទ្វីបខាងលើ។ សម្រាប់វគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup Saudi Arabia 2026 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយគូប្រជែង ៥ក្រុមផ្សេងទៀត រួមមានក្រុមជម្រើសជាតិ U17 ឡាវ, ហ្គាំ, […]

U17 កម្ពុជា ចេញទៅបោះជំរុំហាត់នៅវៀតណាម ត្រៀមប្រកួតជម្រុះជើងឯកយុវជនអាស៊ី នៅកៀហ្ស៊ីគីស្ថាន ចុងខែនេះ Read More »

Vieira ចាកចេញពីតួនាទីគ្រូបង្វឹក ចំពេល Genoa ឈរបាតតារាង Serie A ដោយមានតែ ៣ពិន្ទុ

(បរទេស)៖ Patrick Vieira អតីតកីឡាករនិម្មិតរូប Arsenal បានចុះចេញពីតំណែងគ្រូបង្វឹកក្លឹប Genoa ហើយ ក៏ព្រោះដឹកនាំលេងមិនឈ្នះសោះ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតមកនេះនៅក្របខណ្ឌ Serie A របស់អ៉ីតាលីនារដូវកាលឆ្នាំ២០២៥-២៦។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ បុរសសញ្ជាតិបារាំង វ័យ ៤៩ឆ្នាំរូបនេះ ដឹកនាំ Genoa ឈ្នះបានតែ ១០លើកប៉ុណ្ណោះ ក្នុងចំណោម ៣៧ប្រកួតសរុប គិតចាប់តាំងពីចូលកាន់តំណែងធំនេះអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ សូមរំលឹកផងថា Vieira បានចូលដឹកនាំ Genoa ស្របពេលក្រុមមួយនេះ កំពុងស្ថិតនៅលេខរៀងទី១៧ នៅ Serie A នារដូវកាលមុនមកដែរ ដោយរកបានជ័យជម្នះ ៨លើក និងស្មើ ៩លើក ក្នុងចំណោម ២៦ប្រកួតដែលនៅសល់ រួមចំណែកជួយពួកគេគេចចេញពីតំបន់កាត់ចេញពីលីគទៀតផង។ យ៉ាងណាមិញ លោក Vieira អាចរកបានជ័យជម្នះតែ ២លើកគត់សម្រាប់រដូវកាលថ្មីនេះ នៅកម្មវិធី Coppa Italia និងបានរងបរាជ័យដល់ទៅ ៦លើក ក្នុងចំណោម ៩ប្រកួតចុងក្រោយ

Vieira ចាកចេញពីតួនាទីគ្រូបង្វឹក ចំពេល Genoa ឈរបាតតារាង Serie A ដោយមានតែ ៣ពិន្ទុ Read More »

លោក McConkey ថា បើមិន​ជួប​ ភ្នំពេញ​ក្រោន​ វគ្គ ៨ ក្រុម នឹងចំណេញច្រើនសម្រាប់ កម្ពុជា

គ្រូបង្គោលក្រុម ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ចាត់​ទុក​ការជួបក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League គឺ​មិន​សូវ​ចំណេញ​ច្រើន​សម្រាប់ចំណាត់ថ្នាក់​ក្លិប​លីគ​បាល់ទាត់​កំពូលកម្ពុជា ក្នុងចំណាត់​ថ្នាក់​អាស៊ី AFC។ ព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុម ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាលនេះ បន្ទាប់ពីពួកគេឈរនៅលេខ ១ ក្នុងពូល D ក្រោយថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានស្មើគ្នា ២-២ ទល់នឹងក្រុម Manila Digger FC នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ ភ្នំពេញក្រោន ឈរនៅលេខ ២ ក្នុងពូល E។ ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Manila Digger FC លោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរ ថា

លោក McConkey ថា បើមិន​ជួប​ ភ្នំពេញ​ក្រោន​ វគ្គ ៨ ក្រុម នឹងចំណេញច្រើនសម្រាប់ កម្ពុជា Read More »

Bayern បំបាក់ Leverkusen ៣-០ ជាកំណត់ត្រាឈ្នះ ១៥លើកជាប់ៗគ្នារដូវកាលនេះ

(ម៉ូនិច)៖ Bayern Munich បានបន្លាយកំណត់ត្រាឈ្នះកើនដល់ ១៥ប្រកួតជាប់ៗគ្នានៅដើមរដូវកាល ២០២៥-២៦ បន្ទាប់ពីលត់គូប្រជែង Bayer Leverkusen ៣ទល់នឹង០ នាយប់មិញក្នុងក្របខណ្ឌលីគកំពូល Bundesliga របស់អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា ម្ចាស់ការពារតំណែងជើងឯកលីគមួយនេះ ពុំទាន់ចាញ់ និងស្មើណាមួយឡើយសម្រាប់រដូវកាលថ្មី ស្ថិតក្រោមការដឹកនាំនៃរដូវកាលទី២ ផងដែររបស់អ្នកចាត់ការសញ្ជាតិប៊ែលហ្សិក លោក Vincent Kompany ដែល ទើបបន្តកិច្ចសន្យាថ្មីដឹកនាំដល់ឆ្នាំ២០២៩។ ៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Munich វាជាជ័យជម្នះលើកទី៩ ជាប់ៗគ្នាតែម្តង និង បាន នាំមុខដាច់កំពូលតារាង Bundesliga ៥ពិន្ទុទៀតផងពីក្រុមលេខ២ RB Leipzig។ ខ្សែបម្រើកណ្តាលសញ្ជាតិអាល្លឺម៉ង់ Serge Gnabry ដែលបានបង្ហាញខ្លួនលើកទី២៥០ នៅ Bundesliga ធ្វើបានគ្រាប់បាល់បើកឆាកនៅនាទី២៥ ទាត់ផុតដៃអ្នកចាំទី Mark Flekken របស់ Leverkusen មុនពេល ៦នាទីបន្ទាប់ Nicolas Jackson

Bayern បំបាក់ Leverkusen ៣-០ ជាកំណត់ត្រាឈ្នះ ១៥លើកជាប់ៗគ្នារដូវកាលនេះ Read More »

Liverpool រកបានជ័យជម្នះវិញ ក្រោយចាញ់ ៦ប្រកួត និងឡើងទៅឈរលេខ៣ ក្នុងតារាង PL

(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក Premier League គឺហង្សក្រហម Liverpool អាចរកបានជ័យជម្នះឡើងវិញ តាមរយៈយកឈ្នះក្រុមភ្ញៀវ Aston Villa ២-០ យប់មិញ បន្ទាប់ពីការបរាជ័យ ៦លើក គ្រប់កម្មវិធីរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃសៅរ៍ បានធ្វើឱ្យក្រុមរបស់លោក Arne Slot ហក់ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៣ ជាបណ្តោះអាសន្នផងដែរនៃតារាងពិន្ទុ Premier League គិតត្រឹមសប្តាហ៍ទី១០ ជើងទី១ របស់ពួកគេ។ Liverpool ក្នុងនាមក្រុមចាយលុយច្រើនជាងគេ ដើម្បីទិញកីឡាករថ្មីចូលនារដូវកាល ២០២៥-២៦ បានរងបរាជ័យមានដល់ទៅ ៦លើកឯណោះ ពោលគឺចាញ់ ៤ប្រកួតនៅ Premier League និង ១ប្រកួតទៀតនៅ UEFA Champions League រួមទាំងជ្រុះចេញពីពានរង្វាន់ League Cup ក្រោមថ្វីជើងរបស់ Crystal Palace ដោយលទ្ធផល ៣-០ ថែមទៀតដោយមិននឹកស្មាន។ ទោះជាយ៉ាងណា ក្រុមជើងឯកលីគអង់គ្លេស

Liverpool រកបានជ័យជម្នះវិញ ក្រោយចាញ់ ៦ប្រកួត និងឡើងទៅឈរលេខ៣ ក្នុងតារាង PL Read More »

ACGL៖ ក្រុមតំណាងកម្ពុជា ឡើងវគ្គ ១/៤ ទាំងពីរ ក្រោយភ្នំពេញក្រោន វាយបកឈ្នះ Tainan City ៣-២

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្រុមតំណាងកម្ពុជាទី២ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League(ACGL) 2025/26 ក្រោយវាយបកឈ្នះក្រុម Tainana City ដោយលទ្ធផល ៣-២ ក្នុងជំនួបបញ្ចប់ពូលE នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅប្រទេសឥណ្ឌូនេស៊ី។ ជំនួបកាត់សេចក្ដីរវាងក្រុមទាំងពីរ កីឡាករ Facun Do Aranda បានរកគ្រាប់បាល់នាំមុខឲ្យក្រុមឆាយនីសតៃប៉ិ Tainana City ១គ្រាប់មុន នៅនាទី១៣ មុនកីឡាករ Moses Dyer វាយបកគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន នៅនាទី២៧ ខណៈក្រោយចាប់ផ្ដើមវគ្គទី១ ប្រមាណ ១នាទី ខ្សែប្រយុទ្ធសញ្ញជាតិនូវែលសេឡង់រូបនេះ បានបន្ថែម ១គ្រាប់ទៀត មុនមិត្តរួមក្រុមកីឡាករ យ៉ែម ដេវីត ដែលរកបានគ្រាប់ទី៣ ឲ្យភ្នំពេញក្រោន នៅនាទី៥៧ ។ រីឯក្រុម Tainana City ក៏បានព្យាយាមវាយបកផងដែរ តែរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ

ACGL៖ ក្រុមតំណាងកម្ពុជា ឡើងវគ្គ ១/៤ ទាំងពីរ ក្រោយភ្នំពេញក្រោន វាយបកឈ្នះ Tainan City ៣-២ Read More »

គ្រូបង្វឹក Amorim ចូលដឹកនាំ Man Utd បាន ១ឆ្នាំគត់គិតត្រឹមថ្ងៃទី០១-វិច្ឆិកា, តើគាត់សម្រេចបានអ្វីខ្លះហើយ?

(បរទេស)៖ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជាខួប ១ឆ្នាំនៃការចូលកាន់តំណែងអ្នកចាត់ការទូទៅរបស់លោក Ruben Amorim ក្នុងក្លឹបបិសាចក្រហម Manchester United តពីលោក Erik ten Hag ដែលត្រូវបានដកតួនាទី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ តើបុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៤០ឆ្នាំរូបនេះបានសម្រេចអ្វីខ្លះហើយនៅកីឡដ្ឋាន Old Trafford ក្នុងរយៈពេល ១២ខែពេញមកនេះ នៅទឹកដីអង់គ្លេស? លោក Amorim បានដឹកនាំ Man Utd ឈ្នះចំនួន ២២លើក និងស្ថិតិចាញ់មាន ២១លើកទៀតផង ជាមួយទម្រង់លេង ៣-៤-២-១ នៅពេលក្រុមខ្លាំងប្រចាំទីក្រុង Manchester មួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ នៅ Premier League រដូវកាលមុន មិនទទួលបានកៅអីណាមួយលេងពានអឺរ៉ុបនារដូវកាលនេះឡើយ។ អ្នកចាត់ការដែលបានលាឈប់ពី Sporting Lisbon ដើម្បីមកដឹកនាំបិសាចក្រហម នឹងដឹកនាំក្រុមទៅប៉ះម្ចាស់ផ្ទះ Nottingham Forest នៅរាត្រីថ្ងៃសៅរ៍នេះ ប្រចាំសប្តាហ៍ទី១០ ជើងទី១

គ្រូបង្វឹក Amorim ចូលដឹកនាំ Man Utd បាន ១ឆ្នាំគត់គិតត្រឹមថ្ងៃទី០១-វិច្ឆិកា, តើគាត់សម្រេចបានអ្វីខ្លះហើយ? Read More »

TFF! អាជ្ញាកណ្តាល និងជំនួយការសរុប ១៤៩នាក់ក្នុងលីគទួរគី រងពិន័យ បទពាក់ព័ន្ធល្បែងភ្នាល់

(ទួរគី)៖ សហ័ពន្ធកីឡាបាល់ទាត់ទួរគី (TFF) បានសម្រេចដាក់ពិន័យព្យួរក្រុមអាជ្ញាកណ្តាល និងជំនួយការប្រមាណ ១៤៩នាក់ កាលពីថ្ងៃសុក្រ ក្រោយការស៊ើបអង្កេតបានរកឃើញថា បានជាប់ពាក់ពាន់ល្បែងភ្នាល់លើការប្រកួតបាល់ទាត់ ។ ករណីនេះ ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធ (TFF) បានដាក់ពិន័យចាប់ពី ៨ ទៅ ១២ខែ លើមន្ត្រីចំនួន ១៤៩ នាក់ ពីបទពាក់ព័ន្ធនឹងសកម្មភាពភ្នាល់ដោយកំណត់ទៅតាមសកម្មភាពធ្ងន់ធ្ងរនៃទ្វើ ខណៈដែលការស៊ើបអង្កេតលើមន្ត្រី ៣នាក់ផ្សេងទៀតនៅតែកំពុងដំណើរការ។ លោក Ibrahim Haciosmanoglu ប្រធានសហព័ន្ធបាល់ទាត់ទួរគី (TFF) បាននិយាយថា ការស៊ើបអង្កេតរបស់សហព័ន្ធនេះដែរ គឺធ្វើឡើងដោយផ្អែកលើទិន្នន័យពីស្ថាប័នរដ្ឋបានបង្ហាញថា អាជ្ញាកណ្តាលសកម្មចំនួន ៣៧១នាក់ក្នុងចំណោម ៥៧១នាក់នៅក្នុងលីគអាជីពរទួរគី មានគណនីភ្នាល់ ហើយប្រមាណ ១៥២នាក់ក្នុងចំណោមនោះកំពុងលេងល្បែងស៊ីសងយ៉ាងសកម្ម។ ប្រធាន (TFF) បន្តឱ្យដឹងថា អាជ្ញាកណ្តាលមួយចំនួនបានដាក់ការភ្នាល់ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងម្នាក់ភ្នាល់អាចមានចំនួន ១៨,២២៧ដង ហើយអាជ្ញាកណ្តាលចំនួន ៤២នាក់បានភ្នាល់លើការប្រកួតបាល់ទាត់ជាង ១,០០០លើកក្នុងម្នាក់ៗ ដោយហៅករណីនេះ «ជាវិបត្តិអសីលធម៌ក្នុងលីគបាល់ទាត់ទួរគី» ៕ ប្រភព៖ FRESHNEWS

TFF! អាជ្ញាកណ្តាល និងជំនួយការសរុប ១៤៩នាក់ក្នុងលីគទួរគី រងពិន័យ បទពាក់ព័ន្ធល្បែងភ្នាល់ Read More »

IOC បញ្ចប់កិច្ចព្រមព្រៀងកីឡាអេឡិចត្រូនិក ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយ សហការបានតែ១ឆ្នាំ

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់កិច្ចព្រម ព្រៀងភាពជាដៃគូសហការ ​លើការរៀបំការប្រកួត និងការអភិវឌ្ឍប្រភេទ​កីឡាអេឡិច​ត្រូ​និក (Esports)។ កិច្ចព្រមព្រៀងនេះដើមឡើយមានរយៈពេល១២ឆ្នាំ តែក៏ត្រូវបញ្ចប់វិញ​យ៉ាង​ឆាប់រហ័ស ក្រោយ​ដំណើរ​ការ​បានត្រឹមតែជាង ១ឆ្នាំ ​ព្រោះតែភាគីទាំងពីរ ​ មាន​ចក្ខុ​វិស័យផ្ទុយគ្នា លើការអភិវឌ្ឍកីឡាអេឡិចត្រូនិក។ ការរំសាយកិច្ចព្រមព្រៀងនេះ ក៏ធ្វើឱ្យគម្រោងរៀបចំកីឡាអេឡិចត្រូនិកអូឡាំ​ពិក​ពិភព​លោក (Olympic Esports Games) លើកដំបូង​នៅទីក្រុងរីយ៉ាដ ឆ្នាំ២០២៧ ត្រូវលុប​ចោល​ដូចគ្នា។ គួររំឭកថា IOC និងអារ៉ាប៊ីសា​អូឌីត បានប្រកាសពីភាពជាដៃគូរយៈពេល១២ឆ្នាំ លើ​ការ​អភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនេះ កាលពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ​២០២៤ កន្លងទៅ។ ប៉ុន្តែ​ពេលនេះ IOC បានប្រកាសថា បន្ទាប់ពីមានការជួបជជែក​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំពិក និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអារ៉ាប៊ីសាអូឌីត កិច្ចសហការដែល​ដំណើរការ​បាន​​ ១ឆ្នាំ ២ខែនេះ​ បាន​បញ្ចប់ហើយ។ ​ «កន្លងមក ភាគីទាំងពីរ ក៏ដូចជាមូលនិធិកីឡាអេឡិចត្រូនិកពិភពលោក (EWCF) បានជួប​ប្រ​ជុំគ្នាជារឿយៗ និងត្រួតពិនិត្យឡើងវិញ លើបញ្ហាទាំងនេះ។ ពួកគេ ក៏បានយល់ព្រម ថា​នឹងបញ្ចប់កិច្ចសហការគ្នានេះ ទៅលើផែនការរៀបចំកីឡាអេឡិចត្រូនិកអូឡាំពិក​ពិភព​លោក​។ នៅក្នុងពេលដដែលនេះ ​ភាគីទាំងពីរ​បានប្តេជ្ញា​ជំរុញចក្ខុវិស័យ

IOC បញ្ចប់កិច្ចព្រមព្រៀងកីឡាអេឡិចត្រូនិក ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយ សហការបានតែ១ឆ្នាំ Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​រក្សា​​កំណត់​ត្រា​អ្នក​មើល​ច្រើន​បំផុត ក្នុងចំណោម​ ២០ ​ប្រកួត AFC រដូវ​កាលថ្មី

ការ​ប្រកួត​រវាង​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ​ក្រុម SP Falcons ថ្ងៃ​អាទិត្យ ទី​២៦​ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេជោ ​មាន​អ្នក​ទស្សនាផ្ទាល់​ច្រើន​ជាង​គេ​បំផុត ក្នុង​ចំណោម​ការ​ប្រកួតសន្សំពិន្ទុក្នុង​ពូល​​ ​ចំនួន ២០ ប្រកួត​ទាំង​តំបន់​អាស៊ី​ខាង​លិច និង​ អាស៊ី​ខាង​កើត វគ្គ​សន្សំពិន្ទុ​​ក្នុង​ពូល ពាន​រង្វាន់ AFC Challenge League រដូវ​កាល​ថ្មី។ នៅ​ពេល ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ ៣-០ លើក្រុម SP Falcons នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា​ មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១០,៣៦៩​នាក់។ ការ​ប្រកួត​ពូល E នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន ៤ ប្រកួត​ក៏មិន​មាន​ការ​ប្រកួត​ណា​ដែល​ មាន​អ្នក​ទស្សនាផ្ទាល់ច្រើន​ជាង​ដែរ។   ចំណែក​ការ​ប្រកួត ៣ ពូល នៅ​តំបន់​អាស៊ី​ខាង​លិច នៅ​ប្រទេស​ប៊ូតាន គុយវែត​ និង​ គីជីស្ថាន សម្រាប់​ ១២​

ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​រក្សា​​កំណត់​ត្រា​អ្នក​មើល​ច្រើន​បំផុត ក្នុងចំណោម​ ២០ ​ប្រកួត AFC រដូវ​កាលថ្មី Read More »

Scroll to Top