អង់គ្លេស កោះហៅកូនប្រុសខ្សែការពារប្រេស៊ីល Thiago Silva ចូលក្រុម U15
កីឡាករថ្នាល Iago Silva កូនប្រុស Thiago Silva អតីតខ្សែការពារក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តជ្រើសចូលរួមក្រុមអាយុក្រោម ១៥ឆ្នាំ U15 របស់អង់គ្លេស បើទោះឪពុករបស់គេបង្ហាញខ្លួនឱ្យប្រេស៊ីល ១១៣លើក។ នៅពេលអនាគតកូនប្រុសរបស់សមាជិកក្រុម Fluminense ក៏នឹងអាចចូលលេងនៅក្រុមឈុតធំអង់គ្លេសផងដែរ។ យុវជន Iago Silva ត្រូវបានក្រុមអង់គ្លេសអាយុក្រោម ១៥ឆ្នាំ កោះហៅឱ្យចូលរួមក្រុម ក្រោយការដឹកនាំរបស់លោក Kevin Betsy។ មិនត្រឹមតែប៉ុណ្ណោះ កូនប្រុសរបស់ខ្សែការពារវ័យ ៤១ឆ្នាំ បានសម្រេចចិត្តតាមបំណងខ្លួន ខុសពីឪពុកខ្លួន ដែលតែងតែបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ អតីតខ្សែការពារក្រុម Chelsea ក៏ជាវីរបុសមួយរូបប្រចាំក្រុមស្ថិតនៅលីគកំពូលអង់គ្លេសនេះផងដែរ ហើយបច្ចុប្បន្នគេក៏កំពុងបន្តអាជីពបាល់ទាត់នៅក្លិប Fluminense ទោះមានវ័យជ្រេទៅហើយក៏ដោយ។ កីឡាករខ្សែការពារជើងចាស់ ធ្លាប់លេងឱ្យក្លិបជាច្រើនរួមមាន Chelsea, Paris Saint Germain, AC Milan ហើយពិសេសនោះគឺការបង្ហាញខ្លួន ១១៣លើក នៅក្រុមជម្រើសជាតិប្រេស៊ីល។ Thiago Silva ក្លាយជាប្រធានក្រុមប្រេស៊ីល ២លើក ចំណោមការបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup […]
អង់គ្លេស កោះហៅកូនប្រុសខ្សែការពារប្រេស៊ីល Thiago Silva ចូលក្រុម U15 Read More »










