Admin

Messi ចង់លេងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បើទោះបីជាអាយុកាន់តែច្រើន

កំពូលកីឡាករLionel Messi ដែលនៅតែដេញតាមភាពជោគជ័យលើឆាកអន្តរជាតិជិតពីរទសវត្សរ៍បាននិយាយថាគាត់សង្ឃឹមថានឹងលេងនៅ World Cup 2026 នៅអាមេរិកខាងជើងដោយទទួលស្គាល់អាយុនិងកាយសម្បទារបស់គាត់នឹងកំណត់តួនាទីរបស់គាត់ក្នុងការការពារជើងឯកឆ្នាំ 2022 របស់ប្រទេសអាហ្សង់ទីន។ កីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តកិច្ចសន្យារបស់គាត់ជាមួយក្លឹប Inter Miami នៃ Major League Soccer រហូតដល់ឆ្នាំ 2028 ដែលជាសញ្ញាថាគាត់មិនទាន់ពិចារណាលើការចូលនិវត្តន៍នៅឡើយទេ ទោះបីជាមានអាយុ 39 ឆ្នាំនៅខែមិថុនាក្រោយក៏ដោយ។ ថ្លែងទៅកាន់ NBC News ម្ចាស់ជ័យលាភី Ballon d’Or ប្រាំបីសម័យរូបនេះបាននិយាយថាគាត់នឹងចំណាយពេលនៅឆ្នាំក្រោយដើម្បីវាយតម្លៃស្ថានភាពរាងកាយរបស់គាត់មុនពេលសម្រេចចិត្តថាតើត្រូវលេងនៅក្នុងការប្រកួតនៅទូទាំងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ប្រធានក្រុមអាហ្សង់ទីនបាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា “វាជារឿងអស្ចារ្យដែលអាចលេងនៅក្នុងការប្រកួត World Cup ហើយខ្ញុំចង់បាន” ។ Messi បានរីករាយនឹងអាជីពដែលមានរយៈពេលជាង 20 ឆ្នាំ ដោយបង្ហាញខ្លួនជាលើកដំបូងឱ្យ Barcelona នៅអាយុត្រឹមតែ 17 ឆ្នាំក្នុងឆ្នាំ 2004 មុនពេលលេងឱ្យ Paris St Germain និងចូលរួមជាមួយ Inter Miami ក្នុងឆ្នាំ […]

Messi ចង់លេងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បើទោះបីជាអាយុកាន់តែច្រើន Read More »

គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ត្រូវបានជ្រើសរើសជាគ្រាប់ល្អបំផុតប្រចាំឆ្នាំលីគកំពូលអាមេរិក

ខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-Min បានឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ (2025 Goal of the Year) ចំពោះគ្រាប់បាល់ ដែលកីឡាករបានស៊ុតបញ្ចូលទីទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៥។ កាលពីយប់ថ្ងៃ ចន្ទ ទី ២៧ ខែ តុលា ឆ្នាំ ២០២៥ លីគបាល់ទាត់កំពូល អាមេរិក (Major League Soccer) បានប្រកាសជាផ្លូវការ អំពីខ្សែប្រយុទ្ធរបស់ក្រុម Los Angeles FC ត្រូវបានជ្រើសរើសជាម្ចាស់ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ។ គ្រាប់បាល់​នេះ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង ស៊ុតហ្វ្រីឃីគ ទល់នឹងក្រុម FC Dallas នៅកីឡដ្ឋាន Toyota កាលពីថ្ងៃទី ២៣ ខែ សីហា។ ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំនេះ

គ្រាប់បាល់ហ្វ្រីឃីគរបស់ Son ត្រូវបានជ្រើសរើសជាគ្រាប់ល្អបំផុតប្រចាំឆ្នាំលីគកំពូលអាមេរិក Read More »

សួន ចាន់ណារ៉ូ «អ្នក​ប៉ះ​សេ​ត្រូវ​ចិត្ត​ឲ្យ​ដាច់» ជា​ពាក្យ​ដែល​រូប​គេ​កំពុង​បង្ហាត់​បង្រៀន​សិស្ស​ប្អូន

កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​បាល់ទះ​នៅ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ គេ​ឃើញ​កំពុង​តែ​បង្រៀន​សិស្សប្អូន​ៗ​ដែល​ជា​ដៃប៉ះសេ​ឲ្យ​មាន​សមត្ថភាព​រីកចម្រើន​អាច​ឈាន​ជា​កីឡាករ​ល្អ​លំដាប់​កំពូល​មួយ​រូប​នៅ​ថ្ងៃ​អនាគត។​ ថ្មីៗ​នេះ​គេ​ឃើញ​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​វីដេអូ​ច្រើន​ដែល​កំពុង​បង្ហាត់​បង្រៀន​ និង​ចែក​រំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​រាប់​ឆ្នាំ​មក​នេះ​ដល់​ដៃ​ប៉ះ​សេ​ជំនាន់​ក្រោយ​ដូច​ជា​ កែវ​ ស្រេងលីហួរ​ យ៉ុន​ ខេមរៈ​ និង​ ណែក​ ផានិត​ ។​   លើក​យក​ឃ្លា​មួយ​ដែល​សំខាន់​ក្នុង​បង្ហាត់​ទាំង​នោះ​គឺ​ «យើង​អ្នក​ប៉ះសេ​ត្រូវ​ចិត្ត​ឲ្យ​ដាច់​ យើង​ជា​ក្បាល​ម៉ាស៊ីន​នាំ​លេង​កុំ​ភ័យ​ កុំ​បារម្ភ»។​ ក្នុង​ន័យ​នេះ​ សួន​ ចាន់ណារ៉ូ​ ចង់​ឲ្យ​សិស្ស​ប្អូន​ៗ​ធ្វើ​ចិត្ត​ឲ្យ​បាន​រឹងមាំ​ ពង្រឹង​ស្មារតី​ឲ្យ​បាន​ល្អ ព្រោះ​ពួកគេ​ជា​អ្នក​ដឹកនាំ​ការ​លេង។​ ប្រសិន​បើ​ចិត្ត​ច្របូកច្របល់​មិន​ដឹង​បោះ​ទៅ​ឲ្យ​អ្នក​ណា​នោះ​អ្នក​ចាំ​ទទួល​បាល់​ដើម្បី​វាយ​ផ្ដាច់​ក៏​មិន​ដឹង​ថា​ត្រូវ​លេង​យ៉ាង​ដូច​ម្ដេច​ដែរ។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ ណារ៉ូ​ សង្កត់​ធ្ងន់​នោះអ្នក​ប៉ះ​សេ​ជា​តួនាទី​សំខាន់​នាំ​ក្រុម​លេង​ ដូច្នេះ​ត្រូវ​តែ​ច្បាស់លាស់​ទើប​ក្រុម​លេង​បាន​ល្អ។​ ក្រៅ​តែ​ពី​ពង្រឹង​ផ្នែក​ស្មារតី​ហើយ​នោះ​ ណារ៉ូ​ ក៏​មាន​ជា​ការ​បង្រៀន​លេង​ឲ្យ​មាន​ភាព​រហ័សរហួន​ និង​បច្ចេកទេស​ហាត់​យក​កម្លាំង​ម្រាមដៃ​ និង​មេរៀន​សំខាន់ៗ​នៃ​ការ​ប៉ះ​សេ​នេះ​ជា​ច្រើន​ទៀត​ដល់​សិស្សប្អូន​ទាំង ​៣នាក់​ខាង​លើ។​ នេះ​ជា​ឱកាស​ល្អ​មួយ​កម្ររក​បាន​ចំពោះ​យុវជន​ដែល​ទទួល​បាន​បទ​ពិសោធ​លេង​យ៉ាង​ច្បាស់លាស់​មាន​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ ការ​ប្រកួត​តូចធំ​កន្លង​មក​ត្រូវ​បាន​ចែករំលែក​នៅ​ពេល​នេះ​។​ បញ្ជាក់​ដែរ​ថា​ សួន​ ចាន់ណារ៉ូ​ ជា​អតីត​ដៃប៉ះសេ​របស់​ក្រុម​បាល់ទះ​វិសាខា​ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា។​ មហាជន​ចាត់ទុក​រូប​គេ​ជា​កីឡាករ​ប៉ះ​សេ​លំដាប់​លេខ១​ នៅ​កម្ពុជា​ដែល​មាន​ថ្វីដៃល្អ​ដាច់​គេ​មិន​ទាន់​មាន​អ្នក​អាច​ស្នងបាន​នៅ​ឡើយ។​ ថ្មីៗ​នេះ​ ណារ៉ូ​ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កោះហៅ​ឲ្យ​ចូល​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ីហ្គេម​ លើក​ទី៣៣​ ចុង​ឆ្នាំ​២០២៥​ នេះ និង​ជា​ឱកាស​បង្ហាត់​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ពង្រឹង​សមត្ថភាព​ផង៕​

សួន ចាន់ណារ៉ូ «អ្នក​ប៉ះ​សេ​ត្រូវ​ចិត្ត​ឲ្យ​ដាច់» ជា​ពាក្យ​ដែល​រូប​គេ​កំពុង​បង្ហាត់​បង្រៀន​សិស្ស​ប្អូន Read More »

ធឿន ធារ៉ា កំពុងកាន់កំណត់ត្រា ជាកីឡាករប្រកួតខ្សែក្រវាត់ ៨ Men មិនធ្លាប់ចាញ់សោះ

អ្នកលេងពូថៅដៃ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករគុនខ្មែរម្នាក់គត់ ដែលកំពុងកាន់កំណត់ត្រា ប្រកួតលក្ខណៈ ៨ នាក់ (៨ Men Tournament) ២ លើកមិនទាន់ចាញ់ទាល់តែសោះនៅក្នុងអាជីព។ ធឿន ធារ៉ា បច្ចុប្បន្ន ត្រូវបានគេចាត់ទុកជាកីឡាករលំដាប់កំពូលមួយរូបប្រចាំប្រទេស កម្ពុជា ហើយសូម្បី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីមួយរបស់ សហរដ្ឋអាមេរិក ក៏ធ្លាប់ចុះផ្សាយអំពីកិត្យានុភាពរបស់គេផងដែរ។ គិតត្រឹមខែ តុលា នេះ ធឿន ធារ៉ា ធ្លាប់ប្រកួតអាជីពចំនួន ១៣៧ ដង ឈ្នះ ១០៤ ដង (ផ្តួលដៃគូឱ្យសន្លប់ ៤០ ដង) ចាញ់ ២៧ ដង និងស្មើ ៦ ដង។   ជុំវិញស្ថិតិនៃការប្រកួតខាងលើ គឺកូនសិស្សរបស់លោកគ្រូ អេ ភូថង ធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈ ៨ Men ចំនួន ២ លើក ហើយជាលទ្ធផលដ៏អស្ចារ្យ

ធឿន ធារ៉ា កំពុងកាន់កំណត់ត្រា ជាកីឡាករប្រកួតខ្សែក្រវាត់ ៨ Men មិនធ្លាប់ចាញ់សោះ Read More »

ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ ២០២៩ នៅ​កម្ពុជា​ លើក​ពេលទៅ​​ឆ្នាំ ២០៣១​​

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាពិក​កម្ពុជា​ (NOCC)​ បាន​បញ្ជាក់​ថា​ កម្ពុជា​បាន​ស្នើទៅ​កាន់​​គណៈកម្មាធិការ​ប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ផ្លាស់ប្ដូរ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​យុជន​អាស៊ី​ ទៅ​ឆ្នាំ​២០៣១​ វិញ។​ លោក​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) មាន​ការ​ផ្លាស់ប្ដូរ​រយៈពេល​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ពី​ ៤ឆ្នាំ​ម្ដង​ទៅ​ជា​ ២ឆ្នាំ​ម្ដង​វិញ​ទើប​កម្ពុជា​ស្នើសុំ​លើក​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡាយុវជន​អាស៊ី​នៅ​ឆ្នាំ​២០២៩​ ទៅ ឆ្នាំ​២០៣១​ វិញ។ ការ​ស្នើសុំ​របស់​កម្ពុជា​ត្រូវ​បាន​​​គណៈកម្មាធិការ​ប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ​បាន​យល់ព្រម​ទទួល​យក​ និង​បន្ត​អនុញ្ញាត​ឲ្យ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅឆ្នាំ​ ២០៣១​។​ តំណាង​ឲ្យ​កម្ពុជានឹងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងបន្ត​ដំណើរការនេះជា​ម្ចាស់​ផ្ទះ​នៅ​ពេល​ខាង​មុខ​នេះ​ឲ្យ​បានរលូន​ល្អ និង​លើកកម្ពស់កេរ្តិ័ឈ្មោះ​កម្ពុជា និងកិត្យានុភាពជាតិតាមរយៈចលនា​កីឡា​។​ បញ្ជាក់​ដែរ​ថា​ បើ​តាម​គម្រោង​ ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៤​ នៅ​ឆ្នាំ​២០២៩​។​ នៅ​ពេល​នេះ​ផង​ដែរ​ក្រុម​អត្តពលិក​កម្ពុជា​មួយ​ចំនួន​កំពុង​បន្ត​ការ​ប្រកួត​ស្វែង​រក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ លើក​ទី៣​ ឆ្នាំ​២០២៥​ ដែល​កំពុង​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​បារ៉ែន​។​ គិត​មក​ដល់​ថ្ងៃ​ទី២៧​ ខែ​តុលា​ ២០២៥​ ​នេះ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ២៦​ ឈ្នះ​មេដាយ​សរុប​ ៤គ្រឿង​ ប្រាក់២​ សំរឹទ្ធ២៕​ ប្រភព៖ KAMPUCHEATHMEY

ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ ២០២៩ នៅ​កម្ពុជា​ លើក​ពេលទៅ​​ឆ្នាំ ២០៣១​​ Read More »

Arsenal បន្តនាំមុខ ខណៈមួយជើង Eze បង្កើតជាកំណត់ត្រាប្រចាំអាជីព នឹងក្លឹប

(ឡុងដ៏)៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តគោលដៅនាំមុខកំពូលតារាង Premier League រដូវកាលនេះ ក្រោយយកឈ្នះក្រុម Crystal Palace ១-០ ដែលធ្វើបានដោយកីឡាករ Eberechi Eze ដែលជាការហក់ស៊ុតបាល់ពីចំងាយក្នុងប្រអប់ ១១ម៉ែត្រយ៉ាងល្អអស្ចារ្យបញ្ចូលទីក្លឹបចាស់ ។ កីឡាករអាវលេខ១០ តម្លៃខ្លួន ៦៧.៥លានផោន Eberechi Eze រកបាន ១គ្រាប់ជ័យជម្នះនេះនៅនាទី៣៩ ជួយក្រុមបង្កើនកំណត់ត្រាឈ្នះ ៧ប្រកួតជាប់ៗគ្នា ទាំងជំនួបក្នុងលីគ និងពានអឺរ៉ុប ក្រោមការដឹកនាំដោយលោក Mikel Arteta ហើយនេះជាគ្រាប់បាល់ទី១ របស់កីឡាករដែលមានដើមកំណើតឪពុកម្តាយសញ្ជាតិនីហ្សេរីយ៉ា ។ Arsenal តាមរយៈជ័យជម្នះនេះ បានបង្កើនដល់ ២២ពិន្ទុនាំមុខក្រុមឈរលេខ២ AFC Bournemouth ដែលកំពុង ១៨ពិន្ទុនៅពីលើក្រុម Tottenham Hotspur នឹងក្រុម Sunderland ដ្បិតក្រុមដែលមានអ្នកគាំទ្រច្រើន Manchester City, Liverpool នឹងតោខៀវ Chelsea សុទ្ធតែបាក់មុខដូចគ្នា ខណៈក្រុម Manchester United

Arsenal បន្តនាំមុខ ខណៈមួយជើង Eze បង្កើតជាកំណត់ត្រាប្រចាំអាជីព នឹងក្លឹប Read More »

ប្រធាន FIFA ថា ពាន FIFA ASEAN Cup ជា​ជោគជ័យ​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន

លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​លោក កៅ គឹមហ៊ួន អគ្គលេខាធិការ​អាស៊ាន បាន​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ​​ថ្មី​មួយដើម្បី​​ជំរុញ​វិស័យ​កីឡា​បាល់ទាត់​នៅ​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កាន់​តែ​រីក​ចម្រើន។ តាមការ​ចុះ MoU នេះ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ និង​អាស៊ាន បាន​សម្រេច​បង្កើត​ពាន​រង្វាន់​ផ្លូវការ​មួយ​ឈ្មោះ FIFA ASEAN Cup ដែលនឹងឃើញ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំង ១១ ប្រចាំ​តំបន់​ចូល​រួម​ប្រកួតប្រជែង។   លោក Infantino ប្រធាន FIFA បាន​លើក​ឡើង​ថា ៖«ពាន​រង្វាន់​ថ្មី​នេះ​នឹង​បន្ថែម​កាន់​តែ​ល្អ​​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នៅ​ក្នុង​តំបន់។ តាម​រយៈ​ពាន​រង្វាន់ FIFA ASEAN Cup យើងនឹង​រួប​រួម​​ប្រទេស​ទាំង​អស់ ហើយ​ពាន​នេះនឹង​ជា​ជោគជ័យ​ដ៏​ធំ​មួយ ​ដែល​ជួយ​ជម្រើស​ជាតិ​នៅ​ក្នុង​តំបន់​អាស៊ាន​កាន់​តែ​រីក​ចម្រើន ហើយ​ជួយ​គ្នា​ឲ្យ​កាន់​តែ​រីក​ចម្រើន»។ ទោះ​បី​ជា​យ៉ាង​ណា កាល​បរិច្ឆេទ​ និង​រូបមន្ត​នៃ​ការ​ប្រកួត នៅ​មិន​ទាន់​ប្រកាស​លំអិត​ឡើយ។ ប្រទេសទាំង​ ១១ នៅ​តំបន់​អាស៊ាន​ត្រូវ​ចូល​រួម​ប្រកួត​គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា កម្ពុជា ឡាវ

ប្រធាន FIFA ថា ពាន FIFA ASEAN Cup ជា​ជោគជ័យ​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន Read More »

កម្ពុជាបន្ថែមកំណត់ត្រាថ្មី ក្រោយឈ្នះមេដាយប្រាក់ ២គ្រឿងទៀត នៃកីឡាយុវជនអាស៊ី ឆ្នាំ២០២៥

(ភ្នំពេញ)៖ ផ្ដើមពីការឈ្នះមេដាយសំរឹទ្ធដំបូង ដោយកីឡាករបញ្ចស៊ីឡាត់ ភុក ដានីញែល ខណៈនេះ កម្ពុជា បានបន្ថែមកំណត់ត្រាថ្មីឈ្នះមេដាយជាបន្ដបន្ទាប់ទៀត ពិសេសមេដាយប្រាក់ ២គ្រឿង ដែលកីឡាករ-កីឡាការិនីថ្នាលគុនខ្មែរ ទើបទទួលបានពីការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី២៦ ខែតុលាម្សិលមិញ។ គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ៤គ្រឿងបណ្ដោះអាសន្ន រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ២ ។ នេះគឺជាលទ្ធផលដ៏គាប់ប្រសើរមួយ សម្រាប់អត្តពលិកថ្នាលកម្ពុជា ក្នុងប្រវត្តិចូលរួមប្រកួតកីឡាយុវជនប្រចាំទ្វីបនេះ ដោយកម្ពុជា ពុំធ្លាប់ទទួលបានមេដាយណាមួយឡើយ ពោលគឺការចូលរួមលើកទី១ ឆ្នាំ២០០៩ នៅសិង្ហបុរី កម្ពុជាបញ្ជូនអត្តពលិក ៣រូបចូលរួម (មិនទទួលបានមេដាយ) និងលើកទី២ ឆ្នាំ២០១៣ នៅប្រទេសចិន កម្ពុជា បញ្ជូនអត្តពលិក ២រូបចូលរួម ក៏ពុំទទួលបានមេដាយដែរ។ ក្រឡេកមកចាប់អារម្មណ៍មេដាយប្រាក់ ២គ្រឿង ដែលកម្ពុជា ទើបទទួលបានកាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ គឺរកបានយ៉ាងលំបាកដោយថ្នាលគុនខ្មែរ កីឡាករ ឆុង វិសាល និងកីឡាការិនី អ៊ឹម ស្រីពេញ ។ វិសាល

កម្ពុជាបន្ថែមកំណត់ត្រាថ្មី ក្រោយឈ្នះមេដាយប្រាក់ ២គ្រឿងទៀត នៃកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ Read More »

Real បន្តនាំមុខ Barca ត្រឹម ៥ពិន្ទុពីជំនួប El Clasico ២-១ ក្នុងរូបភាពចម្រូងចម្រាស

(អេស្ប៉ាញ)៖ ក្រុមយក្ស Real Madrid បានបន្តនាំក្រុម FC Barcelona ចំនួន ៥ពិន្ទុ ក្រោយយកឈ្នះក្រុមអ្នកមានបុណ្យ ២-១ ពីជំនួបជក់ចិត្ត El Clasico ក្នុងលីគអេស្ប៉ាញ La Liga 2025-26 គិតត្រឹមសប្តាហ៍ទី១០ នឹងបានបញ្ចប់ការចាញ់ Barca ៤លើកជាប់គ្នាផងដែរ ។ ស្ថិតក្នុងជំនួបក្តៅសាច់នេះ គ្រាប់បាល់ ២គ្រាប់របស់ក្រុមលោក Xabi Alonso គឺធ្វើដោយកីឡាករ Kylian Mbappe និង Jude Bellingham ក្នុងប្រកួតដ៏ស្វិតស្វាញកាលពីថ្ងៃអាទិត្យ ដែលបានបញ្ចប់ការចាញ់ ៤ប្រកួតជាប់ៗគ្នាទល់នឹង Barca ដែលគ្រាប់ជ័យជម្នះធ្វើបានដោយ Jude Bellingham នៅនាទី៤៣ ។ Mbappe បានបើកការស៊ុតបញ្ចូលទីនៅនាទីទី ២២ ជាមួយនឹងការស៊ុតបញ្ចូលទីពីចម្ងាយលើដំបូលទូកយ៉ាងអស្ចារ្យ បន្ទាប់ពីការបញ្ជូនបាល់ដ៏ល្អឥតខ្ចោះពី Bellingham តែទោះជាយ៉ាងណាក៏ដោយ Barcelona បានទាញយកប្រយោជន៍មួយគ្រាប់ពីកំហុសរបស់ Arda Guler ដើម្បីតាមស្មើនៅនាទីទី ៣៨

Real បន្តនាំមុខ Barca ត្រឹម ៥ពិន្ទុពីជំនួប El Clasico ២-១ ក្នុងរូបភាពចម្រូងចម្រាស Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​ថ្ងៃ​បើក​ឆាក​ពាន AFC Challenge Leauge

ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​របស់​ប្រទេស​ម៉ុងហ្គោលី SP Falcons ថ្ងៃ​បើក​ឆាក​ពូល D ពាន​រង្វាន់​​ទ្វីប​អាស៊ី AFC Challenge Leauge ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥ នៅ​ពហុកីឡ្ដដ្ឋាន​ជាតិ​មរតក​តេជោ។ សម្រាប់​ការ​ប្រកួត​ទាំង​ពីរវគ្គ ក្រុម​ម្ចាស់​ផ្ទះ​ធ្វើ​បាន​យ៉ាង​ល្អ​ទាំង​ការ​គ្រប់​គ្រប់​បាល់់ ដាក់​សម្ពាធ និង​ស៊ុត​សំដៅ​ទី​​របស់​ក្រុម​ភ្ញៀវ​។ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន ៣ គ្រាប់​ដោយ​ខ្សែ​ប្រយុទ្ធ​សញ្ញាតិ​ហ្គាណា Kwame Peprah ពីរ​គ្រាប់​នៅ​វគ្គ​ទី១ និង​១​គ្រាប់​ទៀត​ដោយ​ខ្សែ​បម្រើ​ការពារ Odawara Takahashi នៅ​ចុង​វគ្គ​ទី២។ ចំណែក​ក្រុម SP Falcons មិន​សូវ​មាន​ឱកាស​ស៊ុត​សំដៅ​ទី​របស់​ម្ចាស់​ផ្ទះ​ទេ ហើយ​ម្តង​ម្កាល​តាម​រយៈ​ការ​វាយ​បក។ តាម​រយៈ​ជ័យជម្នះ​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន ៣ ពិន្ទុ ដ៏​សំខាន់​ដើម្បីឈរ​លើ​កំពូល​តារាង​ពូល D ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​របស់​ឡាវ Ezra FC និង​ថ្ងៃ​ទី​១ ខែវិច្ឆិកា ប្រកួត​ជា​មួយ​ក្រុមរបស់​ហ្វីលីពីន Manila Digger៕​

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ ៣ ពិន្ទុ​ដ៏​សំខាន់​ថ្ងៃ​បើក​ឆាក​ពាន AFC Challenge Leauge Read More »

Scroll to Top