Admin

វឿន វាសនា កំពុងល្អខ្លាំង លេង ៥ ប្រកួត ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត ២ លើក

កីឡាករបាល់ទះជម្រើសជាតិ កម្ពុជា វឿន វាសនា កំពុងបង្ហាញសមត្ថភាពកាន់តែល្អខ្លាំងជាមួយក្រុម Win Streak ក្នុងរដូវកាល ២០២៥-២០២៦ បន្ទាប់ពីឆ្លងកាត់ ៥ ប្រកួតក្នុងលីគតៃវ៉ាន់ Taiwan Volleyball League រូបគេជាប់ជាកីឡាករលំដាប់កំពូលទាំង ៣ ប្រចាំក្រុមសឹងគ្រប់ការប្រកួត និងត្រូវបានជ្រើសរើសជាកីឡាករល្អបំផុតប្រចាំការប្រកួត ២ លើក។ ក្នុងរដូវកាលនេះ វឿន វាសនា កំពុងដើរតួរយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុម Win Streak បំបែកកំណត់ត្រាជាលើកដំបូង ដោយឈ្នះការប្រកួតក្នុងលីគ តៃវ៉ាន់ ចំនួន ៥ ប្រកួតជាប់គ្នា។ ក្នុងនោះក្រុម Win Streak បាន​យកឈ្នះ Taipei East Power ៣-០, ឈ្នះ Taoyuan Leopards ៣-០, ឈ្នះ TSG Sky Hawks ៣-២, ឈ្នះក្រុម Taoyuan Clouded Leopards […]

វឿន វាសនា កំពុងល្អខ្លាំង លេង ៥ ប្រកួត ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត ២ លើក Read More »

Kane អាចវិលត្រលប់ជួយអង់គ្លេសប៉ះឡាតវី ក្នុងវគ្គជម្រុះ World Cup

អ្នកចាត់ការ Thomas Tuchel បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane មានកាយសម្បទាល្អវិញហើយ និងត្រៀមខ្លួនជាស្រេចក្នុងការដឹកនាំក្រុមរបស់គាត់ទល់នឹងក្រុមជម្រើសជាតិ ឡាតវី វគ្គជម្រុះយកកៅអីទៅលេង World Cup 2026។ កីឡាករKane បានបានអវត្តមានពេលក្រុមតោកំណាចអង់គ្លេសទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាព 3-0 លើក្រុម Wales កាលពីថ្ងៃព្រហស្បតិ៍ ដោយសាររបួសកជើងក្នុងការប្រកួតចុងក្រោយរបស់ Bayern Munich ប៉ុន្តែអ្នកស៊ុតបញ្ចូលទីច្រើនរបស់អង់គ្លេសដែលមាន 74 គ្រាប់នេះបានត្រឡប់មកវិញសម្រាប់ការប្រកួតដ៏សំខាន់នេះ។ ក្រុមអង់គ្លេសឈរលើកំពូលតារាងពូល K ដោយមាន15ពិន្ទុពីការប្រកួតចំនួន 5ដង ហើយបន្ទាប់ពីការចាញ់របស់ស៊ែប៊ី 1-0 ដោយអាល់បានីកាលពីថ្ងៃអាទិត្យ ការឈ្នះក្នុងទីក្រុង Riga នៅថ្ងៃអង្គារនឹងផ្តល់ឱ្យក្រុមរបស់លោក Tuchel នាំមុខដែលដាច់គេក្នុងពូល មានកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំក្រោយតែម្តង។ ទោះបីជាឈ្នះការប្រកួតក្នុងពូលទាំង 5 ដោយមិនរបូតគ្រាប់បាល់ក៏ដោយ ក៏ក្រុមអង់គ្លេសបានទទួលរងការរិះគន់ជាពិសេសចំពោះទម្រង់លេងរបស់ពួកគេជាមួយនឹងក្រុម អង់ដូរ៉ា ដោយព្យាយាមយកឈ្នះត្រឹមលទ្ធផល 1-0 នៅក្រៅដី និងបន្ទាប់មកបានយកឈ្នះ 2-0 នៅក្នុងផ្ទះ។ អង់គ្លេសមើលទៅគួរអោយចាប់អារម្មណ៍ជាងក្នុងលទ្ធផល 5-0 លើក្រុមស៊ែប៊ីរបស់ពួកគេក្នុងការប្រកួតក្នុងពូលថ្មីៗ។ ប្រសិនបើអង់គ្លេសឈ្នះនៅក្នុងទីក្រុង Rigaប្រទេសឡាតវី

Kane អាចវិលត្រលប់ជួយអង់គ្លេសប៉ះឡាតវី ក្នុងវគ្គជម្រុះ World Cup Read More »

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Wilshere ចូលកាន់តំណែងអ្នកចាត់ការក្រុម Luton

អតីតខ្សែបម្រើរបស់ក្រុមកាំភ្លើង Arsenal និងជម្រើសជាតិអង់គ្លេសJack Wilshere ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការក្រុមបាល់ទាត់ Luton។ អ្នកចាត់ការវ័យ៣៣ឆ្នាំ Wilshere ចូលកាន់តំណែងជំនួសលោក Matt Bloomfield ដែលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុនជាមួយនឹង Luton ស្ថិតនៅលេខរៀងពាក់កណ្តាលតារាងក្នុងក្របខណ្ឌអង់គ្លេស League One ។ ក្លឹបនេះធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាល 2023-24។ Wilshere បានបង្ហាញខ្លួនដំបូងរបស់គាត់សម្រាប់ក្រុមកាំភ្លើងធំក្នុងឆ្នាំ 2008 នៅត្រឹមតែអាយុ 16 ឆ្នាំ 256 ថ្ងៃប៉ុណ្ណោះ ដែលបានក្លាយជាកីឡាករធម្មតានៅក្នុងឆ្នាំ 2010-11 នៅពេលគាត់មានអាយុ 18 ឆ្នាំ។ អាជីពរបស់គាត់ត្រូវបានរងទុក្ខដោយរបួស ដោយខ្សែបម្រើរូបនេះបានបាក់កជើងខាងស្តាំរបស់គាត់ក្នុងឆ្នាំ 2011 ហើយត្រូវបានដកចេញពីការប្រកួត 15 ខែ។ គាត់បានខកខានការប្រកួតសរុបចំនួន 151ដង ជាមួយក្រុម Arsenal ចន្លោះឆ្នាំ 2011 និង 2016 ដោយចំណាយពេលជាង 1,000 ថ្ងៃនៅខាងក្រៅអំឡុងពេលរបស់គាត់នៅកីឡដ្ឋាន Emirates ។ អាយុ

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Wilshere ចូលកាន់តំណែងអ្នកចាត់ការក្រុម Luton Read More »

Cape Verde ក្លាយជាប្រទេសតូចបំផុតទីពីរដែលជាប់ទៅលេងការប្រកួត World Cup

Cape Verde បានកក់សំបុត្ររួចរាល់សម្រាប់ការប្រកួត World Cup លើកដំបូងរបស់ពួកគេកាលពីថ្ងៃចន្ទ បន្ទាប់ពីជ័យជម្នះ 3-0 លើក្រុម Eswatini ដែលលទ្ធផលនេះបានធានាថាពួកគេបានបញ្ចប់លេខរៀងលើគេនៅក្នុងពូលDនៃក្រុមនៅតំបន់អាហ្វ្រិក។ ប្រជុំកោះអាហ្រ្វិកខាងលិចដែលមានប្រជាជនប្រហែល ៦០ម៉ឺននាក់ Cape Verde គឺជាប្រទេសតូចជាងគេទី 2 ក្នុងប្រវត្តិសាស្ត្រការប្រកួតដែលមានឱកាសលេងនៅការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក។ Cape Verde បានទទួលឯករាជ្យពីប្រទេសព័រទុយហ្គាល់ក្នុងឆ្នាំ 1975 ហើយបានព្យាយាមជាលើកដំបូងដើម្បីឈានដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2002 ដែលធ្វើជាម្ចាស់ផ្ទះនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ក្រុមនេះក៏បានធ្វើព្យុះធ្វើភ្លៀងលើសទម្ងន់របស់ពួកគេនៅក្នុងការប្រកួត Africa Cup of Nations (Afcon) ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងឆ្នាំ 2013 និងម្តងទៀតនៅឆ្នាំ 2023 ហើយបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី 70 ក្នុងចំណាត់ថ្នាក់ពិភពលោក។ អ៊ីស្លង់ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2018 នៅប្រទេសរុស្ស៊ី គឺជាប្រទេសតែមួយគត់ដែលមានចំនួនប្រជាជនតិចជាងគេបង្អស់ ដែលអាចចូលរួមលេងពានរង្វាន់ពិភពលោក៕ ប្រភព៖ NKDNEWS

Cape Verde ក្លាយជាប្រទេសតូចបំផុតទីពីរដែលជាប់ទៅលេងការប្រកួត World Cup Read More »

អ្នក​ប្រដាល់​​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បង្ហើបពីការត្រៀម​ខ្លួន​​​ប្រកួតកម្មវិធី​​ធំៗ​មាន​នៅកូរ៉េ និង​កម្ពុជា

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ ថា​ខ្លួន​នឹង​មាន​ការ​ប្រកួត​ធំៗ​ចំនួន​ពីរ​គឺ​ការ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ​ និង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​ឯ​សង្វៀន​ហង្សមាស​នៅ​ពេល​ខាង​មុខ។​ ​​ កីឡាករ​ លន​ បញ្ញា​ បាន​លើក​ឡើង​ក្នុង​ហ្វេសបុក​ផេក​របស់​ខ្លួន​ថា​ ឥលូវ​នេះ​មិន​បាន​សម្រាក​ទៅ​ណា​ទេ​គឺ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ចំនួន​ពីរ​ធំៗ​នា​ពេលខាង​មុខ​នេះ។​ នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​រួម​ទាំង​កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ទៀត​នឹង​ចេញទៅ​ប្រកួត​នៅ​ឯ​ប្រទេស​កូរ៉េ។​ ចំណែក​ការ​ប្រកួត​មួយ​ទៀត​នោះ​គឺ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ X Treme Cambodia នៅ​សង្វៀន​ហង្សមាស។​ អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ដូច​ដឹង​ស្រាប់​ហើយ​នៅ​ហង្សមាស​តែងតែ​នាំ​យក​ជើង​ខ្លាំង​​ៗ​មក​ ដូច្នេះ​ហើយ​រូប​គេ​អាច​នឹង​ជួប​កីឡាករ​លំដាប់​ផង​ដែរ។​ យ៉ាងណា​ការ​ប្រកួត​នៅ​ហង្សមាស​នេះ​រូប​គេ​មិន​បាន​បញ្ជាក់​ថា​ថ្ងៃខែ​ណា​នៅ​ឡើយទេ។​ បញ្ជាក់​ដែរ​ថា​ លន​ បញ្ញា​ ជា​ជើង​ខ្លាំង​លំដាប់​ទម្ងន់​ ៦៧​គីឡូក្រាម​នៅ​កម្ពុជា​ និង​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​កម្រ​ចាញ់​។​ អ្នក​ប្រដាល់​រូប​នេះ​ជា​កូន​សិស្ស​លោក​ ធន់​ សុភា​ នៃ​ក្លឹប​ប្រដាល់​ធន់សុភាគុនខ្មែរ៕​ ប្រភព៖ KAMPUCHEATHMEY

អ្នក​ប្រដាល់​​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ បង្ហើបពីការត្រៀម​ខ្លួន​​​ប្រកួតកម្មវិធី​​ធំៗ​មាន​នៅកូរ៉េ និង​កម្ពុជា Read More »

កីឡាករ​រត់​ប្រណាំង​​កម្ពុជា ២ រូបឈ្នះ​មេដាយ​ប្រាក់ ពីម៉ារ៉ាតុង​អន្តរជាតិ​នៅវៀតណាម

កីឡាករ​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា ២ រូប បាន​ឈ្នះ​មេដាយ​ប្រាក់​ដូច​គ្នា​ពី​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​រត់​​ម៉ារ៉ាតុង​អន្តរជាតិ​ នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា ឆ្នាំ ២០២៥។ វិញ្ញាសា​ពាក់​កណ្តាល​ម៉ារ៉ាតុង ២១​គីឡូម៉ែត្រ កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​កូន​កាត់​ខ្មែរ-បារាំង Lai Terence ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ដោយ​ប្រើ​ ថិរវេលា ១​ម៉ោង ១៤នាទី និង ០៤វិនាទី តាម​ពី​ក្រោយ​ម្ចាស់​មេដាយ​មាស​ជា​កីឡាករ​ម្ចាស់​ផ្ទះ​វៀតណាម Pham Phan ដែល​ប្រើ​​ ថិរវេលា ១​ម៉ោង ១៣​នាទី​ និង ៣៧​វិនាទី ហើយ​មេដាយ​សំរិទ្ធ​បាន​ទៅ​កីឡាករកេនយ៉ា Kimutai Hillary ដែល​ប្រើ​​ថិរវេលា ១​ម៉ោង ១៥​នាទី និង ៤៥​វិនាទី។ សម្រាប់​វិញ្ញាសា​ម៉ារ៉ាតុង​ពេញ ៤២​គីឡូម៉ែត្រ កីឡាករ​ វ៉ាន់ ភារ៉ា ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ បន្ទាប់​ពី​ប្រើ​​​ថិរវេលា​ ២​ម៉ោង ៣៨​នាទី និង ៤២​នាទី តាម​ពី​លក្រោយ​ម្ចាស់​មេដាយ​មាសត្រឹម​តែ​ជាង ៦​នាទី ​ប៉ុណ្ណោះ​ពី​កីឡាករវៀតណាម Huynh

កីឡាករ​រត់​ប្រណាំង​​កម្ពុជា ២ រូបឈ្នះ​មេដាយ​ប្រាក់ ពីម៉ារ៉ាតុង​អន្តរជាតិ​នៅវៀតណាម Read More »

Haaland វ៉ា Kane, Neymar, Mbappe ក្លាយជាកីឡាកររក ៥០ គ្រាប់នៅជម្រើសជាតិលឿនបំផុត

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ន័រវែស Erling Haaland បានបង្ហាញសមត្ថភាពនៃការស៊ុតបញ្ចូលទីសឹងមិនគួរឱ្យជឿ ដោយបច្ចុប្បន្នរូបគេបានវ៉ាកំពូលកីឡាករក្នុងពិភពលោកជាច្រើន ក្លាយជាកីឡាកររកបាន ៥០ គ្រាប់លឿនបំផុតឱ្យក្រុមជម្រើសជាតិ។ Erling Haaland រកគ្រាប់បាល់បានសរុបចំនួន ៥១ គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេរកបាន ៣ គ្រាប់ (hat-trick) ជួយឱ្យ ន័រវែស យកឈ្នះលើក្រុមជម្រើសជាតិ ក្រិច ក្នុងលទ្ធផល ៥-០ នៃការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ កាលពីថ្ងៃ សៅរិ៍ ទី ១១ ខែ តុលា ឆ្នាំ ២០២៥។ ខ្សែប្រយុទ្ធរបស់ Manchester City វ័យ ២៥ ឆ្នាំបានចាយពេលប្រកួតចំនួន ៤៦ ប្រកួត ដើម្បីរកបានគ្រាប់បាល់ ៥០ គ្រាប់ ខណៈដែលស្ថិតិនេះបានធ្វើឱ្យគាត់វ៉ាកីឡាករលំដាប់កំពូលជាច្រើនរួមមាន Harry Kane, Neymar Jr., Kylian Mbappe, Robert

Haaland វ៉ា Kane, Neymar, Mbappe ក្លាយជាកីឡាកររក ៥០ គ្រាប់នៅជម្រើសជាតិលឿនបំផុត Read More »

លោក Zidane បង្ហើបគោលដៅចង់ធ្វើជាគ្រូបង្វឹកវិញ ខណៈមានក្រុម ២ លោកចង់ដឹកនាំ

លោក Zidane ត្រូវបានគេទទួលស្គាល់ ជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ក្នុងប្រវត្តិសាស្ត្រ Real Madrid។ លោកបានឈ្នះពាន Champions League ៣ លើក, La Liga ២ លើក និងពានមួយចំនួនទៀត ក្នុងការដឹកនាំ Real Madrid ២ លើក ដោយលើកទី ១ ពីឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទី ២ ពីឆ្នាំ ២០១៩ ដល់ ២០២១។ ទោះបីជាយ៉ាងណា ចាប់តាំងពីលោកចាកចេញពី Real Madrid នៅឆ្នាំ ២០២១ ក៏ធ្លាប់មានក្លិបធំៗមួយចំនួនចង់បានលោកទៅដឹកនាំផងដែរ ក្នុងនោះមាន Manchester United ជាដើម ប៉ុន្តែលោកមិនបានទទួលយកសំណើទាំងអស់នោះទេ។ ដោយឡែកថ្មីៗនេះ លោកស្រាប់តែបានបង្ហើប ថា នៅពេលអនាគតលោកមានបំណងចង់ដឹកនាំក្រុម Juventus ឬ ក្រុមជម្រើសជាតិ បារាំង។ ទាក់ទងនឹងរឿងខាងលើ លោក

លោក Zidane បង្ហើបគោលដៅចង់ធ្វើជាគ្រូបង្វឹកវិញ ខណៈមានក្រុម ២ លោកចង់ដឹកនាំ Read More »

កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់ បញ្ជាក់​ពី​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​ទេ​អរគុណ​ចំបោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​

ការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​ GMA​ ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​នោះ​ក្រុម​កម្ពុជា​ឈ្នះ​១​ និង​ចាញ់១​ ខណៈ​កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​ដល់​ខ្លួន​អំឡុង​ពេល​ចាញ់​ការ​ប្រកួត​មួយនេះ។​ កីឡាករ រិន សារ័ត្ន ហាក់គ្រប់គ្រងការប្រកួតមួយនេះបានល្អពិសេសជំនាញលេងលើកម្រាលរបស់គេ។ ជំនួបជាមួយកីឡាករ មីយ៉ាន់ម៉ា នេះប្រើពេលត្រឹម ១ទឹកដំបូងប៉ុណ្ណោះ សារ័ត្ន បានឃ្លេដៃរហូតគូប្រកួតសុំចុះចាញ់តែម្ដង។ ចំណែកការប្រកួតរបស់កីឡាករកម្ពុជាមួយរូបទៀតគឺ ស៊ឹម ប៊ុនស្រ៊ន់ បញ្ចប់ទៅត្រឹមទឹកទី១ ផងដែរតាមរយៈការឃ្លេករបស់ម្ចាស់ផ្ទះវៀតណាម។ ការខានប្រកួតយូរធ្វើឲ្យ ប៊ុនស្រ៊ន់ មិនសូវធ្វើបានល្អនោះឡើយ ខណៈកម្លាំងកាយក៏មើលឃើញថាចាញ់ដៃគូផងដែរ។ មុនឈានដល់ការបញ្ចប់ការប្រកួតនោះគឺ ប៊ុនស្រ៊ន់ ត្រូវដៃគូវាយកែងរហូតមានឈាមទៀតផងទើបបន្ទាប់មកចូលស្នៀតឃ្លេករបស់ដៃគូរហូតសម្រេចគោះដៃបោះបង់ការប្រកួតក្នុងទឹកទី ១នោះតែម្ដង។ យ៉ាងណា​ក្នុង​វីដេអូ​បង្ហោះ​នៅ​មុន​នេះ​ ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​បញ្ជាក់​ពី​ស្ថានភាព​របួស​របស់​ខ្លួន​ថា​ មិន​មាន​បញ្ហា​អ្វី​ធំដុំ​នោះ​ទេ​នៅ​ពេល​នេះ​ខ្លួន​បាន​មក​ដល់​ហាង​កាហ្វេស​កសិកម្ម​ និង​កសិដ្ឋាន​លក់​កូនឈើ​របស់​ខ្លួនឯ​ខេត្ត​កំពង់ចាម​​វិញ​ហើយ។​ ជីវិត​អ្នក​ប្រដាល់​តែ​ប៉ុណ្ណឹង​ឯង​ឡើង​ប្រកួត​មាន​របួស​តិច​ ឬ​ច្រើន​ជា​រឿង​ធម្មតា​ទៅ​ហើយ​។​ ប៊ុនស្រ៊ន់​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​អំពី​សុខទុក្ខ​ក្រោយ​ចាញ់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​នេះ​ ពោល​គឺ​មិន​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​នៅ​ឯ​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​ទី១១​ ខែ​តុលា​ ឆ្នាំ​២០២៥​ នេះ​លទ្ធផល​ រិន​ សារ័ត្ន​ ឈ្នះ​កីឡាករ​មីយ៉ាន់ម៉ា​ Soe Moe Zaw ក្នុង​ទឹក​ទី១​ ។

កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់ បញ្ជាក់​ពី​របួស​របស់​ខ្លួន​មិន​ធ្ងន់ធ្ងរ​ទេ​អរគុណ​ចំបោះ​អ្នក​គាំទ្រ​ដែល​បារម្ភ​ Read More »

តារា​សិល្បៈ ៤៥ នាក់ អត្តពលិក ៥៣ នាក់​ទៅ​ចូល​រួម​កីឡា​យុវជន​ទ្វីប​អាស៊ី នៅ​បារ៉ែន

ប្រតិភូ​កីឡា​កម្ពុជា ​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Etihad Airway ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​​យុវជន​ទ្វីប​អាស៊ី លើក​ទី​៣ នៅ​ព្រះ​រាជា​ណាចក្រ​បារ៉ែន ចាប់​ពី​ថ្ងៃ​ទី​២២ ដល់ ទី​៣១ ខែ​តុលា ឆ្នាំ ២០២៥។   កម្ពុជា​បាន​សម្រេច​បញ្ជូន​យុវ​កីឡាករ កីឡាការិនី​ចំនួន ៥៣ នាក់ លើ​ប្រភេទ​កីឡា​ចំនួន ១៤ ​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​យុវជន​ទ្វីប​អាស៊ី ឆ្នាំ ២០២៥ ដែល​មាន​ចំនួន ២៣​ប្រភេទ​កីឡា​ត្រូវ​បាន​ម្ចាស់​ផ្ទះ​អនុម័ត។ កីឡា​ទាំង ១៤ ប្រភេទ​សម្រាប់​កម្ពុជា​គឺ ​កីឡា ហែល​ទឹក អត្តពលកម្ម វាយសី បាល់បោះ៣ទល់៣ ជឺជីតស៊ូ យូដូ គុន​ខ្មែរ យុទ្ធគុន​ចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើ​តុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និង​បញ្ចស៊ីឡាត់ សរុប​ចំនួន ១៤ ប្រភេទ​កីឡា លើ ២៣ ប្រភេទ​កីឡា។ កីឡា​ជឺជីតស៊ូ និង គុន​ខ្មែរ អាច​ជា​កីឡា​មាន​សក្តានុពល​សម្រាប់​កម្ពុជា​ស្វែង​រក​មេដាយ។ ជា​មួយ​គ្នានេះ កម្ពុជា​ក៏​សម្រេច​បញ្ជូន​កីឡា​ប្រភេទ​ថ្មី«បាល់ទាត់​លើ​តុ»

តារា​សិល្បៈ ៤៥ នាក់ អត្តពលិក ៥៣ នាក់​ទៅ​ចូល​រួម​កីឡា​យុវជន​ទ្វីប​អាស៊ី នៅ​បារ៉ែន Read More »

Scroll to Top