Admin

កាតា និង អារ៉ាប៊ីសាអូឌីត ចាប់ដៃគ្នាទៅ World Cup 2026 រីឯអ៊ីរ៉ាក់ និង អេមីរ៉ាតអារ៉ាប់រួម បន្តទៅជុំទី៥

ក្រុមបាល់ទាត់ជម្រើសជាតិកាតា និងអារ៉ាប៊ីសាអូឌីត ដណ្តើមបានសំបុត្រទៅចូលរួមទៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្រោយដណ្តើមបានកំពូលតារាងវគ្គជម្រុះទី៤ ទ្វីបអាស៊ីរៀងៗខ្លួន។ អ៊ីរ៉ាក់ និងអេម៊ីរ៉ាត់អារ៉ាប់រួម ដែលបញ្ចប់លេខ ២ តាមពូល ត្រូវបន្តទៅប្រកួតជុំទី៥ ដណ្តើមកន្លះកៅអីទ្វីបអាស៊ី។ នៅជំនួបបង្ហើយវគ្គជម្រុះជុំទី៤ World Cup 2026 ទ្វីបអាស៊ី (AFC) កាតាធ្លាប់ជាម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ ២០២២ បានផ្តួលក្រុមអេម៊ីរ៉ាត់អារ៉ាប់រួម លទ្ធផល ២-១។ ចំណែកអារ៉ាប៊ីសាអូឌីត បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើ ០​-០ ជាមួយនឹងអ៊ីរ៉ាក់ប៉ុណ្ណោះ។ ទាំងកាតា និងអារ៉ាប៊ីសាអូឌីត​ ក្រុមធ្លាប់លេចធ្លោរខ្លាំងលើការប្រកួតប្រជែងតាំងពីឆ្នាំ ២០២២ មក បែរនាំគ្នាធ្លាក់ទម្រង់លេងនៅឆ្នាំ ២០២៥ រហូតទាញឱ្យចូលប្រជែងកៅអីដល់វគ្គជម្រុះជុំទី៤ នេះ។ សម្រាប់ក្រុមកាតា ចាត់ទុកថាលើកដំបូងសម្រាប់ពួកគេ ដែលប្រជែងឈ្នះកៅអីទៅកាន់ World Cup ដោយសមត្ថភាពផ្ទាល់របស់ពួកគេ។​ ការបង្ហាញខ្លួននៅ World Cup ឆ្នាំ ២០២២ […]

កាតា និង អារ៉ាប៊ីសាអូឌីត ចាប់ដៃគ្នាទៅ World Cup 2026 រីឯអ៊ីរ៉ាក់ និង អេមីរ៉ាតអារ៉ាប់រួម បន្តទៅជុំទី៥ Read More »

ក្រុម Dewa United ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​លីគ មុន​ប៉ះ​ ភ្នំពេញ​ក្រោន ក្នុង​ពាន AFC

ក្រុម​ឥណ្ឌូណេស៊ី Dewa United នឹង​ស្វាគមន៍ ៣ ក្រុម​ផ្សេង​ទៀត​​ក្នុង​ការ​ប្រកួត​សន្សំពិន្ទុ​ពូល E ពាន​រង្វាន់ AFC Challenge League ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ ២០២៥។ មុនព្រឹត្តិការណ៍កម្រិតអាស៊ីឈានមកដល់ ក្រុមម្ចាស់ផ្ទះ Dewa United ធ្វើមិនសូវបានល្អទេសម្រាប់ការប្រកួតក្នុងលីគកំពូលឥណ្ឌូណេស៊ី នៅដើមរដូវកាលនេះ។ ពួកគេ កំពុងឈរចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង បន្ទាប់ពីឆ្លងកាត់ ៧ ប្រកួត ទើបឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើកមាន ១០ ពិន្ទុ។ កាលពីរដូវកាល ២០២៤-២៥ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ នៃលីគកំពូលឥណ្ឌូណេស៊ី ដោយឈ្នះ ១៧ លើក ស្មើ ១០ លើក និងចាញ់ ៧ លើក ទើបទទួលបានកៅអីក្នុងពានរង្វាន់ AFC

ក្រុម Dewa United ធ្វើ​មិន​សូវ​បាន​ល្អ​ក្នុង​លីគ មុន​ប៉ះ​ ភ្នំពេញ​ក្រោន ក្នុង​ពាន AFC Read More »

វ័យ​កាន់​តែ​ច្រើន Messi និង Ronaldo កាន់តែល្អ បន្ត​បំបែក​កំណត់ត្រានៅជម្រើសជាតិ​ទៀត

កីឡាករ Lionel Messi និង Cristiano Ronaldo នៅតែបន្តសាងកំណត់ត្រាថ្មីៗក្នុងវិថីបាល់ទាត់របស់​ខ្លួន​ ទោះបច្ចុប្បន្នអ្នកទាំង ២ មានវ័យជ្រែរៀងៗខ្លួនទៅហើយ ខណៈថ្ងៃនេះពួកគេបានបំបែកកំណត់ត្រាថ្មីម្នាក់មួយទៀត នៅក្នុងក្រុមជម្រើសជាតិរបស់ពួកគេ។ នាយប់រំលងអាធ្រាត្រថ្ងៃ អង្គារ៍ ឈានចូលថ្ងៃ ពុធ ទី ១៥ ខែ តុលា ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានស្មើគ្នា ២-២ ទល់នឹងក្រុម ហុងគ្រី ក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦។ ក្នុងនោះ គ្រាប់បាល់ទាំង ២ គ្រាប់របស់ ព័រទុយហ្គាល់ គឺរកបានដោយ Ronaldo ទាំង ២ គ្រាប់។ ក្រោយរកបាន ២ គ្រាប់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធ Al-Nassr វ័យ ៤០ ឆ្នាំ បំបែកកំណត់ត្រាក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនាពេលបច្ចុប្បន្ន ក្នុងការប្រកួតវគ្គជម្រុះ World Cup ដោយមានគ្រាប់បាល់សរុប

វ័យ​កាន់​តែ​ច្រើន Messi និង Ronaldo កាន់តែល្អ បន្ត​បំបែក​កំណត់ត្រានៅជម្រើសជាតិ​ទៀត Read More »

Son ប្រជែងឈ្នះ Ronaldo ជាប់ជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី លើកទី១០

កីឡាករកូរ៉េខាងត្បូង Son Heung Min បានជាប់ឈ្មោះជាកីឡាករល្អដាច់គេបំផុតប្រចាំទ្វីបអាស៊ី លើកទី១០ ដែលជាពានរង្វាន់រៀបចំឡើងដោយកាសែតដ៏ធំមួយរបស់ប្រទេសចិន Titan Sports។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ បានវ៉ាដាច់មិត្តរួមក្រុមជម្រើសជាតិកូរ៉េខាងត្បូង Lee Kang in របស់ក្រុម Paris Saint Germain និងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលលេងឱ្យក្រុម Al Nassr។ ខ្សែប្រយុទ្ធក្រុម Los Angeles FC ជាប់ឈ្មោះនៅកំពូលតារាង ដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១៤៦ពិន្ទុ ពីអ្នកជំនាញផ្នែកបាល់ទាត់ដែលមានសិទ្ធិបោះឆ្នោតចំនួន​ ៦៣រូប។ ជាមួយគ្នានេះ អ្នកជំនាញផ្នែកបាល់ទាត់ទាំងនោះជាអ្នកតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយចំនួន ៤២ ជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងអ្នកសារព័ត៌មានអន្តរជាតិចំនួន ២១រូប។ តាមរយៈសំឡេងឆ្នោតនេះ បានជួយ Son ជាប់ជាកីឡាករល្អដាច់គេនៅអាស៊ី ប្រចាំឆ្នាំ២០២៥ និងជាលើកទី១០ ដោយនាំមុខ Lee Kang in និង Ronaldo ដែលបញ្ចប់នៅចំណាត់ថ្នាក់ទី៣។ អតីតកីឡាករក្រុម

Son ប្រជែងឈ្នះ Ronaldo ជាប់ជាកីឡាករល្អបំផុតប្រចាំទ្វីបអាស៊ី លើកទី១០ Read More »

ជប៉ុន ស្គាល់ឈ្នះប្រេស៊ីល លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមកីឡាបាល់ទាត់ជ្រើសជាតិជប៉ុនបង្កើតប្រវត្តិសាស្ត្រថ្មី ដោយស្គាល់ជាតិឈ្នះ ប្រេស៊ីល លើកដំបូង តាមរយៈការវាយបក ក្នុងលទ្ធផល ៣-២ ក្នុងកីឡដ្ឋាន Tokyo។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមអាស៊ី ចំណោមការជួបគ្នាទាំង ១៤លើក ទល់នឹងក្រុមជើងខ្លាំងពីអាម៉េរិកខាងត្បូង។ ការប្រកួតនៅក្នុងវគ្គទីមួយ ក្រុមម្ចាស់ផ្ទះជប៉ុនធ្វើមិនបានល្អ និងបានរបូត ២គ្រាប់ទៅកាន់ក្រុមភ្ញៀវប្រេស៊ីល ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា។ ប៉ុន្តែចូលវគ្គទីពីរ ជប៉ុនទៅវិញទេបានដាក់សម្ពាធខ្លាំងលើក្រុមខ្លាំងប្រេស៊ីល ដោយការវាយបករកបាន ៣គ្រាប់ជាបន្តបន្ទាប់រាល់ពេល ១០នាទីម្តង។  កីឡាករ Paulo Henrique និង Gabriel Martinelli ជាអ្នកស៊ុតបាល់រកគ្រាប់ឱ្យប្រេស៊ី។ រីឯ៣គ្រាប់របស់ជប៉ុន ធ្វើបានដោយកីឡាករ Takumi Minamino នាទី៥២, Keito Nakamura នាទី៦២ និង Ayase Ueda ជាអ្នកគ្រាប់ជ័យជម្នះដ៏ចង់ចាំបំផុត និងល្បីល្បាញនៅនាទី៧១។ ជាលទ្ធផលជប៉ុន មានចំណាត់ថ្នាក់លេខ ១៩ពិភពលោករបស់ FIFA Ranking  អាចផ្តួលក្រុមយក្សទ្វីបអាម៉េរិកខាងត្បូង ប្រេស៊ីល ឈរកម្រិតលេខ ៦ពិភពលោក។ ប្រេស៊ីលជាក្រុមឈ្នះពាន

ជប៉ុន ស្គាល់ឈ្នះប្រេស៊ីល លើកដំបូងក្នុងប្រវត្តិសាស្រ្ត Read More »

តើអ្វីខ្លះដែលអ្នកត្រូវដឹងអំពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026?

តើការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នឹងធ្វើឡើងនៅពេលណា និងនៅឯណា? ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 នឹងត្រូវធ្វើជាម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ នេះជាលើកទីមួយហើយដែលការប្រកួតនឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួនបី។ ការប្រកួតបើកឆាកនឹងធ្វើឡើងនៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2026 នៅទីក្រុងម៉ិកស៊ិក ជាមួយនឹងការប្រកួតចុងក្រោយនៅថ្ងៃទី 19 ខែកក្កដា នៅរដ្ឋ New Jersey។ ការប្រកួតកំពុងត្រូវបានពង្រីកដើម្បីរួមបញ្ចូលក្រុមចំនួន 48 ជាលើកដំបូង ហើយជាលទ្ធផលវានឹងមានរយៈពេល 39 ថ្ងៃ។ ទម្រង់ថ្មីនេះនឹងមានក្រុមចំនួន 12 ពូលដែលមានបួនក្រុមក្នុងពូលនីមួយៗ និងការប្រកួតជម្រុះចាញ់ធ្លាក់(knockout round) គឺមាន 32ក្រុម។ វាបានកើនឡើងទ្វេដងចាប់តាំងពីការប្រកួតចុងក្រោយនេះត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមចំនួន 24 បានប្រកួតប្រជែងដណ្តើមពានរង្វាន់ក្នុងឆ្នាំ 1994 ។ តើទីក្រុងណាខ្លះដែលរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026? ទីក្រុងចំនួន 16 នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតក្នុងអំឡុងការប្រកួត World Cup រដូវក្តៅក្រោយ – 11 នៅសហរដ្ឋអាមេរិក 3នៅម៉ិកស៊ិក និង2 នៅកាណាដា។

តើអ្វីខ្លះដែលអ្នកត្រូវដឹងអំពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026? Read More »

អតីតគ្រូបង្វឹកក្រុម West Ham លោក Potter បើកចិត្តទៅដឹកនាំក្រុមជម្រើសជាតិស៊ុយអែត

អតីតគ្រូបង្វឹកក្រុម West Ham United លោក Graham Potter បើកចិត្តចំពោះការទៅដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិប្រទេសស៊ុយអែត បន្ទាប់ពីការបណ្តេញចេញរបស់លោក Jon Dahl Tomasson កាលពីថ្ងៃអង្គារ ដែលនេះអាចជាការវិលត្រឡប់ទៅកាន់ប្រទេសដែលគាត់ទទួលបានភាពជោគជ័យបំផុត។ លោកTomasson ត្រូវបានបណ្ដេញចេញពីតំណែងដោយក្រុមស៊ុយអែតឈរបាតតារាងក្នុងពូលជម្រុះ World Cup របស់ពួកគេដោយទទួលបានតែមួយពិន្ទុបន្ទាប់ពីការប្រកួតចំនួនបួន។ ចំណែកលោកPotter ដែលត្រូវបានបណ្តេញចេញដោយ West Ham នៅក្នុងខែកញ្ញាបានចំណាយពេលជាង 7 ឆ្នាំនៅក្លឹបស៊ុយអែត Ostersund ដោយដឹកនាំពួកគេពីក្របខណ្ឌកម្រិតទី 4 ទៅកាន់ក្របខ័ណ្ឌកំពូល និងការប្រកួតប្រជែងនៅអឺរ៉ុប។ Potter បានប្រាប់សារព័ត៌មាន Fotbollskanalen ពីផ្ទះរបស់គាត់នៅប្រទេសស៊ុយអែតថា “ខ្ញុំនៅទំនេរពីការងារ ហើយបើកចិត្តទទួលយកអ្វីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរួមចំណែក។ ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះស៊ុយអែត។ ខ្ញុំមានច្រើនដែលត្រូវអរគុណនៅពេលនិយាយអំពីបាល់ទាត់ស៊ុយអែត។ កូនរបស់ខ្ញុំពីរនាក់បានកើតនៅទីនេះ ខ្ញុំបានឆ្លងកាត់លីគផ្សេងៗគ្នាជាច្រើននៅទីនេះ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំយល់យ៉ាងស៊ីជម្រៅអំពីប្រទេស និងវប្បធម៌បាល់ទាត់របស់ពួកគេ។”   លោក Potter បានបដិសេធការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថាគាត់បាននិយាយជាមួយសហព័ន្ធស៊ុយអែតរួចហើយ ប៉ុន្តែគាត់បាននិយាយប្រសិនបើពួកគេទូរស័ព្ទមកនោះ ព័ត៌មានលម្អិតនៃកិច្ចសន្យា និងប្រាក់កាក់នឹងមានផលប៉ះពាល់តិចតួចលើការសម្រេចចិត្តរបស់គាត់៕ ប្រភព៖ NKDNEWS

អតីតគ្រូបង្វឹកក្រុម West Ham លោក Potter បើកចិត្តទៅដឹកនាំក្រុមជម្រើសជាតិស៊ុយអែត Read More »

កាប់វែរ ដែលមានប្រជាជនជាងកន្លះលាននាក់ បានកៅអី World Cup លើកដំបូង

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាប់វែរ ឈ្នះកៅអីទៅ FIFA World Cup ឆ្នាំ ២០២៦ លើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះអេស្វាទីនី ៣-០ បញ្ចប់ចំណាត់ថ្នាក់កំពូលតារាងនៃវគ្គជម្រុះទ្វីបអាហ្វ្រិក។ ប្រទេសដែលមានប្រជាជនប្រហែល ៥២៥,០០០ នាក់នេះ ក៏បានក្លាយជាប្រទេសតូចបំផុតទីពីរ បានបង្ហាញមុខនៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក ផ្នែកបុរស បន្ទាប់ពីអ៊ីស្លង់ ដែលចូលរួមដំបូងនៅឆ្នាំ ២០១៨។ នៅមុនជំនួបសំខាន់ចុងក្រោយវគ្គជម្រុះពូល D ក្នុងកីឡដ្ឋាន Estádio Nacional de Cabo Verde ក្នុងក្រុង Praia រដ្ឋធានីកាប់វែរ ថ្ងៃទី១៣ ខែតុលា រដ្ឋាភិបាលកាប់វែរ បានអនុញ្ញាតឱ្យពលរដ្ឋខ្លួនចេញពីធ្វើការមុនម៉ោង ពោលគឺប្រមាណម៉ោង៣រសៀល ដើម្បីពួកគេអាចទៅគាំទ្រក្រុមទល់នឹង អេស្វាទីនី។ ទីបំផុត កីឡាករ Livramento, Willy Semedo និង Santos Tavares សម្រេចបានម្នាក់មួយគ្រាប់ជួយកាប់វែរឈ្នះ អេស្វាទីនី ៣-០ ជួយក្រុមដែលដឹកនាំដោយលោក Bubista កក់សំបុត្រទៅ World Cup

កាប់វែរ ដែលមានប្រជាជនជាងកន្លះលាននាក់ បានកៅអី World Cup លើកដំបូង Read More »

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទារលោក Kluivert ចេញពីតំណែងគ្រូឥណ្ឌូណេស៊ី

តំណែងគ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីរបស់លោក Patrick Kluivert កំពុងស្ថិតក្រោមកម្តៅ ក្រោយពីដឹកនាំក្រុមធ្លាក់ចេញពីវគ្គជម្រុះជុំទី៤ តំបន់អាស៊ី FIFA World Cup ឆ្នាំ ២០២៦។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌូណេស៊ីជាច្រើន បាននាំគ្នាចុះផ្សាយដាក់សម្ពាធកាន់តែខ្លាំង និងទាមទារឱ្យបុរសសញ្ជាតិហូឡង់ចុះចេញពីតំណែងតែម្តង។ ឥណ្ឌូណេស៊ី អស់ឱកាសប្រជែងកៅអីទៅលេងព្រឹត្តិការណ៍ World Cup 2026 លើកដំបូង ក្រោយចាញ់អ៊ីរ៉ាក់ លទ្ធផល ១-០ កាលពីថ្ងៃទី១១ តុលា ដែលក្រុមឈរនៅបាតតារាងគ្មានសូម្បីមួយពិន្ទុ រាប់បញ្ចូលទាំងចាញ់ការប្រកួតក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត លទ្ធផល ៣-២ ពេលប្រកួតបើកឆាកពូល B។ ក្រុមលេខ ១ ក្នុងវគ្គជម្រុះជុំទី៤ ទាំងពូល A និង B មានសិទ្ធិធ្វើដំណើរទៅ World Cup 2026 ដែលគ្រោងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក ខណៈក្រុមនៅលេខ ២ មានឱកាសទៅប្រកួតអន្តរទ្វីប ដណ្តើមកន្លះកៅអីទល់ក្រុមមកពីទ្វីបដទៃ។ សុបិនឥណ្ឌូណេស៊ី បានរលាយ ទោះបីក្រុមបានវិនិយោគច្រើនលើការនាំយកកីឡាករល្អៗជាកូនកាត់ និងខ្លះចូលសញ្ជាតិ រួមទាំងជួលគ្រូបង្វឹកមានកម្រិតខ្ពស់លំដាប់អន្តរជាតិក៏ដោយ។  បើតាមការបង្ហាញទិន្នន័យរបស់ប្រព័ន្ធផ្សព្វផ្សាយមួយឈ្មោះ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទារលោក Kluivert ចេញពីតំណែងគ្រូឥណ្ឌូណេស៊ី Read More »

អតីតជើងខ្លាំងផ្នែកស្នូកឃ័រ នាង តុលា ស្វាគមន៍អ្នកចង់សាកល្បងសមត្ថភាព ឬហ្វឹកហាត់

អតីតជើងខ្លាំងផ្នែកស្នូកឃ័រប្រចាំប្រទេសកម្ពុជាកាលពីជាង ១០ឆ្នាំមុនលោក នាង តុលា ថាខ្លួនស្វាគមន៍ជានិច្ចចំពោះអ្នកគាំទ្រចង់ជួប ចង់ប្រកួតសាកល្បងសមត្ថភាព ឬចង់ហ្វឹកហាត់អាចមកកន្លែងក្លឹបរបស់លោកបាននៅមុខវិទ្យាល័យបាក់ទូក។ លោក នាង តុលា បានឲ្យដឹងថា ការបាត់មុខពីប្រភពកីឡាស្នូកឃ័រជាច្រើនឆ្នាំកន្លងទៅនោះគឺលោកមិនបានទៅណា ឬរស់នៅឯក្រៅប្រទេសអ្វីនោះទេ ពោលរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសារ និងប្រកបរបរបើកក្លឹបស្នូករឃ័រជាធម្មតា។ ការដែលបាត់មុខរហូតដល់ ២០១៧ នោះគឺលោកផ្អាកលេងជាច្រើនឆ្នាំដែរទើបវិលត្រឡប់ចូលក្នុងវិស័យកីឡាស្នូកឃ័រមួយនេះវិញ។ កាលនោះវិស័យកីឡាស្នូកឃ័រហាក់បាត់ដំណឹង ឬបាត់ប្រជាប្រិយភាពគឺដោយសារមិនមានកម្មវិធីប្រកួតផ្សេងៗមិនមានម្ចាស់ឧបត្ថម្ភនានារៀបចំឲ្យមានសកម្មភាពសោះឡើយទើបធ្វើឲ្យបាត់មុខរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះនេះទើបបានកក្រើកឡើងវិញខ្លះប៉ុណ្ណោះ។ យ៉ាងណា​លោក​ នាង​ តុលា​ បាន​បញ្ជាក់​ថា​លោក​មិន​បានទៅ​ណា​ចោល​អ្នក​គាំទ្រ​ ឬអ្នក​ស្រឡាញ់​ចូលចិត្ត​លោក​នោះ​ទេ​។​ ដូច្នេះ​អ្នក​ដែល​ចង់​ជួប​លោក​ ចង់​លេង​សាកល្បង​សមត្ថភាព​ជា​មួយ​លោក​ ឬ​មានបំណង​ចង់​ហាត់​ជាអាជីព​អាច​​មក​កាន់វិនស្នូកឃ័រក្លឹប​ (Win Snooker Club Cambodia)​ ទល់​មុខ​វិទ្យាល័យបាក់ទូក​បាន។​ បញ្ជាក់​ដែរ​ថា​ លោក​​ នាង​ តុលា​ ជា​អតីត​ជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ​នេះ​អំឡុង​ឆ្នាំ​២០០២​ រហូត​ដល់​ ២០១២​ ដែល​ល្បីឈ្មោះ​ជា​ខ្លាំង​ និង​ជាប់​លេខ១​ រយៈពេល​១០​ឆ្នាំ​ជាប់​គ្នា។​ បច្ចុប្បន្ន​លោក​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​កីឡា​ស្នូកឃ័រ​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

អតីតជើងខ្លាំងផ្នែកស្នូកឃ័រ នាង តុលា ស្វាគមន៍អ្នកចង់សាកល្បងសមត្ថភាព ឬហ្វឹកហាត់ Read More »

Scroll to Top