Admin

Arsenal រងពិន័យជាង ៦សែនដុល្លារ ក្រោយបំពានច្បាប់លក់សំបុត្ររបស់ FA Cup

ក្លិប ​Arsenal រងការពិន័យទឹកប្រាក់ចំនួន ៥០០ ០០០ផោន(៦៦៤ ០០០ដុល្លារ) ក្រោយរកឃើញបំពានច្បាប់លក់សំបុត្រ អំឡុងការប្រកួត FA Cup ជុំទី៣ កាលពីដើមខែមករា ឆ្នាំ ២០២៥ ពេលដែលក្រុមប្រកួតស្មើ Manchester United។ បើតាមច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក្លិបម្ចាស់ផ្ទះមានភារកិច្ចប្រកួតក្នុងពានរង្វាន់ FA Cup នឹងត្រូវតែផ្តល់ចំនួនសំបុត្រ ១៥ភាគរយ ទៅកាន់ក្លិបគូប្រកួត ដើម្បីអនុញ្ញាតឱ្យមានអ្នកគាំទ្រក្លិបនោះអាចចូលរួមការប្រកួត។  តួយ៉ាង Arsenal ដែលបានប្រកួតចាញ់​ ក្រុម Man Utd ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ ក្រោយការប្រកួត ៩០នាទីលទ្ធផលស្មើ​ ១-១ ក្នុងពានរង្វាន់ FA Cup ជុំទី៣ រដូវកាល ២០២៤-២៥ ក្លិបរហស្សនាមកាំភ្លើង មិនបានផ្តល់សំបុត្រសរុប ៩ ០០០សន្លឹក សម្រាប់អ្នកគាំទ្រក្លិប Man Utd ឡើយ។ បើតាមការប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Arsenal ផ្តល់សំបុត្រត្រឹមតែប្រមាណ […]

Arsenal រងពិន័យជាង ៦សែនដុល្លារ ក្រោយបំពានច្បាប់លក់សំបុត្ររបស់ FA Cup Read More »

ការ​យល់​ចិត្ត​គ្នា​កីឡាការិនី​ក្រសួង​មហាផ្ទៃ​ ២រូប​ដណ្ដើម​បាន​មេដាយ​មាស​ ២គ្រឿងការប្រកួត​ជើងឯកថ្នាក់​ជាតិ

កីឡាការិនី​ យាន​ សុខឿន​ និង​ ជិន​ ស្រីឡូយ​ ថា​កក្តា​ដែល​ធ្វើឲ្យ​អ្នក​ទាំង​ពីរអាច​ឈ្នះ​មេដាយ​មាស​រហូត​ដល់​​ ២គ្រឿង​នៃ​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៥​ នេះដោយ​សារ​ការ​លេង​យល់​ចិត្ត​គ្នា និង​​សហការ​គ្នា​បាន​ល្អ​ទើប​អាច​យក​ឈ្នះ​ដៃគូ​ដែល​ជា​ជើង​ខ្លាំង។​ ថ្លែង​ក្នុង​កិច្ច​សម្ភាស​ កីឡាការិនី​ យាន​ សុខឿន​ និង​ ជិន​ ស្រីឡូយ​ មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​ឈ្នះ​មេដាយ​មាស​ទាំង​នេះ​ ព្រោះ​ប៉ះ​ដៃគូ​ដែលមាន​សមត្ថភាព​ខ្លាំងៗ​ និង​មាន​បទពិសោធ​ច្រើន។​ ការ​ប្រកួត​ប្រជែង​គឺ​តានតឹង​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​បាន​ ដូច្នេះ​មេដាយ​ដែល​ទទួលបាន​នេះ​ពិត​ជា​រំភើប។​ កីឡាការិនី​ទាំង​ពីរ​បន្ត​ទៀត​ថា​ ជ័យជម្នះ​លើក​នេះ​គឺ​ដោយសារ​តែ​ការ​សហការ​គ្នា​បាន​ល្អ​ យល់​ចិត្ត​គ្នា​ និង​មានអ្នក​​បច្ចេកទេស​ឈរ​ចាំ​ផ្ដាច់​ខាង​មុខ​ទៀត​នោះ​ទើប​អាច​ឈ្នះ​ដៃគូ​បាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ប្រចាំ​ឆ្នាំ​២០២៥​ របស់​ខ្លួន​ហើយ​កាល​ពី​ថ្ងៃ​ទី១០​​ ខែ​តុលា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈ​ពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ១០​ តុលា​​ ២០២៥។​ ចំណាត់ថ្នាក់លេខ១ ៖សមាគមកីឡា ក្រសួងមហាផ្ទៃ (មាស ៥, ប្រាក់ ២, សំរឹទ្ធិ ១) ចំណាត់ថ្នាក់លេខ២ ៖ សមាគមកីឡា ក្រសួងការពារជាតិ (មាស ២, ប្រាក់ ៥, សំរឹទ្ធិ

ការ​យល់​ចិត្ត​គ្នា​កីឡាការិនី​ក្រសួង​មហាផ្ទៃ​ ២រូប​ដណ្ដើម​បាន​មេដាយ​មាស​ ២គ្រឿងការប្រកួត​ជើងឯកថ្នាក់​ជាតិ Read More »

Mbappe ដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង ដោយសាររបួសកជើង

សហព័ន្ធបាល់ទាត់បារាំង (FFF) បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានដកខ្លួនចេញពីការប្រកួតជម្រុះ World Cup ទល់នឹង អ៊ីស្លង់ ដោយសាររបួសកជើងខាងស្តាំអំឡុងពេលក្រុមរបស់គាត់យកឈ្នះអាហ្សែបៃហ្សង់ ៣-០។ FFF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រូបង្វឹកជម្រើសជាតិ (Didier Deschamps) បានបញ្ជាក់ពីការដកខ្លួនរបស់គាត់។ Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ទៅក្លឹបរបស់គាត់វិញ ហើយនឹងមិនត្រូវបានជំនួសដោយកីឡាករណាមួយឡើយ”។ ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំMbappeកំពុងមានទម្រង់លេងដ៏អស្ចារ្យក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ ១៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកសម្រាប់ក្រុម Real Madrid តែគាត់បានព្យាបាលរបួសនៅនាទីទី 83 នៃការប្រកួតជាមួយ អាហ្សែបៃហ្សង់ បន្ទាប់ពីស៊ុតបញ្ចូលទីបានមួយគ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី មួយផ្សេងទៀត។ បារាំងដែលនាំមុខពូល D ដោយមានកំណត់ត្រាដ៏ល្អឥតខ្ចោះដោយមាន ៩ ពិន្ទុពីការប្រកួតចំនួន ៣ នឹងធ្វើដំណើរទៅទីក្រុង Reykjavik ដើម្បីជួបក្រុមលេខ ៣ អ៊ីស្លង់៕ ប្រភព៖ NKDNEWS

Mbappe ដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង ដោយសាររបួសកជើង Read More »

Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ៥-០លើអ៊ីស្រាអែល

ខ្សែប្រយុទ្ធErling Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ ខណៈដែលប្រទេសន័រវេសបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់វគ្គជម្រុះសម្រាប់ការប្រកួត World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ១៩៩៨ ជាមួយនឹងជ័យជម្នះយ៉ាងធំលើអ៊ីស្រាអែល។ អ្នកចាំទីជនជាតិអ៊ីស្រាអែល Daniel Peretz បានជួយសង្គ្រោះរារាំងពីរដង ការស៊ុតបាល់ប៉េណាល់ទី  របស់ខ្សែប្រយុទ្ធ Manchester City ក្នុងការប្រកួតបើកឆាក ៥ នាទីដំបូង ប៉ុន្តែក្រុមភ្ញៀវមិនអាចទប់នឹងការវាយប្រហារម្តហើយម្តងទៀត របស់ម្ចាស់ផ្ទះន័រវេសរហូតឆ្លាយសំណាញ់ទី៥គ្រាប់។ ខ្សែបម្រើអ៊ីស្រាអែល Anan Khalaili បានតែតបាល់ចូលទីខ្លួនឯងពីការបញ្ជូនបាល់របស់ Alexander Sorloth ។ Haaland ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ន័រវេសបានបង្កើនគុណសម្បត្តិក្រុមរបស់គាត់រកគ្រាប់បាល់ទីពីរជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អដោយជើងស្តាំ។ វាគឺជាការប្រកួតទី ១០ ជាប់ៗគ្នាសម្រាប់ក្លឹប និងប្រទេសដែលគាត់រកបាន – Haaland រកបានគ្រាប់បាល់១១លើកក្នុងការបង្ហាញខ្លួន១២ដងរបស់គាត់សម្រាប់ក្រុម Man City និងជម្រើសជាតិន័រវេសនៅរដូវកាលនេះ។ បន្ទាប់មកក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទីគ្រាប់ទី៣ តែមួយនាទីក្រោយមក នៅពេលដែលកីឡាករ Peretz ធ្វើឱ្យបាល់ស្ទុះចូលសំណាញ់ទីខ្លួនឯងដោយពីខ្សែការពារ Idan Nachmias ។ Haaland រកបានគ្រាប់ទី ២ របស់គេជាមួយនឹងការតែតបាល់បញ្ចូលទី នៅនាទីទី៦៣និង៧២។។ កីឡាករវ័យ

Haaland ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងជ័យជម្នះ៥-០លើអ៊ីស្រាអែល Read More »

Haaland អាចជាអ្នកសង្គ្រោះន័រវែសទៅ World Cup ជាថ្មី តាំងពីឆ្នាំ ១៩៩៨?

ខ្សែប្រយុទ្ធ Erling Haaland មកទល់ពេលនេះកំពុងនាំមុខគេក្នុងនាមកីឡាកររកគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេចំនួន៩គ្រាប់ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ​ ២០២៦ តំបន់អឺរ៉ុប។ ខ្សែប្រយុទ្ធឆ្នើម Manchester City ថែមទាំងជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិន័រវែសរកបានជ័យជម្នះទាំង៥ប្រកួតក្នុងពូល I ទៀតផង។ Haaland អាចក្លាយជាអ្នកសង្គ្រោះក្រុមន័រវែស ទៅកាន់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកជាថ្មីឬទេ បន្ទាប់ពីក្រុមអឺរ៉ុបមួយនេះបាត់មុខដល់ទៅ ៦លើកចុងក្រោយមកហើយ។ ន័រវែស ធ្លាប់ប្រជែង World Cup ៣លើក នៅឆ្នាំ ១៩៣៨, ១៩៩៤ និងចុងក្រោយ ១៩៩៨ ដែលបារាំងធ្វើម្ចាស់ផ្ទះ។ ក្រុមដែលសព្វថ្ងៃមានលោក Stale Solbakken ជាគ្រូបង្វឹក បាត់មុខពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចាប់តាំងពីឆ្នាំ ២០០២ ដែលកូរ៉ជប៉ុនធ្វើម្ចាស់ផ្ទះ។ ប៉ុន្តែនៅឆ្នាំ ២០២៦ ដែលអាម៉េរិក កាណាដា និងម៉ិកស៊ិក ធ្វើម្ចាស់ផ្ទះ ន័រវែស ហាក់បង្ហាញភាពលេចធ្លោរបស់ខ្លួននៅវគ្គជម្រុះ និងមានភាគរយខ្ពស់បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូងក្រោយរយៈពេល២៨ឆ្នាំ។ នៅវគ្គជម្រុះតំបន់អឺរ៉ុប ក្នុងពូល I ដែលមានម្ចាស់ World

Haaland អាចជាអ្នកសង្គ្រោះន័រវែសទៅ World Cup ជាថ្មី តាំងពីឆ្នាំ ១៩៩៨? Read More »

ជំនួបអ៊ីតាលី-អ៊ីស្រាអែលក្នុងUEFA កាន់តែតានតឹង ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បន្តតវ៉ា

រដ្ឋបាលទីក្រុង Udine ប្រទេសអ៊ីតាលី បានបង្កើនចំនួនកងការពារសន្តិភាពជុំវិញបរិវេណកីឡដ្ឋាន ដើម្បីត្រៀមការពារ ក្នុងការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីតាលី ទល់នឹងអ៊ីស្រាអែល ខណៈបាតុករគាំទ្រប៉ាឡេស្ទីនបន្តរីកធំឡើង និងបន្តដង្ហែក្បួនបាតុកម្មមុនការប្រកួតចូលមកដល់។ អ៊ីតាលីនឹងស្វាគមន៍អ៊ីស្រាអែល ក្នុងវគ្គជម្រុះ World Cup 2026 ទ្វីបអឺរ៉ុប (UEFA) ពូល I នៅថ្ងៃទី១៥ តុលា វេលាម៉ោង ១:៤៥យប់(ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋានរបស់ក្លិប Udinese មកពីលីគកំពូល Serie A។ ប៉ុន្តែយ៉ាងណា តំណាងក្រុមបាតុករ ថាពួកគេនឹងនៅតែទាមទារប្រឆាំងមិនឱ្យអ៊ីតាលីប្រកួតទល់អ៊ីស្រាអែល ទោះបីរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ក៏ដោយ។ រដ្ឋាភិបាលអ៊ីស្រាអែល នៅថ្ងៃទី១០ តុលា បានឈានដល់កិច្ចព្រមព្រៀងក្នុងការអនុវត្តបទឈប់បាញ់ជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដើម្បីស្វែងរកសន្តិភាព និងផែនការទាមទារឱ្យដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន។ ទោះជាបែបនេះក្តី គណៈកម្មការរៀបចំបាតុកម្មសម្រាប់បាតុករជាអ្នកគាំទ្រប៉ាឡេស្ទីន ក្នុងទីក្រុង Udine អះអាងថានឹងនៅតែបន្តប្រឆាំងដាច់ខាតទៅនឹងទង្វើរបស់អ៊ីស្រាះអែល ដែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាច្រើនពាន់នាក់ក្នុងតំបន់កាហ្សា។  មុនការប្រកួតចូលមកដល់មួយថ្ងៃ គណៈកម្មការរៀបចំបាតុកម្មប៉ាឡេស្ទីន ក៏បានបង្ហាញក្តីរំពឹងថានឹងមានមនុស្សចូលរួមប្រមាណ ១០ ០០០នាក់ ក្នុងការដង្ហែបាតុកម្មប្រឆាំងទល់នឹងក្រុមអ៊ីស្រាអែល លើទឹកដីអ៊ីតាលី។ អ្នកនាំពាក្យម្នាក់របស់គណៈកម្មការរៀបចំបាតុកម្មគាំទ្រប៉ាឡេស្ទីន

ជំនួបអ៊ីតាលី-អ៊ីស្រាអែលក្នុងUEFA កាន់តែតានតឹង ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បន្តតវ៉ា Read More »

Vinicius Jr. សុំទោសជាសាធារណៈចំពោះមិត្តស្រីក្រោយបែកធ្លាយរឿងស្នេហ៍ត្រីកោណ

តារាបាល់ទាត់Vinicius Junior របស់ក្លឹប Real Madrid បានចេញមុខសុំទោសជាសាធារណៈដល់មិត្តស្រីដែលជា ពិធីករទូរទស្សន៍ និងមានឥទ្ធិពលលើបណ្ដាញសង្គមមួយរូបនាង Virginia Fonseca បន្ទាប់ពីបែកធ្លាយសារស្និទ្ធស្នាលរវាងគាត់ និងតារាម៉ូដែល Day Magalhaes តាមអ៊ីនធឺណិត។ ប៉ុន្មានថ្ងៃបន្ទាប់ពីការស៊ុតបញ្ចូលទីបានពីរដងក្នុងជ័យជម្នះ 3-1 នៅក្របខណ្ឌ La Liga របស់ Madrid លើក្រុម Villarreal តារាប្រេស៊ីលរូបនេះបានធ្វើឱ្យមានភាពល្បីល្បាញលើសារព័ត៍មានជាថ្មីម្តងទៀត ដោយលើកនេះជាមួយនឹងរឿងអាស្រូវស្នេហា។ នៅក្នុងការបង្ហោះ Instagram ដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ Vinicius បានទទួលស្គាល់កំហុសរបស់គាត់ ហើយបានសុំឱ្យ Fonseca អភ័យទោស បន្ទាប់ពីនាងបានរកឃើញថាគាត់បានឆ្លើយឆ្លងសារជាមួយ Magalhaes ។ គាត់បានសរសេរថា “ខ្ញុំមិនខ្មាស់អៀនក្នុងការសារភាពថាខ្ញុំមានការធ្វេសប្រហែស ដែលខ្ញុំមិនបានឆ្លើយតបតាមវិធីល្អបំផុត ហើយធ្វើឱ្យនាងខកចិត្ត ។ គំនិតខ្ញុំឥឡូវនេះគឺត្រូវចាប់ផ្តើមជាថ្មីម្តងទៀត។ គ្មានការកុហក គ្មានការវាយប្រហារ គ្មានការលាក់បាំងមុខ។ ដោយក្តីស្រលាញ់ និងការគោរពជាច្រើន”។ Vinicius និង Fonseca ត្រូវបានគេជឿថាបានចាប់ផ្តើមទាក់ទងគ្នានៅដើមឆ្នាំ 2025 ។ ពិធីករសញ្ជាតិប្រេស៊ីល-អាមេរិកអាយុ

Vinicius Jr. សុំទោសជាសាធារណៈចំពោះមិត្តស្រីក្រោយបែកធ្លាយរឿងស្នេហ៍ត្រីកោណ Read More »

ក្តីសង្ឃឹមរបស់ស៊ុយអែតទៅលេងWorld Cup 2026កាន់តែតិចតួចក្រោយបរាជ័យក្នុងទឹកដី

ក្តីសង្ឃឹមរបស់ប្រទេសស៊ុយអែតក្នុងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីចាញ់ស្វីសក្នុងទីក្រុង Stockholm ។ ខ្សែបម្រើ Granit Xhaka របស់ Sunderland បានជួយឱ្យក្រុមភ្ញៀវនាំមុខមុនពីបាល់ប៉េណាល់ទីនៅនាទីទី ៦៥ ហើយ ខ្សែបម្រើ Johan Manzambi របស់ Freiburg បានស៊ុតបញ្ចូលទីបានជោគជ័យនៅនាទីទី ៤ នៃម៉ោងបន្ថែមមុនចប់ការប្រកួត។ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Arsenal និងខ្សែប្រយុទ្ធ Alexander Isak របស់ Liverpool បានប្រឹងប្រែងវាយសម្រុកសម្រាប់ក្រុមម្ចាស់ផ្ទះតែខកខានមិនបានស៊ុតបញ្ចូលទីនោះទេ ខណៈអ្នកគាំទ្រមួយចំនួនស្រែកឱ្យអ្នកចាត់ការក្រុមជម្រើសជាតិស៊ុយអែតJon Dahl Tomasson អតីតអ្នកដឹកនាំក្រុមBlackburn Roversលាលែងពីតំណែង។ ការបរាជ័យនេះបានធ្វើឱ្យស៊ុយអែតធ្លាក់ទៅបាតតារាងនៃពូល B ដោយមានមួយពិន្ទុពីការប្រកួតបីលើក ដែលតាមពីក្រោយប្រទេសស្វីសចំនួនប្រាំបីពិន្ទុក្នុងចំណាត់ថ្នាក់កំពូល។ ក្រុមលេខ២ កូសូវ៉ូ កាន់កាប់កន្លែងប្រកួតវគ្គ Play-off មាន៤ពិន្ទុ ហើយទៅជួបស៊ុយអែតក្នុងវគ្គជម្រុះបន្ទាប់របស់ពួកគេនៅថ្ងៃចន្ទ ទី១៣ ខែតុលា។ ប្រភព៖ NKDNEWS

ក្តីសង្ឃឹមរបស់ស៊ុយអែតទៅលេងWorld Cup 2026កាន់តែតិចតួចក្រោយបរាជ័យក្នុងទឹកដី Read More »

Aubameyang ស៊ុត ៤គ្រាប់ មុនពេលទទួលកាតក្រហម ខណៈនីហ្សេរីយ៉ា ខិតជិតយកបានកៅអី WC26

(បរទេស)៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលត្រូវបានជ្រើសរើសចេញពីក្លឹប Marseille រកបាន ៤គ្រាប់ម្នាក់ឯងតែម្តង មុនពេលត្រូវពិន័យកាតក្រហមចុងម៉ោងយប់មិញ គ្រាដែលនីហ្សេរីយ៉ា កាន់តែប្រកៀកយកបានកៅអី World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះរកបាន ៤គ្រាប់ជាប់ៗគ្នាតែម្តង ដើម្បីរួមចំណែកជួយក្រុមជម្រើសជាតិកាបុង យកឈ្នះម្ចាស់ផ្ទះ ហ្គាំប៊ី ៤-៣ នៃវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក (CAF) មុនពេលទទួលបានកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហម បណ្តេញចេញពីទីលាននៅនាទី៨៥។ តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានញាំងឱ្យកាបុង ដាច់ត្រឹម ១ពិន្ទុពីកូដឌីវ័រ ដែលជាក្រុមកំពូលតារាងប្រចាំពូល F ដោយពួកគេបានបំបាក់ Seychelles ៧-០ នាយប់មិញ ស្របពេលនីហ្សេរីយ៉ា ក៏បានយកឈ្នះម្ចាស់ផ្ទះ Lesotho ២-១ សន្សំពិន្ទុប្រចាំពូល C ដែរ។ ខ្សែប្រយុទ្ធ Victor Osimhen មកពីក្លឹប Galatasaray បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Adams

Aubameyang ស៊ុត ៤គ្រាប់ មុនពេលទទួលកាតក្រហម ខណៈនីហ្សេរីយ៉ា ខិតជិតយកបានកៅអី WC26 Read More »

លេង​ធំ​ទៀត​ហើយ! PSG ត្រៀមលុយធំទិញយក Lamine Yamal ក្នុងតម្លៃបំបែកកំណត់ត្រា Neymar

ក្លិបអ្នកមាន Paris Saint-Germain កំពុងត្រៀមកញ្ចប់លុយយ៉ាងច្រើនមហាសាល ដើម្បីចរចាយកខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Lamine Yamal ពីក្លិបយក្ស អេស្ប៉ាញ Barcelona។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន Defensa Central បានឱ្យដឹងថា ប្រធានក្លិប PSG លោក Nasser Al-Khelaïfi កំពុងត្រៀមកញ្ចប់លុយធំ រហូតដល់ទៅ ២៦៧.២៩ លានដុល្លារអាមេរិក ដើម្បីជាធ្នាក់ចរចាជាមួយ Barcelona នាំយក Lamine Yamal មកកាន់ទឹកដី បារាំង។   ដំណឹងអំពីការចង់បាន Yamal របស់ PSG លើកនេះ វាបានធ្វើឱ្យនឹកឃើញជាថ្មីកាលពីឆ្នាំ ២០១៧ ដែលពេលនោះក្លិបម្ចាស់ជើងឯក Champions League បានធ្វើរឿងមិននឹកស្មានក្នុងពិភពបាល់ទាត់ ដោយហ៊ានចាយលុយរហូតដល់ទៅ ២៥៨ លានដុល្លារអាមេរិក ទិញយក Neymar Jr. ពី Barcelona។ នៅឆ្នាំ ២០២៥ ពួកគេបានត្រឡប់មកវិញសារជាថ្មី ដោយគ្រោងចាយលុយធំម្តងទៀត ពោលគឺនឹងបំបែកកំណត់ត្រានៃតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ

លេង​ធំ​ទៀត​ហើយ! PSG ត្រៀមលុយធំទិញយក Lamine Yamal ក្នុងតម្លៃបំបែកកំណត់ត្រា Neymar Read More »

Scroll to Top