ពត៌មានថ្មីៗ

Aston Villa ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Guessand ពីក្លឹប Niceនៅបារាំង

ខ្សែប្រយុទ្ធសញ្ជាតិកូតឌីវ័រដើមកំណើតបារាំង Evann Guessand បានចូលរួមជាមួយក្រុម Aston Villa នៅអង់គ្លេសក្រោយចេញពីក្រុម Nice ក្នុងក្របខ័ណ្ឌបារាំង Ligue 1។ Villa មិនបានបង្ហាញពីរយៈពេលនៃកិច្ចសន្យារបស់កីឡាករវ័យ 24 ឆ្នាំ ឬតម្លៃផ្ទេរឡើយ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាវាជាកិច្ចសន្យារយៈពេល 5 ឆ្នាំដែលមានតម្លៃ 35 លានអឺរ៉ូ (40.71 លានដុល្លារ)។ Guessand បានបញ្ចប់ការសិក្សាពីសាលាយុវជនរបស់ Nice និងបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅឆ្នាំ 2020។ គាត់ត្រូវបានខ្ចីជើងទៅក្លឹបស្វីស Lausanne-Sport និងក្លឹបបារាំង Nantes មុនពេលមានរដូវកាលដ៏ល្អបំផុតរបស់គាត់នៅឆ្នាំ 2024-25 ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់នៅ Ligue 1 ខណៈដែល Nice បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ។ គាត់ក៏បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់សម្រាប់កូតឌីវ័រក្នុងខែមីនាក្នុងជ័យជម្នះ 1-0 លើក្រុម Burundi ក្នុងវគ្គជម្រុះ World Cup ។ Villa ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខប្រាំមួយកាលពីរដូវកាលមុនចាប់ផ្តើមយុទ្ធនាការលីគរបស់ពួកគេជាមួយនឹងការប្រកួតក្នុងផ្ទះជាមួយក្រុម Newcastle […]

Aston Villa ចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Guessand ពីក្លឹប Niceនៅបារាំង Read More »

ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀម​ខ្លួន​ដើម្បី​ប្រជែងជើងឯក​​បាល់ទះពិភពលោក ខែក្រោយ

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍​លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ជាពេល​នេះ​កាន់​តែ​ជិតចូលមកដល់នៃព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ​២០២៥ នៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៥។ ព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ​ដែល​ជា​ការ​ប្រកួត​បាល់ទះជើង​ឯក​ពិភពលោក​រាល់​ពេល ៤ ឆ្នាំម្តង នៅ​ឆ្នាំ ២០២៥ នេះ ប្រទេស ហ្វីលីពីន ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងប្រចាំតបន់ អាស៊ាន ទាំងមូល។ ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ហ្វីលីពីន ទទួលបានសិទ្ធិ​ចូលប្រកួតក្នុងព្រឹត្តិការណ៍ FIVB Men’s Volleyball World Championship ២០២៥ ដោយស្វ័យប្រវត្តិ។ ក្នុងនោះពួកគេស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិ អ៉ីរ៉ង់ អេហ្ស៊ីប

ក្រុមខ្លាំងៗទាំង ៣២ កំពុងត្រៀម​ខ្លួន​ដើម្បី​ប្រជែងជើងឯក​​បាល់ទះពិភពលោក ខែក្រោយ Read More »

លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាច​ចូល​ជម្រើស​ជាតិវិញ បើចង់…»

អ្នក​ប៉ះ​សេឆ្នើម​ប្រចាំ​ស្រុក​ខ្មែរ សួន ចាន់ណារ៉ូ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីអាជីព​បាល់ទះ​របស់​ខ្លួន​​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​ចង់​ឃើញ​រូប​គេវិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​វិញ។ ចុង​ក្រោយ​បំផុត កាល​ពី​ថ្ងៃ​សុក្រ ទី៨ ខែ​កក្កដា ឆ្នាំ ២០២៥ សួន ចាន់ណារ៉ូ បាន​បង្ហោះ​រូប​ភាព​ដែល​មាន​ឯកសណ្ឋាន​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​មាន​ខ្លឹមសារ​ខ្លី​ថា ៖«ជួប​គ្នា​ឆាប់ៗ»។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ស្មាត់​ឆ្នើម គួន ម៉ុម បាន​សរសេរ​ថា ៖«ជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត»។ សារ​ខ្លី​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង ហើយ​​​គិត​ថា រូប​គេ​ប្រហែល​ជា​អាច​វិល​ត្រឡប់​មក​ចូល​រួម​ជា​មួយ​​ជម្រើស​ជាតិ​ឡើង​វិញ។ ទន្ទឹម​ជា​មួយ​គ្នា​នេះ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ក៏​បាន​បង្ហាញ​រូប​ភាព​ពី​ការ​ជួប​កីឡាករ សួន ចាន់ណារ៉ូ និង​បាន​សរសេរ​សារ​ថា ៖«អតីតជម្រើសជាតិបាល់ទះមកទទួលសេវាសាធារណៈ ផ្តល់សេវាតម្រូវការដល់ពលរដ្ឋទូទៅអោយកាន់តែល្អប្រសើរ និងមានទំនុកចិត្ត….»។ ទោះ​បី​ជា​យ៉ាង​ណា ការ​បង្ហោះ​សារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​កីឡាករ​ទាំង​ពីរ​ខាង​លើ ​មិន​មែន​មាន​ន័យ​ថា សួន ចាន់ណារ៉ូ វិល​ត្រឡប់​ទៅ​កាន់​ជម្រើស​ជាតិ​ក្នុង​នាម​ជា​កីឡាករ​ដែរ ប៉ុន្តែ​ក៏​​អាច​មាន​ន័យ​ក្នុង​លក្ខខណ្ឌ​​ផ្សេង​ដូច​ជា ​កីឡាករ​អាច​ចូល​រួម​ជា​មួយ​ក្រុម​​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​នាម​ជា​​គ្រូ​ជំនួយ ឬការងារ​អ្វី​ដែល​អាចរួម​ចំណែក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​បាន។ សារព័ត៌មាន​«កម្ពុជា​ថ្មី»​ក៏​បាន​សួរ​ទៅ​លោក អាំង សិរីពិសិដ្ឋ ជុំ​វិញ​ករណី​នេះ ​ដោយ​បាន​ឆ្លើយ​​ដោយ​​សញ្ញា​វិជ្ជមាន​ថា ៖«អាច​ដែរ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អ៉ីចឹង យើង​អត់​ដែល​បិទ​ឱកាស​សម្រាប់​កីឡាករ​ណា​ម្នាក់​ទេ

លោក អាំង សិរីពិសិដ្ឋ ៖«សួន ចាន់ណារ៉ូ អាច​ចូល​ជម្រើស​ជាតិវិញ បើចង់…» Read More »

Antony និង Garnacho បាត់ប្រជាប្រិយនៅ Man Utd មានក្លិប ២ ចង់បាន

Antony និង Garnacho បាត់ប្រជាប្រិយភាព និងត្រូវបានអ្នកចាត់ការក្រុម Manchester United លោក Ruben Amorim ដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកសម្រាប់រដូវកាលថ្មី។ ក្លិប SL Benfica របស់ព័រទុយហ្កាល់ បង្ហាញបំណងចង់ខ្ចី Antony ស្របពេលក្លិប Chelsea កំពុងចរចាខ្សែបម្រើវ័យក្មេង Alejandro Garnacho ទៅរួមក្រុម។ Antony ខ្សែបម្រើសញ្ជាតិប្រេស៊ីល ដែលរដូវកាលមុនបានដាក់ឱ្យខ្ចីជើងទៅក្លិប Real Betis ទឹកដីអេស្ប៉ាញ បានវិលត្រឡប់មកក្លិប Man Utd ក្រោយបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង។ Man Utd បច្ចុប្បន្នក៏កំពុងសម្លឹងឱកាសលក់ចេញ Antony ផងដែរ ប៉ុន្តែស្ថិតក្នុងតម្លៃមួយដែលខ្ពស់សមរម្យ ក្រោយពីក្លិបបានទិញចូលមកក្នុងតម្លៃប្រមាណជាង ១០០លានដុល្លារ កាលពីឆ្នាំ ២០២២។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN Portugal ក្លិប Benfica បានបង្ហាញបំណងចង់ខ្ចីជើង យក Antony ទៅជួយពង្រឹងក្រុម និងបានទាក់ទងក្លិប Man Utd

Antony និង Garnacho បាត់ប្រជាប្រិយនៅ Man Utd មានក្លិប ២ ចង់បាន Read More »

លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or

កីឡាករប្រចាំប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប Cristiano Ronaldo និង Lionel Messi បើទោះមានអាយុច្រើនហើយក្តី ប៉ុន្តែ​នៅតែអាចបន្តបង្ហាញសមត្ថភាពលេចធ្លោ។ យ៉ាងណាកំពូលខ្សែប្រយុទ្ធទាំង​ពីរ ក្នុងឆ្នាំ ២០២៥ នេះ លែងស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពប្រជែង Ballon d’Or ចាប់តាំងពីពួកគេ បានឈានជើងចេញពីតំបន់អឺរ៉ុប។ Ballon d’Or ជាពានរង្វាន់ឯកត្តជនដ៏ពិសេសជាងគេបំផុតលើពិភពលោក ដែលត្រូវផ្តល់ទៅកាន់កីឡាករដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យខ្លាំងបំផុតប្រចាំរដូវកាល ក្នុងការរួមចំណែកជួយក្លិបរបស់ពួកគេ។ កីឡាករដែលឈ្នះពានរង្វាន់កំពូលនេះ កន្លងមកសុទ្ធសឹងតែជាកំពូលកីឡាករកម្រិតខ្ពស់ប្រចាំពិភពលោក ហើយក៏មាន Ronaldo ធ្លាប់ឈ្នះ ៥លើក និង Messi ធ្លាប់ឈ្នះដល់ទៅ ៨លើក ផងដែរ។ បច្ចុប្បន្ន Ronaldo នៅតែអាចបន្តស៊ុតគ្រាប់បាល់បញ្ចូលទីបន្តបន្ទាប់ នៅក្លិប Al Nassr ទោះបីជាមានអាយុ ៤០ឆ្នាំ ហើយក្តី។ រដូវកាលមុន ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ស៊ុតបាល់បញ្ចូលទីបាន ២៥គ្រាប់ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ហើយថែមទាំងរកបានគ្រាប់បាល់ ៨គ្រាប់ នៅការប្រកួតពានរង្វាន់ AFC Champions League Elite ថែមទៀត។

លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or Read More »

កីឡាកររុស្ស៊ី Chimaev សំដែងការដឹងគុណលោក ត្រាំ ក្រោយទទួលបានភ្លើងខៀវទៅប្រកួតនៅអាមេរិកវិញ

(វ៉ាស៊ីនតោន)៖ កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA គឺ Khamzat Chimaev សញ្ជាតិរុស្ស៊ី បានសំដែងនូវការដឹងគុណ ចំពោះប្រធានាធិបតី Donald Trump ក្រោយទទួលបានវីសា (visa) ដើម្បីប្រកួតនៅទឹកដីសហរដ្ឋអាមេរិកឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ជើងខ្លាំងវ័យ ៣១ឆ្នាំរូបនេះ បានទទួលជ័យជម្នះនៅលើសង្វៀនទាំង ៨ប្រកួតតែម្តង គិតចាប់តាំងពីឡើងវ៉ៃប្រដាល់ក្នុងទ្រុង UFC នាអំឡុងឆ្នាំ២០២០ មក។ វាក៏ជាលើកដំបូងផងដែរ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះដែល Chimaev ទទួលបានការអនុញ្ញាតទៅប្រកួតនៅអាមេរិកវិញ ក្រោយភាពតានតឹងផ្នែកនយោបាយនៃប្រទេសទាំងពីរ។ កីឡាករទម្ងន់មធ្យម Chimaev រកបានជ័យជម្នះទាំង ១៤លើកក្នុងអាជីពប្រដាល់របស់លោកតែម្តង ដែលត្រៀមធ្វើដំណើរទៅកាន់អាមេរិកជាលើកដំបូងឡើងវិញ គិតចាប់តាំងពីឆ្នាំ២០២២ ក្រោយផ្តួលគូប្រជែង Dricus du Plessis នៅឯសង្វៀន UFC 319 ស្ថិតក្នុងទីក្រុង Chicago នៃរដ្ឋ Illinois កាលពីថ្ងៃទី១៦ ខែសីហា។ Chimaev បានថ្លែងថា «វាពុំមែនជាការគេចវេស ឬជាកំហុសរបស់ខ្ញុំទេ ដែលមិនបានប្រកួតនៅអាមេរិក។ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយថា ខ្ញុំគ្មាន visa

កីឡាកររុស្ស៊ី Chimaev សំដែងការដឹងគុណលោក ត្រាំ ក្រោយទទួលបានភ្លើងខៀវទៅប្រកួតនៅអាមេរិកវិញ Read More »

កីឡាករក្លឹប PSG ប្រាំបួននាក់ស្ថិតនៅក្នុងបញ្ជីសម្រាំងបេក្ខជនឈ្នះពាន Ballon d’Or

កីឡាករ 9 រូបរបស់ក្លឹបParis St Germainត្រូវបានជ្រើសរើសសម្រាប់បេក្ខជន30នាក់ចុងក្រោយដែលអាចឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំនេះ។ សារព័ត៌មានFrance Football បានប្រកាសបញ្ជីឈ្មោះបេក្ខភាពកាលពីថ្ងៃព្រហស្បតិ៍រួមមានកីឡាករ Ousmane Dembele, Gianluigi Donnarumma, Desire Doue, Achraf Hakimi, Khvicha Kvaratskhelia, Nuno Mendes, Joao Neves, Fabian Ruiz និង Vitinha សុទ្ធតែស្ថិតក្នុងបញ្ជីកីឡាករទាំង 30 នាក់ដែលត្រូវបានជ្រើសរើសសម្រាប់រង្វាន់ធំ រួមជាមួយនឹងគ្រូបង្វឹករបស់ក្លឹបលោក Luis Enriqueផងដែរ។ ខ្សែប្រយុទ្ធDembele ស៊ុតបញ្ចូលទីបាន 35 គ្រាប់ ក្នុងការប្រកួតទាំងអស់ ខណៈដែល PSG បានឈ្នះពានរង្វាន់ Ligue 1, French Cup និង Champions League និងជាជើងឯករង Club World Cup ដោយចាញ់ក្រុម

កីឡាករក្លឹប PSG ប្រាំបួននាក់ស្ថិតនៅក្នុងបញ្ជីសម្រាំងបេក្ខជនឈ្នះពាន Ballon d’Or Read More »

ខ្សែប្រយុទ្ធ Doan របស់ជប៉ុនចូលរួមជាមួយ Frankfurt ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ

ក្លឹបបាល់ទាត់ Eintracht Frankfurt បានចុះហត្ថលេខាទិញខ្សែប្រយុទ្ធជប៉ុន Ritsu Doan ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំដល់ឆ្នាំ 2030 ពីក្រុម Freiburg នៅក្របខ័ណ្ឌអាល្លឺម៉ង់ Bundesligaដូចគ្នា។ Doan វ័យ 27 ឆ្នាំលេងបាន 57 ប្រកួតជាមួយប្រទេសជប៉ុននិងប្រកបអាជីព 3 ឆ្នាំនៅជាមួយ Freiburg ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី 26គ្រាប់ក្នុងចនួន123 ប្រកួត។ Frankfurt បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងលីគកាលពីរដូវកាលមុន ហើយនឹងប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលថ្មីនេះ។ លោកMarkus Kroescheសមាជិកក្រុមប្រឹក្សាភិបាល Eintracht សម្រាប់កីឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Ritsu Doan បានបង្ហាញពីគុណភាពពិតប្រាកដរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុង Bundesliga ហើយនាំមកជាមួយគាត់នូវប្រភេទនៃជំនាញដែលនឹងជួយយើងឱ្យសម្រេចបាននូវគោលដៅរបស់ក្លឹប។គាត់បានទទួលបទពិសោធន៍អន្តរជាតិជាច្រើននៅក្នុងក្រុមជម្រើសជាតិជប៉ុន ហើយបច្ចេកទេស ល្បឿន និងផ្នត់គំនិតរបស់គាត់ពិតជាធ្វើឱ្យគាត់លេចធ្លោក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលគាត់នៅ Freiburg ។ យើងរីករាយដែល Ritsu បានចុះហត្ថលេខាជាមួយពួកយើង” ។  មុមុពេលមកលេងនៅ Bundesliga

ខ្សែប្រយុទ្ធ Doan របស់ជប៉ុនចូលរួមជាមួយ Frankfurt ក្នុងកិច្ចសន្យារយៈពេល 5 ឆ្នាំ Read More »

លោក​ ខូវ​ ឆាយ​ ឆ្ងល់​គ្រូ​មួយ​ចំនួន​និយាយ​ពី​គុន​ខ្មែរ​ ប៉ុន្តែ​លើក​​ពី​ច្បាប់ប្រទេស​ជិតខាង​ទៅវិញ

លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​ខ្មែរ​ ថា​ឆ្ងល់​ជា​មួយ​គ្រូ​មួយ​ចំនួន​និយាយ​ពី​រឿង​គុន​ខ្មែរ​ ប៉ុន្តែ​បែរ​ជា​លើក​តែ​ពី​ច្បាប់​របស់​ប្រទេស​ជិខាង​មក​ប្រៀបធៀប​ ឬ​ការ​ដាក់​ពិន្ទុ​ទៅ​វិញ​។​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ខាងលើលើក​ឡើង​ថា​ ការ​តាក់តែង​ និង​រក្សា​ចងក្រង​ច្បាប់ ​នៃ​ការ​ប្រកួត​មក​ដល់​ពេល​នេះ​គឺ​ល្អគ្រប់ជ្រុង​ជ្រោយ​ដោយ​មាន​ការ​ពិនិត្យ​ពិភាក្សា​ លើក​អំណះអំណានគិត​ពី​ផល​វិជ្ជមាន​ ផល​អវិជ្ជមាន​ ផល​ប៉ះពាល់​ និង​យក​មក​អនុវត្តន៍​សាកល្បង​ទៅ​ទៀត។​ ដូច្នេះ​ហើយ​ក្នុង​នាម​អ្នក​ជំនាន់​ក្រោយ​ត្រូវ​រួម​គ្នា​ថែរក្សា​ និង​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​ទាំង​កម្រិត​ជាតិ​ អន្តរជាតិ​ ឲ្យ​បាន​ដឹង​ពី​គុន​ខ្មែរ​ បទ​បញ្ជា​នៃ​គុន​ខ្មែរ​កាន់​តែ​ច្បាស់។​ លោក​មិន​គាំទ្រ​ចំពោះ​គ្រូ​មួយ​ចំនួន​ដែលតែងតែ​ចេញ​មក​ប្រឆាំង​​មិន​សម​ហេតុផល​កន្លង​ទៅ​នោះ​ឡើយ​ ព្រោះ​រាល់​ការ​ប្រកួត​គុន​ខ្មែរ​វា​ជា​ច្បាប់ទម្លាប់​តាម​បែប​ខ្មែរ​។​ សូម​កុំយក​​របៀប​របប​គុន​ខ្មែរ​ទៅ​ប្រៀបធៀប​ជា​មួយ​របៀបរបប​ក្បាច់​គុន​ប្រទេស​ជិត​ខាងវាមិន​ត្រឹមត្រូវ​សមហេតុផល​នោះ​ឡើយ។​ ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ លោក​ ខូវ​ ឆាយ​ នេះ​ធ្វើ​ឡើង​អំឡុង​ពេល​បិទ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ប្រដាល់​គុន​ខ្មែរ​ស្ដី​ពី «បទ​បញ្ជា​បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត»​ កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ៕ ប្រភប៖ KAMPUCHEATHMEY

លោក​ ខូវ​ ឆាយ​ ឆ្ងល់​គ្រូ​មួយ​ចំនួន​និយាយ​ពី​គុន​ខ្មែរ​ ប៉ុន្តែ​លើក​​ពី​ច្បាប់ប្រទេស​ជិតខាង​ទៅវិញ Read More »

អ្នកបាំងកណ្តាល​ Kochanowski ឈ្នះពាន MVP ក្នុង​ព្រឹត្តិការណ៍​ VNL មានប្រវត្តិមិនធម្មតា

អ្នកបាំងបាល់កណ្តាលរបស់ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគេបាន​ឈ្នះ​ពានឯកត្តជនគឺ កីឡាករល្អបំផុត (MVP) ប្រចាំព្រឹត្តិការណ៍លីគ​បាល់ទះ​កម្រិត​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។ នៅក្នុងព្រឹត្តិការណ៍លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ​២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ កីឡាករជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានឈ្នះពានឯកត្តជន ២ ម្នាក់ឯង គឺពានអ្នកបាំងបាល់កណ្តាលល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បន្ទាប់ពីជួយឱ្យ ប៉ូឡូញ ឈ្នះជើងឯក។ ជាការពិត នេះអាចថាជារឿងភ្ញាក់ផ្អើលមួយដែរ ដែលកីឡាករវ័យ ២៨ ឆ្នាំកម្ពស់ ១.៩៩ ម៉ែត្រ អាចដណ្តើមបានពាន MVP ក្នុងចំណោមមិត្តរួមក្រុមខ្លាំងៗជាច្រើនដូចជា Wilfredo Leon, Kewin Sasak និងកីឡាករមួយចំនួនទៀត។ យ៉ាងណាបើក្រឡេកមកមើលអំពីស្ថិតិរបស់ Kochanowski នៅក្នុងពាន Nations

អ្នកបាំងកណ្តាល​ Kochanowski ឈ្នះពាន MVP ក្នុង​ព្រឹត្តិការណ៍​ VNL មានប្រវត្តិមិនធម្មតា Read More »

Scroll to Top