ពត៌មានថ្មីៗ

ព្រះ​ខ័ន​រាជ​ស្វាយរៀង លក់​សំបុត្រតាម អនឡាញ សុទ្ធ​ ពេញ​មួយ​រដូវ​កាល​ដើម្បី​បរិស្ថាន និង​សុវត្ថិភាព

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​សម្រេច​ដាក់លក់ សំបុត្រ​ទស្សនា​ការ​ប្រកួត​តាម​ អនឡាញ​សុទ្ធ​ ១០០% ពេញ​មួយ​រដូវ​កាល​ថ្មី​​ ​ដោយ​គ្មាន​ការ​លក់​​​សំបុត្រ​ដោយ​ក្រដាស​ផ្ទាល់​ដៃ​ឡើយ។ តាម​ការ​ឲ្យ​ដឹង​ពីតំណាង​​ផ្នែក​ទី​ផ្សារ​នៃ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ថា សម្រាប់​​ការ​ប្រកួត​រដូវ​កាល ២០២៥​-​២០២៦​ ក្លិប​បាន​សម្រេច​ដាក់​លក់​សំបុត្រ​អនឡាញ គឺ E-Ticket ១០០​%​ ពេញ​មួយ​រដូវ​កាល​តាម​ App PKRSR FC។ គោល​បំណង​សំខាន់​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​លក់​សំបុត្រ​តាម App សុទ្ធគឺ ទី១ ចូល​រួម​ចំណែក​ការពារ​បរិស្ថាន និង​ភព​ផែន​ដី ពី​ព្រោះ​មិន​មាន​ក្រដាស​ ឬ​សន្លឹក​អ្វី​​ដែល​ក្លាយ​ទៅ​ជា​សំរាម ឬ​កាក​សំណល់។ ទី​២ ដើម្បី​ការពារ​សុវត្ថិភាព និង​ភាព​ងាយ​ស្រួល។ អ្នក​គាំទ្រ​មិន​បារម្ភ​ពី​ការ​រហែក ខូច ឬ​បាត់​បង់​ឡើយ ហើយ​ជា​ពិសេស​ជាបង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ ដោយ​​អ្នក​គាំទ្រ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ទិញ ឬ​រង់​ចាំ​យូរ​ឡើយ។ សម្រាប់​រដូវ​កាល​ថ្មី ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រើ​ប្រាស់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​អន្តរជាតិ៕ ប្រភព៖ KAMPUCHEATHMEY

ព្រះ​ខ័ន​រាជ​ស្វាយរៀង លក់​សំបុត្រតាម អនឡាញ សុទ្ធ​ ពេញ​មួយ​រដូវ​កាល​ដើម្បី​បរិស្ថាន និង​សុវត្ថិភាព Read More »

ស្ងាត់ៗ ខ្សែការពារឆ្នើមរបស់ Barcelona ម្នាក់ បានព្រមព្រៀងផ្លាស់ទៅ Al-Nassr

ខ្សែការពារសញ្ជាតិ អេស្ប៉ាញ Inigo Martinez នឹងចាកចេញពី Barcelona ផ្លាស់ទៅកាន់ក្លិប Al-Nassr ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Inigo Martinez នឹងផ្តាច់កិច្ចសន្យារបស់គាត់នៅ Barcelona ជាមួយនឹងឥទ្ធិពលភ្លាមៗ ដើម្បីផ្លាស់ទៅកាន់ក្លិប Al-Nassr ក្នុងលីគកំពូល អារ៉ាប៊ីសាអ៊ូឌីត។ ចំពោះដំណឹងនៃការនឹងចាកចេញរបស់ Inigo Martinez បានធ្វើឱ្យអ្នកគាំទ្រ Barcelona ជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែខ្សែការពាររូបនេះបង្ហាញទម្រង់លេងជាមួយក្រុមបានល្អមែនទែន ក្នុងរយៈពេលកន្លងមក។ ទោះបីជាយ៉ាងណា នេះអាចថាមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ក្លិបឡើយ ដោយភាគី Barcelona និងសមីកីឡាករ ធ្លាប់បានចងកិច្ចសន្យាជាមួយគ្នាពីមុនរួចហើយ ថាបើមានក្លិបណាពី អារ៉ាប៊ីសាអ៊ូឌីត ដាក់សំណើចង់បានគាត់ នោះក្លិបនឹងអនុញ្ញាតឱ្យគាត់ចាកចេញភ្លាម។ គួរបញ្ជាក់ថា Inigo Martinez បានលេងនៅ Barcelona រយៈពេល ២ រដូវកាល ពីឆ្នាំ ២០២៣ ដល់ ២០២៥។ ក្នុងនោះរូបគេបានជួយឱ្យក្លិបមានមូលដ្ឋាននៅតំបន់

ស្ងាត់ៗ ខ្សែការពារឆ្នើមរបស់ Barcelona ម្នាក់ បានព្រមព្រៀងផ្លាស់ទៅ Al-Nassr Read More »

កីឡាករអន្តរជាតិហ្គាណា Thomas Partey បានចូលរួមជាមួយក្លឹប Villarreal របស់អេស្ប៉ាញ La Liga បន្ទាប់ពីគាត់ត្រូវបានចាកចេញពីក្លឹប Arsenal

កីឡាករវ័យ 32 ឆ្នាំដែលបានចុះហត្ថលេខាជាមួយ Arsenal ក្នុងកិច្ចព្រមព្រៀង 45 លានផោនពី Atletico Madrid ក្នុងឆ្នាំ 2020 បានចាកចេញពីក្រុមកាំភ្លើងធំនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។ បួនថ្ងៃក្រោយមក Partey ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីពីរនាក់ និងបទរំលោភផ្លូវភេទលើស្ត្រីទីបី។ ខ្សែបម្រើការពារ Partey ដែលបដិសេធការចោទប្រកាន់នេះ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌកាលពីថ្ងៃអង្គារនៅឯតុលាការ Westminster Magistrates ។ ក្រោមលក្ខខណ្ឌនៃការនៅក្រៅឃុំនោះ Partey មិនត្រូវទាក់ទងនារីណាម្នាក់ក្នុងចំណោមស្ត្រីទាំងបីនោះទេ ហើយត្រូវជូនដំណឹងដល់ប៉ូលីសអំពីការផ្លាស់ប្តូរអាសយដ្ឋានអចិន្ត្រៃយ៍ ឬការធ្វើដំណើរអន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Villarreal បាននិយាយថា “ក្លឹបបានដឹងហើយថា កីឡាកររូបនេះកំពុងជាប់ពាក់ព័ន្ធក្នុងដំណើរការផ្លូវច្បាប់នៅក្នុងប្រទេសអង់គ្លេស។កីឡាកររក្សាភាពគ្មានកំហុសរបស់គាត់យ៉ាងម៉ឺងម៉ាត់ ហើយបដិសេធរាល់ការចោទប្រកាន់លើគាត់។ ក្លឹបគោរពគោលការណ៍ជាមូលដ្ឋាននៃការសន្មត់នៃភាពគ្មានទោសពៃរ៍ ហើយនឹងរង់ចាំលទ្ធផលនៃដំណើរការតុលាការដែលនឹងទទួលខុសត្រូវក្នុងការបំភ្លឺការពិតនៃសំណុំរឿង”។ Partey បានបង្ហាញខ្លួន 167 ប្រកួតឱ្យ Arsenal ដោយស៊ុតបញ្ចូលទីបាន 9 គ្រាប់បន្ទាប់ពីផ្ទេរពី Atletico Madrid ក្នុងឆ្នាំ 2020 ។ Villarreal ដែលបានយកឈ្នះ Arsenal 3-2 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីថ្ងៃពុធ ចាប់ផ្តើមយុទ្ធនាការ

កីឡាករអន្តរជាតិហ្គាណា Thomas Partey បានចូលរួមជាមួយក្លឹប Villarreal របស់អេស្ប៉ាញ La Liga បន្ទាប់ពីគាត់ត្រូវបានចាកចេញពីក្លឹប Arsenal Read More »

ក្លិប Bengaluru ឈប់បើកប្រាក់ខែឱ្យកីឡាករ ស្របពេលលីគកំពូលឥណ្ឌាចលាចល

ក្លិប Bengaluru FC នៃលីគកីឡាបាល់ទាត់កំពូលឥណ្ឌា (ISL) ឈប់បើកប្រាក់ខែដល់កីឡាករ និងក្រុមការងារគ្រូបង្វឹកទាំងអស់ ក្រោយក្រុមស្រពេចស្រពិលក្នុងការប្រកួតរដូវកាលថ្មី ស្របពេលលីគកំពូលឥណ្ឌា ផ្អាកដំណើរការបណ្តោះអាសន្ន។ បើតាមសេចក្តីថ្លែងការណ៍របស់ក្លិបជើងឯកលីគកំពូលឥណ្ឌា ឆ្នាំ២០១៨-១៩ ក្លិបស្ថិតក្នុងដំណាក់កាលសម្រេចចិត្ត និងត្រួតពិនិត្យមើលលើភាពមិច្បាស់លាស់ ចំពោះអនាគតការប្រកួតក្នុងលីគកំពូលឥណ្ឌា នៅរដូវកាលក្រោយ។ «ការរៀបចំក្រុមបាល់ទាត់មួយ និងការទ្រទ្រង់ការចំណាយក្នុងក្រុម ក្នុងបាល់ទាត់ឥណ្ឌា គឺប្រៀបបានទៅនឹងការឡើងចំណោតភ្នំខ្ពស់មួយអ៊ីចឹង យើងបានទម្លាក់ចោលរឿងរ៉ាវដទៃផ្សេងទៀត ហើយដើម្បីបង្កើនអ្វីយើងចង់បានក្នុងបាល់ទាត់ពី រដូវកាលមួយទៅ រដូវកាលមួយផ្សេងទៀត។ យ៉ាងណាមិញ ព្រោះតែកង្វះខាតភាពច្បាស់លាស់នៃអនាគតរបស់លីគកំពូលឥណ្ឌា ធ្វើឱ្យយើងគ្មានជម្រើសនោះទេ ប៉ុន្តែយើងត្រូវសម្រេចចិត្តជ្រើសរើសជំហានដ៏លំបាកមួយនេះ។»។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប Bengaluru FC។ បច្ចុប្បន្នស្ថាប័នលីគកំពូលឥណ្ឌា ISL កំពុងត្រូវបានដាក់ឱ្យផ្អាកដំណើរការបណ្តោះអាសន្ត បន្ទាប់ពីការជជែងអំពីកិច្ចសន្យាថ្មី រវាងសហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) និងដៃគូសហការផ្សព្វផ្សាយរបស់ពួកគេ ជាស្ថាប័នអភិវឌ្ឍកីឡា ប្រចាំប្រទេសឥណ្ឌា (FSDL) កំពុងជាប់គាំង។ ការជជែកក្នុងការបន្តកិច្ចព្រមព្រៀងថ្មី ដែលបានធ្វើឡើងតាំងពីឆ្នាំ ២០១០ មក ត្រូវបានតុលាការកំពូលឥណ្ឌា ប្រាប់ AIFF មិនឱ្យបន្តកិច្ចព្រមព្រៀងថ្មីជាមួយនឹង FSDL រហូតទាល់តែមានសាលដីការសម្រេចថ្មីណាមួយត្រូវបានធ្វើឡើងសម្រាប់អនុញ្ញាតដល់ AIFF ជាមុនសិន។ ព្រោះតែបញ្ហាផ្ទៃក្នុងរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ក្នុងប្រទេសឥណ្ឌានេះ

ក្លិប Bengaluru ឈប់បើកប្រាក់ខែឱ្យកីឡាករ ស្របពេលលីគកំពូលឥណ្ឌាចលាចល Read More »

AFC U-20 Women’s Asian Cup៖ កម្ពុជា ជួបក្រុមខ្លាំងចិន នៅជំនួបទី២ ពូល E

ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវប្រកួតជាមួយចិន ក្នុងជំនួបទីពីរ ពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ២០២៦ នាថ្ងៃទី៨ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ម៉ោង ៦:៣៥យប់ [ម៉ោងនៅកម្ពុជា]។ ចិន ជាក្រុមមានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិច្រើន ស្របពេលក្រុមនារីកម្ពុជា U20 ទើបមានបទពិសោធន៍ប្រកួតអន្ដរជាតិ ៣លើកប៉ុណ្ណោះ។ បទពិសោធន៍ខ្ចីនេះ អាចពិបាកសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួន ជួបជាមួយក្រុមខ្លាំង។ ការប្រកួតទី១ ក្នុងពូល E កម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមលីបង់ លទ្ធផល១-០ កាលពីថ្ងៃទី៦ សីហា។ រីឯចិន ដែលជាម្ចាស់ផ្ទះពូលនេះ បានលត់ ស៊ីរី លទ្ធផល ៦-០។ ក្នុងថ្ងៃជាមួយគ្នានេះ ស៊ីរី ត្រូវប្រកួតជាមួយ លីបង់ វេលាម៉ោង ២:៣០រសៀល។ ចិន

AFC U-20 Women’s Asian Cup៖ កម្ពុជា ជួបក្រុមខ្លាំងចិន នៅជំនួបទី២ ពូល E Read More »

ក្រុមទូកនាគកម្ពុជា បង្ហាញមោទនភាពជាមួយទង់ជាតិខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍ World Games 2025 ដែលមានអត្តពលិក ១១៧ប្រទេសចូលរួម

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ជាមួយទិដ្ឋភាព នៃពិធីបើកព្រឹត្តិការណ៍ខាងលើថា «កម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក ឆ្នាំ២០២៥ នៅខេត្ត Chengdu សាធារណរដ្ឋប្រជាមានិតចិន ។ ក្រុមទូកនាគកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ មានប្រទេសចូលរួម រហូតដល់ ១១៧ប្រទេស ក្នុងនោះក៏មានទង់ជាតិកម្ពុជាផងដែរ»។ គួរដឹងថា ក្រុមទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games នេះជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២៤ កន្លងទៅ ដើម្បីចម្រាញ់ក្រុមខ្លាំង ១២ប្រទេស សម្រាប់ធ្វើការប្រកួតចុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ។ ចំពោះអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាទូកនាគនេះ ក្រៅពីកម្ពុជា គឺមានម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង អ៊ុយក្រែន អេស្ប៉ាញ ឥណ្ឌូនេស៊ី

ក្រុមទូកនាគកម្ពុជា បង្ហាញមោទនភាពជាមួយទង់ជាតិខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍ World Games 2025 ដែលមានអត្តពលិក ១១៧ប្រទេសចូលរួម Read More »

ចេញហើយបញ្ជីឈ្មោះបេក្ខភាព ៣០ នាក់ ត្រៀមប្រជែងពាន Ballon d’Or ២០២៥

ស្ថាប័ន France Football បានប្រកាសពីបញ្ជីឈ្មោះបេក្ខភាពកីឡាករទាំង ៣០ នាក់ ដើម្បីត្រៀមប្រជែង​ពានឯកត្តជនកំពូល Ballon d’Or ប្រចាំ​ឆ្នាំ ២០២៥ ជាផ្លូវការ កាលពីយប់ថ្ងៃទី ៧ ខែ កក្កដា ម្សិលមិញ។ កីឡាករទាំង ៣០ នាក់ ដែលមានឈ្មោះប្រជែងពាន Ballon d’Or ២០២៥ នេះរួមមាន៖ Ousmane Dembélé (PSG និង បារាំង) Gianluigi Donnarumma (PSG និង អ៊ីតាលី) Jude Bellingham (Real Madrid និង អង់គ្លេស) Désiré Doué (PSG និង បារាំង) Denzel Dumfries (Inter Milan និង ហូល្លង់) Serhou Guirassy (Borussia

ចេញហើយបញ្ជីឈ្មោះបេក្ខភាព ៣០ នាក់ ត្រៀមប្រជែងពាន Ballon d’Or ២០២៥ Read More »

ក្លឹប​ប្រដាល់​​ សេន​ ប៊ុនថេន​ បង្កើតវីដេអូ​ឃ្លឹប​​​នេះ​​អស្ចារ្យ​ណាស់​និយាយ​ច្រើន​ភាសា ​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ»

ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុន​ខ្មែរ​ ដែល​បង្ហាត់​ដោយ​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​អស្ចារ្យ​ណាស់​ដែល​មាន​រូប​លោក​ និង​សិស្ស​ៗ​និយាយ​ជា​ច្រើន​ភាសា​​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ» ប្រាប់​ដល់​ពិភពលោក។​ នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​នៅ​លើ​ហ្វេបបុក​របស់​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​ដែលមាន​រូប​លោក​ផ្ទាល់​ និង​សិស្សៗ​ប្រមាណ​ ២០នាក់​បាន​ស្រែក​រួម​គ្នា​ថា​ «ពួកខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​សង្គ្រាម»​ កាន់​តែ​អស្ចារ្យ​ទៀត​នោះ​សិស្សៗ​របស់​លោក​បាន​និយាយ​ជា​ច្រើន​ភាសា​ដូច​ជា​ភាសា​អង់គ្លេស​ អាហ្វហ្គានីស្ថាន​ ដោយ​មានជនជាតិ​ច្រើន និង​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទៀត​ផង។​ អត្ថន័យ​ក្នុង​វីដេអូ​នេះ​គឺ​ចង់​បង្ហាញ​ទៅ​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​បាន​ដឹង​ពី​សត្ថមភាព​រវាង​កម្ពុជា​ និង​សៀម​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​កន្លង​ទៅ​នេះ​អំពី​ការ​ឈ្លានពាន។​ សង្គ្រាម​ធ្វើ​ឲ្យ​បាត់បង់​គ្រប់​យ៉ាង​ និង​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។​ ដូច្នេះ​ហើយ​កម្ពុជា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​មាន​សង្គ្រាម​នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ រួច​មក​ប្រជានជន​កម្ពុជា​ជា​ច្រើន​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​​ដើម្បី​រកកន្លែង​សុ​វត្ថិភាព។​ ជា​មួយ​គ្នា​នេះ​ដែរ​ដោយ​ស្ថានការណ៍​តានតឹង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មុន​​នេះសហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​​​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​ជា​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ប្រកួត​វិញ​នោះ​ទេ៕​ ប្រភព៖ KAMPUCHEATHMEY

ក្លឹប​ប្រដាល់​​ សេន​ ប៊ុនថេន​ បង្កើតវីដេអូ​ឃ្លឹប​​​នេះ​​អស្ចារ្យ​ណាស់​និយាយ​ច្រើន​ភាសា ​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ» Read More »

កីឡាករបរទេស ២៤សញ្ជាតិ ត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ចុងសប្ដាហ៍នេះ ខណៈប្រេស៊ីលច្រើនជាងគេ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ ហើយក្រុមនីមួយៗ ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្លិបសមាជិកទាំង ១១ សុទ្ធតែបានបំពេញកូតាកីឡាករបរទេស ៦រូបដូចៗគ្នា ពោលគឺមានកីឡាករបរទេស ៦៦នាក់ ស្មើនឹង ២៤សញ្ជាតិ ដែលប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មីនេះ។ ក្នុងចំណោមកីឡាករបរទេសទាំង ២៤សញ្ជាតិខាងលើ គេឃើញមានកីឡាករសញ្ជាតិប្រេស៊ីលច្រើនជាងគេសរុបចំនួន ១៨នាក់ ដែលលេងឲ្យក្លិបចំនួន ៧ ។ បន្ទាប់មកទៀត មានកីឡាករជប៉ុន ១៥នាក់ លេងឲ្យក្លិបចំនួន ៧ដូចគ្នា, កីឡាករកូរ៉េខាងត្បូង ៥នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហ្គាណា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករនីហ្សេរីយ៉ា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហូឡង់ ២នាក់, កីឡាករអង់គ្លេស ២នាក់ និងកីឡាករឥណ្ឌូនេស៊ី ២នាក់។ រីឯកីឡាករបរទេស ១៦នាក់ផ្សេងទៀត គឺមកពី ១៦សញ្ជាតិផ្សេងគ្នា ខណៈកីឡាករខ្លះ ទើបមកប្រកបអាជីពលើកដំបូងនៅកម្ពុជា

កីឡាករបរទេស ២៤សញ្ជាតិ ត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ចុងសប្ដាហ៍នេះ ខណៈប្រេស៊ីលច្រើនជាងគេ Read More »

U-17 កម្ពុជា នៅពូល B ក្នុងវគ្គជម្រុះ AFC U17 Asian Cup ឆ្នាំ២០២៦

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ U17 ស្ថិតនៅក្នុងពូល B នៃវគ្គជម្រុះ AFC U17 Asian Cup Saudi Arabia ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-៣០ វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ពូល B មាន ៦ក្រុម ដូចជាម្ចាស់ផ្ទះ កៀហ្ស៊ីស៊ីស្ថាន, យេម៉ែន, កោះហ្គាំ, ប៉ាគីស្ថាន, ឡាវ និងកម្ពុជា។ ការប្រកួតជម្រុះ AFC U17 Asian Cup Saudi Arabia 2026 ក្នុងវគ្គចែកពូល មាន៣៨ប្រទេសចូលរួម ដោយចែកចេញជា ៧ពូល។ ក្នុងនោះ ពូល A, ពូល B និងពូល C មាន៦ក្រុម ចំណែកពូលផ្សេងទៀត មានតែ ៥ក្រុមក្នុង មួយពូលប៉ុណ្ណោះ។ បន្ទាប់ពីការចាប់ឆ្នោតចែកពូល នារសៀលថ្ងៃទី៧

U-17 កម្ពុជា នៅពូល B ក្នុងវគ្គជម្រុះ AFC U17 Asian Cup ឆ្នាំ២០២៦ Read More »

Scroll to Top