FIFA សម្រេចជាផ្លូវការដោយ Ronaldo ជាប់បំរាម ១ ប្រកួតប៉ុណ្ណោះពីការពិន័យកាតក្រហម
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រួចផុតពីការពិន័យមិនឲ្យលេងថ្ងៃបើកឆាកជើងឯកពិភពលោក World Cup បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានពិនិត្យមើលការពិន័យកាតក្រហមលើរូបគេមិនធ្ងន់ធ្ងរ។ Ronaldo បានទទួលរងកាតក្រហម នៅនាទី៥៩ បន្ទាប់ពីបានប្រើកែងប៉ះកីឡាករ អៀរឡង់ នៅពេលក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានចាញ់ អៀរឡង់ ០-២ វគ្គជម្រុះក្នុងពូលជើងឯកពិភពលោកប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាទូទៅ ការពិន័យកាតក្រហម គឺ កីឡាករម្នាក់មិនអាចលេង ២ ប្រកួត។ ទោះបីជាយ៉ាងណា ព័រទុយហ្គាល់ បានដាក់ពាក្យតវ៉ាជុំវិញការសម្រេចរបស់អាជ្ញាកណ្តាលដោយពិន័យកាតក្រហម លើ Ronaldo។ បន្ទាប់មានការតវ៉ា FIFA ក៏បានពិនិត្យឡើងវិញ ហើយរកឃើញថា មិនធ្ងន់ធ្ងរទេ ដូច្នេះការពិន័នកាតក្រហមគឺ កីឡាករមិនអាចលេងបានតែ១ប្រកួតប៉ុណ្ណោះ។ តាមរយៈការជាប់ពិន័យមិនបានលេង ១ ប្រកួត គឺមានន័យថា Ronaldo បានរួចផុតទៅហើយ ពីព្រោះរូបគេមិនលេងនៅពេល ព័រទុយហ្គាល់ ឈ្នះ អាល់មេនី ដោយលទ្ធផល ៩-១ កាលពីថ្ងៃទី១៦ […]










