ពត៌មានថ្មីៗ

ចាន់ វឌ្ឍនាកា នឹងវិលចូលទីលានប្រកួតវិញ ក្រោយបាត់មុខអស់១០ខែ ដោយសាររបួសជង្គង់

ភ្នំពេញ៖ កីឡាករក្លឹបបឹងកេត ចាន់ វឌ្ឍនាកា បានប្រកាសចូលទីលានប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ «Cambodia Premier League» ឡើងវិញ ក្រោយសម្រាកអស់រយៈពេល ១០ខែ ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ។ កីឡាកររូបនេះបានប្រកាសបែបនេះ នាថ្ងៃទី២៣ ខែវិច្ឆិកា។ ចាន់ វឌ្ឍនាកា បានដាច់​សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត ប្រកួតតទល់នឹងក្រុមខេត្តកំពង់ចាម កាលពី១៥ ខែកុម្ភៈ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០២៤-២៥។ កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានទទួលការវះកាត់ដោយជោគជ័យកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងបន្តសម្រាកព្យាបាលរបួសរយៈពេល ៩ខែបន្ថែមទៀត។   យ៉ាងណាមកដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ ចាន់ វឌ្ឍនាកា បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា រូបគេត្រូវបានក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូបង្វឹក អនុញ្ញាតឱ្យចូលទីលានប្រកួតវិញហើយ។ ក្រោយឃើញការប្រកាសយ៉ាងដូច្នេះ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិស្វាគមន៍ ដោយក្ដីនឹករលឹកចំពោះគុណផលលើទីលានដែលរូបគេធ្លាប់ធ្វើបានល្អនាពេលកន្លងមក។ ចាន់ វឌ្ឍនាកា បានដាច់សសៃ ACL ជង្គង់ខាងឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (Meniscus) ក្នុងអំឡុង ក្លឹបបឹងកេត […]

ចាន់ វឌ្ឍនាកា នឹងវិលចូលទីលានប្រកួតវិញ ក្រោយបាត់មុខអស់១០ខែ ដោយសាររបួសជង្គង់ Read More »

អស់​មន្ទិល​សង្ស័យ​ហើយ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​

ការ​ប្រកួត​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ដាច់​ស្រេច​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​ ប៉ុណ្ណោះ ខណៈ​ជ័យជម្នះ​បាន​ទៅ​លើ​កូន​សិស្ស​គ្រូ​ឆ្នើម។​ ការ​ប្រកួត​សងសឹក​រវាង​អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ គឺ​ធ្វើ​ឲ្យ​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​តែ​ពី​មុន​ប្រកួត​មក​ម្ល៉េះ​តាម​រយៈ​ការ​ប្ដេជ្ញា​ចិត្ត​យក​ឈ្នះ​រៀង​ខ្លួន​រួម​ទាំងការ​ប្រកួត​ដោយ​ហ្គង់​ចេញ​ម្រាមដោយ​មិន​ញញើត​គ្នាទៀត​ផង។​ គូ​នេះ​មិន​ទុក​ពេលវេលា​ឲ្យ​ដើរ​ដោយ​ឥតប្រយោជន៍​នោះ​ឡើយ​គោះជួង​ភ្លាម​បើក​ឆាក​ប្រយុទ្ធ​ភ្លាម​តែ​ម្ដង។​ ដូច​ដឹង​ស្រាប់​ហើយ​ ពេជ្រ​ អាទិទេព​ គឺ​តែងតែ​ដើរ​បុក​ចូល​ជា​និច្ច​សម្រុក​រហូត​ដល់​ វ៉ាន់​ វឿន​ ត្រូវ​រាប់​តាំង​ពី​ដើម​ទឹក​មក​ម្ល៉េះ។​ ដោយ​សារ​តែ​ទប់​និង​កណ្ដាប់​ដៃ​របស់​ ពេជ្រ​ អាទិទេព​ មិន​បាន​ វ៉ាន់​ វឿន​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ជា​លើក​ទី២​ បន្ទាប់​មក​បន្ត​ការ​ប្រកួត​បាន​តែ​បន្តិច​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​នៅ​ចុង​ទឹក​ទី១​ នេះ​តែ​ម្ដង​ទៅ​។​ មួយ​ប្រកួត​នេះ​គឺ​ជម្រះ​មន្ទិល​សង្ស័យ​របស់​ វ៉ាន់​ វឿន​ ហើយ​ដែល​រូបគេធ្លាប់​​ភ្លាត់​ចាញ់​​ខ្សែក្រវាត់នៅ​សង្វៀន​បាយ័ន​កន្ល​ង។​ ការ​ប្រកួត​ម្សិលមិញ​នេះ​គឺ​ក្រុម​គ្រូ​ឆ្នើម​លោក​ ពេជ្រ​ សុផាន់​ ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ហង្សមាស​តែ​ម្ដង​មិន​ថា​គូ​ ពេជ្រ​ សឹង្ហៈ​ ពេជ្រ​ អាទិទេព​ និង​ ពេជ្រ​ សម្បត្តិ​ ដោយ​យក​ឈ្នះ​ទាំង​អស់​គ្នា​។​ ដោយ​ឡែក​ ពេជ្រ​ អាទិទេព​

អស់​មន្ទិល​សង្ស័យ​ហើយ​ ពេជ្រ​ អាទិទេព​ និង​ វ៉ាន់​ វឿន​ ក្រោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​ទឹកទី១​ Read More »

Liverpool ជួបប្រទះវិបត្តិធ្ងន់ធ្ងរ ខណៈកៅអីដឹកនាំរយៈពេល ៣ឆ្នាំរបស់លោក Slot ក៏កំពុងឡើងកំដៅ ក្រោយចាញ់ Forest

(បរទេស)៖ ហង្សក្រហម Liverpool បានធ្លាក់ចូលក្នុងវិបត្តិដ៏ខ្លាំងក្លា បន្ទាប់ពីរងបរាជ័យដ៏អាម៉ាស ក្រោមថ្វីជើងរបស់ Nottingham Forest នៅកីឡដ្ឋាន Anfield របស់ខ្លួនកាលពីរាត្រីថ្ងៃសៅរ៍ក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ពួកគេបានរងបរាជ័យកើនដល់ទៅ ៦លើកហើយ ក្នុងចំណោម ៧ប្រកួតចុងក្រោយ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ ដែលធ្វើឱ្យកៅអីអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Arne Slot បានកំពុងកើនកំដៅទៀតផង បន្ទាប់ពីប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីកាលពីឧសភា ឆ្នាំ២០២៤។ លោក Tom Werner ប្រធានក្លឹបក៏មានវត្តមាននៅកីឡដ្ឋាន Anfield នាយប់មិញនេះដែរ ដែលបានទស្សនាក្រុមរបស់លោករងបរាជ័យ ៣-០ ជាមួយនឹងទម្រង់លេងក្នុងផ្ទះរបស់ខ្លួនដ៏យ៉ាប់យឺននោះ។ ទន្ទឹមគ្នានោះ ក្រោយចប់ការប្រកួតលោក Slot ក៏បានថ្លែងឱ្យដឹងដែរថា «នោះគឺជាលទ្ធផលដែលលំបាកទទួលយកបំផុត។ ការលេងក្នុងផ្ទះចាញ់ដល់ទៅ ៣-០ វាជាលទ្ធផលដ៏អាក្រក់បំផុតមែនទែន»។ Liverpool ដែលបានចំណាយលុយអស់ប្រមាណ ៤៥០លានផោន ដើម្បីដោះដូរកីឡាករនារដូវក្តៅនេះ បានបរាជ័យ ២លើកទៅហើយ ក្នុងចំណោមប្រកួត ៣លើកក្នុងដីរបស់ខ្លួន ក្រោយឆ្លងកាត់ទើបតែបាន ១២ប្រកួតប៉ុណ្ណោះនារដូវកាលថ្មីនេះ។ នេះក៏ជាលើកដំបូងរបស់ Liverpool

Liverpool ជួបប្រទះវិបត្តិធ្ងន់ធ្ងរ ខណៈកៅអីដឹកនាំរយៈពេល ៣ឆ្នាំរបស់លោក Slot ក៏កំពុងឡើងកំដៅ ក្រោយចាញ់ Forest Read More »

World Cup 2026 នឹងជួយបង្កើនទេសចរអន្តរជាតិទៅកាន់ទឹកដីអាម៉េរិក

កំណើនចំនួនទេសចរអន្តរជាតិនៅលើទឹកដីសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងស្ទុះខ្លាំងឡើងវិញ តាមរយៈព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ ២០២៦។ ក្តីរំពឹងនេះកើតឡើង បន្ទាប់ពីចំនួនទេសចរបរទេស ទៅអាម៉េរិក បានធ្លាក់ចុះ ព្រោះតែក្តីបារម្ភលើកត្តាគោលនយោបាយពាណិជ្ជកម្ម នឹងការត្រួតពិនិត្យយ៉ាងតឹងរឹងលើសន្តិសុខព្រំដែន ពីសំណាក់រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំនួនទេសចរបរទេសទៅអាម៉េរិកធ្លាក់ចុះ ៤ភាគរយ នៅក្នុងខែកក្កដា និងប្រឈមធ្លាក់ចុះបន្តទៅដល់ ៦,៣ភាគរយ ក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍របស់គេហទំព័រទេសចរណ៍ Travel Age West ទេសចរអន្តរជាតិធ្វើដំណើរទៅអាម៉េរិកមានទំហំប្រមាណ ៦៧,៩លាននាក់ ប្រចាំឆ្នាំ ២០២៥ នេះ។ រីឯរបាយការណ៍ទិន្នន័យទិដ្ឋការធ្វើដំណើរ ពីសំណាក់ការិយាល័យទេសចរណ៍ជាតិអាម៉េរិក ចំនួនទេសចរបរទេសទៅអាម៉េរិក ធ្លាក់ចុះ ៤ភាគរយ គិតត្រឹមខែកក្កដា។ ដោយឡែកទិន្នន័យធ្វើដំណើរពីក្រុមហ៊ុនទេសចរណ៍ Tourism Economics បានប៉ាន់ស្មានថាចំនួននេះអាចនឹងធ្លាក់ចុះដល់ ៦,៣ភាគរយ។ យ៉ាងណាមិញ ចំនួនទេសចរបរទេសធ្វើដំណើរទៅអាម៉េរិក ត្រូវបានគេរំពឹងថានឹងកើនឡើងត្រឡប់មកវិញ នៅពេលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ចូលមកដល់។

World Cup 2026 នឹងជួយបង្កើនទេសចរអន្តរជាតិទៅកាន់ទឹកដីអាម៉េរិក Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ FIFA

(ម៉ាឡេស៊ី)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតក្នុងស្រុកលើការក្លែងបន្លំឯកសារដែលនាំឱ្យស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក FIFA សម្រេចព្យួរកីឡាករចំនួន ៧នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិនោះទេ។ ពាក់ព័ន្ធករណីនេះ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងក្នុងពេលថ្មីៗនេះថា នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតជាផ្លូវការលើប្រតិបត្តិការផ្ទៃក្នុងទៅលើសមាគមបាល់ទាត់ម៉ាឡេស៊ី និងជូនដំណឹងដល់អាជ្ញាធរនៅក្នុងប្រទេសចំនួន៥ ដែលពាក់ព័ន្ធអំពីដំណើរនេះដែលអាចកើតមាន បន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍របស់សមាគមប្រឆាំងនឹងការព្យួរកីឡាករ ។ កាលពីខែមុនសមាគម FAM បានផ្អាកអគ្គលេខាធិការរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេត ហើយក៏បានជូនដំណឹងថា មានគម្រោងនាំយកករណីនេះទៅតុលាការអាជ្ញាកណ្តាលកីឡា។ ជាមួយនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាថានឹងធ្វើឱ្យមានតម្លាភាពក្នុងការស៊ើបអង្កេត ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា FAM គួរតែត្រូវបានអនុញ្ញាតមានលក្ខខណ្ឌការពារខ្លួន ហើយរដ្ឋាភិបាលនឹងមិនធ្វើសកម្មភាពដោយផ្អែកលើការរកឃើញពីស្ថាប័ន FIFA ដោយឯកត្តោនោះទេ។ សូមជម្រាបផងថា ក្នុងករណីនេះ កីឡាករទាំងនោះត្រូវបានហាមឃាត់មិនឲ្យចូលលេងរយៈពេល ១២ខែ បន្ទាប់ពី FIFA បានរកឃើញថា កីឡាករមានឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ចុះសញ្ជាតិម៉ាឡេស៊ី ដើម្បីឲ្យពួកគេអាចលេងក្នុងវគ្គជម្រុះពានតំបន់អាស៊ី Asian Cup ដែលយកឈ្នះវៀតណាម ៤-០ កាលពីខែមិថុនាកន្លងទៅនេះ ខណៈប្រទេសដែល FIFA ជូនដំណឹងដល់អាជ្ញាធរក្នុងករណីនេះមាន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ FIFA Read More »

លោក Ancelotti ទាមទារឱ្យ Neymar បំពេញលក្ខខណ្ឌ២ចំណុច ទើបមានឈ្មោះនៅ World Cup

គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti ចាត់ទុក Neymar ជាកីឡាករដ៏មានសក្តានុពលសម្រាប់ក្រុមរហស្សនាម សាំបា នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប៉ុន្តែលោកបានសង្កត់ធ្ងន់ អំពីកីឡាកររូបនេះ នឹងជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយ ឬមិនជាប់ គឺអាស្រ័យលើទម្រង់លេង និងលក្ខខណ្ឌកាយសម្បទារបស់គេ។ ក្រុមជម្រើសជាតិ ប្រេស៊ីល បានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់ អាមេរិកខាងត្បូង ដោយទទួលបានកៅអីឡើងទៅជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ហើយ។ បើក្រឡេកមកមើល Neymar វិញ គឺនៅតែជាប្រធានបទសំខាន់សម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ថាតើរូបគេនឹងមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់លោក Ancelotti នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ដែរឬទេ? សមត្ថភាពរបស់ Neymar បច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់ ថា ហាក់មិនល្អខ្លាំងដូចពីមុនទៀតឡើយ ដោយសារតែបញ្ហារបួសញាំញីខ្លាំងពេក។ ទោះបីជានៅរដូវកាលនេះ កីឡាករបានផ្លាស់មកចូលរួមជាមួយក្រុម Santos ដែលជាអតីតផ្ទះចាស់របស់គេក៏ដោយ ក៏រូបគេនៅមិនទាន់បង្ហាញសមត្ថភាពល្អពេញលេញនោះដែរ។ ម្យ៉ាងទៀត បញ្ហារបួសរបស់គេ នៅតែបន្តញាំញីជាខ្លាំងដដែល។ ពាក់ព័ន្ធនឹងអនាគតរបស់ Neymar ជាមួយក្រុមជម្រើសជាតិ ប្រេស៊ីល

លោក Ancelotti ទាមទារឱ្យ Neymar បំពេញលក្ខខណ្ឌ២ចំណុច ទើបមានឈ្មោះនៅ World Cup Read More »

UEFA បង្ហាញការសុំទោស អ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យលុប Video អបអរសាទរ

(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានចេញសារសុំទោសអ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យដកវីដេអូ ដែលបង្ហាញការអបអរសាទរក្រុមមានសិទ្ធិពេញលេញឡើងទៅ FIFA World Cup 2026 ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសារតែការរំលោភបំពានច្បាប់រក្សាសិទ្ធិ។ UEFA ដែលជាម្ចាស់នៃកម្មសិទ្ធិផ្សាយការប្រកួតនេះ បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយសូមអរគុណចំពោះការយោគយល់របស់អ្នក» ។ សមាគមអ្នកគាំទ្របាល់ទាត់ស្កុតឡេន (SFSA) បានទទួលការជូនដំណឹងនេះតាមរយៈអ៊ីមែលពី UEFA ដោយបញ្ជាក់ថា ខ្លួនបានចែករំលែកវីដេអូដែលបង្ហាញពីការផ្សាយតាមទូរទស្សន៍នៃជ័យជម្នះ ៤-២ របស់ស្កុតឡេន ទៅលើដាណឺម៉ាក ក្នុងវគ្គជម្រុះ World Cup នៅលើបណ្តាញសង្គម X ដោយគ្មានការអនុញ្ញាត នឹងបង្ខំឱ្យលុបចេញ ។ សូមជម្រាបផងថា ការបង្ហោះវីដេអូទាំងនោះលើគណនី X របស់ (SFSA) គឺបានបង្ហាញអំពីក្រុមអ្នកគាំទ្រទូទាំងប្រទេសស្កុតឡេន កំពុងអបអរសាទរនៅជ័យជម្នះការប្រកួតកាលពីថ្ងៃអង្គារ ដោយក្រុមស្កុតឡេនទទួលបានកៅអីឡើងទៅ World Cup 2026 ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៩៨ ៕ ប្រភព៖ FRESHNEWS

UEFA បង្ហាញការសុំទោស អ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យលុប Video អបអរសាទរ Read More »

ទស្សនៈ ៦ ​ចំណុចរបស់​លោក វ៉ាត់ ចំរើន ចំពោះ​ការចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ

កម្ពុជា នឹង​បញ្ជូន​ប្រតិភូ និង​អត្តពលិក​លើ​ ២១ ប្រភេទ​កីឡា​​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ​នា​ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ស្រប​ពេល​វិបត្តិ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​មិន​ទាន់​ធូរ​ស្រាល។ កីឡាមានគោលការណ៍ផ្សេងដែលមិនពាក់ព័ន្ធនឹងនយោបាយ ដូចជា ប្រកាន់ភ្ជាប់យុត្តិធម៌ សាមគ្គីភាព រួបរួមគ្នា ការយោគយល់ និងសុខសន្តិភាពរវាងប្រទេសជាជន ប្រទេស អន្តរតំបន់ ទ្វីប និងពិភពលោក។ ស្របពេលការសម្រេចចិត្តបញ្ជូនប្រតិភូកីឡាទៅចូលរួមប្រកួតបែបនេះ ក៏មានមហាជនជាច្រើនមិនគាំទ្រឡើយដោយបារម្ភពីសុវត្ថិភាព និងមិនជឿទុកចិត្តលើប្រទេសថៃ។ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនចំនួន ៦ ចំណុចចំពោះការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ការចូលរួមប្រកួត SEA Games លើក​នេះ​ គឺកម្ពុជាចូលរួមប្រកួតក្នុងនាមជា​សមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិកប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។  គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើស​អើង​គ្រប់ទម្រង់ ក្នុងវិស័យកីឡា និងជៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការសង្គមឡើយ។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព

ទស្សនៈ ៦ ​ចំណុចរបស់​លោក វ៉ាត់ ចំរើន ចំពោះ​ការចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ថៃ Read More »

Sesko នឹងអវត្តមានជិត ១ខែ ដោយរបួសជង្គង់ ជាការបញ្ជាក់ពីគ្រូបង្វឹកមុនលេងទល់ Everton

(ឡុងដ៏)៖ ក្រុម Manchester United នឹងអវត្តមានខ្សែប្រយុទ្ធ Benjamin Sesko រយៈពេល ២ ទៅ៣ សប្តាហ៍ នេះបើយោងតាមការបញ្ជាក់របស់លោក Ruben Amorim គ្រូបង្វឹកក្រុម Manchester United កាលពីថ្ងៃសុក្រ មុនលេងទល់ក្រុម Everton ក្នុងលីគអង់គ្លេស Premier League នៅថ្ងៃអង្ការ ទី២៥ នៃសប្តាហ៍ទី១២ ។ សូមរំលឹកផងថា Sesko បានរងរបួសជង្គង់ក្នុងការប្រកួតស្មើ ២-២ របស់ក្រុម Manchester United ទល់នឹងក្រុម Tottenham Hotspur ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ មុនពេលសម្រាកអន្តរជាតិ ខណៈដែល Kobbie Mainoo នៅតែមិនច្បាស់លាស់អំពីការវិលត្រលប់ បន្ទាប់ពីខកខានការហ្វឹកហាត់នៅថ្ងៃសុក្រ។ គិតត្រឹមការលេង ១១ប្រកួតក្នុងលីគ ក្រុម Man United បានកំពុងឈររលខរៀងទី៧ ជាមួយការរកបាន ១៨ពិន្ទុ ខណៈក្រុមស្ករគ្រាប់ Everton ឈរលេខ១៣ មាន

Sesko នឹងអវត្តមានជិត ១ខែ ដោយរបួសជង្គង់ ជាការបញ្ជាក់ពីគ្រូបង្វឹកមុនលេងទល់ Everton Read More »

គ្រូបង្វឹកបញ្ជាក់ថា Yamal និង Raphinha មានសុខភាពល្អពេញលេញ វិលជួយ Barcelona បាន

(អេស្ប៉ាញ)៖ ខ្សែបម្រើស្លាប Lamine Yamal និង Raphinha របស់ក្រុម Barcelona ដែលបានខកខានការប្រកួតដោយសាររបួស ពេលនេះក្រោយការត្រួតពិនិត្យនោះ បានជាសះស្បើយជាមួយសុខភាពល្អពេញលេញវិញហើយ នេះបើតាមគ្រូបង្វឹកលោក Hansi Flick បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៅមុនការចាប់ផ្តើមបន្តការប្រកួតលីគ La Liga ។ Barcelona ត្រូវតទល់នឹងក្លឹប Athletic Bilbao នៅ Camp Nou នៅថ្ងៃសៅរ៍នេះ ខណៈលោក Flick បានបន្ថែមថា Raphinha ដែលអវត្តមានចាប់តាំងពីខែកញ្ញាមកនេះ ដោយសាររបួសសរសៃពួរក៏ត្រៀមនឹងវិលត្រឡប់មកវិញដែរ ប៉ុន្តែខ្សែប្រយុទ្ធ Marcus Rashford គឺស្ថិតលើការសង្ស័យបន្ទាប់ពីមានបញ្ហាសុខភាពគ្រុនក្តៅ។ Yamal ដែលបានអវត្តមាន ៣ដងដោយសារបញ្ហាក្រលៀន គិតចាប់តាំងពីខែកញ្ញា ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់មកវិញ ខណៈដែល Barca នឹងលេងនៅ Camp Nou វិញបន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លះ ក្រោយការជួសជុលឡើងវិញដោយផ្នែកចំនួន ។ ជាបណ្តោះអាសន្ននៃការប្រកួតលីគអេស្ប៉ាញ La Liga ក្រុម Barca

គ្រូបង្វឹកបញ្ជាក់ថា Yamal និង Raphinha មានសុខភាពល្អពេញលេញ វិលជួយ Barcelona បាន Read More »

Scroll to Top