អេស្ប៉ាញ អូទ្រីស ស្វ៊ីស បែលហ្ស៊ិក និងស្កុតឡែន ចំណោមក្រុមអឺរ៉ុបទាំង១២ កក់កៅអី World Cup 2026
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អូទ្រីស ស្វ៊ីស បែលហ្ស៊ិក និងស្កុតឡែន ស្ថិតក្នុងចំណោមក្រុមទាំង១២ បានកក់កៅអីស្វ័យប្រវត្តិទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលទ្វីបអឺរ៉ុប (UEFA) រៀងៗខ្លួន នាថ្ងៃទី១៨ វិច្ឆិកា។ ចំណែកក្រុមដាណឺម៉ាក កូសូវូ តួកគីយេ បូស្នី និង១២ក្រុមផ្សេងទៀត បន្តប្រជែងនៅវគ្គ Playoffs។ នៅការប្រកួតបង្ហើយពូល E អេស្ប៉ាញប្រកួតបានត្រឹមស្មើក្នុងលទ្ធផល ២-២ ទល់នឹងតួកគីយេ ដែលជំនួបធ្វើឡើងក្នុងទីក្រុង Seville។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប (Euro 2024) ឆ្លងកាត់ការប្រកួត ៦លើក រកបាន ១៦ពិន្ទុ ឈរកំពូលតារាងពីលើក្រុមតួកគីយេ នៅលេខ២ រកបាន ១៣ពិន្ទុ។ គ្រាប់បាល់ ២គ្រាប់សង្គ្រោះអេស្ប៉ាញពីការប្រជែងរបស់តួកគីយេ ធ្វើបានដោយកីឡាករ Dani Olmo នាទី៤ និង Mikel Oyarzabal នាទី៦២។ ដោយឡែក ២គ្រាប់របស់តួកគីយេ ធ្វើបានដោយកីឡាករ […]










