July 12, 2025

ប្រធានក្រុម Barcelona អាចក្លាយជាជម្រើសសម្រាប់ក្លឹប Manchester នៅរដូវក្តៅនេះ

Barcelona បានបញ្ជាក់ច្បាស់ថា Joan Garcia និង Wojciech Szczesny នឹងជាអ្នកដ៏សំខាន់សម្រាប់ក្លឹប។ដូច្នេះហើយ ter Stegen ត្រូវបានស្នើឲ្យចាកចេញពីក្លឹប។ទោះបីជាគាត់ត្រូវធ្លាប់ចូលរួមជាមួយក្លឹបធំៗជាច្រើន រួមមាន Galatasaray ក៏ដោយក៏មិនមានក្លឹបណាមួយបានធ្វើការផ្ដល់សំណើយ៉ាងពិតប្រាកដដើម្បីចុះហត្ថលេខាលើអ្នកចាំទីជើងចាស់រូបនេះឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Diario SPORT កីឡាករ ter Stegenឥឡូវនេះអាចក្លាយជាគោលដៅសម្រាប់ Manchester City ក្នុងរដូវក្តៅនេះ។ ដោយសារតែអនាគតរបស់ Ederson នៅ City មិនច្បាស់លាស់ ហើយ Stefan Ortega ក៏មានដំណឹងថាអាចនឹងចាកចេញផងដែលក្រុមរបស់ Pep Guardiola ប្រហែលជាកំពុងស្វែងរកអ្នកចាំទីដែលមានបទពិសោធន៍ និងលេងបានល្អជាមួយបាល់។Ter Stegen គឺសាកសមបំផុតសម្រាប់ទម្រង់លេងរបស់ City។ ជំនាញក្នុងការបញ្ចេញបាល់ពីខាងក្រោយ និងបទពិសោធន៍នៅកម្រិតខ្ពស់បានធ្វើឲ្យគាត់ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ Pep។ម្ចាស់ជើងឯក Premier League ដឹងពីស្ថានភាពរបស់ Ter Stegen នៅ Barcelona ហើយអាចផ្ដល់អោយគាត់នូវការប្រកួតប្រជែងថ្មីមួយនៅប្រទេសអង់គ្លេសជាពិសេសប្រសិនបើពួកគេចែកផ្លូវជាមួយអ្នកចាំទីណាមួយនាពេលបច្ចុប្បន្នរបស់ពួកគេ។ សម្រាប់ Ter Stegen ការផ្លាស់ប្តូរនេះនឹងរក្សាអោយគាត់ស្ថិតក្នុងការប្រកួតប្រជែងខ្ពស់ […]

ប្រធានក្រុម Barcelona អាចក្លាយជាជម្រើសសម្រាប់ក្លឹប Manchester នៅរដូវក្តៅនេះ Read More »

សហព័ន្ធហែលទឹកជំរុញឱ្យមានការប្រកួតបាល់ទឹកជាប្រចាំ ដើម្បីការអភិវឌ្ឍស្របគ្នានឹងប្រភេទកីឡាហែលទឹក

(ភ្នំពេញ)៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា ការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ត្រូវបានរៀបចំឡើងក្នុងឆ្នាំដំបូង ដើម្បីជំរុញដល់ដំណើរការអភិវឌ្ឍឱ្យដើរទន្ទឹមគ្នាជាមួយប្រភេទកីឡាហែលទឹក ហែលទឹកពាក់ជើងទា និងកីឡាលោតទឹក។ នេះជាសង្កត់ធ្ងន់របស់លោកអគ្គលេខាធិការ ក្នុងឱកាសបិទការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ហែម គីរី លើកឡើងទៀតថា ការរៀបចំការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិនេះត្រូវបានធ្វើឡើង ក្រោមការចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយធ្វើយ៉ាងណាជំរុញឱ្យប្រភេទកីឡាបាល់ទឹក (Water Polo) នេះមានសកម្មភាពហ្វឹកហាត់ និងការប្រកួតជាប្រចាំ ក្នុងឆ្នាំនីមួយៗតទៅមុខទៀត។ លោករម្លឹកថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ កន្លងទៅ ប្រភេទកីឡាបាល់ទឹកនេះត្រូវបានរៀបចំឱ្យមានការប្រកួតដែរ ប៉ុន្តែកម្ពុជាមិនទទួលបានលទ្ធផលចំណាត់ថ្នាក់ល្អនោះទេ ប៉ុន្តែសហព័ន្ធខ្មែរកីឡាហែលទឹកមិនចុះចាញ់ ឬបោះបង់ក្តីសង្ឃឹមក្នុងការបន្តការអភិវឌ្ឍនោះឡើយ ដោយនៅឆ្នាំ២០២៥នេះ សហព័ន្ធបានរៀបចំជាលើកដំបូង សម្រប់ការចូលរួមប្រកួតក្នុងស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា នាថ្ងៃអនាគត។ លោកអគ្គលេខាធិការបន្ថែមថា ដោយទទួលបានការគាំទ្រពីសហព័ន្ធក្នុងទឹកអន្តរជាតិ និងជំរុញលើកទឹកចិត្តពីឯកឧត្តមឧបនាយករដ្ដមន្ត្រី ស៊ុន ចាន់ថុល សហព័ន្ធក៏បានរៀបចំការប្រកួតកីឡាបាល់ទឹកថ្នាក់ជាតិជាលើកដំបូង ដោយការចាប់ផ្តើមដំបូងនេះ សហព័ន្ធទទួលបានការចូលរួមពី៤ក្លឹបប៉ុណ្ណោះ

សហព័ន្ធហែលទឹកជំរុញឱ្យមានការប្រកួតបាល់ទឹកជាប្រចាំ ដើម្បីការអភិវឌ្ឍស្របគ្នានឹងប្រភេទកីឡាហែលទឹក Read More »

ម្ចាស់ផ្ទះកម្ពុជាប្រឹងប្រែង ធ្វើបានល្អក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតលើវិញ្ញាសាវាយគូចម្រុះជាមួយមេដាយប្រាក់៣គ្រឿងនោះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាបន្តការខិតខំធ្វើបានល្អ ក្នុងការប្រកួតលើវិញ្ញាសាឯកត្តជន។ មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ការប្រកួតបន្តចាប់ពីថ្ងៃទី១០-១២ មានគឺលើវិញ្ញាសាប្រកួតឯកក្តជន ប្រកួតវាយគូ និងវាយគូចម្រុះបុរស-នារី លើប្រភេទអាយុ១ក្រោម ១៥ឆ្នាំ ១៧ឆ្នាំ និង២៣ឆ្នាំ។ កីឡាករ កីឡាការិនីកម្ពុជា នៅតែបន្តធ្វើបានយ៉ាងល្អគ្រប់ប្រភេទអាយុ ដោយបន្តឈ្នះឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គិតត្រឹមល្ងាចថ្ងៃទី១០ ខែកក្កដា។ ដោយឡែកការប្រកួតបន្តនៅថ្ងៃទី១១ ខែ កក្តដានេះ ក្រុមកីឡាវាយសីកម្ពុជា ក៏កំពុងប្រកួតដណ្តើមយកកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ទាំង៣ប្រភេទអាយុ ក្រោម២៣ឆ្នាំ អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម១៥ឆ្នាំ ។ សម្រាប់ការប្រជែងឡើងទៅកាន់កៅអីវគ្គផ្តាច់ព្រ័ត្រនេះ ម្ចាស់ផ្ទះកម្ពុជា ហាក់មានក្តីរំពឹងខ្ពស់ ក្នុងការឈានទៅមេដាយមាស។ តែទោះជាបែបនេះក្តី ការនៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត ដែលនឹងត្រូវធ្វើឡើង ចាប់ពីព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥សែ្អកនេះ នៅពហុកីឡដ្ឋានមរតកតេជោ ។ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកក្តដា ស្អែកនេះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយការប្រកួតបើកឱ្យមហាជន ប្រជាពលរដ្ឋចូលទស្សនាដោយសេរី៕ ប្រភព៖ AKP

ម្ចាស់ផ្ទះកម្ពុជាប្រឹងប្រែង ធ្វើបានល្អក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ Read More »

Liverpool សម្រេចដាក់លេខ២០ ចូលនិវត្តន៍គ្រប់កម្រិតរបស់ក្លិបតែម្តង ដើម្បីជាកិត្តិយសដល់ Jota

(លីវើភូល)៖ ក្លិបបាល់ទាត់ Liverpool បានបន្ថែមដាក់លេខ២០ របស់ Diogo Jota ចូលនិវត្តន៍គ្រប់កម្រិតតែម្តងរបស់ពួកគេ ដើម្បីទុកជារំលឹកដល់អតីតកីឡាករឆ្នើមដែលបានទទួលបានមរណភាពនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ការសម្រេច និងប្រកាសនេះដែរត្រូវបានធ្វើឡើង បន្ទាប់ពីជួបពិភាក្សាជាមួយលោកស្រី Rute Cardoso ភរិយា Jota និងក្រុមគ្រួសាររួចមកដែលមានន័យថា «កីឡាករអន្តរជាតិព័រទុយហ្គាល់ Jota នឹងនៅតែជាកីឡាករលេខ២០ របស់ Liverpool ជារៀងរហូត»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ហង្សក្រហមបានបញ្ជាក់ថា «លេខ២០ ដែលដាក់ចូលនិវត្តន៍នាពេលនេះ គឺដើម្បីជាកិត្តិយស និងជាការចងចាំចំពោះ Jota នៅគ្រប់កម្រិតតែម្តង តាំងពីក្រុមស្រ្តី និងយុវជនថ្នាលទៀតផង»។ នៅចាំបានថា Diogo Jota បានចូលរួមជាមួយ Liverpool នាអំឡុងឆ្នាំ២០២០ តាមរយៈផ្លាស់ចេញពីក្លិបរួមលីគ Wolves ដោយស៊ុតបាន ៦៥គ្រាប់ ពីការចូលរួម ១៨២ប្រកួតនៅកីឡដ្ឋាន Anfield មុនពេលលាចាកលោកនេះកាលពីដើមខែកក្កដា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ ២នាក់ប្អូនប្រុស Andre Silva ក្នុងដំណើរមកកាន់ប្រទេសអង់គ្លេសវិញ៕ ប្រភព៖ freshnewsasia

Liverpool សម្រេចដាក់លេខ២០ ចូលនិវត្តន៍គ្រប់កម្រិតរបស់ក្លិបតែម្តង ដើម្បីជាកិត្តិយសដល់ Jota Read More »

Dzeko ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនរបស់បូស្នី ចុះកិច្ចសន្យា ១ឆ្នាំលេងឱ្យ Fiorentina

(បរទេស)៖ ខ្សែប្រយុទ្ធ Edin Dzeko អតីតប្រធានក្រុមជម្រើសជាតិបូស្នី ដែលរកបាន ៦៨គ្រាប់ច្រើនជាងគេ ពីការចូលេង ១៤១ប្រកួតផងនោះ បានចុះកិច្ចសន្យា ១រដូវកាលលេងឱ្យ Fiorentina របស់អ៉ីតាលី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ Dzeko ដែលលេចធ្លោខ្លាំងកាលលេងនៅ Manchester City បានមកលេងនៅលីគកំពូល Serie A ជាថ្មី ក្រោយចប់កិច្ចសន្យាជាមួយ Fenerbahce នៃលីគកំពូលតួកគី ដែលកិច្ចសន្យាថ្មីនេះនឹងមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ ពោលគឺរូបគេមានវ័យ ៤០ឆ្នាំតែម្តង។ មុនពេលចាកចេញទៅចូលរួមជាមួយ Fenerbahce អតីតប្រធានក្រុមជម្រើសជាតិបូស្នីរូបនេះ ក៏ធ្លាប់លេងឱ្យក្លិប AS Roma និង Inter Milan ផងដែរ នៅពេល Fiorentina ជាក្លិបអ៉ីតាលីទី៣ ដែល Dzeko ប្រកបអាជីពបាល់ទាត់ ក្រោយពេលចប់កិច្ចសន្យាជាមួយក្លិបតួកគីនាអំឡុងខែឧសភា ឆ្នាំ២០២៥។ Fiorentina បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅក្របខណ្ឌ Serie A រដូវកាលមុន ដែលទទួលបានកៅអីវគ្គចែកពូល ក្នុងពានរង្វាន់កម្រិតទី៣

Dzeko ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនរបស់បូស្នី ចុះកិច្ចសន្យា ១ឆ្នាំលេងឱ្យ Fiorentina Read More »

UEFA សម្រេចកាត់ Palace ទៅលេងនៅ Conference League ខណៈម្ចាស់ក្លិបចាត់ទុកថា ជាការកាត់ក្តីដ៏អាក្រក់បំផុត

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានជូនដំណឺងទៅកាន់ក្លិប Cystal Palace កាលពីថ្ងៃសុក្រម្សិលមិញ ដែលពួកគេមានកៅអីលេងត្រឹមវគ្គចែកពូលពានកម្រិតទី៣ អឺរ៉ុប Conference League រដូវកាលក្រោយ ដោយទុកកៅអី Europa League អាចត្រូវបានជំនួសដោយ Nottingham Forest ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ក្នុងលីគរដូវកាល។ ភ្លាមៗនោះដែរ លោក Steve ម្ចាស់ក្លិបឥន្រ្ទីមួយនេះបានចាត់ទុកថាការសម្រេចចិត្តនេះ «ជាការសម្រេចចិត្តដ៏មិនត្រឹមត្រូវបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់»។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ទោះជាយ៉ាងណា UEFA ក៏បានបង្ហើបដែរ ក្លិបលេងនៅ Premier League របស់អង់គ្លេសមួយនេះ អាចដាក់ពាក្យប្តឹងទៅតុលាការកីឡា CAS ជាបន្តទៀតបាន។ ជាការកត់សម្គាល់ផងដែរ Crystal Palace បានយកឈ្នះ Manchester City ដណ្តើមបានពាន FA Cup រដូវកាលមុន ដែលពួកគេទទួលបានកៅអីវគ្គចែកពូលស្វ័យប្រវត្តិមួយនៅពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាល ២០២៥-២៦ ក៏ប៉ុន្តែជាអកុសល ក្លិបមួយនេះមានម្ចាស់ច្រើន ដោយខុសទៅនឹងលក្ខខណ្ឌរបស់

UEFA សម្រេចកាត់ Palace ទៅលេងនៅ Conference League ខណៈម្ចាស់ក្លិបចាត់ទុកថា ជាការកាត់ក្តីដ៏អាក្រក់បំផុត Read More »

Scroll to Top