ជប៉ុន បបួលចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី ដេញថ្លៃរៀប World Cup ឆ្នាំ២០៤៦
សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) ពិចារណាចូលរួមដេញថ្លៃរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៤២ ឬ២០៤៦។ បើយោងតាមការផ្សាយរបស់កាសែ Japan Time ជប៉ុន គ្រោងបបួល ចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី សម្រាប់ការដេញថ្លៃនេះ។ ជប៉ុន កូរ៉េខាងត្បូង និងចិន ក៏ដូចជាឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលកន្លងមកបានបោះបង់ផែនការរួមគ្នារបស់ពួកគេក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៤ បានបង្ហាញមហិច្ឆតាជាថ្មី លើការដេញថ្លៃនៅឆ្នាំ ២០៤២ ឬ ២០៤៦ វិញ។ JFA មានបំណងដេញថ្លៃរួមគ្នាដោយសហការរវាងសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយមានជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី។ កាលពីខែមីនា សហព័ន្ធទាំងពីរបានយល់ព្រមពិចារណាដាក់ដេញថ្លៃរួមគ្នាដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៤២ ឬ ២០៤៦ រួចហើយ។ កាលពីឆ្នាំ ២០០៥ ជប៉ុន ដែលធ្លាប់ធ្វើសហម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោករួមគ្នាជាមួយកូរ៉េខាងត្បូងនៅឆ្នាំ ២០០២ ក៏បានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ […]
ជប៉ុន បបួលចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី ដេញថ្លៃរៀប World Cup ឆ្នាំ២០៤៦ Read More »